វិគីភីឌា
kmwiki
https://km.wikipedia.org/wiki/%E1%9E%91%E1%9F%86%E1%9E%96%E1%9F%90%E1%9E%9A%E1%9E%8A%E1%9E%BE%E1%9E%98
MediaWiki 1.47.0-wmf.9
first-letter
មេឌា
ពិសេស
ការពិភាក្សា
អ្នកប្រើប្រាស់
ការពិភាក្សារបស់អ្នកប្រើប្រាស់
វិគីភីឌា
ការពិភាក្សាអំពីវិគីភីឌា
ឯកសារ
ការពិភាក្សាអំពីឯកសារ
មេឌាវិគី
ការពិភាក្សាអំពីមេឌាវិគី
ទំព័រគំរូ
ការពិភាក្សាអំពីទំព័រគំរូ
ជំនួយ
ការពិភាក្សាអំពីជំនួយ
ចំណាត់ថ្នាក់ក្រុម
ការពិភាក្សាអំពីចំណាត់ថ្នាក់ក្រុម
TimedText
TimedText talk
Module
Module talk
Event
Event talk
ឧដុង្គមានជ័យ
0
4808
337199
336202
2026-07-08T00:41:58Z
InternetArchiveBot
32568
Rescuing 1 sources and tagging 0 as dead.) #IABot (v2.0.9.5
337199
wikitext
text/x-wiki
{{Infobox settlement
| official_name = រាជធានីឧដុង្គមានជ័យ
| other_name =
| native_name = Ancient City of Oudong
| nickname = ទីក្រុងនៃអតីតព្រះមហាក្សត្រខ្មែរ
| settlement_type =
| motto =
| image_skyline = Udong 0001.jpg
| image_caption = រាជធានីឧដុង្គមានជ័យ
| image_flag =
| flag_size =
| image_seal =
| seal_size =
| image_shield =
| shield_size =
| city_logo =
| citylogo_size =
| image_map =
| mapsize =
| map_caption = ទីតាំងនៃរាជធានីឧដុង្គមានជ័យ
| image_map1 =
| map_size1 =
| map_caption1 =
| image_dot_map =
| dot_mapsize =
| dot_map_caption =
| dot_x = | dot_y = =
| pushpin_map = Cambodia <!-- the name of a location map as per http://en.wikipedia.org/wiki/Template:Location_map -->
|pushpin_label_position = <!-- the position of the pushpin label: left, right, top, bottom, none -->
| pushpin_map_caption =
| pushpin_mapsize =
| coordinates_region = KH
| subdivision_type = ប្រទេស
| subdivision_name = {{flag|កម្ពុជា}}
| subdivision_type1 = ខេត្ត
| subdivision_name1 = [[ខេត្តកំពង់ស្ពឺ]]
| subdivision_type2 = ក្រុង និង ស្រុក
| subdivision_name2 = [[ឧដុង្គម៉ែជ័យ|ក្រុងឧដុង្គម៉ែជ័យ]] និង [[សាមគ្គីមុនីជ័យ|ស្រុកសាមគ្គីមុនីជ័យ]]
| subdivision_type3 =
| subdivision_name3 =
| subdivision_type4 =
| subdivision_name4 =
| government_footnotes =
| government_type =
| leader_title =
| leader_name =
| leader_title1 =
| leader_name1 =
| leader_title2 =
| leader_name2 =
| leader_title3 =
| leader_name3 =
| leader_title4 =
| leader_name4 =
| established_title = បានបង្កើតឡើង
| established_date = ១៦១៨
| established_title2 =
| established_date2 =
| established_title3 =
| established_date3 =
| area_magnitude =
| unit_pref =
| area_footnotes =
| area_total_km2 =
| area_land_km2 =
| area_water_km2 =
| area_total_sq_mi =
| area_land_sq_mi =
| area_water_sq_mi =
| area_water_percent =
| area_urban_km2 =
| area_urban_sq_mi =
| area_metro_km2 =
| area_metro_sq_mi =
| population_as_of =
| population_footnotes =
| population_note =
| population_total =
| population_density_km2 =
| population_density_sq_mi =
| population_metro =
| population_density_metro_km2 =
| population_density_metro_sq_mi =
| population_urban =
| population_density_urban_km2 =
| population_density_urban_sq_mi =
| population_blank1_title =
| population_blank1 =
| population_density_blank1_km2 =
| population_density_blank1_sq_mi =
| timezone = [[UTC+7|កម្ពុជា]]
| utc_offset = +7
| timezone_DST =
| utc_offset_DST =
|latd=11 |latm=47 |lats=41.19 |latNS=N
|longd=104 |longm=46 |longs=8.11 |longEW=E
| elevation_footnotes =
| elevation_m =
| elevation_ft =
| postal_code_type =
| postal_code_type =
| postal_code =
| area_code = ១២០០០
| blank_name =
| blank_info =
| blank1_name =
| blank1_info =
| website =
| footnotes =
}}
'''{{pagename}}''' ([[ភាសាអង់គ្លេស|អង់គ្លេស]] : Ancient City of Oudong) គឺជាអតីត[[រាជធានីនៃប្រទេសកម្ពុជា|រាជធានីរបស់ខ្មែរ]]មួយនៅក្នុង[[សម័យកាលឧដុង្គ|សម័យឧដុង្គ]]ដែលសព្វថ្ងៃមានទីតាំងស្ថិតនៅក្នុង[[ខេត្តកំពង់ស្ពឺ|ខេត្តកំពង់ស្ពឺ]]និងនៅចន្លោះទិសពាយ័ព្យនិងទិសឧត្តរនៃ[[ភ្នំពេញ|រាជធានីភ្នំពេញ]] [[ព្រះរាជាណាចក្រកម្ពុជា]]។បច្ចុប្បន្នអតីត[[រាជធានីនៃប្រទេសកម្ពុជា|រាជធានីខ្មែរ]]នេះត្រូវបានបំបែកចេញជា ០២ ពី[[ស្រុកឧដុង្គ]]ក្លាយជា[[ឧដុង្គម៉ែជ័យ|ក្រុងឧដុង្គម៉ែជ័យ]]និង[[សាមគ្គីមុនីជ័យ|ស្រុកសាមគ្គីមុនីជ័យ]]នៃ[[ខេត្តកំពង់ស្ពឺ]]វិញ។រាជធានីឧដុង្គមានជ័យគឺជាទីកន្លែងប្រវត្តិសាស្ត្រស្នូលនៃ[[សម័យកាលឧដុង្គ|សម័យឧដុង្គ]]។នៅលើ[[ភ្នំឧដុង្គ (ភ្នំព្រះរាជទ្រព្យ ឬ ភ្នំអដ្ឋរស្ស)|ភ្នំឧដុង្គ]]ដែលបច្ចុប្បន្នមានទីតាំងស្ថិតនៅក្នុង[[ស្រុកពញាឮ]] [[ខេត្តកណ្តាល]]មានព្រះចេតិយនៃអតីតព្រះមហាក្សត្រនិងព្រះរាជរង្សានុវង្សមួយចំនួនព្រមទាំង[[ព្រះវិហារ|ព្រះវិហារព្រះពុទ្ធសាសានា]]ផងដែរ។នៅក្នុងឆ្នាំ ១៩១៧ [[ស៊ីសុវត្ថិ|ព្រះបាទស៊ីសុវត្ថិ]]ទ្រង់បានត្រាស់បង្គាប់ឲ្យកសាងសិលាចារឹកដាក់នៅមុខព្រះចេតិយយ៉ាងតិចចំនួន ០២ នៅទីនោះ។
==អំពីឈ្មោះរាជធានី==
បើយោងតាមវចនានុក្រម[[ជួន ណាត|សម្ដេចព្រះសង្ឃរាជជួន ណាត]] ពាក្យថា'''ដុង្គ'''គឺជាពាក្យប្រើក្លាយមកពីបាលីសំស្ក្រឹតហើយ'''ឧត្ដុង្គ'''ឬ'''ឧដុង្គ'''(उत्तुङ्ग)មានន័យថាខ្ពស់ ខ្ពង់ខ្ពស់ ប្រសើរ ថ្លៃថ្លា ឧដុង្គឧត្តម ឧត្តមលើសលែង ប្រសើរកន្លង។
==ប្រវត្តិសាស្ត្រ==
នៅក្នុងឆ្នាំ ១៦១៨ [[បរមរាជាទី៤|ព្រះបាទស្រីសុរិយោពណ៌]]មានព្រះជន្ម ៦៤ ព្រះវស្សាបានលើកបុត្រច្បងព្រះនាម[[ជ័យជេស្ឋាទី២|ជ័យជេដ្ឋាទី ០២]] ឲ្យឡើងសោយរាជ្យនៅ[[រាជធានីល្វាឯម]]នៅក្នុងព្រះជន្ម ៤០ ព្រះវស្សាដោយទុក[[ឧទ័យរាជា|ព្រះឧទ័យ]]ជាឧបរាជដដែល។នៅក្នុងឆ្នាំ ១៦២០ [[បរមរាជាទី៤|ព្រះបាទស្រីសុរិយោពណ៌]]បានរឹតចំណងមិត្តភាពជាមួយ[[:en:List_of_monarchs_of_Vietnam|ស្ដេចយួន]]ដោយស្ដីដណ្ដឹងបុត្រី[[:en:List_of_monarchs_of_Vietnam|ស្ដេចយួន]]ព្រះនាម[[សម្ដេចព្រះភគវតី វីរក្សត្រី អង្គចូវ|ក្សត្រីអង្គចូវ]](ង្វៀង ផុក ង៉ុក វ៉ាង)ជាព្រះអគ្គមហេសីឲ្យ[[ជ័យជេស្ឋាទី២|ព្រះបាទជ័យជេដ្ឋាទី ០២]]។បន្ទាប់មកព្រះអង្គឲ្យគេកសាង[[ព្រះបរមរាជវាំងសារពើយុត្តិ|ព្រះបរមរាជវាំង]]មួយនៅខាងជើង'''ស្រះកែវ'''បង្កើតទីក្រុងថ្មីមួយឈ្មោះថា'''ឧដុង្គមានជ័យ'''។<ref>https://sekhalay.duraseksa.gov.kh/uploads/files/1737211915.pdf{{Dead link|date=ធ្នូ 2025 |bot=InternetArchiveBot |fix-attempted=yes }}</ref>
រាជធានីឧដុង្គមានជ័យចាប់ផ្ដើមកសាងឡើងនៅក្នុងសតវត្សរ៍ទី ១៧ នៃគ្រិស្តសករាជក្នុងរជ្ជកាល[[ជ័យជេស្ឋាទី២|ព្រះបាទជ័យជេដ្ឋាទី]] [[ជ័យជេស្ឋាទី២|២]] បើយោងតាមឯកសារ[[ព្រះរាជពង្សាវតារខ្មែរ|ព្រះរាជពង្សាវតារ]][[ព្រះរាជពង្សាវតារខ្មែរ|ខ្មែរ]]ដែលដកស្រង់ចេញពីសៀវភៅ[[ប្រជុំរឿងព្រេងខ្មែរ|ប្រជុំរឿងព្រេងខ្មែរ]]ភាគទី ០៥ មានចែងថានៅក្នុងពុទ្ធសករាជ ២១៦៤ គ្រិស្តសករាជ ១៦២០ [[ជ័យជេស្ឋាទី២|ព្រះបាទជ័យជេដ្ឋាទី ២]] ជាម្ចាស់ជីវិតតម្កល់លើត្បូងស្ដេចទ្រង់គង់នៅ[[ព្រះបរមរាជវាំងល្វាឯម]]ទ្រង់បាននាំព្រះអគ្គមហេសី ព្រះស្នំក្រមការ សេនាបតី និង នាម៉ឺនសព្វមុខមន្ត្រីខ្ញុំរាជការទាំងពួងចុះព្រះរាជទីន័ងនាវាស្ដេចយាងទៅប្រពាតនៅ'''តំបន់អូរក្រងលាយ'''នៅក្នុង[[ខេត្តសំរោងទង|ខេត្តសំរោងទង]]។ទ្រង់ប្រថាប់នៅព្រះពន្លាជាយូរថ្ងៃរួចស្ដេចយាងទៅក្រសាលនៅទី'''តាដុងយាយជ័យ'''ទ្រង់បានទតឃើញទីទួលមួយនៅ'''តំបន់ស្រះកែវ'''ជាទីមានទេសភាពល្អក៏ទ្រង់ចាប់ព្រះរាជហឫទ័យហើយទ្រង់មានព្រះតម្រាស់នឹងមន្ត្រីខ្ញុំរាជការទាំងពួងមានហោរាធិបតីជាដើមថា«យើងចង់សាងព្រះរាជវាំងគង់នៅទីនេះតើអស់អ្នកទាំងពួងយល់ថាម្ដេចដែរ?»។នៅគ្រានោះ'''ឧកញ៉ាហោរាធិបតីមុំ'''បានគន់គូរពិនិត្យមើលទីតាំងដីនោះដោយក្បួនហោរាសាស្ត្រហើយក៏ក្រាបបង្គំទូលព្រះរាជាថា«ទីនេះជាទីជ័យភូមិល្អណាស់ត្រូវតាមក្បួនទាយថានឹងមានឬទ្ធីតបៈតេជៈឈ្នះអស់សត្រូវទាំង ០៨ ទិស»។ព្រះរាជាទ្រង់ជ្រាបដូច្នោះហើយព្រះអង្គទ្រង់ចាត់ឲ្យ'''ឧកញ៉ាក្រឡាហោមកែវ'''ឲ្យជានាយកចាត់ការកសាងព្រះបរមរាជវាំងនៅ'''តំបន់ស្រះកែវ'''នោះទ្រង់ចាត់ហើយស្ដេចទ្រង់យាងត្រឡប់មកកាន់[[ព្រះបរមរាជវាំងល្វាឯម]]វិញ។'''ឧកញ៉ាក្រឡាហោមកែវ'''បានបង្គាប់ទៅចៅហ្វាយស្រុកឲ្យកេណ្ឌបណ្ដាប្រជានរាស្ត្រកាប់ឈើមកធ្វើជាព្រះបរមរាជវាំងតាមព្រះរាជបញ្ជា។លុះប្រមូលគ្រឿងសម្ភារៈបានសព្វគ្រប់ហើយ'''ឧកញ៉ាក្រឡាហោមកែវ'''បានបង្គាប់មេការឲ្យចាប់ផ្ដើមចាត់ការលើកដីធ្វើជាបន្ទាយយាមល្បាតជុំវិញសង់ជាព្រះរាជវាំង ព្រះរាជមន្ទីរ ព្រះរាជដំណាក់ធំតូច និង ចុងព្រះរាជរោងរយៈពេលប្រមាណ ១០ ខែទើបរួចស្រេចហើយ'''ឧកញ៉ាក្រឡាហោមកែវ'''បានយកសេចក្ដីក្រាបបង្គំទូលថ្វាយដល់ព្រះរាជាទ្រង់ជ្រាបសព្វគ្រប់ការ។លុះទ្រង់ជ្រាបហើយ[[ជ័យជេស្ឋាទី២|ព្រះបាទជ័យជេដ្ឋា]][[ជ័យជេស្ឋាទី២|ទី ២]] ជាអម្ចាស់ជីវិតតម្កល់លើត្បូងស្ដេចបានយាងចាកចេញពី[[ព្រះបរមរាជវាំងល្វាឯម]]ឡើងគង់ព្រះទីន័ងនាវាធ្វើព្រះរាជដំណើរតាម[[ទន្លេសាប]]ជាមួយព្រះអគ្គមហេសី ព្រះស្នំក្រមការ ព្រះរាជវង្សានុវង្ស សេនាបតី នាហ្មឺនសព្វមុខមន្ត្រីខ្ញុំរាជការគ្រប់ក្រុមជារាជបរិពារលុះដល់'''កំពង់តាដុងយាយជ័យ'''ទ្រង់ប្រថាប់នៅទីនោះ ០៣ រាត្រីទ្រង់ព្រះរាជបញ្ញត្តិឲ្យហៅទីនោះថា'''កំពង់ហ្លួង'''(សព្វថ្ងៃគឺជា[[ឃុំកំពង់ហ្លួង(ស្រុកពញាឮ)|ឃុំកំពង់ហ្លួង]] [[ស្រុកពញាឮ]] [[ខេត្តកណ្តាល]])។ហើយទ្រង់ព្រះរាជបញ្ជាភ្នាក់មុខក្រសួងឲ្យរៀបចំធ្វើព្រះរាជពិធីឡើងព្រះបរមរាជវាំងថ្មីដោយនិមន្តព្រះសង្ឃរាជាគណៈចម្រើនព្រះបរិត្ត ០៣ ថ្ងៃចូលព្រះរាជពិធីនៅថ្ងៃ ០៥ កើត ខែផល្គុន ឆ្នាំវក ទោស័ក ពុទ្ធសករាជ ២១៦៤ គ្រិស្តសករាជ ១៦២០ ហើយព្រះរាជវង្សានុវង្ស ព្រះអគ្គមហេសី ព្រះស្នំក្រមការ សេនាបតី មន្ត្រីខ្ញុំរាជការជារាជបរិពារបានដង្ហែស្ដេចឡើងពី[[ឃុំកំពង់ហ្លួង(ស្រុកពញាឮ)|កំពង់ហ្លួង]]ចូលទៅគង់នៅក្នុងព្រះបរមរាជវាំងថ្មីរួចទ្រង់ឲ្យរៀបធ្វើព្រះរាជពិធីសម្ពោធព្រះនគរ ០៣ ថ្ងៃទៀតដោយមានល្បែងមហោស្រពគ្រប់បែបសម្ដែងយ៉ាងឧឡារិកអធិកអធមក្រៃពេកទើបទ្រង់តាំងព្រះនាមព្រះនគរ(ទីក្រុង)ថ្មីនោះថា'''ព្រះបរមរាជវាំងមហានគរឧដុង្គមានជ័យបុរីរម្យឧត្ដមរាជនិវេសនដ្ឋាន'''ដែលហៅខ្លីៗថា'''ក្រុងឧដុង្គមានជ័យ'''ហើយសព្វថ្ងៃនៅសល់ត្រឹម'''ឧដុង្គ'''ដែលជាឈ្មោះរបស់ស្រុកមួយនៅក្នុង[[ខេត្តកំពង់ស្ពឺ]]គឺ[[ស្រុកឧដុង្គ]](បច្ចុប្បន្នត្រូវបានបំបែកចេញជា[[ឧដុង្គម៉ែជ័យ|ក្រុងឧដុង្គម៉ែជ័យ]]និង[[សាមគ្គីមុនីជ័យ|ស្រុកសាមគ្គីមុនីជ័យ]])។<ref>{{Cite web |date=2020-09-06 |title=«ក្រុងឧដុង្គ» មានព្រះមហាក្សត្រគង់នៅអស់២៤៣ឆ្នាំមុនផ្លាស់មកក្រុងភ្នំពេញ(វីដេអូ) |url=https://kohsantepheapdaily.com.kh/article/1159424.html |access-date=2025-11-14 |website=Koh Santepheap Daily |language=km}}</ref>
រាជធានីឧដុង្គមានជ័យក៏មានប្រវត្តិជាប់ទាក់ទងនឹង[[ប្រជុំរឿងព្រេងខ្មែរ|រឿងព្រេងខ្មែរ]]មួយទៀតផងដែរគឺ[[រឿងតាដុងយាយជ័យ]]ដែលជារឿងព្រេងបែបប្រវត្តិសាស្រ្តនិងមានប្រជាប្រិយភាពយ៉ាងខ្លាំងសម្រាប់ប្រជាជនដែលរស់នៅក្នុង[[ស្រុកឧដុង្គ]]([[ឧដុង្គម៉ែជ័យ|ក្រុងឧដុង្គម៉ែជ័យ]]និង[[សាមគ្គីមុនីជ័យ|ស្រុកសាមគ្គីមុនីជ័យ]])ជាពិសេសប្រជាជននៅជុំវិញ[[ភ្នំឧដុង្គ (ភ្នំព្រះរាជទ្រព្យ ឬ ភ្នំអដ្ឋរស្ស)|ភ្នំឧដុង្គ]]។គេនិយាយតៗគ្នាថាតំបន់ឧដុង្គឬរាជធានីឧដុង្គមានជ័យដែលជារាជធានីបុរាណ[[យុគអន្ធកាលនៃកម្ពុជា|ក្រោយសម័យអង្គរ]]នេះមានកំណើតពី'''តាដុងយាយជ័យ'''ឬ'''ឪដុងម៉ែជ័យ'''ដែលមានសេចក្ដីដំណាលថាកាលនោះមានព្រះមហាក្សត្រមួយព្រះអង្គសោយរាជ្យនៅ[[ព្រះរាជាណាចក្រកម្ពុជា|នគរខ្មែរ]]បាននាំព្រះអគ្គមហេសីដែលទ្រង់គភ៌ទៅក្រសាលព្រៃកាលយាងទៅដល់ព្រៃព្រះអគ្គមហេសីទ្រង់ប្រឈួនព្រះឧទរតែទ្រង់ពុំបានជ្រាបថាព្រះអង្គប្រឈួននឹងប្រសូតព្រះរាជបុត្រព្រះនាងក៏ទ្រង់នាំព្រះស្វាមីយាងចូលព្រៃនៅឆ្ងាយពីពលរេហ៍។លុះព្រះរាជបុត្រប្រសូតមកជាពងព្រះនាងនិងព្រះរាជាទតឃើញដូច្នោះនឹកខ្មាសអស់អាណាប្រជានុរាស្ត្រក៏ទ្រង់កាយដីកប់ពងនោះទុកចោលនៅក្នុងព្រៃទៅ។ទ្រង់កប់ហើយមិនសប្បាយព្រះទ័យសោះដោយនឹកស្មានព្រះរាជបុត្រដែលទ្រង់សង្ឃឹមនៅក្នុងព្រះរាជហឫទ័យថាបើប្រសូតមកជាកូនមនុស្សនឹងបានសោយរាជ្យតំណព្រះរាជវង្សតទៅព្រោះព្រះអង្គគ្មានព្រះរាជបុត្រសោះលុះទ្រង់ឃើញហេតុចម្លែកអស្ចារ្យដូច្នេះព្រះរាជាក៏នាំព្រះអគ្គមហេសីយាងចូលក្នុងព្រះមហានគរវិញ។ថ្លែងពីព្រានព្រៃម្នាក់ឈ្មោះ'''ព្រានវិង'''ជាព្រានរបស់ព្រះរាជាមានថ្ងៃមួយនោះ'''ព្រានវិង'''បានចេញដើរបរបាញ់សត្វនៅក្នុងព្រៃបានបណ្ដើរឆ្កែទៅជាមួយផងលុះទៅដល់ព្រៃកន្លែងព្រះរាជាកប់ពងនោះឆ្កែព្រានក៏ព្រុសកោះកកាយដីព្រានបានឃើញពងកប់នៅក្នុងដីក៏រើសយកមកទុកនៅផ្ទះរបស់ខ្លួន។ដោយពងនោះធំចម្លែកណាស់ព្រានបានថែរក្សាភ្ញាស់ទុកមើល។លុះគ្រប់ថ្ងៃខែព្រះរាជបុត្រប្រសូតចេញពីពងនោះមកជាកូនមនុស្សភេទប្រុស។ព្រានឃើញចម្លែកអស្ចារ្យក៏ចិញ្ចឹមកូននោះលុះត្រាតែធំបានដាក់ឈ្មោះកូននោះថា'''ប្រមាញ់វិងស៊ុង'''។'''ចៅប្រមាញ់វិងស៊ុង'''លុះចម្រើនវ័យឡើងមានរូបឆោមពណ៌ល្អឆើតឆាយលើសលុបបុរសទាំងពួងស្ត្រីណាបានឃើញរូប'''ចៅប្រមាញ់វិងស៊ុង'''ចេះតែស្រឡាញ់គ្រប់គ្នា។ឯ'''ចៅប្រមាញ់វិងស៊ុង'''បានថ្នឹកហាត់ខាងដើរបរបាញ់សត្វជាមួយ'''ព្រានវិង'''ជាឪពុកអ្នកស្រុកភូមិគេបានស្គាល់ថា'''ចៅប្រមាញ់វិងស៊ុង'''គឺជាកូន'''ព្រានវិង'''គ្រប់គ្នា។ស្លេះរឿង'''ព្រានវិង'''និទានពី'''តាដុងយាយជ័យ'''។តាយាយនេះគាត់មានកូនក្រមុំស្រីម្នាក់ឈ្មោះ'''នាងត្រចើលដោះក្រាល'''មានរូបឆោមលោមពណ៌ល្អស្រស់លើសនារីទាំងពួងសាច់សបបូរមាត់ដិតស្លាភ្នែកទាំងគូភ្លឺដូចនិលចិញ្ចឹមដូចគេវាសថ្ពាល់ប៉ោងពេញក្រហមប្រឿងៗដោះទាំងគូឡើងណែនក្ដន់ក្រហមរលោងហាក់ដូចជាបូសឲ្យមុខឡើងក្រហមច្រាលដំណើរទន់ភ្លន់ល្វន់ល្វាសសមឫកពាហាក់ដូចជាស្រីទេពអប្សរបវរកញ្ញា។'''តាដុងយាយជ័យ'''បានសង់ផ្ទះនៅជាមួយនឹងកូនលើដីទួលមួយមានទឹកព័ទ្ធជុំវិញការពារកុំឲ្យបុរសចេញចូលដល់ទីលំនៅគាត់បាន។ទួលដែល'''តាដុងយាយជ័យ'''សង់ផ្ទះនោះនៅមានជាដំណែលជាប់មកដល់សព្វថ្ងៃឋិតនៅមុខខ្លោងទ្វារចូលទៅ[[វត្តទេពប្រណម្យ]]ខាងត្បូង[[ផ្លូវជាតិលេខ៥ (កម្ពុជា)|ផ្លូវជាតិលេខ]] [[ផ្លូវជាតិលេខ៥ (កម្ពុជា)|០៥]] ចម្ងាយពីផ្លូវជាតិប្រមាណ ៥០ ម៉ែត្រស្ថិតនៅក្នុង[[ឃុំវិហារលួង(ស្រុកពញាឮ)|ឃុំវិហារហ្លួង]] [[ស្រុកពញាឮ|ស្រុកពញាឮ]] [[ខេត្តកណ្ដាល|ខេត្តកណ្ដាល]]។'''តាដុងយាយជ័យ'''មានប្អូនស្រីម្នាក់ឈ្មោះ'''នាងទែន'''នៅ[[ភូមិស្រែរនោង]]។តានិងយាយបាននាំ'''នាងត្រចើលដោះក្រាល'''ទៅលេងឯផ្ទះ'''នាងទែន'''ជាញឹកញាប់។ពេលដែលនាងទៅលេងឯផ្ទះម្ដាយមីងនាងតែងតែដើរកាត់ភូមិកាន់ក្អមមកដងទឹកអ្នកស្រុកបានឃើញដំណើរនាងដើរក៏នាំគ្នាសរសើរថាដំណើរនាងដើរញ៉ែងញ៉ងពាក្យសរសើរនោះរាល់ពេលនាងដើរបានជាកន្លែងនោះមានឈ្មោះថា[[ភូមិញ៉ែងញ៉ង]] [[ឃុំញ៉ែងញ៉ង]]ដល់សព្វថ្ងៃលុះនាងដើរមកដល់ទីកន្លែងអណ្ដូងទឹកមនុស្សដែលមកដងទឹកជាមួយនាងតែងពោលសរសើរសាច់នាងថាសស្គុសពាក្យសរសើររាល់ពេលវេលាដែលនាងមកដងទឹកទើបមានពាក្យហៅមកដល់សព្វថ្ងៃថា[[ឃុំគុស|ឃុំគុស]]។ឯ[[ឃុំញ៉ែងញ៉ង|ឃុំញ៉ែងញ៉ង]]និង[[ឃុំគុស|ឃុំគុស]]នេះស្ថិតនៅជិតជាប់គ្នានៅក្នុង[[ស្រុកត្រាំកក់|ស្រុកត្រាំកក់]] [[ខេត្តតាកែវ|ខេត្តតាកែវ]]។ពេលនេះនាងនៅលេងនឹងផ្ទះម្ដាយមីងពីរបីថ្ងៃលុះ'''តាដុងយាយជ័យ'''ក៏មកយកនាងវិលទៅកាន់ទីលំនៅវិញ។'''តាដុងយាយជ័យ'''និង'''នាងត្រចើលដោះក្រាល'''ដែលមកដល់កាន់ផ្ទះ'''នាងទែន'''នោះលស់ខែតិចណាស់។មានថ្ងៃមួយតានិងយាយបាននាំនាងមកលេងផ្ទះ'''នាងទែន'''ទៀតលុះមកដល់ពាក់កណ្ដាលផ្លូវបានជួបនឹង'''ព្រានវិង'''កំពុងនាំ'''ចៅប្រមាញ់វិងស៊ុង'''ដើរបរបាញ់សត្វនៅក្នុងព្រៃ។ដោយ'''ព្រានវិង'''និង'''តាដុងយាយជ័យ'''នោះបានស្គាល់ច្បាស់ពីមុនមកផងអ្នកនោះក៏មានការសាកសួររាក់ទាក់រកគ្នាទៅវិញទៅមក។ឯ'''ចៅប្រមាញ់វិងស៊ុង'''និង'''នាងត្រចើលដោះក្រាល'''កាលបើបានឃើញគ្នាហើយក៏ចេះតែគយគន់មើលគ្នាទៅវិញទៅមក។ដោយការគយគន់រកគ្នានោះសេចក្ដីស្នេហាក៏ចាប់ផ្ដើមដុះដាលឡើងពេញពោរនៅក្នុងបេះដូងរៀងខ្លួនហើយបញ្ចេញឫកពាទៅវិញទៅមកលុះត្រាតែដឹងចិត្តគ្នា។ឯ'''តាដុងយាយជ័យ'''ចេះតែគយគន់មើលឃើញ'''ចៅប្រមាញ់វិងស៊ុង'''មានរូបល្អក៏នឹកនៅក្នុងចិត្តថាបើបានធ្វើជាគូស្វាមីភរិយាជាមួយនឹងកូនអញស័ក្ដិសមគ្នាណាស់។តានិងយាយក៏សួរ'''ព្រានវិង'''ថា«អ្នកកម្លោះត្រូវជាអ្វីនឹងអ្នក?»។'''ព្រានវិង'''ក៏ឆ្លើយប្រាប់ថា«កូន»។ដោយសេចក្ដីពេញចិត្តនឹងរូបល្អស្រស់របស់'''ចៅប្រមាញ់វិងស៊ុង'''តានិងយាយក៏ទុកឱកាសឲ្យគូស្នេហាទាំងពីរនាក់នេះនិយាយឆ្លើយឆ្លងគ្នាបានតាមចិត្ត។លុះចប់ការសន្ទនានឹងគ្នាហើយអ្នកដំណើរទាំងពីរក៏លាបែកចាកចេញពីគ្នាទៅដោយពាំយកទាំងក្ដីស្នេហាជាប់រៀងខ្លួនទៅផង។'''ចៅប្រមាញ់វិងស៊ុង'''បានដឹងដំណើរ'''នាងត្រចើលដោះក្រាល'''មកលេងនៅផ្ទះ'''នាងទែន'''ញឹកញាប់ក៏ចេះដើរកាត់ស្វែងមករកជួបនឹងនាងនៅផ្ទះ'''នាងទែន'''នោះជាញឹកញាប់ដែរ។ឯ'''ព្រានវិង'''និង'''តាដុងយាយជ័យ'''ក៏ពេញចិត្តនឹងគូស្នេហាទាំងពីរនោះចាំតែដល់ពេលចូលដណ្ដឹងនិងរៀបការផ្សំផ្គុំគ្នាឲ្យប៉ុណ្ណោះ។លុះនៅយូរទៅសេចក្ដីស្នេហាក៏រីកដុះដាលធំឡើងតែរាល់ថ្ងៃដោយ'''តាដុងយាយជ័យ'''ពុំបានជូននាងមកលេងផ្ទះ'''នាងទែន'''ជាញឹកញាប់ដូចកាលមុនៗព្រោះគាត់មានការកង្វល់ច្រើននាងក៏លបលួចរត់មកផ្ទះ'''នាងទែន'''តែម្នាក់ឯង។ថ្លែងពីព្រះរាជាដែលគង់សំចតនៅ[[បន្ទាយលង្វែក|ព្រៃបន្ទាយលង្វែក]]ព្រះអង្គឡើងគង់លើអស្សពាហ៍មានសេនា ០៤ នាក់ដង្ហែព្រះអង្គទៅផងលុះចូលដល់ក្នុងព្រៃជ្រៅស្រាប់តែប្រទះ'''នាងត្រចើលដោះក្រាល'''ដើរត្រាច់តែម្នាក់ឯង។ត្រង់ព្រៃដែលស្ដេចប្រទះនាងនោះអ្នកស្រុកគេហៅថា'''ព្រៃប្រទះនាង'''លុះក្រោយមកហៅក្លាយទៅជា'''ប្រទះឡាង'''ទៅវិញ(សព្វថៃ្ងគឺជា[[ភូមិប្រទះឡាង]] [[សង្កាត់ប្រទះឡាង]] [[ខណ្ឌកំបូល]] [[ភ្នំពេញ|រាជធានីភ្នំពេញ]])។ព្រះអង្គបានទតឃើញនាងមានរូបឆោមលោងពណ៌ល្អដូចនាងទេពធីតាក៏ទ្រង់លោតចុះពីលីខ្នងសេះយាងសំដៅទៅរកនាងទ្រង់លួងលោមនាងដោយសេចក្ដីស្នេហា។'''នាងត្រចើលដោះក្រាល'''ក៏មានសេចក្ដីភិតភ័យនាងមិនមានអ្វីឆ្លើយតបទៅព្រះរាជាទេនាងបែរជារត់ត្រឡប់មកក្រោយវិញ។ពេលនោះព្រះរាជានិងសេនា ០៤ នាក់ក៏រត់ដេញតាមនាង។ដោយកម្លាំងនាងជាស្រីរត់មិនសូវលឿនហើយដោយសារព្រះរាជាដេញប្រកិតជិតណាស់មកផងនាងបានឃើញដំបូកមួយនៅក្នុងព្រៃពីមុខនាងក៏លើកដៃបួងសួងថា«បើខ្លួននាងពិតជាគូនឹង'''ចៅប្រមាញ់វិងស៊ុង'''សូមឲ្យចូលទៅពួនលាក់ខ្លួននៅដំបូកនេះឲ្យបាត់»។បួងសួងហើយនាងរត់ចូលទៅពួនលាក់ខ្លួននៅដំបូកនោះ។ព្រះរាជានិងសេនា ០៤ នាក់ក៏ទតមើលពីចម្ងាយមកនាងរត់ចូលទៅក្នុងដំបូកនោះដែរតែលុះមកដល់បែរជារកនាងពុំឃើញវិញបានជាពាក្យហៅទីនោះថា'''ដំបូកមានលក្ខណ៍'''(សព្វថ្ងៃគឺជា[[ភូមិដំបូកមានលក្ខណ៍]] [[ឃុំទំនប់ធំ]] [[ស្រុកពញាឮ]] [[ខេត្តកណ្ដាល]])។កន្លែងនេះក្រោយមកអ្នកស្រុកបានកសាងវត្តហៅ[[វត្តដំបូកមានលក្ខណ៍]]ស្ថិតនៅក្នុង[[ឃុំទំនប់ធំ|ឃុំទំនប់ធំ]] [[ស្រុកពញាឮ|ស្រុកពញាឮ]] [[ខេត្តកណ្ដាល|ខេត្តកណ្ដាល]]តែតាមពាក្យចាស់ៗជំនាន់ដើមទីត្រង់នេះគេហៅថា'''ត្រពោកមានលក្ខណ៍'''។ពេលនោះព្រះរាជាទ្រង់ឆ្ងល់នឹងដំណើរដែលនាងរត់មកពួនបាត់ខ្លួននៅដំបូកនោះក៏ទ្រង់ពិគ្រោះជាមួយសេនាៗ ០៤ នាក់ទូលតបវិញថា«ស្ត្រីដែលមានរូបល្អអម្បាញ់មិញនេះបានជារត់មកពួនបាត់នៅដំបូកដែលជាកន្លែងមិនគួរឲ្យនឹងលាក់ខ្លួនបាត់យ៉ាងដូច្នេះដោយព្រះអង្គដេញចាប់បង្ខំចិត្តនាងប្រហែលជាមានទេវតាជួយយកអាសានាងជាមិនខាន»ហើយសេនាទូលថែមទៀតថា«បើព្រះអង្គសព្វព្រះរាជហឫទ័យនឹងរូបនាងសូមព្រះអង្គចូលទៅស្ដីដណ្ដឹងនាងដល់ឪពុកម្ដាយនាងតាមប្រពៃណីវិញ»។ព្រះរាជាទ្រង់មានព្រះបន្ទូលថា«ចុះធ្វើម្ដេចនឹងបានស្គាល់ទីកន្លែងឪពុកម្ដាយនាង?»