វិគីភីឌា kmwiki https://km.wikipedia.org/wiki/%E1%9E%91%E1%9F%86%E1%9E%96%E1%9F%90%E1%9E%9A%E1%9E%8A%E1%9E%BE%E1%9E%98 MediaWiki 1.47.0-wmf.9 first-letter មេឌា ពិសេស ការពិភាក្សា អ្នកប្រើប្រាស់ ការពិភាក្សារបស់អ្នកប្រើប្រាស់ វិគីភីឌា ការពិភាក្សាអំពីវិគីភីឌា ឯកសារ ការពិភាក្សាអំពីឯកសារ មេឌាវិគី ការពិភាក្សាអំពីមេឌាវិគី ទំព័រគំរូ ការពិភាក្សាអំពីទំព័រគំរូ ជំនួយ ការពិភាក្សាអំពីជំនួយ ចំណាត់ថ្នាក់ក្រុម ការពិភាក្សាអំពីចំណាត់ថ្នាក់ក្រុម TimedText TimedText talk Module Module talk Event Event talk ខែតុលា 0 3584 337133 329810 2026-07-04T11:16:30Z InternetArchiveBot 32568 Rescuing 1 sources and tagging 0 as dead.) #IABot (v2.0.9.5 337133 wikitext text/x-wiki '''ខែតុលា'''គឺជាខែទី ១០នៃឆ្នាំ ដែលគិតតាមប្រតិទិនសុរិយគតិ នៅបន្ទាប់ពី [[ខែកញ្ញា]] និងនៅពីមុខ[[ខែវិច្ឆិកា]]។​ ខែនេះមានចំនួន៣១​ ថ្ងៃ ដែលជាខែមួយស្ថិតនៅ[[រដូវ​វស្សា]] ដែលមានភ្លៀងធ្លាក់ច្រើន។ ខែនេះយាមនៅចន្លោះ ខែ[[ភទ្របទ]] និង [[អស្សុជ]] តាមចន្ទគតិ។​​ នៅថ្ងៃទី១ គឺទិវាមនុស្សចាស់ និងជាខែដែលសំខាន់សម្រាប់ ប្រជាជនខ្មែរប្រារព្ធពិធី[[បុណ្យភ្ជុំបិណ្ឌ]]នៅថ្ងៃទី៨ ១៥​រោចដាច់ខែ​ ភទ្របទ។ នៅថ្ងៃទី៥​ ជាថ្ងៃទិវាគ្រូបង្រៀន ហើយក៏ជាខែមួយសំរាប់អ្នកបួសក្នុង[[ពុទ្ធសាសនា]]ចូលព្រះវស្សា និង​ ចេញ​ព្រះវស្សា នៅថ្ងៃទី២៣ ត្រូវនិង ១៥កើត ខែអស្សុជពេញបូណ៌មី។ បន្ទាប់ពីចេញព្រះវស្សា [[បុណ្យកឋិនទាន]]ក៏ឈានមកដល់ និងជាថ្ងៃមួយដ៏វិសេសវិសាលបំផុត គឺជាថ្ងៃព្រះរាជពិធីឡើងគ្រងរាជសម្បត្តិ ព្រះករុណា [[ព្រះបរមនាថ​ នរោត្តម សីហនុ]] និង ថ្ងែទី ៣១ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះមហាក្សត្រ សម្តេចព្រះនរោត្តម សីហនុ ។ == ព្រឹត្តិការណ៍ផ្សេងៗ និង ថ្ងៃឈប់សម្រាក == * [[កម្ពុជា]] ទិវាមនុស្សចាស់ ថ្ងៃទី ១តុលា * [[កម្ពុជា]] ព្រះរាជពិធីកាន់បិណ្ឌ ថ្ងៃទី ៤តុលា * [[កម្ពុជា]] ទិវាគ្រូបង្រៀន ថ្ងៃទី ៥តុលា * [[កម្ពុជា]] [[ព្រះរាជពិធីចាក់ទឹកដូង ថ្ងៃទី​៧តុលា]] * [[កម្ពុជា]] បុណ្យភ្ជុំបិណ្ឌ ថ្ងៃទី ៨តុលា * [[កម្ពុជា]] ទេសនាគាថាពាន់ និង ចេញព្រះវស្សា ថ្ងៃទី ២៣តុលា * [[កម្ពុជា]] កឋិនកាល ១រោជខែអស្សុជ ថ្ងៃទី ២៤តុលា * [[កម្ពុជា]] ព្រះរាជពិធីឡើងព្រះរាជសម្បត្តិ ព្រះករុណា ព្រះបរមនាថ នរោតម្ត សីហមុនី ថ្ងៃទី ២៩តុលា * [[កម្ពុជា]] ព្រះរាជពិធីចំរើនព្រះជន្ម ព្រះវរាជបិតា សម្តេចនរោតម្ត សីហនុ ថ្ងៃទី ៣១តុលា * ថ្ងៃឯករាជ្យភាពគ្មានអំពើហឹង្សា ថ្ងៃ ២តុលា<ref>ចូតហ៊ូរី នីឡូវ៉ា(Chaudhury, Nilova). "ថ្ងៃទី២តុលា គឺថ្ងៃដែលគ្មានអំពើហឹង្សានៅក្នុងពិភពលោក"</ref> * សមាគមន៍គ្រូបង្រៀនអន្តរជាតិ ថ្ងៃទី ៥តុលា * ថ្ងៃឯករាជ្យជាតិ នីហ្គឺរៀរ[[(Nigeria)]] ថ្ងៃទី ៦តុលា * ចំណីអាហារពិភពលោក ថ្ងៃទី ១៦តុលា == បញ្ញតិសាសនា == * ខែប្រវត្តិសាស្ត្រ របស់សញ្ជាត្តិ ហ្វីលិពីនអាមេរិក(ក្នុងសហរដ្ឋអាមេរិក) * គឺជាកំឡុងពេលនៃខែ ក្នុងការប្រារព្ធសិល្បៈជាតិ និង មនុស្សជាតិ(ក្នុងសហរដ្ឋអាមេរិក) * មិនប្រើអំពើហឹង្សាក្នុងគ្រួសារ == ពិធីផ្សេងៗទាក់ទងនិងវប្បធម៌ == * ជាកំឡុងពេលដែលសញ្ជាតិ្ត អាឡឺម៉ង់-អាមេរិកទទួលនូវកេរ្តិ៍មរតក(ក្នុងសហរដ្ឋអាមេរិក)<ref>{{Cite web |last=Writer |first=Staff |title=German American Heritage Month |url=http://www.ancestry.com/learn/library/article.aspx?article=1048 |archive-url=https://web.archive.org/web/20041030060726/http://www.ancestry.com/learn/library/article.aspx?article=1048 |archive-date=2004-10-30 |access-date=2025-12-16 |website=www.ancestry.com}}</ref> * ជាកំឡុងពេលដែលសញ្ជាត្តិ អីតាលី-អាមេរិកទទួលនូវកេរ្តិ៍មរតក និងជាកំឡុងពេលដែលពួកគេប្រារព្ធពិធីវប្បធម៌ផ្សេងៗ<ref>^ http://www.italyculturemonth.org/about.htm {{Webarchive|url=https://web.archive.org/web/20101006125612/http://www.italyculturemonth.org/about.htm |date=2010-10-06 }} Italian Heritage and Culture Month</ref> == សេចក្តីបញ្ជាក់ == {{reflist}} {{Commonscat|October}} [[ចំណាត់ថ្នាក់ក្រុម:ខែ]] 5rzbtr1t49k856n41235o9t6li8s33k