។សេនាក្រាបបង្គំទូលថា«បើនាងនោះពិតជាមនុស្សលោកមែនទូលព្រះបង្គំសួររកទីកន្លែងឪពុកម្ដាយនាងថ្វាយព្រះអង្គនឹងបានសម្រេចតាមព្រះរាជបំណងជាមិនខាន»។ព្រះរាជាទ្រង់ព្រះសណ្ដាប់ពាក្យសេនាទាំង ០៤ នាក់សព្វគ្រប់ហើយទ្រង់យាងចូលព្រះពន្លាវិញ។ចាប់តាំងពីថ្ងៃនោះមកសេនា ០៤ នាក់ក៏ត្រាច់ស៊ើបសួររកទីកន្លែងផ្ទះឪពុកម្ដាយ'''នាងត្រចើលដោះក្រាល'''រកពេលអស់យូរថ្ងៃពុំឃើញសោះក៏នាំគ្នាចូលទៅថ្វាយបង្គំព្រះរាជាទូលតាមការស្រាវជ្រាវរកមិនឃើញនោះ។ព្រះរាជាក៏ប្រជុំអស់ពួកសេនាទ្រង់មានព្រះរាជបញ្ជាថា«ឲ្យរៀបធ្វើពិធីបុណ្យប្រណាំងទូកងឲ្យអ្នកស្រុកផ្អើលឈូឆរមកមើលក្រែងបានជួបប្រទះនឹងនាងហើយពួកយើងតាមមើលនាងឲ្យស្គាល់ទីលំនៅរបស់នាង»។សេនាទទួលព្រះរាជបញ្ជាហើយក៏ចាត់ចែងផ្សាយដំណឹងដល់អ្នកស្រុកជនបទជិតឆ្ងាយឲ្យមកមើលប្រណាំងទូកអ្នកស្រុកក៏ផ្អើលឈូឆរមីរដេរដាសដើរពពាក់ពពូនគ្នាទៅមើលដោយសេចក្ដីរីករាយ។ចំណែក'''នាងត្រចើលដោះក្រាល'''កាលស្ដេចដេញចាប់នាងៗពុំបានស្គាល់ជាស្ដេចទេលុះស្ដេចយាងផុតទៅនាងឃើញស្ងាត់ក៏រត់ចេញពីដំបូកត្រឡប់មកផ្ទះឪពុកម្ដាយនាងវិញនាងបានរៀបរាប់ប្រាប់ម្ដាយឪពុកនូវហេតុដែលកើតមានដល់រូបនាងតាមត្រង់ហើយថ្លែងប្រាប់ពីសេចក្ដីស្នេហារបស់នាងដ៏លើសលុបទៅលើ'''ចៅប្រមាញ់វិងស៊ុង'''។ឪពុកម្ដាយបានដឹងចិត្តកូនសព្វគ្រប់ហើយក៏មានចិត្តអាណិតកូនដោយឃើញទឹកមុខកូនស្រពាប់ស្រពោនខ្លាំងពេក។ពេលដែលអ្នកស្រុកផ្អើលឈូឆរទៅមើលប្រណាំងទូក'''តាដុងយាយជ័យ'''ក៏នាំ'''នាងត្រចើលដោះក្រាល'''ទៅមើលនឹងគេដែរលុះដើរទៅដល់កន្លែងប្រណាំងទូកអ្នកស្រុកភូមិក៏ចេះតែបបួលគ្នាគយគន់មើលសម្រស់របស់'''នាងត្រចើលដោះក្រាល'''ហើយគេសរសើរគ្រប់គ្នា។សេចក្ដីសរសើរលម្អនាងពីមាត់មួយទៅមាត់មួយក៏លេចឮដល់សេនារបស់ព្រះរាជាដែលកំពុងដើរត្រាច់រង្គាត់រកមើលនាង។សេនាទាំង ០៤ បានដើរមកឃើញស្គាល់ច្បាស់ហើយក៏ប្រជុំគ្នាចាំមើលដំណើររបស់នាងត្រឡប់ទៅផ្ទះវិញ។លុះពិធីប្រណាំងទូកចប់ហើយអ្នកស្រុកក៏ត្រឡប់ទៅទីលំនៅរៀងខ្លួន។សេនា ០៤ នាក់ក៏លួចធ្វើដំណើរតាមក្រោយ'''តាដុងយាយជ័យ'''លុះបានស្គាល់ទីលំនៅនាងនិងឪពុកម្ដាយនាងហើយក៏ត្រឡប់ចូលទៅថ្វាយបង្គំព្រះរាជាទូលតាមសេចក្ដីពិត។ព្រះរាជាក៏ស្ដេចយាងមកផ្ទះ'''តាដុងយាយជ័យ'''ជាមួយនឹងសេនា ០៤ នាក់។'''តាដុងយាយជ័យ'''បានឃើញព្រះរាជាស្ដេចយាងមកដល់ផ្ទះនាងក៏រៀបទីកន្លែងទទួលព្រះអង្គព្រះរាជាទ្រង់មានព្រះបន្ទូលផ្ទាល់ព្រះអង្គនឹង'''តាដុងយាយជ័យ'''សូមដណ្ដឹងយក'''នាងត្រចើលដោះក្រាល'''មកធ្វើជាព្រះអគ្គមហេសីហើយព្រះអង្គបញ្ជាក់ថា«សូមឲ្យតានិងយាយបង្គាប់យ៉ាងណាៗក៏បង្គាប់ចុះព្រះអង្គហ៊ានទទួលទាំងអស់»។ពេលនោះ'''តាដុងយាយជ័យ'''បានស្គាល់ទឹកចិត្តកូនច្បាស់តែមិនទាន់ហ៊ានសម្រេចថាថ្វាយឬមិនថ្វាយព្រះរាជាទេចាំសួរចិត្តកូនសិន។លុះទៅសួរ'''នាងត្រចើលដោះក្រាល'''ប្រកែកចំពោះឪពុកម្ដាយនាងថា«នាងមិនទទួលយកស្ដេចទេនាងស៊ូស្លាប់ជាមួយនឹង'''ចៅប្រមាញ់វិងស៊ុង'''ជាគូបណ្ដូលចិត្តនាងហើយ»។'''តាដុងយាយជ័យ'''ឮកូនប្រកែកតឹងរឹងដូច្នោះក៏ពិគ្រោះគ្នាពីរនាក់ប្ដីប្រពន្ធថា«បើយើងមិនថ្វាយនាងទៅស្ដេចយើងមុខជាមានទុក្ខទៅថ្ងៃក្រោយជាមិនខានតែបើយើងលើកនាងថ្វាយស្ដេចយើងអាណិតចិត្តកូនដែលគ្នាបានស្រឡាញ់ទៅលើរូប'''ចៅប្រមាញ់វិងស៊ុង'''ជាទីពេញចិត្តយើងដែរទៅហើយបើដូច្នេះយើងបង្គាប់ព្រះរាជាជាឲ្យធ្ងន់កុំឲ្យព្រះអង្គទទួលរួចទោះជាព្រះអង្គហ៊ានទទួលក៏ព្រះអង្គចាត់ការធ្វើមិនទាន់ដែរ»។លុះពិគ្រោះគ្នាពីរនាក់ប្ដីប្រពន្ធរួចហើយតានិងយាយក៏ទូលព្រះរាជាថា«មិនហ៊ានបង្គាប់ព្រះអង្គទេក្រែងព្រះអង្គមិនហ៊ានទទួល»ព្រះរាជាមានព្រះបន្ទូលថា«ព្រះអង្គហ៊ានទទួលទាំងអស់ឲ្យតែលើកនាងថ្វាយព្រះអង្គចុះ»តានិងយាយក៏បង្គាប់ព្រះរាជាថា«សូមព្រះអង្គលើកផ្លូវពីព្រះពន្លាព្រះអង្គមកដល់ផ្ទះទូលព្រះបង្គំឲ្យបានស្រេចតែមួយរាត្រីបើមិនហើយទូលព្រះបង្គំមិនលើកនាងថ្វាយទេ»។ព្រះរាជាទ្រង់ព្រះសណ្ដាប់ហើយឃើញថាការនេះមានបន្ទុកធ្ងន់ណាស់តែដោយព្រះរាជាទ្រង់ទសពិធរាជធម៌ផងទ្រង់សព្វព្រះរាជហឫទ័យលើរូប'''នាងត្រចើលដោះក្រាល'''ខ្លាំងលើសលុបផងព្រះអង្គក៏ទទួលធ្វើផ្លូវតាមបង្គាប់របស់'''តាដុងយាយជ័យ'''។លុះព្រះអង្គយាងថយទៅវិញទ្រង់ប្រាប់រេហ៍ពលឲ្យមកប្រជុំគ្នាហើយព្រះអង្គត្រាស់បង្គាប់ថា«ចូលសេនារេហ៍ពលទាំងអស់លើកផ្លូវថ្នល់មួយចាប់ព្រះពន្លារហូតទៅដល់ផ្ទះ'''ឪដុងម៉ែជ័យ'''ធ្វើមួយយប់ឲ្យហើយស្រេច»។ពាក្យដែលហៅថា[[ស្រុកឧដុង្គ|ស្រុកឧដុង្គ]]សព្វថ្ងៃគឺហៅតាមបន្ទូលស្ដេចមុនដំបូងដែលហៅថា'''ឪដុងម៉ែជ័យ'''តែក្រោយមកគេហៅក្លាយជា'''ឧដុង្គមានជ័យ'''។គ្រានោះសេនារេហ៍ពលលើកផ្លូវថ្នល់នៅក្នុងមួយរាត្រីនោះមិនហើយសោះលុះដល់ភ្លឺស្វាងឡើងផ្លូវថ្នល់នោះនៅដាច់មិនជួបគ្នាបានជាមានពាក្យហៅថា[[ភូមិថ្នល់ដាច់]]ស្ថិតនៅក្នុង[[ឃុំលង្វែក|ឃុំលង្វែក]] [[ស្រុកកំពង់ត្រឡាច|ស្រុកកំពង់ត្រឡាច]] [[ខេត្តកំពង់ឆ្នាំង|ខេត្តកំពង់ឆ្នាំង]]សព្វថ្ងៃនេះ។ឯ'''តាដុងយាយជ័យ'''បាននាំគ្រួសារចុះទូកជាស្រេចតាមមើលសេនារេហ៍ពលរបស់ស្ដេចលើកផ្លូវថ្នល់ដោយមានបំណងថាបើព្រះអង្គលើកផ្លូវថ្នល់មួយយប់ហើយមែននឹងនាំនាងរត់ទៅតែម្ដងលុះឃើញផ្លូវថ្នល់នោះស្ដេចលើកមិនហើយតានិងយាយត្រេកអរណាស់ក៏ចូលចតទូកត្រង់កន្លែងផ្លូវថ្នល់ដាច់មិនជួបគ្នានោះហើយ'''តាដុងយាយជ័យ'''ឡើងទៅមើលផ្លូវថ្នល់។គាត់កំពុងតែពិនិត្យមើលថ្នល់នោះសេនាក៏ទៅក្រាបបង្គំទូលព្រះរាជាតាមហេតុរឿងដែលលើកផ្លូវថ្នល់មិនហើយនោះដែរព្រះរាជាក៏ស្ដេចយាងមកទតមើល។'''តាដុងយាយជ័យ'''ឮដំណឹងថាស្ដេចយាងមកហើយក៏បបួលគ្នារត់ចុះទូកកុំឲ្យស្ដេចឃើញមុខ។ពេលនោះ'''យាយជ័យ'''ប្រពន្ធ'''តាដុង'''ភ័យញញីញញ័ររត់ចុះទៅទូកមិនកើតក៏វារចុះតាមច្រាំងជង្ហុកក៏គាប់ជួនជាសេនាមកដល់ក៏ស្រែកឃាត់ថា«យាយកុំវារចុះទៅទូកអីស្ដេចយាងមកដល់ឥឡូវហើយ»។'''យាយជ័យ'''មិនស្ដាប់សោះក៏ចេះតែវារចុះទូកដល់ទូកហើយក៏ច្រានទូកចេញទៅ។កន្លែងដែល'''យាយជ័យ'''វារនោះពីដើមគេហៅ'''កំពង់យាយជ័យវារ'''តែសព្វថ្ងៃគេហៅក្លាយថា'''កំពង់ជវារ'''ស្ថិតនៅក្នុង[[ឃុំលង្វែក]] [[ស្រុកកំពង់ត្រឡាច|ស្រុកកំពង់ត្រឡាច]] [[ខេត្តកំពង់ឆ្នាំង|ខេត្តកំពង់ឆ្នាំង]]។លុះស្ដេចយាងមកដល់ទតឃើញទូក'''តាដុងយាយជ័យ'''ចេញពីកំពង់ឆ្ងាយទៅហើយព្រះអង្គក៏គិតស្មាននៅក្នុងព្រះទ័យថា'''ឪដុងម៉ែជ័យ'''មុខជាខឹងនឹងព្រះអង្គលើកផ្លូវថ្នល់មិនហើយបានជាមិនចាំជួបនឹងព្រះអង្គព្រះរាជាក៏ចាត់សេនា ០៤ នាក់ឲ្យចូលទៅអង្វរ'''ឪដុងម៉ែជ័យ'''និងសូមឲ្យយក'''នាងត្រចើលដោះក្រាល'''មកធ្វើជាទេពីរបស់ព្រះអង្គ។សេនា ០៤ នាក់ក៏តាមទៅជួបនឹង'''តាដុងយាយជ័យ'''ដែលកំពុងបណ្ដើរ'''នាងត្រចើលដោះក្រាល'''ឡើងសំដៅមកផ្ទះហើយសេនាទាំងនោះនិយាយអង្វរ'''តាដុងយាយជ័យ'''តាងព្រះនាមព្រះមហាក្សត្រថាព្រះអង្គសូមយកនាងទៅធ្វើជាព្រះទេពីរបស់ព្រះអង្គ។គ្រានោះ'''នាងត្រចើលដោះក្រាល'''ដែលជាស្រីល្អដូចនាងទេពធីតាក៏លុតជង្គង់សំពះប្រណម្យទៅសេនា ០៤ នាក់វិញថា«នាងខ្ញុំសូមក្រាបបង្គំទូលព្រះរាជាថានាងខ្ញុំមិនសុខចិត្តទៅធ្វើជាព្រះទេពីរបស់ព្រះអង្គទេព្រោះរូបខ្ញុំជារាស្ត្របើព្រះអង្គនៅតែបង្ខំយករូបខ្ញុំនាងខ្ញុំនឹងសម្លាប់ខ្លួនជាមិនខាន»។ខណៈនោះ'''តាដុងយាយជ័យ'''និយាយទៅកាន់សេនា ០៤ នាក់ថា«សូមលោកទូលព្រះរាជាផងកុំឲ្យព្រះអង្គបង្ខំពេកចាំខ្ញុំលួងលោមចិត្តកូនស្រីខ្ញុំឲ្យបានស្រួលសិន»។សេនា ០៤ នាក់ ក៏លាថយត្រឡប់ទៅវិញ។ចំណែកតានិងយាយក៏នាំគ្នាចូលទៅក្នុងផ្ទះ។ពេលរាត្រីនោះ'''តាដុងយាយជ័យ'''នាំ'''នាងត្រចើលដោះក្រាល'''រត់បណ្ដោះទៅទុកនៅផ្ទះ'''នាងទែន'''ឯ[[ភូមិស្រែរនោង]]ហើយ'''តាដុងយាយជ័យ'''និយាយប្រាប់'''នាងទែន'''ជាប្អូនតាមរឿងសព្វគ្រប់និងប្រាប់ឲ្យហៅ'''ព្រានវិង'''ឲ្យនាំកូនឈ្មោះ'''ចៅប្រមាញ់វិងស៊ុង'''មករើសរកពេលាការឲ្យហើយ។តាយាយផ្ដាំ'''នាងទែន'''សព្វគ្រប់ហើយក៏វិលថយមកផ្ទះវិញចាំទូលដោះសារនឹងស្ដេច។ត្រង់កន្លែងដែលសេនា ០៤ នាក់មកអង្វរ'''តាដុងយាយជ័យ'''សុំ'''នាងត្រចើលដោះក្រាល''' ទៅធ្វើជាព្រះទេពីរបស់ព្រះរាជាហើយនាងសំពះប្រណម្យទៅសេនាវិញថានាងមិនសុខចិត្តទៅទេនោះគេហៅថា'''ទេពធីតាប្រណម្យ'''ដែលឥឡូវនេះមានវត្តមួយឋិតនៅក្នុងកន្លែងនោះ ឈ្មោះ[[វត្តទេពប្រណម្យ]]គឺពីដើមគេហៅ'''វត្តទេពធីតាប្រណម្យ'''តែក្រោយមកទៅជា[[វត្តទេពប្រណម្យ]]ស្ថិតនៅក្នុង[[ឃុំវិហារលួង(ស្រុកពញាឮ)|ឃុំវិហារហ្លួង]] [[ស្រុកពញាឮ]] [[ខេត្តកណ្ដាល]]សព្វថ្ងៃ។គ្រានោះព្រះរាជាលុះត្រាបានទ្រង់បានសណ្ដាប់សេនា ០៤ នាក់ថាចាំ'''ឪដុងម៉ែជ័យ'''អង្វរលួងលោមចិត្តនាងកូនឲ្យបានស្រួលសិនដូច្នេះតាំងពីថ្ងៃនោះមកព្រះអង្គទ្រង់ចាត់សេនាឲ្យមកស្ដាប់ដំណឹងនៅផ្ទះ'''ឪដុងម៉ែជ័យ'''ជារៀងរាល់ថ្ងៃ។ឯ'''តាដុងយាយជ័យ'''ចេះតែដោះសារថា«ចិត្តនាងពុំទាន់ស្រួលនៅឡើយទេ»។ចំណែក'''នាងទែន'''កាលបើបានទទួលចងចាំតាមសម្ដីបងសព្វគ្រប់ហើយក៏ចាត់ការហៅ'''ព្រានវិង'''និង'''ចៅប្រមាញ់វិងស៊ុង'''ឲ្យចូលមកស្ដីដណ្ដឹង'''នាងត្រចើលដោះក្រាល'''រួចឲ្យអាចារ្យមើលពេលាការបានហើយក៏ផ្ដល់ដំណឹងទៅបងឲ្យមករៀបការកូន។'''តាដុងយាយជ័យ'''មិនទាន់បានមកភ្លាមទេព្រោះនៅជាប់ដោះសារនឹងស្ដេចលុះដល់ថ្ងៃចូលរោងតានិងយាយក៏លួចលបធ្វើដំណើរមកតាមផ្លូវក្នុងព្រៃមានសេចក្ដីព្រួយជានិច្ចក្រែងស្ដេចមកតាមការគិតរបស់តានិងយាយច្រើនពេករហូតនាំឲ្យគាត់ទាំងពីរនាក់វង្វេងផ្លូវអស់មួយថ្ងៃរកផ្លូវទៅផ្ទះ'''នាងទែន'''មិនឃើញ។គាប់ជួនពេលនោះតាយាយបានជួបនឹងក្មេងគង្វាលក្របីម្នាក់តាយាយក៏ស្រែកសួរថា«អឺអាវ៉ា!ផ្លូវទៅណា ទៅទ្រាំង ទៅវាំងពន្លុស ផ្លូវណាទៅគុស ទៅស្រែរនោង?»។ក្មេងគង្វាលក្របីក៏គិតថា«បើអញបង្ហាញចង្អុលប្រាប់ផ្លូវតែម្ដងទៅវាគ្មានបានប្រយោជន៍អ្វីមកដល់អញសោះបើអញប្រាប់ឲ្យតានិងយាយនេះបន់អ្នកតានេះទើបអញបានសំណែនអាស្រ័យផង ឲ្យទីព្រៃដែលអញធ្លាប់ឃ្វាលក្របីនេះបានកុះករផង»ក្មេងគង្វាលក្របីគិតដូច្នោះហើយក៏ឆ្លើយតបទៅនឹងតាយាយថា«បើតានិងយាយចង់រកផ្លូវឲ្យឃើញដូចបំណងសូមឡើងទៅបន់អ្នកតាខ្នងភ្នំទៅរួចត្រូវមានសំណែនមកថ្វាយហើយមានទាំងភ្លេងប្រគំភ្លេងបទខ្ទោរ ខ្នងភ្នំ របងមាស បន្ទាយប្រាសាទ ទឹកទប់ ជ្រង ជ្រងសម្ងាត់ ដោះក្រាល កន្ទែនទ្រាំងផងទើបតានិងយាយរកផ្លូវឃើញ»។'''តាដុងយាយជ័យ'''ឮពាក្យក្មេងគង្វាលក្របីបង្គាប់ឲ្យធ្វើដូច្នេះក៏ជឿធ្វើតាមហើយតានិងយាយក៏ឡើងទៅបន់អ្នកតាលើខ្នងភ្នំ។លុះចុះមកវិញក៏រកផ្លូវឃើញធ្វើដំណើរទៅដល់ផ្ទះ'''នាងទែន'''។កាលទៅដល់ជិតរបងផ្ទះ'''នាងទែន'''ៗក្រឡេកឃើញបងស្ទុះមកទទួល'''តាដុងយាយជ័យ'''ក៏និយាយប្រាប់ហេតុវង្វេងផ្លូវហើយបានបន់អ្នកតាទើបរកផ្លូវឃើញ។ពេលនោះលោកអាចារ្យបានឮថា'''តាដុងយាយជ័យ'''ជាមេបាខាងស្រីចូលមកក្នុងរោងមង្គលការដែលជិតបង្ហើយមានបំណន់ដូច្នោះក៏ផ្អាកដំណើរតាយាយឲ្យឈរនៅខាងក្រៅរបងសិនមិនឲ្យអ្នកជាប់បំណន់ចូលក្នុងរោងមង្គលការនោះឡើយ។លោកអាចារ្យប្រាប់មេបាទាំងសងខាងថា«ឲ្យរៀបសំណែនមានទាំងភ្លេងយកទៅប្រគំលាបំណន់អ្នកតាឲ្យហើយសិនទើបអាចចូលមកក្នុងរោងមង្គលការនេះបាន»។'''នាងទែន'''ក៏បានចាត់ចែងរៀបចំសំណែនមានបង្អែមចម្អាបព្រមទាំងភ្លេងយកទៅប្រគំលាបំណន់អ្នកតាខ្នងភ្នំ។ខណៈនោះភ្លេងក៏ចាប់ប្រគំបទខ្ទរ ខ្នងភ្នំ របងមាស បន្ទាយប្រាសាទ ទឹកទប់ ជ្រង ជ្រងសម្ងាត់ ដោះក្រាល កន្ទែនទ្រាំង។ភ្លេងទាំង ០៩ បទនេះក៏បានចូលមកនៅក្នុងទម្លាប់ភ្លេងការចាប់តាំងពីពេលនោះរហូតមកដល់សព្វថ្ងៃនេះ។លុះធ្វើកិច្ចលាបំណន់រួចហើយ'''តាដុងយាយជ័យ'''ក៏មកចូលរួមនៅក្នុងមង្គលការនោះអាចារ្យក៏បានឲ្យកូនប្រុសស្រីក្រាបសំពះផ្ទឹមឲ្យពរជ័យ។ថ្លែងពីព្រះរាជាដែលគង់នៅព្រះពន្លាឯ[[បន្ទាយលង្វែក]]លុះទ្រង់ជ្រាបហេតុការថា'''តាដុងយាយជ័យ'''លួចពង្រត់'''នាងត្រចើលដោះក្រាល'''យកទៅរៀបការនៅផ្ទះ'''នាងទែន'''ឯ[[ភូមិស្រែរនោង]]នោះហើយព្រះអង្គក៏យាងទៅជាមួយនឹងសេនាសំដៅទៅផ្ទះ'''នាងទែន'''លុះស្ដេចដល់ហើយព្រះអង្គបានទតឃើញ'''នាង ត្រចើលដោះក្រាល'''និង'''ចៅប្រមាញ់វិងស៊ុង'''កំពុងតែក្រាបសំពះផ្ទឹមរួមខ្នើយជាមួយគ្នា។ដោយទ្រង់ទតឃើញគូស្វាមីភរិយាទាំងពីរនាក់នោះមានរូបសម្ផស្សល្អស័ក្ដិសមគ្នាទ្រង់ក៏បណ្ដោយឲ្យគេធ្វើកិច្ចផ្ទឹមនោះឲ្យហើយស្រេចរួចព្រះអង្គត្រាស់បង្គាប់ឲ្យសេនាហៅមេបាទាំងសងខាងព្រមទាំងសាមីខ្លួនទាំងពីរនាក់ មកជួបជុំចំពោះព្រះភ័ក្ត្រព្រះអង្គ។អ្នកទាំងនោះក៏មានសេចក្ដីភិតភ័យញាប់ញ័ររន្ធត់គ្រប់គ្នាព្រះរាជាក៏ត្រាស់សួរទៅ'''ចៅប្រមាញ់វិងស៊ុង'''ថា«អ្នកឯងជាកូនអ្នកណាបានជាហ៊ានរៀបការនឹង'''នាងត្រចើលដោះក្រាល'''ជាគូដណ្ដឹងរបស់យើង?»។ពេលនោះ'''ចៅប្រមាញ់វិងស៊ុង'''ក៏ឆ្លើយទូលតបវិញថា«ទូលព្រះបង្គំជាកូន'''ព្រានវិង'''»ហើយចង្អុលទៅ'''ព្រានវិង'''ជាឪពុករបស់ខ្លួន។ព្រះរាជាទតឃើញ'''ព្រានវិង'''ជាព្រានរបស់ព្រះអង្គក៏ទ្រង់សួរទៅថា«ព្រានឯងមានកូនប្រុសពីកាលណាមកបានជាយើងមិនដែលឃើញ?»។'''ព្រានវិង'''ឱនក្បាលក្រាបថ្វាយបង្គំដោយភ័យតក់ស្លុតជាខ្លាំងបានរៀបរាប់ទូលព្រះរាជាថា«កូនប្រុសនេះ មិនមែនជាកូនបង្កើតរបស់ទូលព្រះបង្គំទេគឺជាកូនចិញ្ចឹមព្រោះកាលមួយថ្ងៃនោះទូលព្រះបង្គំទៅបាញ់សត្វនៅក្នុងព្រៃបានប្រទះឃើញស៊ុតសត្វមួយធំចម្លែកលើសស៊ុតទាំងអស់នៅទីមួយដែលមានកាយដីកប់ថ្មីៗទូលព្រះបង្គំឃើញហើយក៏យកមកទុកមើល លុះគ្រប់ថ្ងៃខែស៊ុតញាស់ឡើងស្រាប់តែឃើញចេញមកជាកូនមនុស្សតែម្ដងដែលជារូបកូនចិញ្ចឹមរបស់ទូលព្រះបង្គំនេះហើយ ដែលទូលព្រះបង្គំឲ្យឈ្មោះថា'''ចៅប្រមាញ់វិងស៊ុង'''ដែលអង្គុយក្រាបនៅចំពោះមុខព្រះភ័ក្ត្រព្រះអង្គ»។'''ចៅប្រមាញ់វិងស៊ុង'''ក៏ភ្ញាក់ខ្លួនពេលនោះថាខ្លួនកើតចេញពីពង។ខណៈនោះព្រះរាជាក៏ស្ទុះទៅឱបក្រសោប'''ចៅប្រមាញ់វិងស៊ុង'''ទ្រង់ហៅថា«កូនសម្លាញ់ឪពុក!ៗនេះហើយជាឪពុករបស់កូន»។ព្រះអង្គថ្លែងរៀបរាប់តាំងពីកាលព្រះអង្គនាំព្រះអគ្គមហេសីយាងទៅក្រសាលព្រៃហើយប្រសូតព្រះរាជបុត្រទៅជាស៊ុតក៏កាយដីកប់ចោលនៅក្នុងព្រៃទៅ។ទ្រង់រៀបរាប់សព្វគ្រប់ហើយព្រះរាជាក៏ទ្រង់ចាត់ចែងឲ្យដង្ហែព្រះរាជបុត្រព្រមទាំង'''នាងត្រចើលដោះក្រាល'''ចូលទៅក្នុងព្រះនគរធ្វើព្រះរាជពិធីអភិសេក'''ចៅប្រមាញ់វិងស៊ុង'''និង'''នាងត្រចើលដោះក្រាល'''ឲ្យឡើងសោយរាជ្យជាស្ដេចម្ចាស់ផែនដីតំណពីព្រះអង្គនៅក្នុងពេលនោះទៅហើយព្រះអង្គទ្រង់ត្រាស់ហៅ'''តាដុងយាយជ័យ'''ថា'''ឪដុងម៉ែជ័យ'''ជាប់រហូតមក។<ref>{{Cite web |last=Khbook |date=2013-04-22 |title=រឿង ក្រុងឧត្តុង្គ |url=https://storybook99.wordpress.com/2013/04/22/%e1%9e%9a%e1%9e%bf%e1%9e%84-%e1%9e%80%e1%9f%92%e1%9e%9a%e1%9e%bb%e1%9e%84%e2%80%8b%e1%9e%a7%e1%9e%8f%e1%9f%92%e1%9e%8f%e1%9e%bb%e1%9e%84%e1%9f%92%e1%9e%82/ |access-date=2025-11-22 |website=Khmer Book |language=en}}</ref>
==ព្រះបរមរាជវាំង==
'''[[វត្តវាំងចាស់]]''' មានឈ្មោះជាផ្លូវការថា'''វត្តហរិរក្សរាជិនី'''ដែលមានទីតាំងស្ថិតនៅក្នុង[[ភូមិក្នុងវាំង]] [[ឃុំវាំងចាស់|សង្កាត់វាំងចាស់]] [[ឧដុង្គម៉ែជ័យ|ក្រុងឧដុង្គម៉ែជ័យ]] [[ខេត្តកំពង់ស្ពឺ]]ដែលស្ថិតនៅមិនឆ្ងាយប៉ុន្មានពី[[ភ្នំឧដុង្គ (ភ្នំព្រះរាជទ្រព្យ ឬ ភ្នំអដ្ឋរស្ស)|រមណីយដ្ឋានភ្នំព្រះរាជទ្រព្យឬភ្នំឧដុង្គ]]។ប្រសិនបើលោកអ្នកចង់ធ្វើដំណើរទៅកាន់វត្តដែលមានប្រវត្តិដ៏ចំណាស់នេះលោកអ្នកត្រូវធ្វើដំណើរតាម[[ផ្លូវជាតិលេខ៥ (កម្ពុជា)|ផ្លូវជាតិលេខ ០៥]] តាមទិសដៅទៅកាន់[[ផ្សារឧដុង្គ]] [[ឧដុង្គម៉ែជ័យ|ក្រុងឧដុង្គម៉ែជ័យ]]។ពីខ្លោងទ្វារចូល[[ភ្នំឧដុង្គ (ភ្នំព្រះរាជទ្រព្យ ឬ ភ្នំអដ្ឋរស្ស)|រមណីយដ្ឋានភ្នំព្រះរាជទ្រព្យ]]ទៅដល់[[ផ្លូវជាតិលេខ ៥១]](ផ្លូវភ្ជាប់ពី[[ឧដុង្គម៉ែជ័យ|ឧដុង្គ]]ទៅ[[ផ្សារថ្នល់ទទឹង]][[ផ្លូវជាតិលេខ៤ (កម្ពុជា)|ផ្លូវជាតិលេខ ០៤]])ដែលជាផ្លូវបត់ចូលវត្តនេះមានចម្ងាយជិត ០២ គីឡូម៉ែត្រ។លោកអ្នកត្រូវបត់ចូលតាមផ្លូវនោះ(ទៅពី[[ភ្នំពេញ]]ស្ថិតនៅខាងឆ្វេងដៃ)នៅក្នុងចម្ងាយជាង ៨០០ ម៉ែត្រទើបដល់ខ្លោងទ្វារវត្ត។ទីតាំងវត្តនេះគឺជាអតីត[[ព្រះបរមរាជវាំងសារពើយុត្តិ]]ដែលជាព្រះរាជនិវេសនដ្ឋាននា[[សម័យឧដុង្គ]]ហើយវត្តនេះកសាងឡើងនៅក្នុងរជ្ជកាល[[រាមាធិបតីទី៤|ព្រះបាទអង្គឌួង]](គ.ស ១៨៤០-១៨៥៩)។យោងតាមឯកសារព្រះរាជពង្សាវតារជាសាស្រ្តាស្លឹករឹតនៅ[[វត្តកោកកាក]] [[វត្តវាំងចាស់]]ត្រូវបានកសាងដំណាលគ្នានឹង[[វត្តព្រះពុទ្ធសេយ្យាសន៍]] [[វត្តគ្រាំងពន្លៃ]] [[វត្តព្រះវិហារសំណ]] [[វត្តសាលាគូ]] និង [[វត្តវិហារខ្ពស់]]ដែលសុទ្ធសឹងតែស្ថិតនៅក្នុងបរិវេណរាជធានីឧដុង្គមានជ័យ។ចំពោះមូលហេតុដែលវត្តនេះមានឈ្មោះជាផ្លូវការថា'''វត្តហរិរក្សរាជិនី'''ពីព្រោះដំបូងឡើយ[[រាមាធិបតីទី៤|ព្រះបរមកោដ្ឋ]]បានថ្វាយទីតាំង[[ព្រះបរមរាជវាំងសារពើយុត្តិ|ព្រះបរមរាជវាំងចាស់]]នេះឲ្យ[[សម្តេចព្រះមហេយ្យិកា ខត្តិយាវង្ស សិរីសេដ្ឋោវរោត្តម|សម្ដេចព្រះវររាជិនី ខត្តិយាវង្ស សិរីសេដ្ឋោវរោត្ដម បរមវរាតុល្យសកលមង្គល បរមបពិត្រ]]ដែលជាព្រះមាតារបស់ព្រះអង្គគង់ប្រថាប់ពេលដែលព្រះអង្គត្រូវយាងទៅគង់នៅ[[ព្រះបរមរាជវាំងចតុមុខ]]វិញ។ក្រោយមកទីនោះក៏ក្លាយជាវត្តអារាមហើយជាប់នាមជា'''វត្តហរិរក្សរាជិនី'''តរហូតមកដល់សព្វថ្ងៃនេះ។នៅក្នុងសម័យដើមវត្តនេះមានភាពរុងរឿងគឺជាវត្តសម្បូរទៅដោយគម្ពីរដីកាជា[[ភាសាបាលី]]សម្រាយគឺជាវត្តដែលបណ្តុះបណ្តាលព្រះសង្ឃបណ្ឌិតជាច្រើនអង្គក្រោមព្រះរាជឧបត្ថម្ភរបស់[[ព្រះមហាក្សត្រកម្ពុជា|ព្រះមហាក្សត្រខ្មែរ]]។ប៉ុន្តែវត្ថុបុរាណនិងសមិទ្ធផលស្ទើរតែទាំងអស់នៅក្នុងទីអារាមនេះត្រូវបានបាត់បង់អន្តរាយដោយសារ[[សង្គ្រាមផ្ទៃក្នុងកម្ពុជា|សង្រ្គាម]]និង[[កម្ពុជាប្រជាធិបតេយ្យ|របបប្រល័យពូជសាសន៍]]។ក្រោយថ្ងៃទី ០៧ ខែមករា ឆ្នាំ ១៩៧៩ ទីអារាមនេះត្រូវបានបើកដំណើរការឡើងវិញប៉ុន្តែដំបូងឡើយមានតែសាឡុំមួយដែលកសាងនៅលើទីទួលព្រះវិហារចាស់។លុះមកដល់ថ្ងៃច័ន្ទ ០៥ កើត ខែពិសាខ ឆ្នាំជូត អដ្ឋស័ក ត្រូវនឹងថ្ងៃទី ២៤ ខែមេសា ឆ្នាំ ១៩៩៦ ព្រះវិហារថ្មីសព្វថ្ងៃត្រូវបានចាប់ផ្តើមស្ថាបនាក្រោមគំនិតផ្តួចផ្តើមដឹកនាំរបស់[[ហ៊ុន សែន|សម្តេចតេជោហ៊ុន សែន]]និង[[ប៊ុន រ៉ានី|សម្តេចកិត្តិព្រឹទ្ធបណ្ឌិត]]ដែលជាពុទ្ធសាសនិកឧបត្ថម្ភដ៏សកម្ម។ព្រះវិហារ[[វត្តវាំងចាស់]]ត្រូវបានបញ្ចុះសីមានៅថ្ងៃសុក្រ ១២ រោច ខែផល្គុន ឆ្នាំជូត អដ្ឋស័ក ពុទ្ធសករាជ ២៥៤០ ត្រូវនឹងថ្ងៃទី ០៤ ខែមេសា ឆ្នាំ ១៩៩៧។ក្រៅពីសមិទ្ធផលព្រះវិហារថ្មីសមិទ្ធផលជាច្រើនត្រូវបានកសាងអភិវឌ្ឍជាបន្តបន្ទាប់គួរឲ្យកត់សម្គាល់រួមមានដងទង់ របង ខ្លោងទ្វារ ឧបដ្ឋានសាលា កុដិ សាលារៀន សាលាពុទ្ធិកសិក្សា រូបសំណាកវីរៈបុរសស្នេហាជាតិព្រមទាំងផ្លូវបេតុង។ទន្ទឹមនឹងនេះ វត្តក៏នៅសេសសល់ស្លាកស្នាមប្រវត្តិសាស្រ្តមួយចំនួនសម្រាប់សិស្ស និស្សិត និង អ្នកស្រាវជ្រាវជាតិនិងអន្តរជាតិសិក្សាស្វែងយល់ដូចជាស្រះទឹកឃ្លាំងប្រាក់ ស្រះសារពើយុត្តិ ស្រះស្រង់ ទីតាំងខឿនព្រះវិហារចាស់(អតីត[[ប្រាសាទទេវាវិនិច្ឆ័យ]]នៃព្រះបរមរាជវាំងចាស់) ហោត្រៃ(បណ្ណាល័យ) សាលាឆាន់ និង កាំភ្លើងបុរាណចំនួន ១១ ដើមសម្រាប់ដាក់តាំងលម្អជុំវិញទីតាំងព្រះវិហារចាស់ថែមទៀតផង។បច្ចុប្បន្នទីអារាមនេះបានក្លាយជា រមណីយដ្ឋានសម្រាប់ភ្ញៀវទេសចរមកទស្សនាកម្សាន្តជួបជុំធ្វើបុណ្យទាននានានិងជាទីតាំងប្រវត្តិសាស្រ្តដ៏ពិសិដ្ឋសម្រាប់បណ្តាសិស្សនិស្សិតមកពីគ្រប់មជ្ឈដ្ឋានជិតឆ្ងាយចុះធ្វើកម្មសិក្សាឬទស្សនកិច្ចសិក្សាជាហូរហែពុំសូវដាច់។<ref>{{Cite web |title=ទីតាំងអតីតវាំងសម័យឧដុង្គត្រូវបានក្រសួងទេសចរណ៍បង្កើតកម្មវិធីរៀបចំជាវត្តទេសចរណ៍គំរូ |url=https://www.sovrinmagazine.com/site/view_article?artid=733 |access-date=2026-02-11 |website=SOVRIN Magazine |archivedate=2026-02-19 |archiveurl=https://web.archive.org/web/20260219100033/https://www.sovrinmagazine.com/site/view_article?artid=733 |url-status=dead }}</ref>
[[ព្រះបរមរាជវាំងសារពើយុត្តិ]]មានផ្ទៃដីធំទូលាយមានប្រវែងពីកើតទៅលិច ៩៦៥ ម៉ែត្រពីជើងទៅត្បូងមានប្រវែង ៤៧៨ ម៉ែត្រ ហើយមានកំពែងខ្ពស់ ០៣ ជាន់សម្រាប់ការពារខ្មាំងដោយ ៖
*កំពែងទី ០១ ធ្វើតាមបណ្តោយខ្នាតទំនប់បង្គោលជាឈើតាត្រាវកម្ពស់ ០៣ ម៉ែត្រវាយក្តារបិទជិតឈឹង
*កំពែងទី ០២ គឺទឹកនិងស្រះនីមួយៗព័ទ្ធជុំវិញព្រះបរមរាជវាំង ជម្រៅ ១៨ ម៉ែត្រមានចិញ្ចឹមក្រពើសម្រាប់ការពារខ្មាំងសត្រូវ
*កំពែងទី ០៣ នៅកៀកនឹងព្រះរាជដំណាក់គឺកំពែងឥដ្ឋកម្ពស់ ០៣ ម៉ែត្ររៀបឥដ្ឋនៅក្នុងដី ០៧ ជាន់ទទឹង ០១ ម៉ែត្រ។កន្លែងតួព្រះវិហារចាស់គឺជា[[ប្រាសាទទេវាវិនិច្ឆ័យ]]សម្រាប់ប្រជុំនាម៉ឺនមន្ត្រី កវី បណ្ឌិត ចាស់ព្រឹទ្ធាចារ្យ។ក្រោយ[[ប្រាសាទទេវាវិនិច្ឆ័យ]]គឺមានព្រះរាជដំណាក់នៅខាងមុខគឺឃ្លាំងប្រាក់នៅតាមមាត់ផ្លូវចូលព្រះបរមរាជវាំងមានទីតាំងកាំភ្លើងធំៗ ការពារខ្មាំងសត្រូវ។សព្វថ្ងៃនេះកាំភ្លើងទាំងនេះមាននៅសេសសល់មួយចំនួននៅឡើយ។
ព្រះបរមរាជវាំងនេះមានរបងការពារធ្វើអំពីឈើមានគូទឹកព័ទ្ធជុំវិញនិងមានខ្លោងទ្វារមួយចូលពីទិសខាងកើត។បរិវេណនេះបែងចែកជា ០៣ ផ្នែក ៖
*ផ្នែកទី ០១ គឺជាកន្លែងកងការពារគឺមានសំណង់ឈើសម្រាប់ទាហានយាមកាមនិងមានដាក់កាំភ្លើងធំនៅតាមផ្លូវចូលទៅព្រះរាជដំណាក់
*ផ្នែកទី ០២ គឺជាកន្លែងសវនាការនិងព្រះរាជដំណាក់។នៅទីនេះគឺមានស្រះទឹកធំ ០២ ហើយនៅក្បែរនោះមានកន្លែងចិញ្ចឹមសេះនិងម្ខាងទៀតមានកូនប្រាសាទតូចមួយ។នៅក្បែរកូនប្រាសាទគឺជាសាលដ៏ធំសម្រាប់សោយព្រះក្រយាស្ងោយនិងទតរបាំ។នៅខាងស្តាំរោងរបាំគឺមានកន្លែងសម្រាប់តាំងគ្រឿងអលង្ការ កន្លែងសម្រាប់ព្រះរាជាគង់ប្រថាប់កម្សាន្ត និង មានសួនច្បារ។នៅខាងឆ្វេងរោងរបាំមានកន្លែងសម្រាប់ព្រះសង្ឃគង់ប្រថាប់និងមានកន្លែងសម្រាប់ទទួលភ្ញៀវអន្តរជាតិធំៗនិងសម្រាប់មន្ត្រីជាន់ខ្ពស់
*ផ្នែកទី ០៣ ខាងក្រោយព្រះបរមរាជវាំងគឺជាកន្លែងរោងជាងនិងកន្លែងជិះសេះ។នៅខាងក្រោយព្រះបរមរាជវាំងគឺជាព្រៃ(លោក[[ហង់រី មូហូ|ហង់រី មូហូត]]សរសេរថាមានទ្វារមួយទៀតទៅស្រុកស្រែ)ខាងជើងព្រះបរមរាជវាំងមានស្ទឹងនៅខាងកើតផ្លូវចេញចូលមានផ្លូវខាងត្បូងទៅ[[ភ្នំឧដុង្គ (ភ្នំព្រះរាជទ្រព្យ ឬ ភ្នំអដ្ឋរស្ស)|ភ្នំព្រះរាជទ្រព្យ]]និងផ្លូវខាងជើងឆ្ពោះទៅ[[ឃុំកំពង់លួង(ស្រុកពញាឮ)|កំពង់ហ្លួង]]។<ref>{{Cite web |title=វត្តវាំងចាស់ អតីតព្រះបរមរាជវាំងព្រះបាទអង្គឌួង អាយុកាល១៧១ឆ្នាំ ជាទីអារាមដ៏ស័ក្កិសិទ្ធិ |url=https://buddhist.news/articles/508 |access-date=2026-01-11 |website=buddhist.news |language=km}}</ref>
==បេតិកភ័ណ្ឌពិភពលោក==
==ឯកសារយោង==
catkfbaff0naspnca1bcsuu9v32lzf7
អង្គុត្តរនិកាយ
0
43604
337205
337142
2026-07-08T06:33:27Z
~2026-38873-07
51930
/* នវកនិបាត */
337205
wikitext
text/x-wiki
ជាធម៌ដែលគេចាត់ជាខ ជាពួក ឬហៅថានិបាត ដែលមានតាំងពីឯកនិបាតធម៌ដែលមាន ១ខ ទុកនិបាតមាន២ខ រៀងរហូតដល់ ឯកាទសកនិបាតគឺមាន១១ខ ។ ក្នុងនិបាតនីមួយៗត្រូវបានចាត់ជាបណ្ណាសក ហើយក្នុងបណ្ណាសកនីមួយៗត្រូវបានចាត់ជាវគ្គ និងក្នុងវគ្គនីមួយៗ ត្រូវបានចែកជាសូត្រច្រើនបន្តទៀត ។ នៅក្នុងអង្គុត្តរនិកាយមានសូត្រសរុបចំនួន ៩៥៥៧ សូត្រ ។ អ្នករៀបរៀងព្រះត្រៃបិដកខ្មែរបានតម្រៀបសៀវភៅក្នុងនិកាយនេះនៅក្នុងសៀវភៅភាគ ៤០ ដល់ ភាគ៥១ ។
==ឯកនិបាត==
==ទុកនិបាត==
==តិកនិបាត==
==ចតុក្កនិបាត==
=== ១. បឋមបណ្ណាសក ===
==== ភណ្ឌគាមវគ្គ ====
===== អនុពុទ្ធសូត្រ =====
===== បបតិតសូត្រ =====
===== ខតសូត្រ ទី១ =====
===== ខតសូត្រ ទី២ =====
===== អនុសោតសូត្រ =====
===== អប្បសុតសូត្រ =====
===== សង្ឃសោភណសូត្រ =====
===== វេសារជ្ជសូត្រ =====
===== តណ្ហាសូត្រ =====
===== [[យោគសូត្រ]] =====
==== ចរវគ្គ ====
==== [[ឧរុវេលវគ្គ]] ====
==== ចក្កវគ្គ ====
==== ចក្កសូត្រ ទី១ ====
===== សង្គហសូត្រ ទី២ =====
==== សីហសូត្រ ទី៣ ====
==== អគ្គប្បសាទសូត្រ ទី៤ ====
==== វស្សការសូត្រ ទី៥ ====
==== ទោណសូត្រ ទី៦ ====
==== អបរិហានិយសូត្រ ទី៧ ====
==== បតិលីនសូត្រ ទី៨ ====
==== ខជ្ជយសូត្រ ទី៩ ====
==== ឧទាយីសូត្រ ទី១០ ====
==== រោហិតស្សវគ្គ ====
==== ២. ទុតិយបណ្ណាសក ====
==== បុញ្ញាភិសន្ទវគ្គ ====
==== បត្តកម្មវគ្គ ====
==== អបណ្ណកវគ្គ ====
==== មចលវគ្គ ====
==== អសុរវគ្គ ====
==== ៣. តតិយបណ្ណាសក ====
==== វលាហកវគ្គ ====
==== កេសីវគ្គ ====
==== ភយវគ្គ ====
==== ៤. ចតុត្ថបណ្ណាសក (បិដកភាគ ៤៣) ====
==== ឥន្ទ្រីយវគ្គ ទី១ ====
==== បដិបទាវគ្គ ទី២ ====
==== សញ្ចេតនិយវគ្គ ទី៣ ====
==== យោធាជីវវគ្គ ទី៤ ====
==== មហាវគ្គ ទី៥ ====
===== [[អត្តន្តបសូត្រ]] ទី៨ =====
==== សប្បុរិសវគ្គ ទី១ ====
==== សោភនវគ្គ ទី២ ====
==== ទុចរិតវគ្គ ទី៣ ====
==== កម្មវគ្គ ទី៤ ====
==== អាបត្តិភយវគ្គ ទី៥ ====
==== អភិញ្ញាវគ្គ ទី៦ ====
==== កម្មបថវគ្គ ទី៧ ====
==== ព្រះសូត្រដែលមិនត្រូវបានរាប់ចូលបណ្ណាសក ====
== បញ្ចកនិបាត ==
=== បឋមបណ្ណាសក ===
==== សេខពលវគ្គ ====
==== ពលវគ្គ ====
==== បញ្ចង្គិកវគ្គ ====
==== សុមនវគ្គ ====
==== មុណ្ឌរាជវគ្គ ====
==== នីវរណវគ្គ ====
''(សៀវភៅភាគ ៤៤ ទំព័រ ១៤៦)''
===== [[អភិណ្ហបច្ចវេក្ខិតព្វឋានសូត្រ]] ទី៧ =====
==== សញ្ញាវគ្គ ====
==== យោធាជីវវគ្គ ====
==== ថេរវគ្គ ====
==== កកុធវគ្គ ====
==== ផាសុវិហារវគ្គ ====
==== អន្ធកវិន្ទវគ្គ ====
==== គិលានវគ្គ ====
==== រាជវគ្គ ====
==== តិកណ្ណកីវគ្គ ====
==== សទ្ធម្មវគ្គ ====
==== អាឃាតវគ្គ ====
==== ឧបាសកវគ្គ ====
==== អារញ្ញវគ្គ ====
==== ព្រាហ្មវគ្គ ====
==== កិមិលវគ្គ ====
==== អក្កោសកវគ្គ ====
==== ទីឃចារិកវគ្គ ====
==== អាវាសិកវគ្គ ====
==== ទុច្ចរិតវគ្គ ====
==== ឧបសម្បទាវគ្គ ====
==== សម្មតិបេយ្យាល ====
==== សិក្ខាបទបេយ្យាល ====
==== រាគបេយ្យាល ====
=== ទុតិយបណ្ណាសក ===
=== តតិយបណ្ណាសក ===
=== ចតុត្ថបណ្ណាសក ===
=== បញ្ចមបណ្ណាសក ===
==ឆក្កនិបាត==
(បិដកភាគទី ៤៦)
=== '''បឋមបណ្ណាសក''' ===
==== អាហុនេយ្យវគ្គ ====
==== សារាណិយាទិវគ្គ ====
==== អនុត្តរិយវគ្គ ====
==== សេក្ខបរិហានិយវគ្គ ====
==== ធម្មិកវគ្គ ====
===== នាគសូត្រ =====
===== មិគសាលាសូត្រ =====
===== [[ឥណសូត្រ]] =====
===== មហាចុន្ទសូត្រ =====
===== បឋមសន្ទិដ្ឋិកសូត្រ =====
===== ទុតិយសន្ទិដ្ឋិកសូត្រ =====
===== ខេមសូត្រ =====
===== ឥន្រ្ទិយសំវរសូត្រ =====
===== អានន្ទសូត្រ =====
===== ខត្តិយសូត្រ =====
===== អប្បមាទសូត្រ =====
===== ធម្មិកសូត្រ =====
==== មហាវគ្គ ====
==== ទេវតាវគ្គ ====
==== អរហន្តវគ្គ ====
==== សីតិវគ្គ ====
==== អានិសំសវគ្គ ====
==== បណ្ណាសកាសង្គហិតវគ្គ ====
==== តិកវគ្គ ====
==== វគ្គាសង្គហិតសុត្តន្ត / សាមញ្ញវគ្គ ====
==សត្តកនិបាត==
(បិដកភាគទី ៤៧)
=== បឋមបណ្ណាសក ===
==== ធនវគ្គទី១ ====
==== អនុសយវគ្គទី២ ====
[[កុលសូត្រ]] ទី៣
==== វជ្ជីវគ្គទី៣ ====
==== ទេវតាវគ្គទី៤ ====
==== មហាយញ្ញវគ្គទី៥ ====
==== អព្យាកតវគ្គទី៦ ====
==== មហាវគ្គទី៧ ====
==== វិនយវគ្គទី៨ ====
==== វគ្គាសង្គហិត សុត្តន្ត ====
==អដ្ឋកនិបាត==
=== បឋមបណ្ណាសក ===
(បិដកភាគទី ៤៨)
==== មេត្តាវគ្គ ទី ១ ====
==== មហាវគ្គ ទី ២ ====
===== [[វេរញ្ជសូត្រ|វេរញ្ជសូត្រ]]ទី ១ =====
==== គហបតិវគ្គ ====
==== ទានវគ្គ ====
==== ឧបោសថវគ្គ ====
==== សន្ធានវគ្គ ====
===== គោតមីសូត្រ =====
=====ឱវាទសូត្រ=====
=====សង្ខិត្តសូត្រ=====
=====[[ទីឃជាណុសូត្រ]]=====
=====ឧជ្ជយសូត្រ=====
=====ភយសូត្រ=====
=====អាហុនេយ្យសូត្រទី១=====
=====អាហុនេយ្យសូត្រទី២=====
=====អដ្ឋបុគ្គលសូត្រទី១=====
=====អដ្ឋបុគ្គលសូត្រទី២=====
==== ចាលវគ្គ ====
==== យមកវគ្គ ====
==== សតិវគ្គ ====
==នវកនិបាត==
(បិដកភាគទី៤៩)
=== ទសមភាគ ===
==== [[តបុស្សសូត្រ]] ====
==ទសកនិបាត==
(បិដកភាគទី៤០)
=== បឋមបណ្ណាសក ===
=== ទុតិយបណ្ណាសក ===
==== សចិត្តវគ្គ ទី១ ====
===== [[គិរិមានន្ទសូត្រ]] ទី១០ =====
==== យមកវគ្គ ទី២ ====
==== អាកង្ខវគ្គ ទី៣ ====
==== ថេរវគ្គ ទី៤ ====
==== ឧបាសកវគ្គ ទី៥ ====
==ឯកាទសកនិបាត==
== ឯកសារយោង ==
* [[ព្រះត្រៃបិដក]]
* [[សុត្តន្តបិដក]]
c0cu7pm8cgu4c6xfp34gk1p5x85r6su
វៀតណាមខាងត្បូង
0
43741
337201
337183
2026-07-08T03:37:46Z
TheRandomGoober
27248
/* សាធារណរដ្ឋទីពីរ (១៩៦៧–១៩៧៥) */
337201
wikitext
text/x-wiki
{{About|អតីតប្រទេស|តំបន់ភូមិសាស្ត្រ|វៀតណាមភាគខាងត្បូង}}
{{Infobox former country
| conventional_long_name = សាធារណរដ្ឋវៀតណាម
| native_name = Việt Nam Cộng hòa {{small|([[ភាសាវៀតណាម]])}}
| common_name = South Vietnam
| status =
| p1 = រដ្ឋវៀតណាម
| flag_p1 = Flag of South Vietnam.svg
| s1 = រដ្ឋាភិបាលបដិវត្តន៍បណ្ដោះអាសន្ននៃសាធារណរដ្ឋវៀតណាមខាងត្បូង{{!}}សាធារណរដ្ឋវៀតណាមខាងត្បូង
| flag_s1 = Flag of the National Liberation Front of South Vietnam, Flag of South Vietnam (1975–1976).svg
| image_flag = Flag of South Vietnam.svg
| flag_type = '''[[ទង់ជាតិវៀតណាមខាងត្បូង|ទង់ជាតិ]]'''
| image_coat = Coat of arms of the Republic of Vietnam (1963–1975).svg
| symbol_type = '''[[វរលញ្ឆករវៀតណាម|វរលញ្ឆករ]]'''<br />(១៩៦៧–១៩៧៥)
| image_map = South Vietnam (orthographic projection).svg
| map_caption = ដែនដីរដ្ឋបាលនៃសាធារណរដ្ឋវៀតណាមនៅអាស៊ីអាគ្នេយ៍យោងទៅតាម[[សន្និសីទទីក្រុងហ្សឺណែវឆ្នាំ១៩៥៤]] ត្រូវបានសម្គាល់ដោយពណ៌បៃតងចាស់ រីឯ[[វៀតណាមខាងជើង|ដែនដីទាមទារ]]ត្រូវបានសម្គាល់ដោយពណ៌បៃតងខ្ចី
| national_motto = Tổ Quốc – Danh Dự – Trách Nhiệm<br />"មាតុភូមិ – កិត្តិយស – ករណីយកិច្ច"
| national_anthem = {{lang|vi|[[អំពាវនាវដល់ប្រជាជនពលរដ្ឋ|Tiếng Gọi Công Dân]]|nolink=yes}}<br />"អំពាវនាវដល់ប្រជាពលរដ្ឋ"{{parabr}}{{center|[[File:South Vietnamese national anthem on AFVN radio.mp3]]}}
| capital_type = រដ្ឋធានី
| capital = [[ទីក្រុងហូជីមិញ|សៃហ្គន]]
| coordinates = {{coord|10|46|37|N|106|41|43|E|type:country|display=inline, title}}
| largest_city = capital
| official_languages = [[ភាសាវៀតណាម|វៀតណាម]]
| languages = {{ubli|[[ភាសាបារាំង|បារាំង]]<ref>[https://books.google.co.uk/books?id=yl1uAAAAMAAJ&pg=PA141&dq=%22french+language%22+in+south+vietnam&hl=en&newbks=1&newbks_redir=0&sa=X&ved=2ahUKEwjhm_vSzoCOAxVidUEAHTaIIZQQ6AF6BAgKEAM#v=onepage&q=%22french%20language%22%20in%20south%20vietnam&f=false ''U.S. Army Area Handbook for Vietnam''], American University (Washington, D.C.). Foreign Areas Studies Division, United States. Army
1962, page 141</ref> |[[ភាសាអង់គ្លេស|អង់គ្លេស]] |[[ភាសាកន្តាំង|ចិនកាតាំង]] |[[ភាសាខ្មែរ|ខ្មែរ]] |ភាសាភាគតិចដទៃទៀត}}
| languages_type = ភាសាដទៃ
| government_type = {{ubl|[[ឯកត្តរដ្ឋ]] [[សាធារណរដ្ឋប្រធានាធិបតីនិយម]]ផ្ដាច់ការ|(១៩៥៥–១៩៦៣)<hr>[[របបយោធា|អំណាចយោធាផ្ដាច់ការ]]|(១៩៦៣–១៩៦៧)<hr>[[ឯកត្តរដ្ឋ]][[សភានិយម]] [[សាធារណរដ្ឋ|សាធារណរដ្ឋពាក់កណ្ដាលប្រធានាធិបតីនិយម]]|(១៩៦៧–១៩៧៥)}}
| title_leader = [[មេដឹកនាំវៀតណាមខាងត្បូង#ប្រមុខរដ្ឋ|ប្រធានាធិបតី]]
| leader1 = [[ង៉ូ ឌិញឌៀម]]
| year_leader1 = ១៩៥៥–១៩៦៣
| leader2 = ''ទំនេរ'' (ក្រោមអំណាចយោធា)
| year_leader2 = ១៩៦៣–១៩៦៧
| leader3 = [[ង្វៀន វ៉ាន់ធៀវ]]
| year_leader3 = ១៩៦៧–១៩៧៥
| leader4 = [[ច្រឹន វ៉ាន់ហឿង]]
| year_leader4 = ១៩៧៥
| leader5 = [[ឌឿង វ៉ាន់មីញ]]
| year_leader5 = ១៩៧៥
| title_deputy = [[មេដឹកនាំវៀតណាម#អនុប្រធានាធិបតី|អនុប្រធានាធិបតី]]
| deputy1 = [[ង្វៀន ង៉ុកធឺ]]
| year_deputy1 = ១៩៥៦–១៩៦៣
| deputy2 = ''ទំនេរ'' (ក្រោមអំណាចយោធា)
| year_deputy2 = ១៩៦៣–១៩៦៧
| deputy3 = [[ង្វៀន កាវគី]]
| year_deputy3 = ១៩៦៧–១៩៧១
| deputy4 = [[ច្រឹន វ៉ាន់ហឿង]]
| year_deputy4 = ១៩៧១–១៩៧៥
| deputy5 = [[ង្វៀន វ៉ាន់ហួយិន]]
| year_deputy5 = ១៩៧៥
| title_representative = [[មេដឹកនាំវៀតណាមខាងត្បូង#ប្រមុខរដ្ឋាភិបាល|នាយករដ្ឋមន្ត្រី]]
| representative1 = [[ង៉ូ ឌិញឌៀម]]{{refn|group=ស|ក្នុងនាមជានាយករដ្ឋមន្ត្រីនៃរដ្ឋវៀតណាម}}
| year_representative1 = ១៩៥៤–១៩៥៥ (ដំបូង)
| representative2 = [[វូ វ៉ាន់មូវ]]
| year_representative2 = ១៩៧៥ (ក្រោយ)
| legislature = [[រដ្ឋសភានៃសាធារណរដ្ឋវៀតណាម|រដ្ឋសភា]]
| upper_house = [[រដ្ឋសភានៃសាធារណរដ្ឋវៀតណាម|ព្រឹទ្ធសភា]]
| lower_house = [[រដ្ឋសភានៃសាធារណរដ្ឋវៀតណាម|សភាតំណាងរាស្ត្រ]]
| era = [[សង្គ្រាមត្រជាក់]]
| event_start = [[រដ្ឋវៀតណាម]]
| date_start =
| year_start = ១៩៤៩
| event2 = [[សន្និសីទទីក្រុងហ្សឺណែវឆ្នាំ១៩៥៤|វៀតណាមចែកជាពីរ]]
| date_event2 = ២១ កក្កដា ១៩៥៤
| event3 = ប្រកាសជា[[#សាធារណរដ្ឋទីមួយ|សាធារណរដ្ឋ]]
| date_event3 = ២៦ តុលា ១៩៥៥
| event4 = កំណើត[[វៀតកុង]]
| date_event4 = ២០ ធ្នូ ១៩៦០
| event5 = [[រដ្ឋប្រហារវៀតណាមខាងត្បូងឆ្នាំ១៩៦៣|រដ្ឋប្រហារឆ្នាំ១៩៦៣]]
| date_event5 = ២ វិច្ឆិកា ១៩៦៣
| event6 = [[#សាធារណរដ្ឋទីពីរ|សាធារណរដ្ឋទីពីរ]]បានប្រកាស
| date_event6 = [[ការបោះឆ្នោតប្រធានាធិបតីវៀតណាមខាងត្បូងឆ្នាំ១៩៦៧|១ មេសា ១៩៦៧]]
| event7 = {{nowrap|[[កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស]]}}
| date_event7 = ២៧ មករា ១៩៧៣
| event_end = [[ការដួលរលំទីក្រុងសៃហ្គន]]
| date_end = ៣០ មេសា
| year_end = ១៩៧៥
| area_km2 = 173809
| stat_year1 = ១៩៥៥
| stat_pop1 = ប្រ. ១២ លាន
| stat_year2 = ១៩៦៨
| stat_pop2 = ១៦,២៥៨,៣៣៤
| stat_year3 = ១៩៧៤
| stat_pop3 = ១៩,៥៨២,០០០
| currency = [[ដុងវៀតណាមខាងត្បូង|ដុង]]
| time_zone = [[ម៉ោងនៅវៀតណាម|ម៉ោងស្តង់ដាសៃហ្គន]] (SST)
| utc_offset = +៨
| drives_on = ស្ដាំ
}}
'''វៀតណាមខាងត្បូង''' ដោយមានឈ្មោះជាផ្លូវការថា '''សាធារណរដ្ឋវៀតណាម''' គឺជាប្រទេសមួយស្ថិតនៅតំបន់[[អាស៊ីអាគ្នេយ៍]]ដែលមានអត្ថិភាពពីឆ្នាំ១៩៥៥ ដល់ឆ្នាំ១៩៧៥ ពោលជាសម័យកាលដែលប៉ែកខាងត្បូងនៃប្រទេស[[វៀតណាម]]ជាសមាជិកនៃ[[ប្លុកខាងលិច]]នៅអំឡុង[[សង្គ្រាមត្រជាក់]]។ រដ្ឋនេះត្រូវបានសហគមន៍អន្តរជាតិទទួលស្គាល់ជាលើកដំបូងនៅក្នុងឆ្នាំ១៩៤៩ ដោយមានឈ្មោះថា[[រដ្ឋវៀតណាម]]ដែលកាលនុះនៅជារដ្ឋចំណុះក្រោម[[សហភាពបារាំង]]នៅឡើយ និងមានរដ្ឋធានីនៅ[[ព្រៃនគរ|សៃហ្គន]] (អតីតក្រុង[[ព្រៃនគរ]] ហើយបានប្តូរឈ្មោះទៅជាទីក្រុងហូជីមិញនៅឆ្នាំ១៩៧៦) មុនពេលក្លាយជាសាធារណរដ្ឋឯករាជ្យនៅឆ្នាំ១៩៥៥។ វៀតណាមខាងត្បូងមានព្រំប្រទល់ជាប់នឹង[[វៀតណាមខាងជើង]]នៅភាគខាងជើង [[ប្រទេសឡាវ]]នៅភាគពាយ័ព្យ [[ប្រទេសកម្ពុជា]]នៅភាគខាងលិច និង[[ឈូងសមុទ្រថៃ]]នៅភាគនិរតី។ អធិបតេយ្យភាពរបស់វាត្រូវបានទទួលស្គាល់ដោយសហរដ្ឋអាមេរិក និងប្រទេសចំនួន ៨៧ ផ្សេងទៀត ប៉ុន្តែវៀតណាមខាងត្បូងត្រូវបរាជ័យក្នុងការចូលជាសមាជិក[[អង្គការសហប្រជាជាតិ]]ដែលជាលទ្ធផលនៃសិទ្ធិវ៉េតូរបស់សូវៀតក្នុងឆ្នាំ១៩៥៧។<ref>{{Cite book |last=Prugh |first=George S. |url=https://history.army.mil/html/books/090/90-14/CMH_Pub_90-14.pdf |title=Law at War: Vietnam 1964–1973 |date=1991 |publisher=Department of the Army |location=Washington, D.C. |pages=61–63 |orig-year=first printed 1975 |access-date=10 ធ្នូ 2022 |archive-date=1 វិច្ឆិកា 2021 |archive-url=https://web.archive.org/web/20211101232725/https://history.army.mil/html/books/090/90-14/CMH_Pub_90-14.pdf |url-status=live }}</ref><ref name="Doyle2010">{{Cite book |last=Doyle |first=Robert C. |url=https://books.google.com/books?id=ZBryc3ANF6IC |title=The Enemy in Our Hands: America's Treatment of Enemy Prisoners of War from the Revolution to the War on Terror |publisher=University Press of Kentucky |year=2010 |isbn=978-0-8131-2589-3 |page=[https://archive.org/details/enemyinourhandsa0000doyl/page/269 269] |access-date=10 ធ្នូ 2022 |archive-date=25 ធ្នូ 2018 |archive-url=https://web.archive.org/web/20181225083324/https://books.google.com/books?id=ZBryc3ANF6IC |url-status=live }}</ref>
ក្រោយចប់[[សង្គ្រាមលោកលើកទី២]] កម្លាំងទ័ពព្រៃប្រឆាំងជប៉ុនមួយបានលេចខ្លួនឡើងនៅលើទឹកដីប្រទេសវៀតណាម ស្ថិតក្រោមការដឹកនាំដោយយុទ្ធជនកុម្មុយនីស្តម្នាក់ឈ្មោះ [[ហូ ជីមិញ]] ហើយលោកបានប្រកាសបង្កើត[[សាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម]]ឡើងនៅទីក្រុង[[ហាណូយ]]នាអំឡុងខែកញ្ញា ឆ្នាំ១៩៤៥។<ref>{{Cite news |last=Huynh |first=Dien |date=30 March 2018 |title=The End of South Vietnam |work=The New York Times |url=https://www.nytimes.com/2018/03/30/opinion/the-end-of-south-vietnam.html |access-date=10 ធ្នូ 2022 |archive-date=1 មីនា 2020 |archive-url=https://web.archive.org/web/20200301095834/https://www.nytimes.com/2018/03/30/opinion/the-end-of-south-vietnam.html |url-status=live }}.</ref> នៅឆ្នាំ១៩៤៩ អ្នកនយោបាយដែលជំទាស់នឹងលទ្ធិកុម្មុយនីស្តបានរួមគ្នាបង្កើតរដ្ឋាភិបាលប្រឆាំងមួយនៅទីក្រុងសៃហ្គនដោយមានការដឹកនាំពីអតីតអធិរាជវៀតណាមនាម [[បាវ ដាយ]]។ ការធ្វើ[[ប្រជាមតិរដ្ឋវៀតណាមឆ្នាំ១៩៥៥|ប្រជាមតិក្នុងឆ្នាំ១៩៥៥]] អំពីអនាគតរដ្ឋាភិបាលនៃរដ្ឋវៀតណាមបានទទួលរងការប្រឆាំងយ៉ាងខ្លាំង ហើយជាលទ្ធផល ព្រះចៅបាវ ដាយត្រូវបានទម្លាក់ចេញពីអំណាចដោយនាយករដ្ឋមន្ត្រី[[ង៉ូ ឌិញឌៀម]] ដែលក្រោយមកបានប្រកាសខ្លួនលោកជាប្រធានាធិបតីនៃសាធារណរដ្ឋថ្មីនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ១៩៥៥។<ref name="Bühler2001p71">{{Cite book |last=Bühler |first=Konrad G. |url=https://books.google.com/books?id=Ty7NAG1Jl-8C |title=State Succession and Membership in International Organizations: Legal Theories Versus Political Pragmatism |publisher=Martinus Nijhoff Publishers |year=2001 |isbn=978-90-411-1553-9 |pages=[https://books.google.com/books?id=Ty7NAG1Jl–8C&pg=PA71 71] |access-date=10 ធ្នូ 2022 |archive-date=25 ធ្នូ 2018 |archive-url=https://web.archive.org/web/20181225083317/https://books.google.com/books?id=Ty7NAG1Jl-8C |url-status=live }}</ref> បន្ទាប់ពី [[សន្និសីទទីក្រុងហ្សឺណែវឆ្នាំ១៩៥៤]] រដ្ឋមួយនេះបានបោះបង់ចោលការទាមទាររបស់ខ្លួនចំពោះផ្នែកខាងជើងនៃប្រទេស ហើយបានបង្កើតអធិបតេយ្យភាពផ្ទាល់ខ្លួននៅលើទឹកដីប៉ែកខាងត្បូងវៀតណាមពោលគឺតំបន់[[កូសាំងស៊ីន]] (''ណាំគី'') និងមួយផ្នែកនៃដែនដី[[អណ្ណាម]] (''ជុងគី'')។ លោកឌៀមត្រូវបានគេ[[ចំណាប់ខ្លួន និងឃាតកម្មលោកង៉ូ ឌិញឌៀម|ធ្វើឃាត]]នៅអំឡុងរដ្ឋប្រហារយោធាដែលដឹកនាំដោយលោកឧត្តមសេនីយ៍[[សឿង វ៉ាន់មិញ]]ដោយមានជំនួយពី [[ទីភ្នាក់ងារស៊ើបការណ៍កណ្តាល|សេអ៊ីអា]] ក្នុងឆ្នាំ១៩៦៣ ហើយរដ្ឋាភិបាលយោធាថ្មីមួយក៏បានឡើងកាន់អំណាចបានមួយរយៈពេលខ្លី។ បន្ទាប់ពីទទួលបានការគាំទ្រពីសហរដ្ឋអាមេរិកឱ្យមាន[[ការបោះឆ្នោតប្រធានាធិបតីវៀតណាមខាងត្បូងឆ្នាំ១៩៦៧|ការបោះឆ្នោតជ្រើសរើសប្រធានាធិបតី]] លោកឧត្តមសេនីយ៍[[ង្វៀន វ៉ាន់ធៀវ]]ក៏បានជាប់ឆ្នោតឡើងដឹកនាំប្រទេសពីឆ្នាំ១៩៦៧ រហូតដល់ឆ្នាំ១៩៧៥។
[[សង្គ្រាមវៀតណាម]]បានផ្ទុះឡើងនៅក្នុងឆ្នាំ១៩៥៥ នៅពេលដែល[[វៀតកុង|រណសិរ្សរំដោះជាតិវៀតណាមខាងត្បូង]] (វៀតកុង) បានធ្វើសកម្មភាពបះបោរនៅលើទឹកដីវៀតណាមខាងត្បូងដោយមានការគាំទ្រប្រដាប់អាវុធពី[[វៀតណាមខាងជើង]] និងព្រមទាំងការគាំទ្របន្ថែមផ្សេងៗទៀតពី[[ចិន]] និង[[សហភាពសូវៀត]]។ សង្គ្រាមស៊ីវិលមួយនេះបានឆេះកញ្ជ្រោលកាន់តែខ្លាំងឡើងនៅក្នុងឆ្នាំ១៩៦៥ នៅពេលដែលអាមេរិកបានលូកដៃធ្វើអន្តរាគមន៍បន្ថែមដូចជា ការបញ្ជូនទ័ពរបស់ខ្លួនឱ្យប្រយុទ្ធផ្ទាល់ និងហ្វឹកហ្វាត់ណែនាំយុទ្ធសាស្ត្រសង្គ្រាមផ្សេងៗដល់កងកម្លាំងវៀតណាមខាងត្បូង។ យុទ្ធនាការទម្លាក់គ្រាប់បែកជាប្រចាំនៅវៀតណាមខាងជើងត្រូវបានធ្វើឡើងជារឿយៗនៅរវាងឆ្នាំ១៩៦៦ និងឆ្នាំ១៩៦៧។ ការប្រយុទ្ធគ្នាបានឈានចូលដល់ចំណុចកំពូលនៅក្នុង[[យុទ្ធនាការតេត]]នៃខែកុម្ភៈ ឆ្នាំ១៩៦៨ ជាមួយនឹងវត្តមានទាហានវៀតណាមខាងត្បូងជាងមួយលាននាក់ និងទាហានអាមេរិកប្រមាណ ៥០០,០០០ នាក់។
ទោះបីជាមានការយល់ស្របគ្នាលើបទឈប់បាញ់នៃ[[កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស]] ដែលបានបញ្ចប់នៅអំឡុងខែមករា ឆ្នាំ១៩៧៣ បន្ទាប់ពីការចរចារគ្នាអស់រយៈពេលប្រាំឆ្នាំក្តី ការប្រយុទ្ធបង្ហូរឈាមគ្នានូវតែបន្តដដែរ។ កងទ័ពវៀតណាមខាងជើង និងកម្លាំងវៀតកុងបានចាប់ផ្តើម[[យុទ្ធនាការរដូវផ្ការីក|ធ្វើការលុកលុយជារួមលើកទីពីរ]]នៅក្នុងឆ្នាំ១៩៧៥។ កងកម្លាំងកុម្មុយនីស្តបាន[[ការដួលរលំទីក្រុងសៃហ្គន|វាយចូលកាន់កាប់ទីក្រុងសៃហ្គន]]នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧៥ និងបានផ្តួលរំលំសាធារណរដ្ឋវៀតណាមដោយជោគជ័យ។ នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ១៩៧៦ [[រដ្ឋាភិបាលបដិវត្តន៍បណ្តោះអាសន្ននៃសាធារណរដ្ឋវៀតណាមខាងត្បូង]] និង[[សាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម]] (វៀតណាមខាងជើង) បានរួបរួមគ្នាដើម្បីបង្កើតជា [[សាធារណរដ្ឋសង្គមនិយមវៀតណាម]]។
==ប្រវត្តិសាស្ត្រ==
===ស្ថាបនកម្ម===
{{See also|រដ្ឋវៀតណាម}}
[[សាធារណរដ្ឋនិយម|គោលគំនិតសាធារណរដ្ឋ]]បាននាំចូលមកក្នុង[[សហភាពឥណ្ឌូចិន|ឥណ្ឌូចិន]]ដោយចិននិជប៉ុននៅកំឡុងដើមសតវត្សរ៍ទី២០ ដោយវាបានណែនាំនូវគោលគំនិតថ្មីៗស្ដីអំពីរដ្ឋជាតិបែបសម័យទំនើប។<ref>{{Cite journal |last=Goscha |first=Christopher E. |date=2016a |title=Aux origines du républicanisme vietnamien: Circulations mondiales et connexions coloniales |journal=Vingtième Siècle. Revue d'histoire |issue=3 #131 |pages=17–35 |doi=10.3917/ving.131.0017}}</ref> គិតមកត្រឹមទសវត្សរ៍ឆ្នាំ១៩២០ គោលគំនិតនេះត្រូវបានឥស្សរជនវៀតណាមឱបក្រសោប ដោយក្នុងនោះមានទាំងអ្នកបដិវត្តន៍ និងអ្នកកំណែទម្រង់និយម។ ក្រុមពួកគេបានជះឥទ្ធិពលដល់ចលនាឯករាជ្យវៀតណាម តែទោះយ៉ាងណាត្រូវអាជ្ញាធរអាណានិគមបារាំងបង្ក្រាបគាបសង្កត់ទៅវិញ។ សកម្មជននិយមសាធារណរដ្ឋនាពេលនោះគឺមានប្រជាប្រិយភាពជាងភាគីខាងកុម្មុយនីស្ត ពិសេសនៅក្នុងបរិបទភាពជាអ្នកដឹកនាំនៃចលនាជាតិនិយម។<ref name="Rethink">{{cite book |last1=Tran |first1=Nu-Anh |last2=Vu |first2=Tuong |chapter=Rethinking Vietnamese Republicanism |in1=Tran |in2=Vu |year=2022 |id=2022a }}</ref>{{Rp|៣}} ដូច្នេះ បំណែងចែកមនោគមវិជ្ជានៅវៀតណាមគឺមានតាំងសម័យអាណានិគមមកម៉្លេះ ពោលគឺមុនសង្គ្រាមត្រជាក់សកល និងការចូលធ្វើអន្តរាគមន៍ពីសហរដ្ឋអាមេរិកទៅទៀត។<ref name="Perspect">{{cite book |last1=Vu |first1=Tuong |last2=Fear |first2=Sean |chapter=Introduction |in1=Vu |in2=Fear |year=2020 |id=2020a }}</ref>{{Rp|១០}}
====ជាប់ផុងខ្លួនរវាងកុម្មុយនីស្ត និងអាណានិគម====
[[សហភាពឥណ្ឌូចិនកំឡុងសង្គ្រាមលោកលើកទី២|នៅកំឡុងសង្គ្រាមលោកលើកទី២]] ទឹកដីឥណ្ឌូចិនបានកំពុងស្ថិតក្រោមអាជ្ញាធរ[[បារាំងវីឈី]] ហើយត្រូវជប៉ុនចូលត្រួតត្រាបន្ថែមមួយជាន់ទៀតចាប់ផ្ដើមនៅខែកញ្ញា ឆ្នាំ១៩៤០។ បន្ទាប់ពី[[រដ្ឋប្រហារជប៉ុនក្នុងសហភាពឥណ្ឌូចិន|អំណាចរដ្ឋបាលបារាំងត្រូវបានដក]]ចេញនៅក្នុងខែមីនា ឆ្នាំ១៩៤៥ ហើយជប៉ុនបាន[[ការទទួលចុះចាញ់របស់ជប៉ុន|សុំចុះចាញ់សង្គ្រាម]]នៅក្នុងខែសីហានៃឆ្នាំដដែរ ប្រជាជាតិវៀតណាមបានខ្វែងគំនិតគ្នាជុំវិញជោគវាសនារបស់ខ្លួននៅក្រោយសម័យអាណានិគម។<ref name="Reilly 2016">{{cite journal |last1=Reilly |first1=Brett |title=The Sovereign States of Vietnam, 1945–1955 |journal=Journal of Vietnamese Studies |date=2016 |volume=11 |issue=3–4 |pages=103–139 |doi=10.1525/jvs.2016.11.3-4.103}}</ref> ស្មារតីជាតិនិយមវៀតណាមបានពុះកញ្ជ្រោលកាន់តែខ្លាំងក្នុងកំឡុងសង្គ្រាមលោកលើកទីពីរ រីឯក្រុមកុម្មុយនីស្ត[[វៀតមិញ]] ដោយបន្លំលាក់ខ្លួនជាបក្សពួកជាតិនិយម បានឆក់យកឱកាសមហិមានេះផ្ដួលរំលំរបប[[ចក្រភពវៀតណាម]]តាមរយៈ[[បដិវត្តន៍ខែសីហា]] រួចបានប្រកាសបង្កើត[[វៀតណាមខាងជើង|សាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម]] (ស.ប.វ.) ឡើងនៅទីក្រុង[[ហាណូយ]]។ ទន្ទឹមគ្នានេះដែរ គេបានកំណត់យកខ្សែស្របទី១៦ នៅក្នុង[[សន្និសីទទីក្រុងផតស្តាំ]]ដើម្បិពុះចែកទឹកដីវៀតណាមជាពីរតំបន់យោធា៖ [[ការត្រួតត្រារបស់ចិននៅវៀតណាមភាគខាងជើង (១៩៤៥–១៩៤៦)|កងកម្លាំងជាតិនិយមចិនកាន់កាប់ប៉ែកខាងជើង]] និងកងកម្លាំងអង់គ្លេសកាន់កាប់ប៉ែកខាងត្បូង ដើម្បីដកហូតអាវុធពីកងទ័ពជប៉ុន។ នៅប៉ែកខាងត្បូង កងកម្លាំងរបស់ដោយអង់គ្លេសបានគាំទ្រជួយសម្រួលបារាំងក្នុងការស្តារនឹមអាណានិគមនៅឥណ្ឌូចិនឡើងវិញ ដោយពួកគេត្រូវ[[សង្គ្រាមនៅវៀតណាមភាគខាងត្បូង (១៩៤៥–១៩៤៦)|ប្រយុទ្ធបង្ក្រាបក្រុមប្រដាប់អាវុធវៀតណាម]]ជាច្រើនក្រុម ដើម្បីធានាការគ្រប់គ្រងលើទីក្រុងសៃហ្គន និងមជ្ឈមណ្ឌលទីប្រជុំជនផ្សេងៗទៀត។
នៅក្នុងឆ្នាំ១៩៤៦ កិច្ចព្រមព្រៀងបារាំង-ចិន និង[[កិច្ចព្រមព្រៀងហូ-សង់តឺនី|ហូ-សង់តឺនី]]បានអនុញ្ញាតឱ្យកងកម្លាំងបារាំងចូលជំនួសកងកម្លាំងចិននៅទឹកដីភាគខាងជើងលើខ្សែស្របទី១៦ ហើយបានសម្រួលបង្កើតកិច្ចសហប្រតិបត្តិការរវាង ស.ប.វ. និងបារាំង ដោយចំណុចខាងក្រោយនេះបានជួយពង្រឹងគោលជំហរនិងឥទ្ធិពលរបស់វៀតមិញ ខណៈធ្វើឱ្យក្រុមជាតិនិយមដទៃធ្លាក់ចុះខ្សោយ។{{sfn|Goscha|2016|pages=204–208}}{{sfn|Holcombe |2020|pages=35, 38–44}} នៅដើមរដូវប្រាំងនៃឆ្នាំនោះ ពួកវៀតមិញបានឃុបឃិតជាមួយកងកម្លាំងបារាំងដើម្បីលុបបំបាត់ក្រុមជាតិនិយមដទៃ ដែលមានទំនោរប្រឆាំងនឹងអាណានិគមកិច្ចរបស់បារាំង។{{sfn|Kort|2017|pages=83–84}}{{sfn|Tran|2023|pp=699–700}}<ref name="Guillemot 2004">{{cite book |last=Guillemot |first=François |chapter=Au coeur de la fracture vietnamienne : l'élimination de l'opposition nationaliste et anticolonialiste dans le Nord du Vietnam (1945–1946) |pages=175–216 |editor-last1=Goscha |editor-first1=Christopher E. |editor-last2=de Tréglodé |editor-first2=Benoît |title=Naissance d'un État-Parti: Le Viêt Nam depuis 1945 |date=2004 |publisher=Les Indes savantes |location=Paris |url=https://www.lesindessavantes.com/ouvrage/naissance-dun-etat-parti/ |isbn=9782846540643 |archive-date=22 May 2022 |access-date=2 July 2026 |archive-url=https://web.archive.org/web/20220522234710/https://www.lesindessavantes.com/ouvrage/naissance-dun-etat-parti/ |url-status=live }} {{Webarchive|url=https://web.archive.org/web/20220522234710/https://www.lesindessavantes.com/ouvrage/naissance-dun-etat-parti/ |date=22 ឧសភា 2022 }}</ref>{{Rp|២០៥–២០៧}}<ref name="Reilly 2018">{{cite thesis |last1=Reilly |first1=Brett |title=The Origins of the Vietnamese Civil War and the State of Vietnam |type=PhD |year=2018 |publisher=University of Wisconsin–Madison |url=https://search.library.wisc.edu/catalog/9913275159802121 |archive-date=11 June 2025 |access-date=2 July 2026 |archive-url=https://web.archive.org/web/20250611233019/https://search.library.wisc.edu/catalog/9913275159802121 |url-status=live }}</ref>{{Rp|១៧៥–១៧៧}} តាមរយៈការកម្ចាត់បក្សពួកជាតិនិយមផ្សេងនេះហើយ វៀតមិញបានបង្ខូចនូវសមត្ថភាពដ៏ទូលំទូលាយរបស់វៀតណាមក្នុងការទប់ទល់នឹងដំណើរស្តារអាណានិគមត្រួតត្រារបស់បារាំង។<ref name="Vu 1966">{{cite journal |author=Vu Van Thai |author-link=Vũ Văn Thái |title=Vietnam: Nationalism under Challenge |journal=Vietnam Perspectives |year=1966 |volume=2 |issue=2 |pages=8–9 |jstor=30182492 }}</ref>{{sfn|Kort|2017|page=85}} មិនយូរ [[សង្គ្រាមឥណ្ឌូចិនលើកទី១|សង្គ្រាមឥណ្ឌូចិនលើកទីមួយ]]ក៏បានផ្ទុះឡើងនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៤៦ នៅពេលដែលកងកម្លាំងបារាំងបានព្យាយាមគ្រប់គ្រងទីក្រុងហាណូយ និងទីក្រុងដទៃទៀតនៅវៀតណាមភាគខាងជើង។ ក្រុមអ្នកជាតិនិយមប្រឆាំងអាណានិគម ក៏ដូចជាប្រឆាំងកុម្មុយនីស្តមួយចំនួន បានជាប់ផុងខ្លួននៅចន្លោះភាគីសង្គ្រាមទាំងសងខាង ដោយត្រូវបង្ខំចិត្តជ្រើសយកអព្យាក្រឹតភាព (គេនិយមហៅថា ''attentistes'') ក្នុងនោះរួមមានលោក[[ង៉ូ ឌិញឌៀម]] និងក្រុមអ្នកនយោបាយ[[គណបក្សជាតិនិយមដាយវៀត|ដាយវៀត]]មួយចំនួន។<ref>{{Cite encyclopedia |last1=Goscha |first1=Christopher E. |title=Attentisme |encyclopedia=Historical Dictionary of the Indochina War (1945–1954): An International and Interdisciplinary Approach |pages= |date=2011 |publisher=NIAS Press |isbn=9788776940638 |url=https://indochine.uqam.ca/en/historical-dictionary/83-attentisme.html }}</ref>
====ការតស៊ូជំនះការបែកបាក់សាមគ្គី====
ដោយសកម្មភាពព្យាយាមកម្ទេចចលនាជាតិនិយមវៀតណាមដោយវៀតមិញ ក្រុមបក្សពួកជាតិនិយមក៏ដូចជាសាសនាបានប្រមូលផ្តុំគ្នាគាំទ្រអតីតព្រះចៅអធិរាជ[[បាវ ដាយ]]ឱ្យបើកការចរចាជាមួយបារាំង។{{sfn|Goscha|2016|page=241}} ជាលទ្ធផល [[រដ្ឋវៀតណាម]] (រ.វ.ណ.) ក៏ត្រូវបានបង្កើតឡើងតាមរយៈកិច្ចសហប្រតិបត្តិការរវាងក្រុមបក្សប្រឆាំងកុម្មុយនីស្ត និងបារាំងនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ១៩៤៦ ដោយមានបាវ ដាយជាព្រះប្រមុខរដ្ឋ។ នៅក្នុងឆ្នាំ១៩៥០ ប្រទេស[[ចិន]] [[សហភាពសូវៀត]] និងបណ្ដារដ្ឋកុម្មុយនីស្តដទៃបានរួមគ្នាទទួលស្គាល់ ស.ប.វ. ខណៈ[[សហរដ្ឋអាមេរិក]] និងប្រទេសប្រឆាំងកុម្មុយនីស្តដទៃបានទទួលស្គាល់ រ.វ.ណ.។ សង្គ្រាមស៊ីវិលនិងសង្គ្រាមអាណានិគមនៅឥណ្ឌូចិនមកដល់ចំណុចនេះក៏បានក្លាយជាវិបត្តិអន្តរជាតិ និងជាប់ទាក់ទងជាមួយ[[សង្គ្រាមត្រជាក់]]សកល។{{sfn|Asselin|2024|pages=90–95}}
[[File:Vietnamese refugees board LST 516 during Operation Passage to Freedom, October 1954 (030630-N-0000X-001).jpg|thumb|ជនភៀសខ្លួនប្រមាណមួយលាននាក់បានរត់គេចចេញពីវៀតណាមខាងជើងនៅចន្លោះឆ្នាំ១៩៥៤–១៩៥៥]]
រដ្ឋវៀតណាមបានដកខ្លួនចេញពី[[សហភាពបារាំង]]នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៥៤។{{sfn|Goscha|2016|page=286}} នៅថ្ងៃបន្ទាប់ បារាំងនិងវៀតមិញបានព្រមព្រៀងគ្នានៅឯ[[សន្និសីទទីក្រុងហ្សឺណែវឆ្នាំ១៩៥៤|សន្និសីទទីក្រុងហ្សឺណែវ]]ថា រដ្ឋប្រទេសវៀតណាមនឹងត្រូវបែងចែកជាពីរនៅចំណុចខ្សែស្របទី ១៧ ជាបណ្តោះអាសន្ត ហើយរដ្ឋវៀតណាមនឹងកាន់កាប់ទឹកដីភាគខាងត្បូងនៃខ្សែស្របទី១៧ នោះ ដោយនឹងរង់ចាំដំណើរការបង្រួបបង្រួមជាប្រទេសតែមួយវិញតាមការបោះឆ្នោតដែលនឹងរៀបចំឡើងនៅឆ្នាំ១៩៥៦។ រដ្ឋវៀតណាម និងសហរដ្ឋអាមេរិកបានប្រឆាំងយ៉ាងដាច់អហង្ការចំពោះដំណោះស្រាយចុងក្រោយនៅទីក្រុងហ្សឺណែវនេះ ក៏ដូចជាការបែងចែកវៀតណាមជាពីរផ្នែក។<ref name="Pentagon A5">{{Cite web |year=2011 |orig-year=1969 |editor=United States Department of Defense |title=Origins of the Insurgency in South Vietnam, 1954–1960 |url=https://nara-media-001.s3.amazonaws.com/arcmedia/research/pentagon-papers/Pentagon-Papers-Part-IV-A-5.pdf |series=The Pentagon Papers |website=National Archives and Records Administration |pages= |access-date=2 July 2026 |archive-date=12 September 2023 |archive-url=https://web.archive.org/web/20230912155004/https://nara-media-001.s3.amazonaws.com/arcmedia/research/pentagon-papers/Pentagon-Papers-Part-IV-A-5.pdf |url-status=live }}</ref>{{Rp|៧}} កំឡុងពេលចាំការបោះឆ្នោតមកដល់ ប្រជាជនវៀតណាមខាងជើងប្រមាណមួយលាននាក់បានផ្លាស់ទីឆ្លងចូលមកវៀតណាមខាងត្បូងតាមរយៈ[[ប្រតិបត្តិការដំណើរឆ្លងទៅសេរីភាព|ប្រតិបត្តិការ]]គាំទ្រដោយសហរដ្ឋអាមេរិក ឬដោយមធ្យោបាយផ្ទាល់ខ្លួនរបស់ពួកគេ។<ref>{{Cite journal |last=Catton |first=Philip E. |date=2014 |title=“It Would Be a Terrible Thing if We Handed These People over to the Communists”: The Eisenhower Administration, Article 14(d), and the Origins of the Refugee Exodus from North Vietnam |journal=Diplomatic History |volume=39 |issue=2 |pages=331–358 |doi=10.1093/dh/dhu002}}</ref> សាសនិកកាតូលិកយ៉ាងហោចចំនួន ៥០០,០០០ នាក់បានធ្វើដំណើរមកភាគខាងត្បូងដោយហេតុផលផ្សេងៗ ដែលក្នុងនោះគេភាគច្រើនខ្លាចត្រូវវៀតមិញធ្វើទុក្ខបុកម្នេញ។ ពុទ្ធសាសនិកប្រមាណ ២០០,០០០ នាក់ក៏បានធ្វើដំណើររត់មកភាគខាងត្បូងដូចគ្នាដែរ{{sfn|Goscha|2016|page=280}} និងក៏ដូចជាក្រុមជនជាតិភាគតិចចិនរាប់ម៉ឺននាក់បន្ថែមទៀតដូច [[ចិននុង|នុង]] [[ជនជាតិមឿង|មឿង]] [[ជនជាតិតៃ (វៀតណាម)|តៃ]] [[ជនជាតិតៃថូ|តៃថូ]] [[ជនជាតិយ៉ាវ (អាស៊ី)|ម៉ាន]] និង[[ជនជាតិហ្មុង|ម៉េវ]]ជាដើម។<ref>{{Cite book |last=Nguyễn Trắc Dĩ |title=Đồng bào các Sắc tộc Thiểu số Việt Nam |publisher=Bộ Phát triển Sắc tộc |year=1972 |pages=101–121}}</ref>
ទស្សនៈប្រឆាំងកុម្មុយនីស្តនៅវៀតណាមខាងត្បូងត្រូវបានពង្រឹងបន្ថែមដោយក្រុមបញ្ញវន្តចំណាកស្រុកពីខាងជើង{{sfn|Hoang|2009|page=19}} ដោយពួកគេបានអះអាងថា ពួកកុម្មុយនីស្តវៀតមិញបានក្បត់នឹងបុព្វហេតុជាតិនិងឯករាជ្យភាពជាតិ។{{sfn|Tran|2023|p=694, 702–704}} ដំណាលគ្នានេះដែរ សមាជិកវៀតមិញប្រមាណ ៩០,០០០ នាក់ត្រូវបានជម្លៀសទៅភាគខាងជើង ខណៈដែលកម្មាភិបាលប្រមាណពី ៥,០០០ ទៅ ១០,០០០ នាក់ត្រូវបានបន្សល់ទុកនៅភាគខាងត្បូង ក្នុងគោលដៅពង្រីកសកម្មភាពនយោបាយ និងកោលាហល។<ref name="Pentagon A5"/> គណៈកម្មាធិការសន្តិភាពសៃហ្គន-ឆូលុង ដែលជារណសិរ្ស[[វៀតកុង]]ដំបូងគេ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៥៤ ក្នុងនាមជាក្បាលម៉ាស៊ីនដឹកនាំវៀតកុង។<ref name="Pentagon A5"/>{{Rp|១៦០}}
ដោយសារគណៈប្រតិភូទីក្រុងសៃហ្គនមិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវនោះ ដូច្នេះរដ្ឋវៀតណាមក៏អាចមិនប្រតិបត្តិតាមសំណើនិងដំណោះស្រាយនៅក្នុងកិច្ចព្រមព្រៀងនោះដែរ។<ref name="Cheng1997p11" /> នៅខែកក្កដា ឆ្នាំ១៩៥៥ នាយករដ្ឋមន្ត្រី[[ង៉ូ ឌិញឌៀម]]បានប្រកាសថា វៀតណាមខាងត្បូងនឹងមិនចូលរួមក្នុងការបោះឆ្នោតដែលបានបញ្ជាក់នៅក្នុងកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវនោះទេ ដោយអះអាងថា ការបោះឆ្នោតដែលធ្វើឡើងនៅវៀតណាមខាងជើងក្រោមការគ្រប់គ្រងរបស់ពួកកុម្មុយនីស្តគឺមិនមានអ្វីសេរីឡើយ។<ref name="Tuyen bo">{{cite news |author= |title=(ជាភាសាវៀតណាម) Lời tuyên bố truyền thanh của Ngô Thủ-tướng ngày 16-7-1955 |work=Tin điễn |issue=238 |location=Saigon |date=18 July 1955 |url=https://gpa.eastview.com/crl/sean/newspapers/tndn19550718-01.1.1 |page= |quote= |via= }}<br />{{Cite book |title=(ជាភាសាវៀតណាម) Con đường Chính nghĩa: Độc lập, Dân chủ |volume=II |year=1956 |location=Saigon |publisher=Sở Báo chí Thông tin, Phủ Tổng thống |chapter= ‘Lời tuyên bố truyền thanh của Thủ tướng Chánh phủ ngày 16-7-1955 về hiệp định Genève và vấn đề thống nhất đất nước’; ‘Tuyên ngôn của Chánh phủ Quốc gia Việt Nam ngày 9-8-1955 về vấn đề thống nhất lãnh thổ’ |url= |pages=11–13}}</ref><ref name="Cheng1997p11">{{Cite book |last=Ang Cheng Guan |url=https://books.google.com/books?id=2ONOHIXGnrEC |title=Vietnamese Communists' Relations with China and the Second Indochina War (1956–62) |publisher=McFarland |year=1997 |isbn=978-0-7864-0404-9 |location=Jefferson, North Carolina |page=[https://books.google.com/books?id=2ONOHIXGnrEC&pg=PA11 11] |access-date=5 July 2026 }}</ref> រដ្ឋមន្ត្រីការបរទេសអាមេរិក លោក[[ចន ហ្វរស្ទើរ ដុលស៍]]បានថ្លែងបញ្ជាក់បន្ថែមថា ប្រសិនបើការបោះឆ្នោតអាចប្រព្រឹត្តទៅក្រោមលក្ខខណ្ឌសេរីទាំងក្នុងពីរតំបន់មែននោះ ពួកកុម្មុយនីស្តនឹងមិនអាចឈ្នះសំឡេងគាំទ្រអ្វីឡើយ។<ref name="Pentagon A5"/>{{Rp|៩}}
===សាធារណរដ្ឋទីមួយ (១៩៥៥–១៩៦៣)===
{{see also|ង៉ូ ឌិញឌៀម|សមរភូមិទីក្រុងសៃហ្គន (១៩៥៥)|ប្រជាមតិរដ្ឋវៀតណាមឆ្នាំ១៩៥៥}}
[[File:President NGO DINH DIEM welcomed by H.M. BHUMIBOL ADULADEJ King of Thailand.jpg|thumb|ប្រធានាធិបតីឌៀមនៅក្នុងពិធីស្វាគមន៍ដោយព្រះរាជាសៀមព្រះបាទ[[ភូមិពលអតុល្យតេជ]] នៅទីក្រុងបាងកក ឆ្នាំ១៩៥៧។]]
[[File:330-ps-8389-aps-57-10505 16217622129 o.jpg|thumb|ប្រធានាធិបតីឌៀម និងអនុរដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក[[ដូណាល់ អេ. ឃ្វើលស៍]] កំពុងឈរពិនិត្យមើលកងឆ្មាំកិត្តិយសនៅឯមន្ទីរបញ្ចកោណ រដ្ឋវើជីញ៉ា ឆ្នាំ១៩៥៧។]]
លោកឌៀមបានរៀបចំធ្វើ[[ប្រជាមតិរដ្ឋវៀតណាមឆ្នាំ១៩៥៥|ប្រជាមតិមួយ]]នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៥៥ ដើម្បីកំណត់អនាគតប្រព័ន្ធនយោបាយនៃប្រទេស។ នៅក្នុងសន្លឹកឆ្នោត ប្រជាជនវៀតណាមខាងត្បូងមានជម្រើសអាចបោះឆ្នោតរើសយកសាធារណរដ្ឋ ដែលនឹងដកព្រះចៅបាវ ដាយចេញពីតំណែងព្រះប្រមុខរដ្ឋ។ ចំនួនសន្លឹកឆ្នោតត្រូវស្ថិតក្រោមការត្រួតពិនិត្យមើលពីប្អូនប្រុសរបស់ឌៀមគឺលោក[[ង៉ូ ឌិញញូ]] ហើយលទ្ធផលចុងក្រោយបានបង្ហាញថា ឌៀមបានទទួលសំឡេងគាំទ្រប្រមាណដល់ ៩៨ ភាគរយឯណោះ។<ref name="Karnow">{{Cite book |last=Karnow |first=Stanley |title=Vietnam: A History |publisher=Penguin Books |year=1997 |isbn=0-670-84218-4}}</ref>{{rp|២៣៩}} នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ១៩៥៥ ឌៀមបានប្រកាសសាមីខ្លួនជាប្រធានាធិបតីនៃសាធារណរដ្ឋវៀតណាមថ្មីដែលទើបនឹងប្រកាសថ្មីថ្មោង។<ref name="historyplace">{{Cite web |title=The Vietnam War: Seeds of Conflict: 1945–1960 |url=http://www.historyplace.com/unitedstates/vietnam/index-1945.html |access-date=6 July 2026 |website=historyplace.com |archive-date=17 December 2008 |archive-url=https://web.archive.org/web/20081217062228/http://www.historyplace.com/unitedstates/vietnam/index-1945.html |url-status=live}}</ref> មកដល់ខែធ្នូ ឆ្នាំ១៩៥៥ វៀតណាមខាងត្បូងក្រោមអំណាចឌៀមបានបញ្ចប់កិច្ចព្រមព្រៀងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដែលមានស្រាប់ជាមួយប្រទេសបារាំង ហើយបានដកតំណាងខ្លួនចេញពីសភាសហភាពបារាំង។<ref>{{Cite web |year=2011 |orig-year= |editor=United States Department of Defense |title=U.S. and France's Withdrawal from Vietnam, 1954–1956 |url=https://nara-media-001.s3.amazonaws.com/arcmedia/research/pentagon-papers/Pentagon-Papers-Part-IV-A-3.pdf |series=The Pentagon Papers |website=National Archives and Records Administration |pages= |access-date= |archive-date= |archive-url= }}</ref>{{Rp|v}} ដោយឃើញថាសហរដ្ឋអាមេរិកកំពុងតែបង្កើនអន្តរាគមន៍នៅវៀតណាមខាងត្បូងកាន់តែច្រើនឡើងៗ ហើយណាមួយខ្លួនត្រូវការទ័ពប្រយុទ្ធនៅ[[សង្គ្រាមអាល់ហ្សេរី|អាល់ហ្សេរី]]ទៀតនោះ ដូច្នេះបារាំងក៏បានសម្រេចតិត្តដកទ័ពទាំងប៉ុន្មានដែលខ្លួនមានចេញពីប្រទេសវៀតណាមទាំងស្រុងនៅខែមេសា ឆ្នាំ១៩៥៦។<ref name=historyplace/>
ថ្វីបើមានការកំណត់រៀបចំការបោះឆ្នោតនៅក្នុងឆ្នាំ១៩៥៦ ដើម្បីរើសយករដ្ឋាភិបាលជាតិដឹកនាំប្រទេសវៀតណាមរួមមួយមែននោះ ប៉ុន្តែនៅក្នុងឆ្នាំ១៩៥៧ ក្រុមអ្នកសង្កេតការណ៍ឯករាជ្យមកពីប្រទេសឥណ្ឌា ប៉ូឡូញ និងកាណាដា ដែលជាតំណាងឱ្យ[[គណៈកម្មការត្រួតពិនិត្យអន្តរជាតិ]]បានថ្លែងសេចក្ដីថា ដំណើរបោះឆ្នោតដោយយុត្តិធម៌និងមិនលម្អៀងគឺមិនអាចធ្វើទៅរួចនោះទេ ព្រោះថាភាគីទាំងសងខាងមិនបានគោរពតាមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងឈប់បាញ់នៅទីក្រុងហ្សឺណែវនោះឡើយ។<ref>{{Cite book |last=Woodruff |first=Mark |title=Unheralded Victory: The Defeat of The Viet Cong and The North Vietnamese |publisher=Presidio Press |year=2005 |isbn=0-8914-1866-0 |page=6}}</ref>
នៅខែតុលា ឆ្នាំ១៩៥៦ ឌៀមដោយមានការជួយជំរុញគាំទ្រពីសហរដ្ឋអាមេរិក បានប្រកាសដាក់ចេញនូវកម្មវិធីកំណែទម្រង់ដីធ្លីមួយដោយកំណត់ទំហំស្រែចម្ការស្រូវឱ្យនៅត្រឹមអតិបរមា ២៤៧ ហិចតាក្នុងមួយម្ចាស់ដី ដោយដីលើសទាំងប៉ុន្មានត្រូវតែលក់ឱ្យកសិករឯទៀតដែលគ្មាន ឬខ្វះដីធ្លី។ ជាលទ្ធផល ដីកសិកម្មប្រមាណជាង ១.៨ លានហិចតាត្រូវបានដាក់លក់ ខណៈអាមេរិកជាអ្នកចេញមុខបង់ប្រាក់ឱ្យម្ចាស់ដី ហើយលើសពីនេះ ម្ចាស់ដីធ្លីទាំងនោះផងដែរអាចទទួលបានប្រាក់ដែលបង់ដោយអ្នកទិញដីរហូតដល់ទៅរយៈពេលប្រាំមួយឆ្នាំ។ កំណែទម្រង់ដីធ្លីនេះត្រូវបានអាមេរិកចាត់ទុកថាជាជំហានដ៏សំខាន់ចាំបាច់មួយដើម្បីបង្កើនការគាំទ្រដល់រដ្ឋាភិបាលវៀតណាមខាងត្បូងដែលទើបនឹងកើតថ្មី និងបង្ខូចកិច្ចខិតខំប្រឹងប្រែងឃោសនារបស់ពួកកុម្មុយនីស្ត។<ref name="Collision">{{Cite book |last1=Doyle |first1=Edward |url=https://archive.org/details/collisionofcultu00doyl |title=The Vietnam Experience, a Collision of Cultures |last2=Weiss |first2=Stephen |publisher=Boston Publishing Company |year=1984 |isbn=978-0-939526-12-3 |url-access=registration}}</ref>{{rp|១៤}}
[[បក្សកុម្មុយនីស្តវៀតណាម|បក្សកុម្មុយនីស្តវៀតណាមខាងជើង]]បានប្រកាសអនុម័ត "ប្រជាសង្គ្រាម" លើវៀតណាមខាងត្បូងនៅក្នុងសម័យប្រជុំមួយក្នុងខែមករា ឆ្នាំ១៩៥៩ ហើយការសម្រេចចិត្តនេះត្រូវបានបញ្ជាក់បន្ថែមដោយការិយាល័យនយោបាយនៅក្នុងខែមីនា។<ref name=historyplace/> នៅខែឧសភា ឆ្នាំ១៩៥៩ [[ក្រុមលេខ៥៥៩]] ត្រូវបានបង្កើតឡើងដើម្បីអភិរក្សនិងអភិវឌ្ឍ[[ផ្លូវលំហូជីមិញ]] ដែលកាលនុះជាផ្លូវចុះឡើងភ្នំឆ្លងកាត់ប្រទេសឡាវចូលទៅវៀតណាមខាងត្បូង។ កម្មាភិបាលកុម្មុយនីស្តប្រមាណ ៥០០ នាក់ត្រូវបានបញ្ជូនទៅភាគខាងត្បូងតាមផ្លូវនេះនៅក្នុងឆ្នាំដំបូងនៃប្រតិបត្តិការសឹក។<ref>{{Cite book |last=Pribbenow |first=Merle |title=Victory in Vietnam: The Official History of the People's Army of Vietnam |publisher=University Press of Kansas |year=2002 |isbn=0-7006-1175-4 |page=xi}}</ref>
គិតមកដល់ឆ្នាំ១៩៦០ ដំណើរការកំណែទម្រង់ដីធ្លីវៀតណាមខាងត្បូងបានជាប់គាំង ក៏ព្រោះតែឌៀមមិនដែលមានបំណងគាំទ្រកំណែទម្រង់ពិតប្រាកដនោះឡើយ ដោយសារតែបក្សពួកអ្នកគាំទ្រធំៗរបស់លោកភាគច្រើនគឺសុទ្ធសឹងជាម្ចាស់ដីធ្លីខ្នាតធំ។ ខណៈដែលសហរដ្ឋអាមេរិកបានគំរាមកំហែងកាត់ផ្តាច់ជំនួយ លុះត្រាតែកំណែទម្រង់ដីធ្លីត្រូវបន្ត លោកឌៀមបានមិនអើពើដោយវាយតម្លៃយ៉ាងត្រឹមត្រូវថា អាមេរិកគឺគ្រាន់តែនិយាយបំភ័យប៉ុណ្ណោះ។<ref name=Collision/>{{rp|១៦}}
ពេញមួយរយៈកាលនេះ កម្រិតនៃជំនួយនិងការគាំទ្រផ្នែកនយោបាយរបស់សហរដ្ឋអាមេរិកលើវៀតណាមខាងត្បូងបានកើនឡើងជាលំដាប់។ តែទោះយ៉ាងណាក្តី របាយការណ៍ប៉ាន់ស្មានចារកម្មរបស់អាមេរិកក្នុងឆ្នាំ១៩៦១ បានបង្ហាញឱ្យឃើញថា "ពាក់កណ្តាលនៃតំបន់ជនបទទាំងមូលនៅភាគខាងត្បូងនិងនិរតីនៃទីក្រុងសៃហ្គន ក៏ដូចជាតំបន់មួយចំនួននៅភាគខាងជើង គឺសុទ្ធតែស្ថិតនៅក្រោមការគ្រប់គ្រងរបស់ពួកកុម្មុយនីស្ត។ តំបន់មួយចំនួនខ្លះវិញមិនមានអាជ្ញាធររដ្ឋាភិបាលគ្រប់គ្រងច្បាស់លាស់ឡើយ ដោយគ្មានវត្តមានកងកម្លាំងប្រដាប់អាវុធសំខាន់ណាមួយទេ។ កម្លាំងវៀតកុងវិញបានរីកហុំព័ទ្ធតំបន់ជុំវិញទីក្រុងសៃហ្គន ហើយថ្មីៗនេះបានកំពុងចាប់ផ្តើមរំកិលខ្លួនបន្តិចម្តងៗចូលទៅកៀកទីក្រុង"។<ref name="auto">{{Cite book |last1=Sheehan |first1=Neil |url=https://books.google.com/books?id=YjM5DwAAQBAJ&q=one-half+of+the+entire+rural+region+south+and+southwest+of+Saigon&pg=PT135 |title=The Pentagon Papers: The Secret History of the Vietnam War |last2=Smith |first2=Hedrick |last3=Kenworthy |first3=E. W. |last4=Butterfield |first4=Fox |date=2017 |publisher=Skyhorse Publishing |isbn=978-1-63158-293-6 |access-date=6 July 2026 |archive-date=16 March 2022 |archive-url=https://web.archive.org/web/20220316070621/https://books.google.com/books?id=YjM5DwAAQBAJ&q=one-half+of+the+entire+rural+region+south+and+southwest+of+Saigon&pg=PT135 |url-status=live}}</ref> របាយការណ៍ដដែរ ដែលក្រោយមកត្រូវបានដកស្រង់នៅក្នុង ''The Pentagon Papers'' បានបន្តថា "មនុស្សជាច្រើនមានអារម្មណ៍ថា [ឌៀម] មិនអាចប្រមូលកម្លាំងប្រជាជនឱ្យរួបរួមគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងពួកកុម្មុយនីស្តបានឡើយ ព្រោះតែរូបលោកច្រើនពឹងផ្អែកលើអំណាចគ្រប់គ្រងដោយបុគ្គលម្នាក់ (ពោលគឺសាមីខ្លួនលោក) ខណៈអំពើពុករលួយត្រូវបានលើកលែងទៅលើក្រុមមនុស្សជិតស្និទ្ធរបស់លោក និងណាមួយ លោកតែងបដិសេធមិនព្រមបន្ធូរបន្ថយប្រព័ន្ធគ្រប់គ្រងសាធារណៈដ៏តឹងរ៉ឹង"។<ref name="auto"/>
ក្នុងកំឡុងឆ្នាំ១៩៦២ វៀតណាមខាងជើងបានបង្កើនកិច្ចខិតខំប្រឹងប្រែងធ្វើសង្គ្រាមរបស់ខ្លួនដោយបញ្ជូនយុទ្ធជននិងសម្ភារៈបន្ថែមចូលមកក្នុងវៀតណាមខាងត្បូង។ ទន្ទឹមនឹងនេះ បន្ទាប់ពីបែកមិត្តភាពនឹងសូវៀត ហើយបដិសេធគោលនយោបាយ "រួមរស់ដោយសន្តិភាព" របស់ទីក្រុងម៉ូស្គូជាមួយលោកខាងលិច ទីក្រុងប៉េកាំងក៏បានបង្កើនជំនួយឥទ្ធិពលបន្ថែមដល់ទីក្រុងហាណូយដោយផ្តល់វៀតកុងនូវអាវុធធុនតូច និងធុនធ្ងន់សំខាន់ៗ។<ref name="Miller 2024">{{cite book |last=Miller |first=Edward |chapter=Points of Departure – The Global and Local Origins of the Vietnam War |pages=8–23 |editor-last=Miller |editor-first=Edward |title=The Cambridge History of the Vietnam War, Volume I: Origins |date=2024 |publisher=Cambridge University Press |doi=10.1017/9781316225240.002 |doi-access= |isbn=9781316225240 }}</ref>{{rp|២១}}
===របបសឹកយោធា (១៩៦៣–១៩៦៧)===
{{See also|វិបត្តិព្រះពុទ្ធសាសនា|រដ្ឋប្រហារវៀតណាមខាងត្បូងខែមករា ឆ្នាំ១៩៦៤|រដ្ឋប្រហារវៀតណាមខាងត្បូងខែធ្នូ ឆ្នាំ១៩៦៤|រដ្ឋប្រហារវៀតណាមខាងត្បូងឆ្នាំ១៩៦៥|ការបះបោរព្រះពុទ្ធសាសនា}}
របបរដ្ឋាភិបាលឌៀមបានធ្លាក់ចុះប្រជាប្រិយភាពក្នុងចំណោមប្រជាជនវៀតណាមខាងត្បូងទូទៅ និងពី[[ចន ផ្វ. ខេនណឹឌី|រដ្ឋបាលខេនណឹឌី]] ដោយសារតែការគ្រប់គ្រងដឹកនាំស្ថានការណ៍មិនល្អទាក់ទិននឹងសកម្មជនព្រះពុទ្ធសាសនា និងការបរាជ័យក្នុងសមរភូមិក្រោមថ្វីដៃវៀតកុង។ នៅក្នុងនោះ អាជ្ញាធររដ្ឋបាលឌៀមបានបើក[[ហេតុការណ៍បាញ់ប្រហារហ្វេហ្វាត់ដាំន|ការបាញ់ប្រហារ]]ទៅលើក្រុមអ្នកបាតុករដោយផ្ដាច់ជីវិតមនុស្សប្រាំបួននាក់ ដែលជាហេតុជំរុញឱ្យផ្ទុះ[[វិបត្តិព្រះពុទ្ធសាសនា]]ឡើង ក៏ដូចជាបាតុកម្មប្រឆាំងរដ្ឋាភិបាលជាច្រើនលើកច្រើនកន្លែង។ ស្ថានភាពបានបន្តវិវត្តដល់កម្រិតធ្ងន់ធ្ងរនៅពេលដែល[[កងទ័ពនៃកងកម្លាំងពិសេសនៃសាធារណរដ្ឋវៀតណាម|កងកម្លាំងពិសេស]]ត្រូវបានបញ្ជូនចូល[[ការវាយឆ្មក់វត្តអារាមសាឡឺយ|វាយឆ្មក់]]ក្នុងបរិវេណវត្តអារាមព្រះពុទ្ធសាសនានៅទូទាំងប្រទេស ដែលបណ្ដាលឱ្យមានអ្នកស្លាប់បាត់បង់ជីវិតប្រមាណរាប់រយនាក់។ ទីបំផុត លោកឌៀមត្រូវបានដកអំណាចតាមរយៈ[[រដ្ឋប្រហារវៀតណាមខាងត្បូងឆ្នាំ១៩៦|រដ្ឋប្រហារមួយ]]នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ១៩៦៣ ក្រោយពីមានការយល់ព្រមដោយសម្ងាត់ពីអាមេរិក។
ការទម្លាក់ឌៀមចេញពីអំណាច ក៏ដូចជា[[ការចាប់ខ្លួន និងឃាតកម្មលើង៉ូ ឌិញឌៀម|ឃាតកម្មលើរូបលោក]] បានបង្កឱ្យកើតមានអស្ថិរភាពនយោបាយ និងការធ្លាក់ធម្មានុរូបភាពរបស់រដ្ឋាភិបាលទីក្រុងសៃហ្គន។ លោកនាយឧត្តមសេនីយ៍[[សឿង វ៉ាន់មិញ]]បានក្លាយជាប្រធានាធិបតី មុនពេលលោកត្រូវបានទម្លាក់ចេញពីតំណែងដោយ[[រដ្ឋប្រហារវៀតណាមខាងត្បូងខែមករា ឆ្នាំ១៩៦៤|រដ្ឋប្រហារមួយទៀត]]នៅខែមករា ឆ្នាំ១៩៦៤ ដោយលោកនាយឧត្តមសេនីយ៍[[ង្វៀន ខាញ់]]។ បន្ទាប់មក លោក[[ហ្វាន់ ខាកស៊ូ]]ក៏ត្រូវបានតែងតាំងជាប្រធានាធិបតីថ្មី ប៉ុន្តែអំណាចនយោបាយពិតគឺស្ថិតក្នុងដៃរបស់នាយឧត្តមសេនីយ៍ខាញ់ទៅវិញទេ។ ទន្ទឹមគ្នានេះ [[ឧប្បត្តិហេតុឈូងសមុទ្រតុងកឹង]]នៃថ្ងៃទី២ ខែសីហា ឆ្នាំ១៩៦៤ បានបើកផ្លូវឱ្យអាមេរិកចូលអន្តរាគមន៍នៅក្នុងសង្គ្រាមដោយផ្ទាល់ ហើយគិតត្រឹមចុងឆ្នាំនោះ កងទ័ពអាមេរិកជិត ២០០,០០០ នាក់ត្រូវបានបញ្ជូនមកវៀតណាម។ ខាញ់បានព្យាយាមឆក់ឱកាសពីវិបត្តិនេះដោយតាក់តែង[[ធម្មនុញ្ញវ៉ុងតាវ]]ឡើង ពោលជារដ្ឋធម្មនុញ្ញថ្មីដែលនឹងកាត់បន្ថយសេរីភាពប្រជាពលរដ្ឋនិងប្រមូលផ្តុំអំណាចមកនៅក្រោមបាតជើងលោក ប៉ុន្តែវាត្រូវបានរំសាយទៅវិញក្រោយត្រូវប្រឈមនឹងការតវ៉ាបាតុកម្មនិងកូដកម្មពីមហាជន។ រដ្ឋប្រហារប៉ុនប៉ងចំនួនពីរត្រូវបានធ្វើឡើងនៅក្នុង[[រដ្ឋប្រហារវៀតណាមខាងត្បូងខែធ្នូ ឆ្នាំ១៩៦៤|ខែកញ្ញា ឆ្នាំ១៩៦៤]] និង[[រដ្ឋប្រហារវៀតណាមខាងត្បូងឆ្នាំ១៩៦៥|ខែកុម្ភៈ ឆ្នាំ១៩៦៥]] ដែលរដ្ឋប្រហារចុងក្រោយនេះបានប្រព្រឹត្តិទៅដោយជោគជ័យ នាំឱ្យសេនាប្រមុខទ័ពអាកាស លោក[[ង្វៀន កាវកី]]ឡើងជានាយករដ្ឋមន្ត្រី ខណៈលោកនាយឧត្តមសេនីយ៍[[ង្វៀន វ៉ាន់ធៀវ]]បានក្លាយជាប្រមុខរដ្ឋ។
===សាធារណរដ្ឋទីពីរ (១៩៦៧–១៩៧៥)===
[[File:Woman casting ballot in 1967 South Vietnamese elections.jpg|thumb|upright|ស្ត្រីម្នាក់កំពុងបោះសន្លឹកឆ្នោតចូលក្នុងហឹបឆ្នោតក្នុងកំឡុង[[ការបោះឆ្នោតប្រធានាធិបតីវៀតណាមខាងត្បូងឆ្នាំ១៩៦៧|ការបោះឆ្នោតឆ្នាំ១៩៦៧]]]]
ក្រោមការដឹកនាំរបស់គីនិងធៀវ វៀតណាមខាងត្បូងបានចាប់ផ្ដើមមានស្ថេរភាពនយោបាយឡើងវិញ ខណៈកិច្ចខិតខំប្រឹងប្រែងប្រឆាំងកុម្មុយនីស្តបានពង្រឹកម្តងទៀត ប៉ុន្តែសេរីភាពប្រជាពលរដ្ឋវិញនៅតែស្ថិតនៅក្រោមការគំរាមកំហែងដូចមុនដដែរ។ ដោយត្រូវរងសម្ពាធពីអាមេរិក ពួកគេបានសម្រេចចិត្តប្រកាសរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតី និងតំណាងរាស្ត្រសម្រាប់ស្ថាប័ននីតិបញ្ញត្តិនៅក្នុងឆ្នាំ១៩៦៧។ [[ការបោះឆ្នោតប្រធានាធិបតីវៀតណាមខាងត្បូងឆ្នាំ១៩៦៧|ការបោះឆ្នោតជ្រើសរើសប្រធានាធិបតី]]បានប្រព្រឹត្តិទៅនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ១៩៦៧ ដោយធៀវបានជាប់ឆ្នោតបន្តជាប្រធានាធិបតីជាមួយនឹងសំឡេងគាំទ្រ ៣៤%។ រីឯ[[ការបោះឆ្នោតសភាវៀតណាមខាងត្បូងឆ្នាំ១៩៦៧|ការបោះឆ្នោតសភា]]វិញបានប្រព្រឹត្តិទៅនៅថ្ងៃទី២២ ខែតុលា ឆ្នាំ១៩៦៧។
នៅថ្ងៃទី៣១ ខែមករា ឆ្នាំ ១៩៦៨ [[កងទ័ពប្រជាជនវៀតណាម]] និងវៀតកុងបានរំលោភបទឈប់បាញ់ដោយប្រទូសរ៉ាយចំថ្ងៃពិធីបុណ្យ[[តេត]] (បុណ្យចូលឆ្នាំចិន)។ [[ការវាយលុកតេត|ប្រតិបត្តិការវាយលុកកំឡុងបុណ្យតេតនេះ]]មិនបានបំពេញសម្រេចគោលដៅរបស់ពួកកុម្មុយនីស្តមែន ប៉ុន្តែវាបានបង្ហាញថា វៀតណាមកុម្មុយនីស្តនៅតែមានកម្លាំងនិងសមត្ថភាពគ្រប់គ្រាន់ក្នុងការបើកយុទ្ធនាការវាយលុកធំៗ។ ដោយមើលឃើញដូច្នេះ [[រីឆាដនិចសុន|រដ្ឋបាលនិចសុន]]ក៏បានណែនាំគោលនយោបាយ[[វៀតណាមូបនីយកម្ម]] ដើម្បីកាត់បន្ថយអន្តរាគមន៍ដោយផ្ទាល់របស់សហរដ្ឋអាមេរិក ហើយដើម្បីបើកផ្លូវផ្ដើមការចរចាជាមួយវៀតណាមខាងជើងដើម្បីបញ្ចប់សង្គ្រាម។
នៅចន្លោះពីខែមេសាដល់ខែកក្កដា ឆ្នាំ១៩៧០ កងកម្លាំងអាមេរិកនិងវៀតណាមខាងត្បូងបានបើក[[យុទ្ធនាការកម្ពុជា|ការវាយប្រហារជាបន្តបន្ទាប់]]ទៅលើមូលដ្ឋានទ័ពវៀតណាមខាងជើង/វៀតកុងនៅក្នុងទឹកដីប្រទេសកម្ពុជា។ នៅក្នុងខែកុម្ភៈ/មីនា ឆ្នាំ១៩៧១ វៀតណាមខាងត្បូងបានបើក[[ប្រតិបត្តិការឡាំសឺន ៧១៩|ការឈ្លានពាន]]វាយមូលដ្ឋានទ័ពវៀតណាមខាងជើងនៅក្នុងប្រទេសឡាវ ប៉ុន្តែត្រូវវៀតណាមខាងជើងវាយខ្ទប់វិញ ដោយគេបានចាត់ទុកវានេះថាជាការបរាជ័យដ៏ធំមួយនៃគោលនយោបាយវៀតណាមូបនីយកម្ម។
ធៀវបានជាប់ឆ្នោតម្តងទៀតដោយមិនមានសំឡេងប្រឆាំងនៅក្នុងការ[[ការបោះឆ្នោតប្រធានាធិបតីវៀតណាមខាងត្បូងឆ្នាំ១៩៧១|បោះឆ្នោតជ្រើសរើសប្រធានាធិបតី]]នៅថ្ងៃទី២ ខែតុលា ឆ្នាំ១៩៧១។
វៀតណាមខាងជើងវិញបានចាប់ផ្តើមបើក[[យុទ្ធនាការវស្សាន–និទាឃរដូវ|ការឈ្លានពាន]]លើវៀតណាមខាងត្បូងនៅចុងខែមីនា ឆ្នាំ១៩៧២ មុនពេលត្រូវបានរុញច្រានថយទៅវិញនៅខែតុលាក្រោយអាមេរិកបានជួយគាំទ្រកម្លាំងវៀតណាមខាងត្បូងតាមផ្លូវអាកាស។
====ឆ្នាំចុងក្រោយ៖ ១៩៧៣–១៩៧៥====
== មើលផងដែរ ==
*[[សង្គ្រាមវៀតណាម]]
*[[វៀតណាមខាងជើង]]
*[[វៀតកុង]]
*[[ប្រវត្តិសាស្ត្រវៀតណាម]]
==កំណត់សម្គាល់==
{{reflist|group=ស}}
== ឯកសារយោង ==
{{Reflist}}
{{Stub}}
[[ចំណាត់ថ្នាក់ក្រុម:វៀតណាមខាងត្បូង]]
[[ចំណាត់ថ្នាក់ក្រុម:អតីតប្រទេសក្នុងប្រវត្តិសាស្ត្រវៀតណាម]]
[[ចំណាត់ថ្នាក់ក្រុម:ប្រវត្តិសាស្ត្រវៀតណាម]]
[[ចំណាត់ថ្នាក់ក្រុម:សង្គ្រាមវៀតណាម]]
[[ចំណាត់ថ្នាក់ក្រុម:អតីតសាធារណរដ្ឋ]]
[[ចំណាត់ថ្នាក់ក្រុម:អតីតប្រទេសនៅអាស៊ីអាគ្នេយ៍]]
qho56njok0f9mdfnrrux5zicm3jl0a6
337202
337201
2026-07-08T03:51:56Z
TheRandomGoober
27248
/* ឆ្នាំចុងក្រោយ៖ ១៩៧៣–១៩៧៥ */

ស្របទៅតាម[[កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស]] ដែលបានចុះនៅថ្ងៃទី២៧ ខែមករា ឆ្នាំ១៩៧៣ កងកម្លាំងយោធាសហរដ្ឋអាមេរិកក៏បានដកខ្លួនចេញពីវៀតណាមខាងត្បូងនៅចុងខែមីនា ឆ្នាំ១៩៧៣ ខណៈកងកម្លាំងកុម្មុយនីស្តទាំងប៉ុន្មានដែលមានវត្តមាននៅលើទឹកដីវៀតណាមខាងត្បូងត្រូវបានអនុញ្ញាតឱ្យបន្តឈរជើងដោយមិនអាចផ្លាស់ប្ដូរទីតាំងឡើយ។
មេដឹកនាំវៀតណាមខាងជើងបានរំពឹងថាលក្ខខណ្ឌក្នុងបទឈប់បាញ់នោះនឹងផ្ដល់អត្ថប្រយោជន៍ឱ្យសាមីខ្លួនមានប្រៀបជាងគូសត្រូវ។ កំឡុងពេលដែលកម្លាំងវៀតណាមខាងត្បូងបានវាយរុញច្រានវៀតកុងឱ្យឃ្លៀតចេញពីទីក្រុងសៃហ្គនបណ្ដើរៗ ហើយដើម្បីទប់ទល់នឹងវៀតណាមខាងត្បូងវិញនោះ វៀតណាមខាងជើងក៏បានរៀបចំយុទ្ធសាស្ត្រចម្បាំងថ្មីតាមរយៈការកោះហៅកិច្ចប្រជុំសំខាន់ៗនៅទីក្រុងហាណូយក្នុងកំឡុងខែមីនា ឆ្នាំ១៩៧៣ នេះយោងតាមលោក[[ជិន វ៉ាន់ចា]]។ នៅក្នុងកិច្ចប្រជុំទាំងនោះ គេបានរៀបចំផែនការពង្រឹងពង្រីកផ្លូវលំហូជីមិញ និងរចនាសម្ព័ន្ធភស្តុភារផ្សេងៗទៀត ដែលនឹងឱ្យវៀតណាមខាងជើងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបើកវគ្គឈ្លានពានថ្មីចូលវៀតណាមខាងត្បូង ដែលអាចនឹងប្រព្រឹត្តិទៅក្នុងឆ្នាំ១៩៧៦។
== មើលផងដែរ ==
*[[សង្គ្រាមវៀតណាម]]
*[[វៀតណាមខាងជើង]]
*[[វៀតកុង]]
*[[ប្រវត្តិសាស្ត្រវៀតណាម]]
==កំណត់សម្គាល់==
{{reflist|group=ស}}
== ឯកសារយោង ==
{{Reflist}}
{{Stub}}
[[ចំណាត់ថ្នាក់ក្រុម:វៀតណាមខាងត្បូង]]
[[ចំណាត់ថ្នាក់ក្រុម:អតីតប្រទេសក្នុងប្រវត្តិសាស្ត្រវៀតណាម]]
[[ចំណាត់ថ្នាក់ក្រុម:ប្រវត្តិសាស្ត្រវៀតណាម]]
[[ចំណាត់ថ្នាក់ក្រុម:សង្គ្រាមវៀតណាម]]
[[ចំណាត់ថ្នាក់ក្រុម:អតីតសាធារណរដ្ឋ]]
[[ចំណាត់ថ្នាក់ក្រុម:អតីតប្រទេសនៅអាស៊ីអាគ្នេយ៍]]
qmyp9o4urihwa2v4hgk70oqqyc5dgz5
ឆ្នាំ ២០២៦
0
53236
337200
337168
2026-07-08T02:55:40Z
TheRandomGoober
27248
/* កក្កដា */
337200
wikitext
text/x-wiki
{| class="infobox"
|'''[[បញ្ជីនៃទសវត្សរ៍ សតវត្ស និងសហស្សវត្សរ៍|សហស្សវត្សរ៍]]'''
|[[សហស្សវត្សរ៍ទី ៣]]
|-
|'''[[បញ្ជីនៃទសវត្សរ៍ សតវត្សរ៍ និងសហស្សវត្សរ៍|សតវត្សរ៍]]'''
|[[សតវត្សរ៍ទី ២១]]
|-
|'''[[បញ្ជីនៃទសវត្សរ៍ សតវត្សរ៍ និងសហស្សវត្សរ៍|ទសវត្សរ៍]]'''
|[[ទសវត្សរ៍ ២០២០|ឆ្នាំ ២០២០]]
|-
|'''[[បញ្ជីឆ្នាំ|ឆ្នាំ]]'''
| [[ឆ្នាំ ២០២៣|២០២៣]] • [[ឆ្នាំ ២០២៤|២០២៤]] • [[ឆ្នាំ ២០២៥|២០២៥]] • [[ឆ្នាំ ២០២៦|គ.ស. ២០២៦]] • [[ឆ្នាំ ២០២៧|២០២៧]] • [[ឆ្នាំ ២០២៨|២០២៨]] • [[ឆ្នាំ ២០២៩|២០២៩]]
|}
{| class="infobox" style="width:20em;"
|- style="text-align:center;"
! colspan="2" style="background: #ABCDEF;" |ឆ្នាំ ២០២៦ ក្នុងប្រតិទិនផ្សេងៗ
|-
|'''[[ពុទ្ធសករាជ]]'''
|២៥៧០
|- style="vertical-align:top;"
|'''[[ប្រតិទិនហ្គ្រេហ្គោរៀន|ប្រតិទិនគ្រីកូរី]]'''
|២០២៦
''MMXXVI''
|-
|'''[[Ab urbe condita]]'''
|២៧៧៩
|-
|'''[[ប្រតិទិនអាមេនី]]'''
|១៤៧៥
ԹՎ ՌՆՀԵ
|-
|'''[[ប្រតិទិនអាស៊ីរី]]'''
|៦៧៧៦
|-
|'''[[ប្រតិទិនបាហៃ]]'''
|១៨២–១៨៣
|-
|'''[[ប្រតិទិនសាកាបាលី]]'''
|១៩៤៧–១៩៤៨
|-
|'''[[ប្រតិទិនបេងហ្កាល់]]'''
|១៤៣៣
|-
|'''[[ប្រតិទិនប៊ែប៊ែរ]]'''
|២៩៧៦
|-
|'''[[រាជ្យឆ្នាំស្តេចអង់គ្លេស|រាជ្យឆ្នាំអង់គ្លេស]]'''
|៤ [[ឆាលស៍ទី៣|Cha. ៣]] – ៥ [[ឆាលស៍ទី៣|Cha. ៣]]
|-
|'''[[ប្រតិទិនភូមា]]'''
|១៣៨៨
|-
|'''[[ប្រតិទិនប៊ីហ្សង់តាំង]]'''
|៧៥៣៤–៧៥៣៥
|-
|'''[[ប្រតិទិនចិន]]'''
|甲辰年 <small>([[រោង]] ធាតុឈើ)</small>
៤៧២៣ ឬ ៤៥១៦ ''— ដល់ —''
乙巳年 <small>([[មមី]] ធាតុភ្លើង)</small>
៤៧២៤ ឬ ៤៥១៧
|-
|'''[[ប្រតិទិនកូបទិក]]'''
|១៧៤២–១៧៤៣
|-
|'''[[ប្រតិទិនឌីស្កតដ៍]]'''
|៣១៩២
|-
|'''[[ប្រតិទិនអេត្យូពី]]'''
|២០១៨–២០១៩
|-
|'''[[ប្រតិទិនហេប្រឺ]]'''
|៥៧៨៦–៥៧៨៧
|-
|'''[[ប្រតិទិនហិណ្ឌូ]]'''
|២០៨២–២០៨៣ <small>([[វិក្រមសម្វត]])</small>
១៩៤៧–១៩៤៨ <small>([[ប្រតិទិនជាតិឥណ្ឌា|សកសម្វត]])</small>
៥១២៦–៥១២៧ <small>([[កលិយុគ]])</small>
|-
|'''[[ប្រតិទិនអូឡូសែន]]'''
|១២០២៦
|-
|'''[[ប្រតិទិនអ៊ីហ្គបូ]]'''
|១០២៦–១០២៧
|-
|'''[[ប្រតិទិនអ៊ីរ៉ង់]]'''
|១៤០៤–១៤០៥
|-
|'''[[ប្រតិទិនឥស្លាម]]'''
|១៤៤៧–១៤៤៨
|-
|'''[[ប្រតិទិនជប៉ុន]]'''
|[[រេវ៉ា|សករាជរេវ៉ា ៨]]
<small>(令和8年)</small>
|-
|'''[[ប្រតិទិនជ្វា]]'''
|១៩៥៩–១៩៦០
|-
|'''[[ប្រតិទិនជូឆេ]]'''
|១១៥
|-
|'''[[ប្រតិទិនជូលាន]]'''
|គ្រីកូរីដក ១៣ ថ្ងៃ
|-
|'''[[ប្រតិទិនកូរ៉េ]]'''
|៤៣៥៩
|-
|'''[[ប្រតិទិនសាធារណរដ្ឋចិន|ប្រតិទិនមីនគួ]]'''
|ROC ១១៥
<small>民國115年</small>
|-
|'''[[ប្រតិទិនណានក្សាហ៊ី]]'''
|៥៥៨
|-
|'''[[ប្រតិទិនសុរិយគតិថៃ]]'''
|២៥៦៩
|-
|'''[[ប្រតិទិនទីបេ]]'''
|ཤིང་མོ་སྦྲུལ་ལོ
<small>([[រោង]]ញីធាតុឈើ)</small>
២១៥២ ឬ ១៧៧១ ឬ ៩៩៩
''— ដល់ —''
མེ་ཕོ་རྟ་ལོ་
<small>([[មមី]]ញីធាតុឈើ)</small>
២១៥៣ ឬ ១៧៧២ ឬ ១០០០
|-
|'''[[ម៉ោងយូនីក|ម៉ោងយូនីក]]'''
|១៧៦៧២២៥៦០០ – ១៧៩៨៧៦១៤៩៩
|}
'''គ.ស. ២០២៦''' ត្រូវនឹង ព.ស. ២៥៧០ ជាឆ្នាំសកលចាប់ផ្តើមនៅថ្ងៃព្រហស្បតិ៍ តាម[[ប្រតិទិនគ្រីកូរី]] ហើយជាឆ្នាំទី ២០២៦ នៃ[[សកលសករាជ]] និង[[គ្រិស្តសករាជ]]។
* ឆ្នាំ[[មមី]] អដ្ឋស័ក ចុល្លសករាជ ១៣៨៨ (ថ្ងៃទី១៦ ខែមេសា ជាថ្ងៃឡើងស័ក)។
* ឆ្នាំទី ៧ ក្នុង[[ទសវត្សរ៍ឆ្នាំ ២០២០]], ឆ្នាំទី ២៦ ក្នុង[[សតវត្សរ៍ទី២១]] និងឆ្នាំទី ២៥ ក្នុង[[សហស្សវត្សរ៍ទី ៣]]។
នៅក្នុងឆ្នាំនេះ គេសង្កេតឃើញមានជម្លោះប្រដាប់អាវុធថ្មីៗផ្ទុះឡើងនៅក្នុងទ្វីបអាមេរិក និងតំបន់មជ្ឈិមបូព៌ា។ នៅដើមខែមករា សហរដ្ឋអាមេរិកបានចាប់ផ្តើម[[អន្តរគមន៍សហរដ្ឋអាមេរិកនៅវេណេស៊ុយអេឡាឆ្នាំ២០២៦|ប្រតិបត្តិការយោធា]]នៅក្នុងប្រទេសវេណេស៊ុយអេឡា និងជាលទ្ធផលបានចាប់ខ្លួនប្រធានាធិបតីកំពុងកាន់អំណាច លោក[[នីកូឡាស ម៉ាឌូរ៉ូ]]។ អន្តរាគមន៍នេះបានបង្កឱ្យមានការបិទផ្លូវនាំចេញប្រេងរបស់ប្រទេសវេណេស៊ុយអេឡា ដែលបន្តរុញច្រានឱ្យកើតមាន[[វិបត្តិគុយបាឆ្នាំ២០២៦|វិបត្តិប្រេង]]នៅក្នុងប្រទេសគុយបា។ ចូលមកដល់ខែកុម្ភៈ ប្រទេសប៉ាគីស្ថានបានបើកការវាយប្រហារតាមអាកាសចូលក្នុងប្រទេសអាហ្វហ្កានីស្ថាន ដែលនាំឱ្យផ្ទុះ[[សង្គ្រាមប៉ាគីស្ថាន–អាហ្វហ្កានីស្ថានឆ្នាំ២០២៦|ជម្លោះបើកចំហរ]]វាងប្រទេសទាំងពីរ។ ជាប្រតិកម្មនឹងការបង្ក្រាបរបស់អាជ្ញាធរអ៊ីរ៉ង់លើ[[បាតុកម្មអ៊ីរ៉ង់ឆ្នាំ២០២៥–២០២៦|ចលនាបាតុកម្មមហាជន]] សហរដ្ឋអាមេរិកនិងអ៊ីស្រាអែលបានរួមគ្នាផ្តើម[[សង្គ្រាមអ៊ីរ៉ង់ឆ្នាំ២០២៦|សង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់]]នៅថ្ងៃទី២៨ ខែកុម្ភៈ ជាមួយនឹង[[ឃាតកម្មលើអាលី ហាមេនៃ|ការធ្វើឃាតមេដឹកនាំកំពូលអ៊ីរ៉ង់]][[អាលី ហាមេនៃ]] ហើយជាលទ្ធផលនៃជម្លោះនេះ សេដ្ឋកិច្ចពិភពលោកត្រូវទទួលរងនូវសោកនាដកម្មធ្ងន់ធ្ងរ ក្រោយអ៊ីរ៉ង់បានបាញ់ប្រហារសងសឹកលើប្រទេសក្នុងតំបន់ជាសម្ព័ន្ធមិត្តអាមេរិក ក៏ដូចជាការបិទ[[វិបត្តិច្រកសមុទ្រហ័រមូហ្ស៍ឆ្នាំ២០២៦|ច្រកសមុទ្រហ័រមូហ្ស៍]]។
នៅក្នុងវិស័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវិញ បេសកកម្មហោះកាត់ឋានព្រះច័ន្ទ [[អារតេមីស ២]] របស់[[អង្គការណាសា|ណាសា]]បានក្លាយជាប្រធានបទដ៏ពេញនិយមមួយ ដោយវាត្រូវជាបេសកកម្មដែលពាំនាំមនុស្សចេញពីគន្លងផែនដីទាបដំបូងគេចាប់តាំងពីបេសកកម្ម[[អាប៉ូឡូ ១៧]] កាលពីឆ្នាំ១៩៧២ មក។ [[បញ្ញាសិប្បនិម្មិត]]បានបន្តអភិវឌ្ឍទៅមុខ ដោយមានការផ្តោតច្រើនឡើងៗលើមាត្រដ្ឋានម៉ូឌែល ហេដ្ឋារចនាសម្ព័ន្ធ និងកម្មវិធីពាណិជ្ជកម្មផ្សេងៗ។ ខណៈពេលដែលគម្រោងប្រជាប្រិយមួយចំនួនដូចជា [[សូរ៉ា]] របស់[[អូផិនអេអាយ]]ត្រូវបានបញ្ឈប់ដំណើរការពិតមែនក្ដី យ៉ាងណា[[បញ្ញាសិប្បនិម្មិតជំនាន់ថ្មី]] រួមទាំងគំរូវាយអក្សរបង្កើតជាវីដេអូ នៅតែបន្តវិវត្តទៅមុខដដែរ។
==មេដឹកនាំកម្ពុជា==
{{ដើមចំបង|បញ្ជីមេដឹកនាំរដ្ឋប្រចាំសតវត្សរ៍ទី២១}}
{| class="wikitable"
!ព្រះឆាយាល័ក្ខណ៍/រូបថត
!តំណែង
!នាម
|-
|[[File:Ceremonial Reception of the King of Cambodia, Norodom Sihamoni on May 30, 2023 (3x4 cropped).jpg|115x115px]]
|[[ព្រះមហាក្សត្រកម្ពុជា|ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា]]
|'''[[នរោត្តម សីហមុនី|ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី]]'''
|-
|[[File:Hun Manet on May 30, 2025 (cropped 2).jpg|124x124ភីកសែល]]
|[[នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា]]
|'''[[ហ៊ុន ម៉ាណែត|សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត]]'''
|}
==ព្រឹត្តិការណ៍សំខាន់ៗ==
===មករា===
* ១ មករា
** ប្រទេស[[ប៊ុលហ្ការី]]បានចាប់អនុម័តប្រើ[[អឺរ៉ូ|ប្រាក់អឺរ៉ូ]] ដោយក្លាយខ្លួនជារដ្ឋសមាជិកទី ២១ នៃ[[ហ្សូនអឺរ៉ូ]]។<ref>{{cite press release |title=Bulgaria ready to use the euro from 1 January 2026: Council takes final steps |date=July 8, 2025 |publisher=Council of the European Union |url=https://www.consilium.europa.eu/en/press/press-releases/2025/07/08/bulgaria-ready-to-use-the-euro-from-1-january-2026-council-takes-final-steps/}}</ref>
** ប្រទេស[[ស៊ីប]]បានចាប់ផ្តើមតួនាទីក្នុងនាមជា[[ប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុប]]។<ref>{{Cite web |date=2025-12-31 |title=Cyprus promises 'new approach' during EU Council presidency |url=https://www.ukrinform.net/rubric-ato/4075519-cyprus-promises-new-approach-during-eu-council-presidency.html |access-date=2026-01-01 |website=www.ukrinform.net }}</ref>
** មនុស្សចំនួន ៤១ នាក់បានបាត់បង់ជីវិត និងមនុស្សប្រមាណ ១១៦ នាក់ទៀតបានទទួលរងរបួសនៅក្នុង[[គ្រោះអគ្គិភ័យបារនីយដ្ឋាននៅក្រង់ម៉ុងតាណាឆ្នាំ២០២៥|គ្រោះអគ្គិភ័យឆាបឆេះបារនីយដ្ឋាន]]មួយកន្លែងក្នុងក្រុង[[ក្រង់-ម៉ុងតាណា]]នៃប្រទេស[[ស្វីស]]។<ref>{{cite news |url=https://www.theguardian.com/world/2026/jan/01/several-dead-and-injured-in-explosion-swiss-ski-resort-town-crans-montana-police-say |title=Several dead and injured in explosion at Swiss ski resort town Crans-Montana, police say |work=The Guardian|accessdate=3 January 2026|date=1 January 2026}}</ref>
* ៣ មករា
** [[សហរដ្ឋអាមេរិក]]បានបើក[[ការវាយប្រហាររបស់សហរដ្ឋអាមេរិកលើវេណេស៊ុយអេឡាឆ្នាំ២០២៥|ការវាយប្រហារតាមអាកាស]]ជាច្រើនសារទៅលើទីតាំងយ៉ាងច្រើនកន្លែងនៅទូទាំងតំបន់ភាគខាងជើងនៃប្រទេស[[វេណេស៊ុយអេឡា]] ហើយបានចាប់ខ្លួនប្រធានាធិបតីវេណេស៊ុយអេឡា លោក[[នីកូឡាស ម៉ាឌូរ៉ូ]] រួមជាមួយនឹងភរិយាគឺលោកស្រី[[ស៊ីលីយ៉ា ហ្វ្លរ៉េស]]។<ref>{{cite web|title=Trump says Venezuela's Maduro captured after strikes|url=https://www.reuters.com/world/americas/loud-noises-heard-venezuela-capital-southern-area-without-electricity-2026-01-03/|access-date=2026-01-03|publisher=Reuters}}</ref>
** ប្រទេស[[គីនេអេក្វាទ័រ]]បានផ្លាស់ប្ដូររដ្ឋធានីពី[[ម៉ាឡាបូ]]ទៅ[[ស៊ីយូដាដដេឡាប៉ាស]]។<ref>{{Cite web|url=https://www.lemonde.fr/en/international/article/2026/01/04/equatorial-guinea-relocates-capital-to-ciudad-de-la-paz_6749064_4.html|title=Equatorial Guinea relocates capital to Ciudad de la Paz|date=January 4, 2026|via=Le Monde}}</ref>
* ៥ មករា – លោកស្រី[[ឌែលស៊ី រ៉ូឌ្រីហ្គែស]]បានស្បថឡើងកាន់តំណែងជា[[ប្រធានាធិបតីវេណេស៊ុយអេឡា|ប្រធានាធិបតីស្តីទី]]ផ្លូវការនៃប្រទេសវេណេស៊ុយអេឡា ក្រោយពីការចាប់ខ្លួនលោកនីកូឡាស ម៉ាឌូរ៉ូ។<ref>{{Cite news |date=5 January 2026 |title=Delcy Rodriguez formally sworn in as Venezuela's interim presiden |url=https://www.reuters.com/world/americas/delcy-rodriguez-formally-sworn-venezuelas-interim-president-2026-01-05/ |work=Reuters}}</ref>
* ៦ មករា – [[ការវាយលុកស៊ីរីភាគឦសានឆ្នាំ២០២៦|ការប្រយុទ្ធគ្នា]]បានផ្ទុះឡើងរវាងកងកម្លាំងនៃរដ្ឋាភិបាលស៊ីរី និងក្រុមប្រដាប់អាវុធឃឺដគឺ [[កងកម្លាំងប្រជាធិបតេយ្យស៊ីរី]]។<ref>{{cite web | title=SYRIA Displacement resulting from conflict escalation in Aleppo | url=https://www.acaps.org/fileadmin/Data_Product/Main_media/20260115_ACAPS_Syria_-_escalation_of_conflict.pdf | access-date=2026-02-12}}</ref>
* ៧ មករា – សហរដ្ឋអាមេរិកបានស្ទាក់ចាប់និងរឹបអូសនាវាដឹកប្រេង[[នាវាស្រមោល|ស្រមោល]]ចំនួនពីរគ្រឿង ដោយក្នុងនោះរួមមាននាវារុស្ស៊ីមួយគ្រឿង នៅកំឡុង[[ប្រតិបត្តិការលំពែងខាងត្បូង]] ដែលជាដំណើរការបិទផ្លូវរត់ពាណិជ្ជកម្មប្រេងចេញចូលប្រទេសវេណេស៊ុយអេឡាដោយអាមេរិក។<ref>{{cite web |title=Venezuela Updates: U.S. Forces Seize Two Tankers; Rubio Lays Out Plan for American Control |url=https://www.nytimes.com/live/2026/01/07/world/venezuela-us-trump |access-date=12 January 2026 |publisher=The New York Times}}</ref>
* ៨ មករា – លោក[[ថងលូន ស៊ីស៊ូលីត]]ត្រូវបានជ្រើសតាំងម្តងទៀតជា[[អគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវ]] នៅក្នុងកិច្ចប្រជុំលើកដំបូងនៃ[[គណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវលើកទី១២|គណៈកម្មាធិការមជ្ឈិមបក្សលើកទី១២]]។<ref>{{cite web|url=https://thediplomat.com/2026/01/lao-communist-party-chief-reappointed-for-second-term-at-national-congress/|title=Lao Communist Party Chief Reappointed For Second Term at National Congress|date=9 January 2026|access-date=12 February 2026|last1=Strangio|first1=Sebastian|publisher=The Diplomat}}</ref>
* ៨–៩ មករា – [[រដ្ឋាភិបាលអ៊ីរ៉ង់]]បានពង្រាយកងកម្លាំងសន្តិសុខដើម្បីបង្ក្រាប[[បាតុកម្មអ៊ីរ៉ង់ឆ្នាំ២០២៥–២០២៦|បាតុកម្មមហាជនប្រឆាំងនឹងរបបឥស្លាម]] ដោយមានមនុស្សប្រមាណរាប់ពាន់នាក់ត្រូវបានគេរាយការណ៍ថាបានបាត់បង់ជីវិត បើរាប់គិតត្រឹមតែថ្ងៃទី៨ និងទី៩ ហើយមានមនុស្សរាប់ពាន់នាក់ទៀតត្រូវបានអាជ្ញាធរចាប់ខ្លួនឃុំឃាំង។<ref>{{Cite news |date=12 January 2026 |title=Deaths from Iran protests reach more than 500, rights group says |url=https://www.reuters.com/business/media-telecom/confronting-protests-iran-vows-strike-back-if-us-attacks-2026-01-11/ |access-date=12 January 2026 |work=Reuters}}</ref>
* ៩ មករា – [[យុទ្ធនាការយេម៉ែនខាងត្បូងឆ្នាំ២០២៥–២០២៦]]៖ [[ក្រុមប្រឹក្សាអន្តរកាលខាងត្បូង]]បានប្រកាសរំលាយខ្លួន បន្ទាប់ពីបានបាត់បង់ទឹកដី រួមទាំងរដ្ឋធានី[[អាតាក]]របស់ខ្លួន។<ref>{{cite news |title=Yemeni southern separatists in Riyadh announce disputed disbanding of STC |url=https://www.aljazeera.com/news/2026/1/9/yemens-separatist-southern-transitional-council-announces-its-dissolution |access-date=17 January 2026 |publisher=Al Jazeera |date=9 January 2026}}</ref>
* ១១ មករា – [[ការបោះឆ្នោតសភាបេណាំងឆ្នាំ២០២៦|ការបោះឆ្នោតសភាបេណាំង]]ត្រូវបានប្រព្រឹត្តិធ្វើឡើង។<ref name="ElectionObservation">{{Cite web |title=Election Observation Benin – BRIDGE |url=https://bridge-project.org/event/election-observation/ |access-date=2026-01-12 }}</ref>
* ១៤ មករា – [[ប្រតិបត្តិការអំណត់អាកទិក]] ត្រូវបានបើកដំណើរការឡើងដោយប្រទេស[[ដាណឺម៉ាក]] ដោយមានការចូលរួមពីបណ្ដាប្រទេសអឺរ៉ុបជាច្រើនក្នុងការការពារកោះ[[ក្រូអិនឡង់]] ពីការគំរាមកំហែងឈ្លានពាន ឬការកាត់មហាកោះមួយនេះដោយប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ។<ref>{{Cite web |title=The Danish Armed Forces expand their presence and continue exercises in Greenland in close cooperation with allies |url=https://www.fmn.dk/en/news/2025/the-danish-armed-forces-expand-their-presence-and-continue-exercises-in-greenland-in-close-cooperation-with-allies |archive-url=https://web.archive.org/web/20260115214727/https://www.fmn.dk/en/news/2025/the-danish-armed-forces-expand-their-presence-and-continue-exercises-in-greenland-in-close-cooperation-with-allies |archive-date=2026-01-15 |access-date=2026-01-26 |website=Ministry of Defence |archivedate=2026-01-15 |archiveurl=https://web.archive.org/web/20260115214727/https://www.fmn.dk/en/news/2025/the-danish-armed-forces-expand-their-presence-and-continue-exercises-in-greenland-in-close-cooperation-with-allies |url-status=dead }}</ref>
* ១៥–១៦ មករា – [[ការបោះឆ្នោតសកលអ៊ូកង់ដាឆ្នាំ២០២៦|ការបោះឆ្នោតសកលអ៊ូកង់ដា]]៖ ប្រធានាធិបតីកាន់អំណាចគឺលោក[[យ៉ូវែរី មូសេវេនី]]បានជាប់ឆ្នោតបន្តកាន់អំណាច ខណៈ[[បាតុកម្មអ៊ូកង់ដាឆ្នាំ២០២៦|បាតុកម្ម]]ចោទប្រកាន់អំពីការក្លែងបន្លំសន្លឹកឆ្នោតបានផ្ទុះឡើង នាំឱ្យបាតុករស្លាប់រាប់សិបនាក់ រីឯបេក្ខជនបក្សប្រឆាំងលោក[[បូប៊ី វ៉ែញ]]វិញវិះនឹងត្រូវបានអាជ្ញាធរចាប់ជំរិតទៅហើយ។<ref>{{Cite web |date=2026-01-17 |title=Uganda: Opposition Leader Bobi Wine Forcibly Taken By Army Helicopter After Contentious Election Loss To Yoweri Museveni |url=https://www.timesnownews.com/world/uganda-opposition-leader-bobi-wine-arrested-forcibly-taken-by-army-helicopter-after-contentious-election-loss-to-yoweri-museveni-article-153461219 |access-date=2026-01-17 |website=Times Now }}</ref><ref>{{Cite web |title=Uganda election descends into deadly violence as President Yoweri Museveni looks to cling to power |url=https://news.sky.com/story/uganda-election-descends-into-deadly-violence-as-president-yoweri-museveni-looks-to-cling-to-power-13495081 |access-date=2026-01-25 |website=Sky News }}</ref>
* ១៨ មករា – មនុស្សចំនួន ៤៦ នាក់បានបាត់បង់ជីវិត និងមនុស្សប្រមាណ ២៩១ នាក់ទៀតបានរងរបួស បន្ទាប់ពីរថភ្លើងពីរគ្រឿងបានធ្លាក់ចេញពីផ្លូវរត់នៅក្បែរក្រុង[[អាដាមូស]]នៅភាគខាងត្បូងប្រទេសអេស្ប៉ាញ។<ref>[https://www.nbcnews.com/world/spain/least-20-dead-dozens-injured-high-speed-trains-collide-spain-rcna254725 At least 39 dead, dozens injured after high-speed trains collide in Spain]</ref>
* ១៩–២៣ មករា – [[វេទិកាសេដ្ឋកិច្ចពិភពលោក]]លើកទី ៥៦ បានប្រារព្ធធ្វើឡើងនៅទីក្រុង[[ដាវ៉ូស]] ប្រទេសស្វីស។<ref>{{Cite web|url=https://www.weforum.org/stories/2026/01/davos-2026-annual-meeting-what-to-expect/|title=Davos 2026: What to expect, who's coming and how to follow|website=World Economic Forum}}</ref>
* ២០ មករា – [[រដ្ឋាភិបាលអន្តរកាលស៊ីរី]]បានវាយដណ្តើមកាន់កាប់[[រដ្ឋបាលស្វយ័តប្រជាធិបតេយ្យស៊ីរីខាងជើង និងកើត|ទឹកដីមួយភាគធំ]]ដែលធ្លាប់ស្ថិតនៅក្រោម[[កងកម្លាំងប្រជាធិបតេយ្យស៊ីរី]] បន្ទាប់ពី[[ការវាយលុកស៊ីរីភាគឦសានឆ្នាំ២០២៦|យុទ្ធនាការវាយលុក]]បានប្រព្រឹត្តិទៅអស់រយៈពេលជាច្រើនថ្ងៃ មុនពេលបទឈប់បាញ់ត្រូវបានព្រមព្រៀងចូលជាធរមាន។<ref>{{cite news |title=Syria-SDF ceasefire hangs in balance after renewed clashes, faltering talks |url=https://www.aljazeera.com/news/2026/1/20/syria-sdf-ceasefire-hangs-in-balance-after-renewed-clashes-faltering-talks |work=Al Jazeera |date=20 January 2026}}</ref>
* ២២ មករា – [[សហរដ្ឋអាមេរិក]]បានដកខ្លួនចេញជាផ្លូវការពី[[អង្គការសុខភាពពិភពលោក]]។<ref>{{cite web | title=United States Completes WHO Withdrawal | website=HHS.gov | date=2026-01-23 | url=https://www.hhs.gov/press-room/united-states-completes-who-withdrawal.html | access-date=2026-01-26}}</ref>
* ២៣ មករា
** [[មហាសន្និបាតជាតិលើកទី១៤ នៃបក្សកុម្មុយនីស្តវៀតណាម|មហាសន្និបាតជាតិ]]បានបោះឆ្នោតជ្រើសរើសលោក[[តូ ឡឹម]]ឱ្យបន្តកាន់អំណាចក្នុងនាមជា[[អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម]]។<ref>{{cite web|url=https://apnews.com/article/vietnam-congress-communist-to-5bdceb29f3e95bf612b04f35fc329e8f|title=Vietnam’s ruling Communist Party re-elects To Lam as general secretary|date=23 January 2026|access-date=26 January 2026|last1=Ghosal|first1=Aniruddha|publisher=AP News}}</ref>
** លោកស្រី[[អ៊ីលីយ៉ាណា យូតូវ៉ា]]បានក្លាយខ្លួនជា[[ប្រធានាធិបតីប៊ុលហ្ការី|ប្រធានាធិបតី]]ស្ត្រីនៃប្រទេស[[ប៊ុលហ្ការី]]ដំបូងគេ បន្ទាប់ពីអតីតប្រធានាធិបតីលោក[[រូមែន រ៉ាដេហ្វ]]បានលាឈប់ពីតំណែង។<ref>{{cite web |date=2026-01-23 |last1=Nenov |first1=Stoyan |url=https://www.reuters.com/world/bulgarian-court-approves-president-radevs-resignation-2026-01-23/ |title=Bulgaria's Radev steps down as president, expected to launch own party |website=Reuters |access-date=26 January 2026}}</ref>
* ២៥ មករា – [[ការបោះឆ្នោតសកលមីយ៉ាន់ម៉ាឆ្នាំ២០២៥–២០២៦|ការបោះឆ្នោតសកលមីយ៉ាន់ម៉ា]]៖ នៅក្នុងការបោះឆ្នោតដែលត្រូវបានចាត់ទុកថាមិនសេរីនិងយុត្តិធម៌ [[គណបក្សសាមគ្គីភាព និងអភិវឌ្ឍន៍សហភាព]] ដែលគាំទ្រដោយក្រុមយោធាមីយ៉ាន់ម៉ា បានដណ្ដើមអាសនៈភាគច្រើនលើសលប់ទាំងនៅក្នុង[[សភាតំណាងរាស្ត្រ (មីយ៉ាន់ម៉ា)|សភាតំណាងរាស្ត្រ]] និង[[រដ្ឋសភា (មីយ៉ាន់ម៉ា)|រដ្ឋសភា]]។<ref>{{cite web |date=2026-01-11 |title=Myanmar’s military holds second phase of elections amid civil war |url=https://www.aljazeera.com/news/2026/1/11/myanmars-military-holds-second-phase-of-elections-amid-civil-war |access-date=26 January 2026 |publisher=Al-Jazeera}}</ref>
* ២៧ មករា – [[កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីឥណ្ឌា–សហភាពអឺរ៉ុប]] ត្រូវបានចុះជាធរមានបន្ទាប់ពីឆ្លងកាត់ការចរចាអស់រយៈពេលជិតពីរទសវត្សរ៍ ដោយកិច្ចព្រមព្រៀងនេះបានលុបបំបាត់ពន្ធនាំចូលនាំចេញចំពោះផលិតផល និងសេវាកម្មជាច្រើនប្រភេទរវាងភាគីទាំងសងខាង។<ref>{{cite web | title=India and EU announce 'mother of all trade deals' | website=BBC News | date=27 January 2026 | url=https://www.bbc.co.uk/news/articles/crrnee01r9jo | access-date=2 February 2026}}</ref>
* ២៨ មករា – ការបាក់រលំ[[អណ្តូងរ៉ែរូបាយ៉ា|អណ្តូងរ៉ែកូលតង់រូបាយ៉ា]] នៅភាគខាងកើតនៃ[[សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ]] បានសម្លាប់មនុស្សជាង ៤០០ នាក់។<ref>{{cite web | title=More than 200 killed in mine collapse in eastern DR Congo | website=Al Jazeera | date=2026-01-31 | url=https://www.aljazeera.com/news/2026/1/31/more-than-200-killed-in-mine-collapse-in-eastern-dr-congo-report | access-date=2026-02-02}}</ref>
* ២៩ មករា
** [[ជម្លោះស៊ីវិលអេត្យូពី (២០១៨–បច្ចុប្បន្ន)|ជម្លោះស៊ីវិលអេត្យូពី]]៖ ការប៉ះទង្គិចប្រដាប់អាវុធបានផ្ទុះឡើងនៅក្នុង[[តំបន់ធីក្រេ]]នៃប្រទេស[[អេត្យូពី]]រវាង[[កងកម្លាំងការពារធីក្រេ|ក្រុមសកម្មប្រយុទ្ធធីក្រេ]] និង[[កងកម្លាំងការពារជាតិអេត្យូពី|កងកម្លាំងប្រដាប់អាវុធជាតិអេត្យូពី]]។<ref>{{Cite web|title=Clashes between government troops and Tigrayan forces erupt in Ethiopia|url=https://www.aljazeera.com/news/2026/1/29/clashes-between-government-troops-and-tigrayan-forces-erupt-in-ethiopia|website=Al Jazeera|access-date=5 February 2026|first=|last=|date=29 January 2026}}</ref>
** [[កុបកម្មនៅបាឡូឈីស្ថាន]]៖ ការផ្ទុះអាវុធដាក់គ្នារវាង[[កងទ័ពរំដោះបាឡូឈីស្ថាន]] និង[[កងកម្លាំងប្រដាប់អាវុធប៉ាគីស្ថាន]]នៅក្នុងស្រុកមួយចំនួននៃ[[ខេត្តបាឡូឈីស្ថាន]] ប្រទេសប៉ាគីស្ថាន បានបង្កឱ្យមានមនុស្សស្លាប់យ៉ាងតិច ២២៥ នាក់។<ref name="dawn">{{cite web |last=Zehri Shahid|first=Abdullah|title=Security forces kill 22 more terrorists in Balochistan, taking 48-hour total tally to 177|url=https://www.dawn.com/news/1970602/balochistan-residents-face-difficulties-as-mobile-internet-services-remain-suspended-for-3rd-day|website=Dawn|access-date=5 February 2026|date=2 February 2026}}</ref>
* ៣០ មករា – ឯកសារ[[សំណុំរឿងអែបស្ទីន]]ប្រមាណជាងបីលានទំព័រត្រូវបាន[[ក្រសួងយុត្តិធម៌ (សហរដ្ឋអាមេរិក)|ក្រសួងយុត្តិធម៌អាមេរិក]]បញ្ចេញផ្សាយជាសាធារណៈ ដោយក្នុងនោះមានលេច[[បញ្ជីរាយនាមបុគ្គលមាននៅក្នុងសំណុំរឿងអែបស្ទីន|ឈ្មោះឥស្សរជនល្បីៗជាច្រើន]]នៅជុំវិញពិភពលោក។<ref>{{Cite web |date=2026-01-30 |title=Millions of Jeffrey Epstein files released by US justice department |url=https://www.bbc.co.uk/news/articles/cevnmxyy4wjo |access-date=2026-02-12 |website=BBC News }}</ref>
===កុម្ភៈ===
* ១ កុម្ភៈ – [[ការបោះឆ្នោតសកលកូស្តារីកាឆ្នាំ២០២៦|ការបោះឆ្នោតសកលកូស្តារីកា]]៖ លោកស្រី[[លៅរ៉ា ហ៊្វែរណាន់ដេសឌែលហ្កាដូ]]បានជាប់ឆ្នោតក្លាយជា[[ប្រធានាធិបតីកូស្តារីកា|ប្រធានាធិបតីថ្មីនៃប្រទេសកូស្តារីកា]] ហើយ[[គណបក្សអធិបតេយ្យប្រជាជន (កូស្តារីកា)|គណបក្ស]]របស់លោកស្រីផងដែរបានបន្តយកឈ្នះអាសនៈភាគច្រើននៅក្នុង[[សភានីតិបញ្ញត្តិកូស្តារីកា|សភានីតិបញ្ញត្តិ]]។<ref>{{Cite web |last=Mora |first=Carlos |date=2024-11-28 |title=(ជាភាសាអេស្ប៉ាញ) TSE fija cronograma para elecciones nacionales de 2026 |url=https://crhoy.com/tse-fija-cronograma-para-elecciones-nacionales-de-2026/ |access-date=2025-02-02 |website=CR Hoy }}</ref>
* ៣ កុម្ភៈ – ក្រុមសកម្មប្រយុទ្ធនិយមឥស្លាមហៅ [[បូកូហារ៉ាម]] បានធ្វើការវាយប្រហារទៅលើភូមិចំនួនពីរនៅក្នុងរដ្ឋ[[ក្វារ៉ា]]នៃប្រទេស[[នីហ្សេរីយ៉ា]] ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ចំនួន ១៦២ នាក់។<ref>{{Cite web |date=2026-02-04 |title=Islamic militants kill at least 162 people in attacks on 2 villages in Nigeria, lawmaker says |url=https://apnews.com/article/nigeria-attack-katsina-security-north-057f3997877d7e2cf9e79dfcd596f868 |access-date=2026-02-09 |website=AP News }}</ref>
* ៥ កុម្ភៈ – សន្ធិសញ្ញា[[ស្តាតថ្មី]] (''New START'') កំណត់ចំនួន[[អាវុធយុទ្ធសាស្ត្រនុយក្លេអ៊ែរ]]រវាងសហរដ្ឋអាមេរិក និងរុស្ស៊ីបានផុតសុពលភាព។<ref name="n935">{{Cite web |date=February 4, 2024 |title=New START to Expire in Two Years as Russia Refuses Talks |url=https://www.armscontrol.org/blog/2024-02/nuclear-disarmament-monitor |access-date=2026-02-04 |publisher=Arms Control Association}}</ref>
* ៦ កុម្ភៈ – មនុស្សប្រមាណ ៣១ នាក់បានស្លាប់បាត់បង់ជីវិត និងប្រមាណ ១០០ នាក់ទៀតបានទទួលរងរបួសនៅក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកអត្តឃាតមួយនៅឯព្រះវិហារឥស្លាមខាឌីចាទូលគូប្រានៅទីក្រុង[[ឥស្លាម៉ាបាដ]] ប្រទេស[[ប៉ាគីស្ថាន]]។<ref>{{Cite web |date=2026-02-06 |title=More than 20 killed in blast at Pakistan mosque, officials say |url=https://www.bbc.com/news/articles/cg7y7gz2835o |access-date=2026-02-09 |website=www.bbc.com }}</ref>
* ៦–២២ កុម្ភៈ – [[កីឡាអូឡាំពិករដូវរងាឆ្នាំ២០២៦|កីឡាអូឡាំពិករដូវរងា]]បានប្រារព្ធធ្វើឡើងនៅទីក្រុង[[មីឡាន]] និង[[កូរទីណាដាំប៉ែតហ្សូ]] ប្រទេស[[អ៊ីតាលី]]។<ref>{{Cite web |last=Dreier |first=Frederick |date=2026-02-05 |title=We’re Watching the 2026 Winter Olympics for These Thrilling Events |url=https://www.outsideonline.com/outdoor-adventure/snow-sports/cortina-winter-olympics-events/ |access-date=2026-02-09 |website=Outside }}</ref>
* ៨ កុម្ភៈ
** [[ការបោះឆ្នោតសកលជប៉ុនឆ្នាំ២០២៦|ការបោះឆ្នោតសកលជប៉ុន]]៖ លោកស្រី[[សាណាអិ តាកាអ៊ិឈិ]]ដែលជានាយករដ្ឋមន្ត្រីកំពុងកាន់អំណាច បានឈ្នះសំឡេងឆ្នោតភ្លូកទឹកភ្លូកដី និងបានកាន់កាប់អាសនៈមួយភាគធំនៅក្នុង[[សភាតំណាងរាស្ត្រ (ជប៉ុន)|សភាតំណាងរាស្ត្រជប៉ុន]]។<ref>{{cite news |first1=Tamiyuki |last1=Kihara |first2=Yoshifumi |last2=Takemoto |first3=John |last3=Geddie |date=14 January 2026 |url=https://www.reuters.com/world/asia-pacific/japan-pm-takaichi-mulls-feb-8-snap-election-yomiuri-reports-2026-01-13/ |title=Japan PM readies snap election, February 8 ballot eyed |publisher=Reuters |location=Tokyo |access-date=9 February 2026}}</ref>
** [[ការបោះឆ្នោតសកលថៃឆ្នាំ២០២៦|ការបោះឆ្នោតសកល]] និង[[ប្រជាមតិរដ្ឋធម្មនុញ្ញថៃឆ្នាំ២០២៦|ប្រជាមតិរដ្ឋធម្មនុញ្ញថៃ]]៖ នាយករដ្ឋមន្ត្រីកាន់អំណាច លោក[[អនុទិន ជាញវីរកូល]]បានឈ្នះអាសនៈភាគច្រើននៅក្នុង[[សភាតំណាងរាស្ត្រ (ថៃ)|សភាតំណាងរាស្ត្រ]] ខណៈប្រជាមតិដើម្បីចាប់ផ្តើមព្រាង[[រដ្ឋធម្មនុញ្ញថៃ|រដ្ឋធម្មនុញ្ញ]]ថ្មីត្រូវបានអនុម័ត។<ref>{{Cite news |last=Tanakasempipat |first=Patpicha |date=2025-12-11 |title=Thailand Heads for Election as PM Set to Dissolve Parliament |url=https://www.bloomberg.com/news/articles/2025-12-11/thai-pm-plans-to-dissolve-parliament-to-pave-way-for-early-vote?taid=693ae483812a0300017aa4a0 |access-date=2026-02-09 |work=Bloomberg }}</ref>
** [[ការបោះឆ្នោតប្រធានាធិបតីព័រទុយហ្កាល់ឆ្នាំ២០២៦|ការបោះឆ្នោតប្រធានាធិបតីព័រទុយហ្កាល់]]៖ បេក្ខជន[[គណបក្សសង្គមនិយម (ព័រទុយហ្កាល់)|គណបក្សសង្គមនិយម]] លោក[[អាន់តូនីញ៉ូ ចូសេសេគូរូ]] ត្រូវបានបោះឆ្នោតជ្រើសរើសជា[[ប្រធានាធិបតីព័រទុយហ្កាល់]]ថ្មីនៅក្នុងការបោះឆ្នោតជុំទីពីរ ដោយបានផ្តួលមេដឹកនាំគណបក្សស្ដាំនិយម[[ឆ្កេហ្កា]]គឺ លោក[[អានដ្រេ វេនធូរ៉ា]]។<ref>{{Cite news |last1=Khalip |first1=Andrei |last2=Goncalves |first2=Sergio |date=2026-02-08 |title=Portugal elects Socialist as president by landslide |url=https://www.reuters.com/world/portugal-votes-presidential-runoff-with-socialist-poised-victory-2026-02-08/ |access-date=2026-02-09 |work=Reuters }}</ref>
* ១១ កុម្ភៈ – [[ការបោះឆ្នោតសកលបាបាដឆ្នាំ២០២៦|ការបោះឆ្នោតសកលបាបាដ]]៖ នាយករដ្ឋមន្ត្រីកាន់អំណាច លោកស្រី[[មីយ៉ា មត្លីយ៍]] និង[[គណបក្សពលករបាបាដ]]របស់លោកស្រីបានដណ្ដើមយកឈ្នះអាសនៈទាំងអស់នៅក្នុង[[រដ្ឋសភា (បាបាដ)|រដ្ឋសភាជាតិ]]។<ref>{{Cite news |last1=Duncan |first1=Natricia |last2=Mounsey |first2=Calville |date=2026-02-11 |title=Mia Amor Mottley on course for third term, as Barbados heads to the polls |url=https://www.theguardian.com/world/2026/feb/11/mia-amor-mottley-on-course-for-third-term-as-barbados-heads-to-the-polls |access-date=2026-02-13 |work=The Guardian }}</ref>
* ១២ កុម្ភៈ – [[ការបោះឆ្នោតសកលបង់ក្លាដែសឆ្នាំ២០២៦|ការបោះឆ្នោតសកល]] និង[[ប្រជាមតិរដ្ឋធម្មនុញ្ញបង់ក្លាដែសឆ្នាំ២០២៦|ប្រជាមតិរដ្ឋធម្មនុញ្ញបង់ក្លាដែស]]៖ [[គណបក្សជាតិនិយមបង់ក្លាដែស]]ដឹកនាំដោយលោក[[តារីគ រ៉ះម៉ាន់]]បានឈ្នះអាសនៈភាគច្រើននៅក្នុង[[សភាជាតិ (បង់ក្លាដែស)|សភាជាតិ]] ខណៈប្រជាមតិលើ[[ធម្មនុញ្ញខែកក្កដា]]ត្រូវបានអនុម័ត។<ref>{{Cite web |last=Alam |first=Julhas |last2=Saaliq |first2=Sheikh |last3=español |first3=SHONAL GANGULY Leer en |date=2026-02-12 |title=Bangladesh votes in its first election since the 2024 Gen Z uprising that ousted Hasina |url=https://apnews.com/article/bangladesh-election-hasina-bnp-3662258dc5c44535c839e7bcc4baed43 |access-date=2026-02-17 |website=AP News }}</ref>
* ១៣–១៥ កុម្ភៈ – [[សន្និសីទសន្តិសុខទីក្រុងមុយនិចលើកទី៦២]] បានប្រព្រឹត្តិធ្វើឡើង។<ref>{{Cite web|url=https://securityconference.org/en/|title=Munich Security Conference|website=securityconference.org}}</ref>
* ១៧ កុម្ភៈ – [[ប្រធានាធិបតីប៉េរូ]] លោក[[ហូសេ ហេរី]]ត្រូវបាន[[សមាជនៃសាធារណរដ្ឋប៉េរូ|សមាជជាតិ]]បោះឆ្នោតដកសិទ្ធិអំណាចជាប្រធានាធិបតី ខណៈលោក[[ហូសេ ម៉ារីយ៉ា បាល់កាហ្សារ]]ត្រូវបានសមាជបោះឆ្នោតតែងតាំងជាប្រធានាធិបតីថ្មីនៅថ្ងៃបន្ទាប់។<ref>{{Cite web |date=2026-02-17 |title=Peru’s leader José Jerí ousted over ‘Chifa-gate’ scandal, as presidential ‘curse’ strikes again |url=https://www.cnn.com/2026/02/17/americas/peru-president-jose-jeri-ousted-intl-latam |access-date=2026-02-18 |website=CNN }}</ref><ref>{{cite news |last1=Elliott |first1=Lucinda |last2=Siniawski |first2=Natalia |title=Peru installs Jose Balcazar as interim president after Jeri ousted in political upheaval |url=https://www.reuters.com/world/americas/peru-congress-elects-jose-balcazar-new-interim-president-2026-02-19/ |access-date=19 February 2026 |work=Reuters |date=19 February 2026}}</ref>
* ២២ កុម្ភៈ
** [[គីម ជុងអ៊ុន]]ត្រូវបានជ្រើសតាំងបន្តជា[[អគ្គលេខាធិការនៃគណបក្សពលករកូរ៉េ]] នៅក្នុង[[សមាជនៃគណបក្សពលករកូរ៉េលើកទី៩|សមាជជាតិលើកទី៩]]។<ref>{{cite web|url=https://www.bbc.com/news/articles/cvg18588mdko|title=Kim Jong Un re-appointed leader of North Korea's ruling party|date=23 February 2026|access-date=24 February 2026|last1=Koh|first1=Ewe|publisher=BBC News}}</ref>
** [[ការបោះឆ្នោតសភាឡាវឆ្នាំ២០២៦|ការបោះឆ្នោតសភាឡាវ]]បានប្រព្រឹត្តិធ្វើឡើង។<ref>{{Cite web |title=Lao PDR Sets February 22, 2026, for National and Provincial Elections |url=https://kpl.gov.la/detail.aspx?id=95854 |access-date=2026-02-23 |website=KPL }}</ref>
** [[ប្រតិបត្តិការហាលីស្កូឆ្នាំ២០២៦|ប្រតិបត្តិការហាលីស្កូ]]៖ ប្រតិបត្តិការយោធាដែលគាំទ្រដោយសហរដ្ឋអាមេរិកនៅក្រុង[[តាប៉ាល់បា]] រដ្ឋ[[ហាលីស្កូ]] ប្រទេស[[ម៉ិកស៊ិក]] បានសម្លាប់ផ្ដាច់ជីវិតមេដឹកនាំក្រុម[[ការតែលហាលីស្កូជំនាន់ថ្មី]]ឈ្មោះ [[ណេមេស៊ីអូ អូសេហ្គេរ៉ា ស៊ែរវ៉ាន់តេស|ណេមេស៊ីអូ អូសេហ្គេរ៉ា "អែលមេនឆូ" ស៊ែរវ៉ាន់តេស]]។<ref>{{Cite web |last=McCluskey |first=Fidel Gutierrez, Mitchell |date=2026-02-22 |title=Mexico's most-wanted drug leader 'El Mencho' killed in military operation as violent clashes erupt across country |url=https://www.cnn.com/2026/02/22/americas/mexico-kill-drug-mencho-latam-intl |access-date=2026-02-23 |website=CNN }}</ref>
* ២៣ កុម្ភៈ – បន្ទាប់ពីឆ្លងកាត់[[និម្មិតកម្មគណៈរដ្ឋមន្ត្រីហុល្លង់ឆ្នាំ២០២៥–២០២៦|ដំណើរការនិម្មិតកម្មរដ្ឋមន្ត្រី]]តាំងពីចុងឆ្នាំ២០២៥ មក ទីបំផុត លោក[[រ៉ូប យ៉ែធិន]]ក៏បានធ្វើសច្ចាប្រណិធានចូលកាន់តំណែងជា[[នាយករដ្ឋមន្ត្រីហុល្លង់|នាយករដ្ឋមន្ត្រី]]នៃប្រទេស[[ហុល្លង់]] ក្នុងនាមជាប្រមុខរដ្ឋាភិបាលភាគតិចក្នុងសភា។<ref>{{Cite web |last=Corder |first=Mike |date=2026-02-23 |title=Netherlands' coalition government takes office led by youngest-ever premier Rob Jetten |url=https://apnews.com/article/netherlands-new-government-hague-jetten-524182c2237409d249e263248cd57d35 |access-date=2026-02-24 |website=Associated Press }}</ref>
* ២៦ កុម្ភៈ – [[សង្គ្រាមប៉ាគីស្ថាន–អាហ្វហ្កានីស្ថានឆ្នាំ២០២៦|សង្គ្រាមប៉ាគីស្ថាន–អាហ្វហ្កានីស្ថាន]]៖ ប្រទេស[[ប៉ាគីស្ថាន]]បានប្រកាសសង្គ្រាម "បើកចំហ" ប្រឆាំងនឹងរដ្ឋាភិបាល[[តាលីបង់]]នៃប្រទេស[[អាហ្វហ្កានីស្ថាន]] ក្រោយជាប់ដៃគ្នាក្នុងជម្លោះតាមព្រំដែនអស់ជាច្រើនខែ។<ref>{{cite web | title=Pakistan bombs Kabul, declares ‘open war’ with Afghanistan after months of border clashes | website=France 24 | date=2026-02-26 | url=https://www.france24.com/en/asia-pacific/20260226-pakistan-vows-immediate-response-after-afghanistan-launches-retaliatory-attacks | access-date=2026-02-27}}</ref>
* ២៨ កុម្ភៈ – [[សង្គ្រាមអ៊ីរ៉ង់ឆ្នាំ២០២៦|សង្គ្រាមអ៊ីរ៉ង់]]៖ សហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានសហការគ្នាបើកការវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់ ដោយបានសម្លាប់មន្ត្រីថ្នាក់ដឹកនាំអ៊ីរ៉ង់ជាច្រើនរូប ក្នុងនោះរួមមាន មេដឹកនាំកំពូលអ៊ីរ៉ង់ លោក[[អាលី ហាមេនៃ]]ផងដែរ។<ref>{{Cite news |url=https://www.bbc.co.uk/news/live/cn5ge95q6y7t|title=US and Israel carry out joint attack on Iran as Tehran launches retaliatory strikes |date=28 February 2026 |publisher=BBC News |access-date=1 March 2026}}</ref> អ៊ីរ៉ង់បានប្រតិកម្មវិញដោយបើកការវាយប្រហារតាមអាកាសសម្ដៅលើមូលដ្ឋានយោធាអាមេរិកនៅក្នុងតំបន់[[ឈូងសមុទ្រពែរ្ស|ឈូងសមុទ្រ]]។<ref>{{Cite news |url=https://www.theguardian.com/world/live/2026/feb/28/israel-attacks-iran-as-blasts-heard-in-tehran-live-updates?page=with:block-69a2c4c98f08e575db5bd4de#block-69a2c4c98f08e575db5bd4de|title=US and Israel attack Iran as Trump says ‘major combat operations’ under way – live |date=28 February 2026 |publisher=The Guardian |access-date=March}}</ref>
===មីនា===
* ២ មីនា
** មនុស្សយ៉ាងតិច ១៦៩ នាក់បានស្លាប់បាត់បង់ជីវិត និង ៥០ នាក់ទៀតបានរងរបួស នៅពេលដែលក្រុមយុវជនប្រដាប់អាវុធមកពី[[រដ្ឋរួបរួម]] បានធ្វើការវាយប្រហារលើ[[ស្រុកអាប៊ីអឹមណូម]] ក្នុងប្រទេស[[ស៊ូដង់ខាងត្បូង]]។<ref>{{cite web | title=Nearly 170 killed, 50 injured in armed youth attack on South Sudan county | website=Anadolu Ajansı | date=2026-03-02 | url=https://www.aa.com.tr/en/africa/nearly-170-killed-50-injured-in-armed-youth-attack-on-south-sudan-county/3846437 | access-date=2026-03-03}}</ref>
** [[ជម្លោះហេសបុលឡា-អ៊ីស្រាអែលឆ្នាំ២០២៦|ជម្លោះហេសបុលឡា-អ៊ីស្រាអែល]]៖ ក្រុមសកម្មប្រយុទ្ធ[[ហេសបុលឡា]]នៃប្រទេស[[លីបង់]] បានចាប់ផ្តើមបើកវាយប្រហារប្រឆាំងនឹងអ៊ីស្រាអែល ដើម្បីសងសឹកចំពោះ[[ឃាតកម្មអាលី ហាមេនៃ|ឃាតកម្ម]]មេដឹកនាំកំពូលអ៊ីរ៉ង់[[អាលី ហាមេនៃ]]។<ref name=":0">{{Cite web |date=2 March 2026 |title=Hezbollah Claims Rocket, Drone Strike On Israeli Missile Defence Site Near Haifa|url=https://www.bernama.com/en/news.php/?id=2529362|access-date=11 March 2026 |agency=Bernama}}</ref><ref name=":1">{{Cite web |date=3 March 2026 |title=Hezbollah says targeted 3 Israeli bases after strikes on Lebanon |url=https://www.france24.com/en/live-news/20260303-hezbollah-says-targeted-3-israeli-bases-after-strikes-on-lebanon|access-date=11 March 2026 |agency=Agence France-Presse|publisher=France 24}}</ref>
* ៤ មីនា – [[សង្គ្រាមអ៊ីរ៉ង់ឆ្នាំ២០២៦|សង្គ្រាមអ៊ីរ៉ង់]]៖ សហរដ្ឋអាមេរិកបានប្រើនាវាមុជទឺកបាញ់ពន្លិចនាវាចម្បាំងអ៊ីរ៉ង់មួយគ្រឿងឈ្មោះ ''ដេណា'' នៅ[[មហាសមុទ្រឥណ្ឌា]]។ កងនាវានៃប្រទេសស្រីលង្កាបានរាយការណ៍ថា នាវា ''ដេណា'' បានលិចទៅបាតសមុទ្រ ដោយមាននាវិកប្រមាណ ១៤០ នាក់បានបាត់ខ្លួនជាលទ្ធផល។<ref>{{Cite news |url=https://www.bbc.co.uk/news/live/c62gg44d53xt?post=asset%3A607bbc27-c19c-441c-9f02-522ce39f2c6b#post|title=US sinks Iranian warship with torpedo in Indian Ocean - Hegseth|date=4 March 2026 |publisher=BBC News|access-date=5 March 2026}}</ref>
* ៥ មីនា – [[ការបោះឆ្នោតសកលនេប៉ាល់ឆ្នាំ២០២៦|ការបោះឆ្នោតសកលនេប៉ាល់]]៖ [[គណបក្សរាស្ត្រិយស្វតានត្រា]]ដឹកនាំដោយលោក[[បាឡិន ឆាហ៍]] បានឈ្នះសំឡេងឆ្នោតភ្លួកទឹកភ្លូកដី។<ref>{{Cite web |date=2025-09-16 |title=EC begins preliminary preparations for March elections |url=https://thehimalayantimes.com/nepal/ec-begins-preliminary-preparations-for-march-elections |access-date=2026-03-05 |website=The Himalayan Times }}</ref>
* ៦–១៥ មីនា – [[កីឡាប៉ារ៉ាឡាំពិករដូវរងាឆ្នាំ២០២៦|កីឡាប៉ារ៉ាឡាំពិករដូវរងា]]បានប្រារព្ធធ្វើឡើងនៅទីក្រុងមីឡាន និងកូរទីណាដាំប៉ែតហ្សូ ប្រទេសអ៊ីតាលី។<ref>{{cite web |last=Faulkner |first=Ruth |title=Milano Cortina 2026 Paralympic Winter Games open with stunning ceremony |url=https://www.paralympic.org/news/milano-cortina-2026-opening-ceremony |publisher=International Paralympic Committee |access-date=11 March 2026 |date=6 March 2026}}</ref>
* ៨ មីនា
** [[ការបោះឆ្នោតជ្រើសតាំងមេដឹកនាំកំពូលអ៊ីរ៉ង់ឆ្នាំ២០២៦|ការបោះឆ្នោតជ្រើសតាំងមេដឹកនាំកំពូលអ៊ីរ៉ង់]]៖ កូនប្រុស[[អាលី ហាមេនៃ]] គឺលោក[[មោជតាបា ហាមេនៃ]]ត្រូវបានជ្រើសរើសជា[[មេដឹកនាំកំពូលអ៊ីរ៉ង់]]។<ref name=":0" /><ref name=":1" />
** [[ការបោះឆ្នោតសភាកូឡុំប៊ីឆ្នាំ២០២៦|ការបោះឆ្នោតសភាកូឡុំប៊ី]]៖ គណបក្សរបស់លោកប្រធានាធិបតី[[ហ្គូស្តាវ៉ូ ប៉េត្រូ]]គឺ [[កតិកាសញ្ញាប្រវត្តិសាស្ត្រ]] បានដណ្ដើមឈ្នះអាសនៈមួយភាគធំនៅក្នុង[[សភាតំណាងរាស្ត្រ (កូឡុំប៊ី)|សភាតំណាងរាស្ត្រ]] និង[[ព្រឹទ្ធសភា (កូឡុំប៊ី)|ព្រឹទ្ធសភាកូឡុំប៊ី]]។<ref>{{Cite web |date=2025-03-06 |title=(ជាភាសាអេស្ប៉ាញ) Así quedó el calendario para las elecciones del 2026: fechas clave |url=https://www.eluniversal.com.co/colombia/2025/03/06/asi-quedo-el-calendario-para-las-elecciones-del-2026-fechas-clave/ |access-date=2026-03-11 |website=El Universal }}</ref>
* ១៥ មីនា
** [[ប្រជាមតិរដ្ឋធម្មនុញ្ញកាហ្សាក់ស្ថានឆ្នាំ២០២៦|ប្រជាមតិរដ្ឋធម្មនុញ្ញកាហ្សាក់ស្ថាន]]៖ ប្រជាជនកាហ្សាក់ស្ថានប្រមាណ ៩០% បានបោះឆ្នោតទទួលយក[[រដ្ឋធម្មនុញ្ញកាហ្សាក់ស្ថាន|រដ្ឋធម្មនុញ្ញថ្មីនៃប្រទេសកាហ្សាក់ស្ថាន]]។<ref>{{Cite web |date=11 September 2025 |title=President of Kazakhstan calls for drastic parliamentary reform including abolition of Senate |url=https://www.commonspace.eu/news/president-kazakhstan-calls-drastic-parliamentary-reform-including-abolition-senate |access-date=18 March 2026 |website=commonspace.eu }}</ref>
** [[ការបោះឆ្នោតសភាកូរ៉េខាងជើងឆ្នាំ២០២៦|ការបោះឆ្នោតសភាកូរ៉េខាងជើង]]៖ [[គណបក្សពលករកូរ៉េ]]កំពុងកាន់អំណាចបានបន្តឈ្នះអាសនៈភាគច្រើននៅក្នុង[[សភាប្រជាជនកំពូល]]។<ref>{{Cite web |last=Park |first=Boram |date=4 March 2026 |title=N. Korea to elect representatives to Supreme People's Assembly this month following key party congress |url=https://en.yna.co.kr/view/AEN20260304000851315?section=nk/nk |website=Yonhap News Agency|access-date=18 March 2026}}</ref>
** [[ការបោះឆ្នោតនីតិបញ្ញត្តិវៀតណាមឆ្នាំ២០២៦|ការបោះឆ្នោតនីតិបញ្ញត្តិវៀតណាម]]បានប្រព្រឹត្តិធ្វើឡើង។<ref>{{cite web|url=https://vietnamnews.vn/politics-laws/1718049/na-approves-shortened-term-sets-2026-election-date.html|title=NA approves shortened term, sets 2026 election date|website=Viet Nam News|date=21 May 2025}}</ref>
** [[ការបោះឆ្នោតប្រធានាធិបតីសាធារណរដ្ឋកុងហ្គោឆ្នាំ២០២៦|ការបោះឆ្នោតប្រធានាធិបតីសាធារណរដ្ឋកុងហ្គោ]]៖ ប្រធានាធិបតីកាន់អំណាច លោក[[ដេនីស សាស៊្សូ អ៊ិនហ្គេស្សូ]]បានឈ្នះសំឡេងគាំទ្រភ្លួកទឹកភ្លូកដី។<ref>{{Cite news |date=31 December 2025 |title=Congo president Sassou Nguesso to seek re-election in March 2026 |publisher=France 2 |url=https://www.france24.com/en/africa/20251230-congo-president-sassou-nguesso-seeks-re-election-2026}}</ref>
* ១៧ មីនា – [[សង្គ្រាមប៉ាគីស្ថាន–អាហ្វហ្កានីស្ថានឆ្នាំ២០២៦|សង្គ្រាមប៉ាគីស្ថាន–អាហ្វហ្កានីស្ថាន]]៖ មនុស្សយ៉ាងតិច ៤០០ នាក់បានបាត់បង់ជីវិតនៅក្នុងមន្ទីរពេទ្យមួយកន្លែងក្នុងរដ្ឋធានី[[កាប៊ុល]]នៃប្រទេសអាហ្វហ្កានីស្ថាន បន្ទាប់ពីមន្ទីរពេទ្យនោះបានរងគ្រាប់បាញ់ប្រហារពីប៉ាគីស្ថាន។<ref>{{Cite news |date=17 March 2026 |title=From sponsor to enemy: What's behind Pakistan's attack on Afghan Taliban? |url=https://www.reuters.com/world/asia-pacific/sponsor-enemy-whats-behind-pakistans-attack-afghan-taliban-2026-03-17/ |access-date=18 March 2026 |work=Reuters}}</ref>
* ២២ មីនា – [[ការបោះឆ្នោតសភាស្លូវេនីឆ្នាំ២០២៦|ការបោះឆ្នោតសភាស្លូវេនី]]៖ នាយករដ្ឋមន្ត្រីកាន់អំណាច លោក[[រ៉ូប៊ឺត ហ្កូឡូប]] និងគណបក្ស[[ចលនាសេរីភាព (ស្លូវេនី)|ចលនាសេរីភាព]]របស់លោកបានដណ្ដើមអាសនៈបានមួយភាគធំនៅក្នុង[[រដ្ឋសភា (ស្លូវេនី)|រដ្ឋសភា]]។<ref>{{Cite news |title=Slovenia’s liberals and populists neck and neck, preliminary results show |url=https://apnews.com/article/slovenia-election-liberals-populists-6e24d78054ea2c3072c9b79b80ddd586 |date=22 March 2026 |access-date=26 March 2026 |work=AP |last=Zerdin |first=Ali |url-status=live |archive-date=22 មីនា 2026 |archive-url=https://ghostarchive.org/archive/20260322210319/https://apnews.com/article/slovenia-election-liberals-populists-6e24d78054ea2c3072c9b79b80ddd586 }}</ref>
* ២៤ មីនា
** [[ការបោះឆ្នោតសកលដាណឺម៉ាកឆ្នាំ២០២៦|ការបោះឆ្នោតសកលដាណឺម៉ាក]]៖ សម្ព័ន្ធភាពនយោបាយរបស់នាយករដ្ឋមន្ត្រី[[មិតេ ហ្វ្រេដឺរីកសិន]]បានបាត់បង់អាសនៈភាគច្រើនរបស់ខ្លួននៅក្នុង[[ហ្វុលកេទីង]]។<ref>{{Cite web |date=2026-02-26 |title=(ជាភាសាដាណឺម៉ាក) Mette Frederiksen udskriver folketingsvalg |url=https://nyheder.tv2.dk/politik/2026-02-26-mette-frederiksen-udskriver-folketingsvalg |access-date=2026-02-26 |website=nyheder.tv2.dk }}</ref>
** [[សង្គ្រាមអ៊ីរ៉ង់ឆ្នាំ២០២៦|សង្គ្រាមអ៊ីរ៉ង់]]៖ [[ក្រសួងការបរទេស (អ៊ីរ៉ង់)|ក្រសួងការបរទេសអ៊ីរ៉ង់]]បានថ្លែងនៅក្នុងលិខិតមួយផ្ញើទៅកាន់[[អង្គការសហប្រជាជាតិ]]ថា នាវាដឹកជញ្ជូនដែលមិនជាប់ពាក់ព័ន្ធនឹងសហរដ្ឋអាមេរិក ឬអ៊ីស្រាអែល អាចឆ្លងកាត់[[ច្រកសមុទ្រអ័រមូស]]បាន។<ref>{{Cite news |last=Eavis |first=Peter |date=2026-03-25 |title=Iran Says 'Non-Hostile' Ships Can Sail Through the Strait of Hormuz |url=https://www.nytimes.com/2026/03/24/world/middleeast/iran-strait-of-hormuz-ships.html |access-date=2026-03-26 |work=The New York Times |issn=0362-4331}}</ref>
===មេសា===
* ១ មេសា – [[អង្គការណាសា]]បានចាប់ផ្តើមបេសកកម្ម[[អារតេមីស ២]] ដែលជាដំណើរពាំនាំមនុស្សហោះកាត់ឋានព្រះច័ន្ទជាលើកដំបូងចាប់តាំងពីបេសកកម្ម[[អាប៉ូឡូ ១៧]] កាលក្នុងឆ្នាំ១៩៧២។<ref>{{Cite web |last=Low |first=Lauren E. |date=2026-04-01 |title=Liftoff! NASA Launches Astronauts on Historic Artemis Moon Mission |url=https://www.nasa.gov/news-release/liftoff-nasa-launches-astronauts-on-historic-artemis-moon-mission/ |access-date=2026-04-08 |website=NASA}}</ref>
* ៦ មេសា – ក្រុមអវកាសយានិកនៃបេសកកម្មអារតេមីស ២ បានបំបែកឯតទគ្គកម្មសម្រាប់ការនៅឃ្លាតឆ្ងាយបំផុតរបស់មនុស្សពីភពផែនដី ពោលដោយស្ថិតក្នុងចម្ងាយអតិបរមា ៤០៦,៧៧៣ គីឡូម៉ែត្រ ខណៈពួកគេបានធ្វើដំណើរជុំវិញដល់ផ្នែកខាងក្រោយនៃព្រះច័ន្ទ។<ref>{{Cite web |date=2026-04-06 |title=Artemis astronauts travel further from Earth than any humans before - watch live |url=https://www.bbc.co.uk/news/live/clyr8k06jv7t |access-date=2026-04-08 |website=BBC News}}</ref><ref>{{Cite web |date=2026-04-07 |title=ទីបំផុតពួកគេធ្វើបានសម្រេចហើយ! គោចរកៀកព្រះចន្ទ និងឆ្ងាយពីផែនដីបំផុត (វីដេអូ) |url=https://cambospace-world.com/?p=26499 |access-date=2026-04-08 |website=Cambo Space}}</ref>
* ៧ មេសា
** [[ការបោះឆ្នោតប្រធានាធិបតីវៀតណាមឆ្នាំ២០២៦|ការបោះឆ្នោតប្រធានាធិបតីវៀតណាម]]៖ [[រដ្ឋសភាជាតិវៀតណាម|រដ្ឋសភាវៀតណាម]]បានបោះឆ្នោតជ្រើសតាំងលោក[[តូ ឡឹម]]ជា[[ប្រធានាធិបតីវៀតណាម|ប្រធានាធិបតី]]ថ្មីជំនួសលោក[[លឿង កឿង]]។<ref>{{cite web | url=https://english.news.cn/20260407/ed18537e45de4a1dabae914f80d5a145/c.html | title=Vietnamese party chief elected state president | publisher=Xinhua | work=english.news.cn | date=7 April 2026 | accessdate=8 April 2026}}</ref>
** [[សង្គ្រាមអ៊ីរ៉ង់ឆ្នាំ២០២៦|សង្គ្រាមអ៊ីរ៉ង់]]៖ សហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានព្រមព្រៀងគ្នាទទួល[[កិច្ចព្រមព្រៀងទីក្រុងឥស្លាម៉ាបាដ (២០២៦)|បទឈប់បាញ់រយៈពេលពីរសប្តាហ៍]]។<ref>{{Cite web |date=2026-04-07 |title=Trump agrees to two-week ceasefire if Iran opens Strait of Hormuz - follow live |url=https://www.bbc.com/news/live/c5yw4g3z7qgt |access-date=2026-04-08 |website=BBC News }}</ref>
* ១០ មេសា – [[ការបោះឆ្នោតប្រធានាធីបតីជីប៊ូទីឆ្នាំ២០២៦|ការបោះឆ្នោតប្រធានាធីបតីជីប៊ូទី]]៖ ប្រធានាធិបតីកាន់អំណាច លោក[[អ៊ីស្មាអែល អូមារ ហ្គីឡេហ៍]]បានជាប់ឆ្នោតបន្តជា[[ប្រធានាធិបតីជីប៊ូទី|ប្រធានាធិបតី]]ក្នុងអាណត្តិទីប្រាំមួយរបស់លោក។<ref>{{Cite web |date=2026-01-13 |title=Djibouti Installs Electoral Commission Paving Way for April Presidential Vote |url=https://dawan.africa/news/djibouti-installs-electoral-commission-paving-way-for-april-presidential-vote |access-date=2026-04-20 |website=Dawan Africa }}</ref>
* ១១ មេសា – [[ការបោះឆ្នោតប្រធានាធិបតីអ៊ីរ៉ាក់ឆ្នាំ២០២៦|ការបោះឆ្នោតប្រធានាធិបតីអ៊ីរ៉ាក់]]៖ សភាអ៊ីរ៉ាក់បានបោះឆ្នោតជ្រើសតាំងលោក[[នីហ្សារ អាមីឌី]]ពីគណបក្ស[[សហភាពស្នេហាជាតិឃឺឌីស្ថាន]]ជាប្រធានាធិបតីថ្មី។<ref>{{cite news |title=PUK's Nizar Amedi elected Iraqi president in session boycotted by KDP |url=https://www.rudaw.net/english/middleeast/iraq/110420261 |work=Rudaw |date=11 April 2026 |access-date=20 April 2026}}</ref>
* ១២ មេសា
** [[ការបោះឆ្នោតសភាហុងគ្រីឆ្នាំ២០២៦|ការបោះឆ្នោតសភាហុងគ្រី]]៖ ក្រោយកាន់អំណាចអស់រយៈពេល ១៦ ឆ្នាំ នាយករដ្ឋមន្ត្រីលោក[[វិចទ័រ អ័របាន]]ត្រូវបានផ្តួលដោយលោក[[ពីទ័រ ម៉ាកឌ្យ៉ា]]នៃ[[គណបក្សទីសហ្សា]]។<ref>{{Cite web |date=13 January 2026 |title=Hungary sets April 12 election date as Orbán faces tough challenge |url=https://apnews.com/article/hungary-election-scheduled-orban-challenge-magyar-71b54205f00252ca7c466eb5407a2aa1 |access-date=20 April 2026 |website=AP News }}</ref>
** [[ការបោះឆ្នោតប្រធានាធិបតីបេណាំងឆ្នាំ២០២៦|ការបោះឆ្នោតប្រធានាធិបតីបេណាំង]]៖ បេក្ខជនឯករាជ្យ លោក[[រ៉ូមូអាល់ដ៍ វ៉ាដាញី]]បានឈ្នះឆ្នោតដោយទទួលសំឡេងគាំទ្រលើសលប់សរុប ៩៤%។<ref>{{Cite web |date=2025-08-12 |title=Benin – CENA releases 2026 general election timetable |url=https://wadr.org/benin-cena-releases-2026-general-election-timetable/ |access-date=2026-04-20 |website=WADR }}</ref>
* ១៣ មេសា – [[សង្គ្រាមអ៊ីរ៉ង់ឆ្នាំ២០២៦|សង្គ្រាមអ៊ីរ៉ង់]]៖ សហរដ្ឋអាមេរិកបានចាប់ផ្ដើមបិទផ្លូវទឹកចូលកំពង់ផែអ៊ីរ៉ង់ ដោយលោកប្រធានាធិបតីត្រាំបានព្រមានថា នាវាអ៊ីរ៉ង់មួយណាដែលព្យាយាមបំពានចូលតំបន់ហាមឃាត់នឹងត្រូវ "កម្ចាត់ចោលភ្លាមៗ"។ អាជ្ញាធរដែនសមុទ្របានណែនាំគ្រប់នាវានៅក្នុងតំបន់ឱ្យមានភាពប្រុងប្រយ័ត្នខ្ពស់ពីកំណើនសកម្មភាពយោធា និងនីតិវិធីស្ទាក់ចាប់ដែលអាចកើតមានពីសំណាក់ភាគីជម្លោះ។<ref>{{Cite web |date=2026-04-13 |title=US blockade of Iranian ports takes effect as Trump threatens to destroy 'attack ships' |url=https://www.bbc.co.uk/news/live/cp9vm5ezxz4t |access-date=2026-04-20 |website=BBC News}}</ref>
* ១៩ មេសា – [[ការបោះឆ្នោតសភាប៊ុលហ្ការីឆ្នាំ២០២៦|ការបោះឆ្នោតសភាប៊ុលហ្ការី]]៖ គណបក្ស[[វឌ្ឍនភាពប៊ុលហ្ការី]] ដែលដឹកនាំដោយអតីតប្រធានាធិបតី[[រូមែន រ៉ាដេហ្វ]] បានឈ្នះអាសនៈមួយភាគធំនៅក្នុង[[រដ្ឋសភា (ប៊ុលហ្ការី)|រដ្ឋសភា]]។<ref>{{Cite web|url=https://dariknews.bg/novini/bylgariia/kabinetyt-zheliazkov-podade-ostavka-video-2439765|title=Кабинетът „Желязков“ подаде оставка (ВИДЕО)|date=December 11, 2025|website=dariknews.bg|accessdate=April 20, 2026|archive-date=January 21, 2026|archive-url=https://web.archive.org/web/20260121125547/https://dariknews.bg/novini/bylgariia/kabinetyt-zheliazkov-podade-ostavka-video-2439765|url-status=live}}</ref>
* ២១ មេសា – [[សង្គ្រាមអ៊ីរ៉ង់ឆ្នាំ២០២៦|សង្គ្រាមអ៊ីរ៉ង់]]៖ ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំបានប្រកាសពន្យារការអនុវត្តបទឈប់បាញ់បន្តបន្ថែមទៀត រហូតដល់សំណើរបស់អ៊ីរ៉ង់ត្រូវបានដាក់ជូន ហើយរាល់ការសន្ទនាត្រូវបានបញ្ចប់ទៅតាមសំណើស្នើសុំដោយប៉ាគីស្ថាន។<ref>{{Cite web |date=2026-04-21 |title=Trump says the United States is extending its ceasefire with Iran at mediator Pakistan's request to allow more time for Tehran to put forward its proposal.|url=https://www.aljazeera.com/news/liveblog/2026/4/21/iran-war-live-tehran-shuns-talks-trump-says-us-blockade-to-remain |access-date=2026-04-27 |website=Al Jazeera}}</ref>
* ២៥ មេសា – [[ការវាយប្រហារនៅម៉ាលីឆ្នាំ២០២៦|ការវាយប្រហារនៅម៉ាលី]]៖ ក្រុម[[រណសិរ្សរំដោះអាហ្សាវ៉ាដ]] និង[[ក្រុមគាំទ្រឥស្លាម និងមូស្លីម]] បានបើកការវាយប្រហារទ្រង់ទ្រាយធំជាច្រើនលើកទៅលើទីក្រុងធំៗសំខាន់ៗនៅទូទាំងប្រទេសម៉ាលី ដោយក្នុងនោះ ពួកគេបានដណ្តើមកាន់កាប់ទីក្រុង[[គីដាល់]] និងមួយផ្នែកខ្លះនៃទីក្រុង[[ហ្គៅ]] [[មុបធី]] និង[[សេវ៉ារ៉េ]]។<ref>{{cite web |url=https://www.aljazeera.com/video/newsfeed/2026/4/25/armed-groups-stage-simultaneous-attacks-across-mali |title=Armed groups stage simultaneous attacks across Mali |publisher=Al Jazeera |date=25 April 2026 }}</ref>
===ឧសភា===
* ១ ឧសភា – [[អេមីរ៉ាតអារ៉ាប់រួម]]បានដើរចេញពី[[អង្គការនៃបណ្តាប្រទេសនាំចេញប្រេងកាត]] ដោយបិទបញ្ចប់ជំពូកក្នុងនាមជាសមាជិករយៈពេលប្រាំមួយទសវត្សរ៍ ដោយអង្គការនេះត្រូវបាត់បង់ប្រទេសសមាជិកផលិតប្រេងធំបំផុតមួយ។<ref>{{Cite web |date=2026-04-30 |title= OPEC just lost one of its biggest players — here's the inside story of the UAE's exit and what the Saudi-UAE split really means for OPEC's market power |url=https://m.economictimes.com/news/international/us/opec-just-lost-one-of-its-biggest-players-heres-the-inside-story-of-the-uaes-exit-and-what-the-saudi-uae-split-really-means-for-opecs-market-power/amp_articleshow/130634333.cms |access-date=2026-05-02 |website=The Economic Times }}</ref>
* ៤ ឧសភា – រោងចក្រផលិតកាំជ្រួចមួយកន្លែងបានផ្ទុះឆេះនៅក្នុងទីក្រុង[[លីវយ៉ាង]] ខេត្ត[[ហ៊ូណាន]] ប្រទេសចិន ដោយបានសម្លាប់មនុស្សចំនួន ៣៧ នាក់ និងបង្ករបួសដល់មនុស្ស ៥១ នាក់បន្ថែម។<ref name="China fireworks:0">{{Cite web |last=Lee |first=Liz |last2=Bu |first2=Shi |date=8 May 2026 |editor-last=Coghill |editor-first=Kim |title=Death toll rises to 37 in China fireworks factory blast |url=https://www.reuters.com/world/china/death-toll-rises-37-china-fireworks-factory-blast-2026-05-08/ |access-date=19 May 2026 |website=Reuters}}</ref>
* ១២ ឧសភា – [[ការបោះឆ្នោតសកលបាហាម៉ាឆ្នាំ២០២៦|ការបោះឆ្នោតសកលបាហាម៉ា]]៖ នាយករដ្ឋមន្ត្រីកាន់អំណាច លោក[[ហ្វីលីព ដាវីស]]បានឈ្នះឆ្នោតបន្តអាណត្តិទីពីររបស់លោក។<ref>{{Cite news |title=Bahamas prime minister re-elected in early election victory |url=https://www.reuters.com/world/americas/bahamas-prime-minister-re-elected-early-election-victory-2026-05-13/ |date=13 May 2026 |access-date=19 May 2026 |work=Reuters }}</ref>
* ១២–១៦ ឧសភា – [[កម្មវិធីប្រឡងចម្រៀងយូរ៉ូវីស្យិនឆ្នាំ២០២៥|កម្មវិធីប្រឡងចម្រៀងយូរ៉ូវីស្យិន]] ត្រូវបានប្រារព្ធធ្វើឡើងនៅទីក្រុង[[វីយែន]] ប្រទេសអូទ្រីស។<ref>{{cite web|last=Schumacher|first=Elizabeth|title=Eurovision: Vienna to host European Song Contest 2026|url=https://www.dw.com/en/eurovision-vienna-to-host-european-song-contest-2026/a-73697370|publisher=Deutsche Welle|access-date=19 May 2026 |archive-date=August 22, 2025|archive-url=https://web.archive.org/web/20250822033113/https://www.dw.com/en/eurovision-vienna-to-host-european-song-contest-2026/a-73697370|url-status=live}}</ref> បេក្ខជនមកពីប្រទេសប៊ុលហ្ការីឈ្មោះ [[ដារ៉ា]] បានឈ្នះកម្មវិធីឆ្នាំនេះជាមួយនឹងបទចម្រៀងចំណងជើងថា "[[:en:Bangaranga|Bangaranga]]"។<ref>{{Cite news |date=16 May 2026 |title=Bulgaria wins Eurovision Song Contest, Israel comes second again |url=https://www.reuters.com/world/asia-pacific/eurovision-song-contest-final-takes-stage-amid-gaza-boycott-2026-05-16/ |access-date=19 May 2026 |work=Reuters}}</ref>
* ១៦ ឧសភា – [[ជំងឺរាតត្បាតអេបូឡាក្នុងខេត្តអ៊ីទូរីឆ្នាំ២០២៦|ជំងឺរាតត្បាតអេបូឡាក្នុងខេត្តអ៊ីទូរី]]៖ [[អង្គការសុខភាពពិភពលោក]]បានប្រកាសពីការផ្ទុះឡើងនៃ[[ជំងឺអ៊ីបូឡា]]ដែលបង្កដោយប្រភេទ[[វីរុសអេបូឡាប៊ុនឌីប៊ូហ្គីយូ]]នៅក្នុង[[សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ]] និងប្រទេស[[អ៊ូហ្កង់ដា]] ហើយបានប្រកាសវាជាភាពអាសន្នសុខភាពសាធារណៈ។<ref>{{Cite web |date=17 May 2026 |title=Epidemic of Ebola Disease caused by Bundibugyo virus in the Democratic Republic of the Congo and Uganda determined a public health emergency of international concern |url=https://www.who.int/news/item/17-05-2026-epidemic-of-ebola-disease-in-the-democratic-republic-of-the-congo-and-uganda-determined-a-public-health-emergency-of-international-concern |access-date=17 May 2026 |website=[[អង្គការសុខភាពពិភពលោក]]}}</ref><ref>{{Cite web |date=18 May 2026 |title=សេចក្តីប្រកាសព័ត៌មាន ស្តីពីការការពារខ្លួនពីការឆ្លងជំងឺអេបូឡា (Ebola) |url=https://moh.gov.kh/kh/notice/detail/526 |access-date=19 May 2026 |website=[[ក្រសួងសុខាភិបាល|ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា]]}}</ref>
* ១៧ ឧសភា – [[ការបោះឆ្នោតសភាកាប់វែរឆ្នាំ២០២៦|ការបោះឆ្នោតសភាកាប់វែរ]]បានប្រព្រឹត្តិធ្វើឡើង។<ref>{{Cite web |date=2026-02-12 |title=The electoral calendar for the 2026 legislative elections is now available. (ចំណងជើងប្រែជាភាសាអង់គ្លេស) |url=https://cne.cv/sala_de_imprensa_/calendario-eleitoral-das-eleicoes-legislativas-2026-ja-disponivel/ |access-date=2026-05-19 |website=Comissão Nacional de Eleições (CNE) }}</ref>
* ២២ ឧសភា – [[ការផ្ទុះឧស្ម័ននៅអណ្តូងរ៉ែធ្យូងថ្មលីវសិនយូ]]ក្នុង[[ខេត្តសានស៊ី]] ប្រទេសចិន បានសម្លាប់មនុស្សចំនួន ៨២ នាក់។<ref>{{Cite web |date=2026-05-23 |title=At least 82 killed in Chinese coal mine explosion|url=https://www.bbc.co.uk/news/articles/c5y0ve18qlko |access-date=2026-06-02 |website=BBC News }}</ref>
* ២៤ ឧសភា – [[ការបោះឆ្នោតនីតិបញ្ញត្តិស៊ីបឆ្នាំ២០២៦|ការបោះឆ្នោតនីតិបញ្ញត្តិស៊ីប]]៖ គណបក្ស[[កម្លាំងរួបរួមប្រជាធិបតេយ្យ]]ដឹកនាំដោយលោកស្រី[[អានីតា ឌីមីទ្រីយ៉ូ]]បានដណ្ដើមអាសនៈបានមួយភាគធំនៅក្នុងសភា។<ref>{{Cite web |date=2025-05-20 |title=Parliamentary elections set for May 24 next year |url=https://cyprus-mail.com/2025/05/20/parliamentary-elections-set-for-may-24-next-year |access-date=2025-06-02 |website=cyprus-mail.com |language=en |archive-date=January 16, 2026 |archive-url=https://web.archive.org/web/20260116185359/https://cyprus-mail.com/2025/05/20/parliamentary-elections-set-for-may-24-next-year |url-status=live }}</ref>
* ៣០ ឧសភា – [[ការបោះឆ្នោតសកលម៉ាល់តាឆ្នាំ២០២៦|ការបោះឆ្នោតសកលម៉ាល់តា]]៖ [[គណបក្សពលករ (ម៉ាល់តា)|គណបក្សពលករ]]ដឹកនាំដោយនាយករដ្ឋមន្ត្រីកាន់អំណាច លោក[[រ៉ូប៊ឺត អាបេឡា]] បានឈ្នះការបោះឆ្នោតបួនអាណត្តិជាប់ៗគ្នា។<ref>{{Cite news |last=Borg |first=Neville |date=2026-04-27 |title=Robert Abela announces snap election for May 30 |url=https://timesofmalta.com/article/abela-announces-election-date.1126985 |access-date=2026-06-02 |work=Times of Malta }}</ref>
* ៣១ ឧសភា – [[ការបោះឆ្នោតសភាគីនេឆ្នាំ២០២៦|ការបោះឆ្នោតសភាគីនេ]]បានប្រព្រឹត្តិធ្វើឡើង។<ref>{{cite news |work=Le360Afrique |date=22 February 2026 |title=(ជាភាសាបារាំង) Guinée: les élections législatives et communales prévues le 24 mai
|url=https://afrique.le360.ma/politique/guinee-les-elections-legislatives-et-communales-prevues-le-24-mai_LPQ3R2EQ3NHY7G26CB5CPJB5CU/|access-date=2 June 2026|}}</ref>
===មិថុនា===
* ១ មិថុនា – [[ការបោះឆ្នោតសកលអេត្យូពីឆ្នាំ២០២៦|ការបោះឆ្នោតសកលអេត្យូពី]]៖ [[គណបក្សវិបុលភាព]]ដឹកនាំដោយនាយករដ្ឋមន្ត្រីកាន់អំណាច លោក[[អាប៊ីយ៍ អះម៉េដ]]បានឈ្នះឆ្នោតមួយអាណត្តិទៀត។<ref>{{Cite news|title=National Election Board Says Most Constituencies Declared Election Results|url=https://www.ena.et/web/eng/w/eng_8993217|access-date=July 1, 2026|agency= Ethiopian News Agency}}</ref>
* ៧ មិថុនា
** [[ការបោះឆ្នោតសភាអាមេនីឆ្នាំ២០២៦|ការបោះឆ្នោតសភាអាមេនី]]៖ គណបក្ស[[កិច្ចសន្យាពលរដ្ឋ]]ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី[[នីកុល ប៉ាស្ហ៊ីនយ៉ាន]]បានឈ្នះឆ្នោតកាន់អំណាចមួយអាណត្តិទៀត។<ref>{{Cite web |date=2025-06-07 |title=Next Parliamentary elections will be held on June 7, 2026: Alen Simonyan |url=https://www.1lurer.am/en/2025/06/07/Next-Parliamentary-elections-will-be-held-on-June-7-2026-Alen-Simonyan/1326754 |access-date=2025-06-09 |website=First News Channel}}
</ref>
** [[ការបោះឆ្នោតសភាកូសូវ៉ូឆ្នាំ២០២៦|ការបោះឆ្នោតសភាកូសូវ៉ូ]]៖ ថ្វីបើនយោបាយជាតិកំពុងជាប់គាំង គណបក្ស[[វ៉េតេវិនដូស្យេ]]របស់លោកនាយករដ្ឋមន្ត្រី[[អាល់ប៊ីន គួរធី]]បានដណ្ដើមកាន់កាប់អាសនៈបានមួយភាគធំ។<ref>{{cite news |date=28 April 2026 |title=Kosovo heads to elections after failure to elect president |url=https://www.koha.net/en/arberi/kosova-shkon-ne-zgjedhje-pas-deshtimit-per-president |access-date=9 June 2026 |work=Koha }}{{Dead link|date=មិថុនា 2026 |bot=InternetArchiveBot |fix-attempted=yes }}</ref>
** [[ការបោះឆ្នោតសកលប៉េរូឆ្នាំ២០២៦|ការបោះឆ្នោតសកលប៉េរូ]]៖ ប្រធានគណបក្ស[[កម្លាំងប្រជាជន]] លោកស្រី[[កីកូ ហ្វូជីម៉ូរី]]បានទទួលជ័យជម្នះយ៉ាងប្រផិតប្រផើយទល់នឹងប្រធានគណបក្ស[[ទាំងអស់គ្នាដើម្បីប៉េរូ]] លោក[[រ៉ូប៊ឺតូ សាន់ឆេស]]នៅក្នុងការបោះឆ្នោតជុំទីពីរ។ គណបក្សឆ្វេងនិយមបានកើបសំឡេងបានភាគច្រើននៅក្នុង[[សភាតំណាងរាស្ត្រ (ប៉េរូ)|សភាតំណាងរាស្ត្រ]] ប៉ុន្តែបានទទួលសំឡេងស្មើនឹងក្រុមស្ដាំនិយមនៅក្នុង[[ព្រឹទ្ធសភា (ប៉េរូ)|ព្រឹទ្ធសភា]]ដែលទើបនឹងបង្កើតថ្មី។<ref>{{Cite web |last1=Aquino |first1=Marco |last2=Villegas |first2=Alexander |date=30 June 2026 |title=Keiko Fujimori leads Peru's presidential race after official count concludes |url=https://www.reuters.com/world/americas/keiko-fujimori-leads-perus-presidential-race-after-official-count-concludes-2026-06-29/ |access-date=1 July 2026 |website=Reuters }}</ref>
* ៨ មិថុនា – [[គ្រោះរញ្ជួយដីមីនដាណាវឆ្នាំ២០២៦|គ្រោះរញ្ជួយដីកម្រិត ៧.៨ រ៉ិចទ័រ]] បានវាយអង្រួនប្រទេសហ្វីលីពីន ដោយវាត្រូវជាគ្រោះរញ្ជួយដីដ៏ខ្លាំងសាហាវបំផុតមួយចាប់តាំងពី[[គ្រោះរញ្ជួយដីលូហ្សុនឆ្នាំ២០២៦|គ្រោះរញ្ជួយដីកាលពីឆ្នាំ១៩៩០]]។<ref>{{Cite web |last=Magramo |first=Kathleen |date=2026-06-08 |title=7.8 magnitude earthquake hits southern Philippines |url=https://www.cnn.com/2026/06/07/asia/southern-philippines-mindanao-earthquake-intl-hnk |access-date=2026-06-09 |website=CNN }}</ref>
* ១១ មិថុនា – ១៩ កក្កដា – ព្រឹត្តិការណ៍[[ពានរង្វាន់បាល់ទាត់ពិភពលោកឆ្នាំ២០២៦]] បានកំពុងប្រារព្ធធ្វើឡើងនៅប្រទេស[[កាណាដា]] [[ម៉ិកស៊ិក]] និង[[សហរដ្ឋអាមេរិក]]។<ref>{{Cite web |date=15 May 2026 |title=World Cup 2026: Everything you need to know |url=https://www.telegraph.co.uk/football/2026/05/15/world-cup-2026-dates-format-tv-venue-tickets/ |access-date=12 June 2026 |website=The Telegraph}}</ref>
* ១៤ មិថុនា – [[គ្រោះឧទ្ធម្ភាគចក្របុកគ្នានៅ|ឧទ្ធម្ភាគចក្រពីរគ្រឿងបានហោះបុកគ្នា]]នៅលើអាកាសក្នុងទីក្រុង[[រីយ៉ូដឺហ្សាណេរ៉ូ]] ប្រទេសប្រេស៊ីល ដោយបានសម្លាប់មនុស្សចំនួនប្រាំមួយនាក់ ក្នុងនោះរួមមានអ្នកចម្រៀងជនជាតិអាមេរិកដ៏ល្បីម្នាក់ឈ្មោះ[[អូលីវើ ធ្រី]] អ្នកផលិតមាតិកាលើយូធូបជនជាតិអាហ្សង់ទីនឈ្មោះ[[ហ្កាស្ពី]] និងអ្នកដឹកនាំនិពន្ធរឿងជនជាតិអាហ្សង់ទីនឈ្មោះ[[លូកាស អា. វិញ៉ាល់ឡេ]]។<ref>{{Cite web |date=2026-06-14 |title=(ជាភាសាព័រទុយហ្កាល់) Cantor Oliver Tree é um dos mortos em acidente aéreo no Rio; veja vítimas |url=https://www.cnnbrasil.com.br/nacional/sudeste/rj/cantor-oliver-tree-e-um-dos-mortos-em-acidente-aereo-no-rio-veja-vitimas/ |access-date=2026-06-16 |website=CNN Brasil |archive-date=June 14, 2026 |archive-url=https://web.archive.org/web/20260614183128/https://www.cnnbrasil.com.br/nacional/sudeste/rj/cantor-oliver-tree-e-um-dos-mortos-em-acidente-aereo-no-rio-veja-vitimas/ |url-status=live }}</ref>
* ១៥–១៧ មិថុនា – [[សហរដ្ឋអាមេរិក]] និង[[អ៊ីរ៉ង់]]បានរួមគ្នាប្រកាសនិងចុះហត្ថលេខាលើ[[អនុស្សរណៈទីក្រុងឥស្លាម៉ាបាដ]] ដែលជាកិច្ចព្រមព្រៀងបណ្ដោះអាសន្នមាន ១៤ ចំណុច ដើម្បីបិទបញ្ចប់[[សង្គ្រាមអ៊ីរ៉ង់ឆ្នាំ២០២៦|សង្គ្រាមអ៊ីរ៉ង់]] ក៏ដូចជាបើកនាវាចរណ៍កាត់[[ច្រកសមុទ្រហ័រមូហ្ស៍]]ឡើងវិញ បើកផ្លូវទឹកចេញចូលកំពង់ផែអ៊ីរ៉ង់ដែលធ្លាប់បានបិទដោយអាមេរិក និងចាប់ផ្តើមកិច្ចចរចារយៈពេល ៦០ ថ្ងៃជុំវិញកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។ ចំពោះអ៊ីស្រាអែលវិញបាននិយាយថា ខ្លួននឹងមិនដកទ័ពចេញពីទឹកដីដែលសាមីខ្លួនបានកាន់កាប់នៅភាគខាងត្បូងប្រទេស[[លីបង់]]ឡើយ។<ref>{{cite news |last1=Hafezi |first1=Parisa |last2=Stewart |first2=Phil |last3=Ehab |first3=Yomna |title=US, Iran reach preliminary agreement to end war, signing set for Friday |url=https://www.reuters.com/world/asia-pacific/us-iran-reach-peace-deal-signing-set-friday-pakistan-says-2026-06-14/ |work=Reuters |date=15 June 2026 |access-date=22 June 2026}}</ref><ref>{{cite news |last1=Holland |first1=Steve |last2=Hafezi |first2=Parisa |last3=Ehab |first3=Yomna |title=US and Iran presidents sign ceasefire agreement, but Trump says he could still resume attacks |url=https://www.reuters.com/world/middle-east/g7-leaders-demand-ceasefire-lebanon-welcome-iran-deal-2026-06-17/ |work=Reuters |date=18 June 2026 |access-date=22 June 2026}}</ref>
* ២១ មិថុនា – [[ការបោះឆ្នោតប្រធានាធិបតីកូឡុំប៊ីឆ្នាំ២០២៦|ការបោះឆ្នោតប្រធានាធិបតីកូឡុំប៊ី]]៖ បេក្ខភាពស្ដាំនិយម លោក[[អាប៊ែឡាដូដេឡា អេស្ព្រីអេយ៉ា]]បានផ្ដួលបេក្ខភាពឆ្វេងនិយម លោក[[អ៊ីវ៉ាន់ សេប៉េដា]] នៅក្នុងជុំទីពីរនៃការបោះឆ្នោតដើម្បីឈ្នះឆ្នោតជាប់ឈ្មោះជា[[ប្រធានាធិបតីកូឡុំប៊ី|ប្រធានាធិបតីកូឡុំប៊ីថ្មី]]។<ref>{{Cite web |last=Wells|first=Ione |date=2026-05-31 |title=Colombia presidential runoff pits leftist senator against pro-Trump rival |url=https://www.bbc.com/news/articles/c1w2xvwq8g9o |access-date=2026-06-22 |website=BBC }}</ref>
* ២២ មិថុនា – [[នាយករដ្ឋមន្ត្រីនៃសហរាជាណាចក្រ|នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស]] លោក[[គៀរ ស្តារមឺ]]បានប្រកាសពីការលាលែងពីតំណែងនាពេលដ៏ខ្លីខាងមុខ ដែលជាហេតុជំរុញឱ្យគណបក្សកាន់អំណាចត្រៀមរៀបចំ[[ការបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំគណបក្សពលករឆ្នាំ២០២៦ (ស.រ.)|ការបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មី]]។<ref>{{Cite web |last=Wheeler |first=Richard |date=2026-06-22 |title=Keir Starmer announces resignation as prime minister and Labour Party leader |url=https://www.bbc.com/news/articles/cdxd00lg599o |access-date=2026-06-22 |website=BBC}}</ref>
* * ២៤ មិថុនា – [[គ្រោះរញ្ជួយដីវេណេស៊ុយអេឡាឆ្នាំ២០២៦|គ្រោះរញ្ជួយដីវេណេស៊ុយអេឡា]]៖ គ្រោះរញ្ជួយដីរលកដំបូងកម្រិត ៧.២ វិចទ័រ បានបោកអង្រួនប្រទេស[[វេណេស៊ុយអេឡា]]ប៉ែកខាងលិច មុនពេលត្រូវរងការវាយប្រហារដោយរលករញ្ជួយដីចម្បងមួយទៀតកម្រិត ៧.៥ វិចទ័រ ដោយបង្កឱ្យកើតការខូចខាតអស់យ៉ាងច្រើនរាប់មិនអស់នៅទូទាំងផ្ទៃប្រទេស។<ref name="BBC Live">{{Cite news |date=24 June 2026 |title=Powerful back-to-back earthquakes strike Venezuela, collapsing buildings in Caracas |url=https://www.bbc.com/news/live/c621z18wznet |access-date=25 June 2026 |publisher=BBC News}}</ref>
===កក្កដា===
* ២ កក្កដា – [[ការបោះឆ្នោតសភាអាល់ហ្សេរីឆ្នាំ២០២៦|ការបោះឆ្នោតសភាអាល់ហ្សេរី]]ត្រូវបានប្រព្រឹត្តិធ្វើឡើង។<ref>{{cite web|url=https://poliglobe.com/election/1287|title=Algerian Legislative Election, 2026|website=PoliGlobe|access-date=5 July 2026|archive-date=March 24, 2026|archive-url=https://web.archive.org/web/20260324143116/https://poliglobe.com/election/1287|url-status=live}}</ref>
* ៦ កក្កដា – ហាម៉ាស់បានប្រកាសរំលាយ[[ដែនជ្រោយហ្កាហ្សាក្រោមរបបហាម៉ាស់|រដ្ឋបាលស៊ីវិល]]របស់ខ្លួនក្រោម[[ផែនការសន្តិភាពហ្កាហ្សា]]។<ref>{{cite web|url=https://www.haaretz.com/israel-news/israel-security/2026-07-06/ty-article-live/israeli-civilians-tried-to-cross-into-syria-idf-says-amid-settlement-reports/0000019f-342c-d746-adff-ff6d69240000?liveBlogItemId=920670504#920670504|title= Hamas says group-backed Gaza government resigns to hand power to Palestinian technocrats|website=Haaretz|date=6 July 2026}}</ref>
* ៧–៨ កក្កដា – [[កិច្ចប្រជុំកំពូលណាតូឆ្នាំ២០២៦|កិច្ចប្រជុំកំពូលណាតូ]]ត្រូវបានប្រព្រឹត្តិធ្វើឡើងនៅទីក្រុង[[អង់ការ៉ា]] ប្រទេស[[តួកគី]]។<ref>{{cite web |title=NATO Summit 2026 |url=https://www.nato.int/en/news-and-events/events/event-programmes/2026/07/nato-summit-2026 |website=NATO |date=7 July 2026 |access-date=8 July 2026}}</ref>
== ថ្ងៃមរណភាព ==
{{Main|មរណភាពក្នុងឆ្នាំ២០២៦}}
==ឯកសារយោង==
{{reflist}}
[[ចំណាត់ថ្នាក់ក្រុម:ឆ្នាំ ២០២៦]]
cay8orj3zya9bzksee9qvacr8ub4515
តបុស្សសូត្រ
0
53905
337203
2026-07-08T05:46:18Z
~2026-38873-07
51930
បានបង្កើតតបុស្សសូត្រ
337203
wikitext
text/x-wiki
(អង្គុត្តរនិកាយ នវកនិបាត ទសមភាគ បិដកលេខ ៤៩)
== ក. សេចក្តីសង្ខេប ==
=== ១. ដើមហេតុនៃសូត្រ ===
ព្រះបរមសាស្តាទ្រង់គង់នៅដែនមល្លៈ។ នាពេលនោះ តបុស្សគហបតី បានចូលទៅរៀរាប់ប្រាប់ព្រះអានន្ទថា ពួកគ្រហស្ថដែលជំពាក់វក់វីនឹងកាមគុណ តែងយល់ឃើញថា «នេក្ខម្មៈ» (ការចេញសាងផ្នួស/ការលះបង់កាម) គឺជា ជ្រោះដ៏ជ្រៅគួរឱ្យខ្លាច។ ប៉ុន្តែគាត់ឆ្ងល់ថា ហេតុអ្វីបានជាពួកភិក្ខុកម្លោះៗក្នុងធម្មវិន័យនេះ បែរជាមានចិត្តជ្រះថ្លា ស្ទុះទៅរក និងចុះស៊ប់ក្នុងនេក្ខម្មៈទៅវិញ? ព្រះអានន្ទក៏បាននាំតបុស្សគហបតីចូលទៅក្រាបទូលសួរព្រះភក្ត្រព្រះដ៏មានព្រះភាគ។
=== ២. បទពិសោធន៍របស់ព្រះពោធិសត្វ ===
ព្រះពុទ្ធទ្រង់ពន្យល់ថា កាលដែលព្រះអង្គនៅជាព្រះពោធិសត្វមិនទាន់ត្រាស់ដឹង ក៏ធ្លាប់មានចិត្តមិនស្ទុះទៅរកនេក្ខម្មៈដូចគ្រហស្ថទាំងឡាយដែរ។ មូលហេតុគឺ៖
* ព្រះអង្គមិនទាន់បាន ឃើញទោស នៃកាមទាំងឡាយឱ្យច្បាស់លាស់។
* ព្រះអង្គមិនទាន់បាន ឃើញអានិសង្ស នៃការចេញចាកកាម។
* លុះត្រាតែព្រះអង្គបានចំរើនការឃើញទោសនៃកាម និងឃើញអានិសង្សនៃនេក្ខម្មៈឱ្យច្រើន ទើបព្រះទ័យរបស់ព្រះអង្គអាចស្ទុះទៅ និងចុះស៊ប់ក្នុងភាពស្ងប់ស្ងាត់បាន។
=== ៣. ការឆ្លងកាត់អនុបុព្វវិហារសមាបត្តិទាំង ៩ ===
ព្រះអង្គទ្រង់សម្តែងពីការឈានចូល និងការជាប់ជំពាក់ (អាពាធ) ក្នុងសមាបត្តិមួយៗតាមលំដាប់ ដែលព្រះអង្គត្រូវមើលឃើញទោសថ្នាក់ទាប ទើបអាចស្ទុះទៅរកថ្នាក់ខ្ពស់ជាងបាន៖
១. បឋមជ្ឈាន៖ មានកាមសញ្ញាមករំខាន (ជាអាពាធ)។
២. ទុតិយជ្ឈាន៖ មានវិតក្កសញ្ញាមករំខាន។
៣. តតិយជ្ឈាន៖ មានបីតិសញ្ញាមករំខាន។
៤. ចតុត្ថជ្ឈាន៖ មានឧបេក្ខាសុខសញ្ញាមករំខាន។
៥. អាកាសានញ្ចាយតនៈ៖ មានរូបសញ្ញាមករំខាន។
៦. វិញ្ញាណញ្ចាយតនៈ៖ មានអាកាសានញ្ចាយតនសញ្ញាមករំខាន។
៧. អាកិញ្ចញ្ញាយតនៈ៖ មានវិញ្ញាណញ្ចាយតនសញ្ញាមករំខាន។
៨. នេវសញ្ញានាសញ្ញាយតនៈ៖ មានអាកិញ្ចញ្ញាយតនសញ្ញាមករំខាន។
៩. សញ្ញាវេទយិតនិរោធ៖ ជាការរលត់ទាំងស្រុងនៃសញ្ញានិងវេទនា។ កាលបើព្រះអង្គឈានដល់សមាបត្តិទី៩នេះ ហើយបាន ឃើញច្បាស់ដោយប្រាជ្ញា ទើបធ្វើឱ្យអស់ទៅនូវអាសវកិលេសទាំងពួង។
=== ៤. សេចក្តីសន្និដ្ឋាននៃការត្រាស់ដឹង ===
ព្រះដ៏មានព្រះភាគទ្រង់បញ្ជាក់ថា ដរាបណាព្រះអង្គមិនទាន់បានចូល និងចេញនូវ អនុបុព្វវិហារសមាបត្តិទាំង ៩ នេះ ទាំងតាមលំដាប់ (អនុលោម) និងត្រឡប់ជើងវិញ (បដិលោម) ឱ្យស្ទាត់ជំនាញទេ ព្រះអង្គមិនហ៊ានប្តេជ្ញាថាបានត្រាស់ដឹងនូវអនុត្តរសម្មាសម្ពោធិញ្ញាណឡើយ។ លុះត្រាតែព្រះអង្គធ្វើបានសម្រេច ទើបញាណទស្សនៈកើតឡើងថា៖ «ការរួចចាកចិត្ត (ចេតោវិមុត្តិ) របស់តថាគតមិនកម្រើកឡើយ នេះជាជាតិចុងក្រោយ ភពថ្មីមិនមានទៀតទេ»។
ខ្លឹមសារស្នូល៖ សូត្រនេះបង្ហាញពីវិធីសាស្ត្រក្នុងការដកចិត្តចាកកាម ដោយត្រូវរៀនមើលទោសនៃធម៌ថ្នាក់ទាប និងមើលឃើញអានិសង្សនៃធម៌ថ្នាក់ខ្ពស់ជាលំដាប់លំដោយ រហូតដល់សម្រេចព្រះនិព្វាន។
== ខ. អត្ថ្ថបទបរិយាយនៃតបុស្សសូត្រ ==
=== ផ្នែកទី ១៖ ការជួបជុំគ្នានៅឧរុវេលកប្បនិគម ===
សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងឧរុវេលកប្បនិគមរបស់ពួកមល្លជន ក្នុងដែនមល្លៈ។ គ្រានោះឯង ព្រះដ៏មានព្រះភាគ ទ្រង់ស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ហើយស្ដេចចូលទៅកាន់ឧរុវេលកប្បនិគម ដើម្បីបិណ្ឌបាត។ លុះសេ្តចទៅបិណ្ឌបាត ក្នុងឧរុវេលកប្បនិគមហើយ ត្រឡប់មកអំពីបិណ្ឌបាត ក្នុងកាលខាងក្រោយភត្តវិញ បានត្រាស់នឹងព្រះអានន្ទដ៏មានអាយុថា ម្នាលអានន្ទ អ្នកចូរនៅក្នុងទីនេះសិន ទំរាំតថាគតចូលទៅកាន់មហាវន (ព្រៃធំ) ដើម្បីសម្រាកក្នុងវេលាថ្ងៃ។ ព្រះអានន្ទដ៏មានអាយុ បានទទួលស្ដាប់ព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់ស្ដេចចូលទៅកាន់មហាវន ហើយគង់សម្រាកក្នុង វេលាថ្ងៃ ក្នុងម្លប់ឈើមួយ។
=== ផ្នែកទី ២៖ ចម្ងល់របស់តបុស្សគហបតី ===
លំដាប់នោះ តបុស្សគហបតី បានចូលទៅរកព្រះអានន្ទដ៏មានអាយុ លុះចូលទៅដល់ ថ្វាយបង្គំព្រះអានន្ទដ៏មានអាយុ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះតបុស្សគហបតី អង្គុយក្នុងទីសមគួរហើយ បានទូលសួរព្រះអានន្ទដ៏មានអាយុដូច្នេះថា បពិត្រព្រះអានន្ទដ៏ចំរើន យើងជាគ្រហស្ថ ជាអ្នកបរិភោគកាម មានកាមជាគ្រឿងត្រេកអរ ត្រេកអរក្នុងកាម រីករាយក្នុងកាម បពិត្រលោកម្ចាស់ដ៏ចំរើន នេក្ខម្មៈ គឺបព្វជ្ជា យើងជាគ្រហស្ថ ជាអ្នកបរិភោគកាម មានកាមជាគ្រឿងត្រេកអរ ត្រេកអរក្នុងកាម រីករាយក្នុងកាម យល់ឃើញប្រាកដថា ដូចជាជ្រោះធំ បពិត្រលោកម្ចាស់ដ៏ចំរើន យើងខ្ញុំបានឮថា ពួកភិក្ខុកម្លោះ ៗ ក្នុងធម្មវិន័យនេះ ដែលយល់ឃើញថា នេក្ខម្មៈ គឺបព្វជ្ជានុ៎ះ ជាធម្មជាតស្ងប់ដូច្នេះ ចិត្តក៏ស្ទុះទៅ ជ្រះថ្លា តាំងនៅ ចុះស៊ប់ក្នុងនេក្ខម្មៈ គឺបព្វជ្ជា បពិត្រលោកដ៏ចំរើន នេក្ខម្មៈ គឺបព្វជ្ជា ដែលជារបស់ពួកភិក្ខុក្នុងធម្មវិន័យនេះ ជាទំនាស់នឹងជន (ជាគ្រហស្ថ) ច្រើនគ្នា។
ព្រះអានន្ទដ៏មានអាយុតបថា ម្នាលគហបតី នេះពាក្យជាប្រធាន ដែលនាំឲ្យជួបព្រះដ៏មានព្រះភាគ ម្នាលគហបតី យើងមកទៅ យើងនឹងចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ នឹងក្រាបទូលរឿងនុ៎ះ ដល់ព្រះដ៏មានព្រះភាគ បើព្រះដ៏មានព្រះភាគ ទ្រង់ព្យាករដល់យើងយ៉ាងណា យើងនឹងធ្វើតាមយ៉ាងនោះ។ ឯតបុស្សគហបតី ទទួលស្តាប់ព្រះអានន្ទដ៏មានអាយុថា ព្រះករុណា លោកម្ចាស់ដ៏ចំរើន។
លំដាប់នោះ ព្រះអានន្ទដ៏មានអាយុ បានចូលទៅគាល់ព្រះដ៏មានព្រះភាគ ជាមួយនឹងតបុស្សគហបតី លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយគង់នៅក្នុងទីដ៏សមគួរ។ លុះព្រះអានន្ទដ៏មានអាយុ គង់នៅក្នុងទីដ៏សមគួរហើយ បានក្រាបទូលព្រះដ៏មានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន តបុស្សគហបតីនេះ បាននិយាយនឹងខ្ញុំព្រះអង្គយ៉ាងនេះថា បពិត្រព្រះអានន្ទដ៏ចំរើន យើងជាគ្រហស្ថ ជាអ្នកបរិភោគកាម មានកាមជាគឿងត្រេកអរ ត្រេកអរក្នុងកាម រីករាយក្នុងកាម បពិត្រលោកម្ចាស់ដ៏ចំរើន នេក្ខម្មៈ គឺបព្វជ្ជា យើងជាគ្រហស្ថ ជាអ្នកបរិភោគកាម មានកាមជាគ្រឿងត្រេកអរ ត្រេកអរក្នុងកាម រីករាយក្នុងកាម យល់ឃើញប្រាកដថា ដូចជាជ្រោះធំ បពិត្រលោកម្ចាស់ដ៏ចំរើន យើងខ្ញុំបានឮថា ពួកភិក្ខុកម្លោះ ៗ ក្នុងធម្មវិន័យនេះ ដែលយល់ឃើញថា នេក្ខម្មៈ គឺបព្វជ្ជានុ៎ះ ជាធម្មជាតស្ងប់ដូច្នេះ ចិត្តក៏ស្ទុះទៅ ជ្រះថ្លា តាំងនៅ ចុះស៊ប់ក្នុងនេក្ខម្មៈ គឺបព្វជ្ជា បពិត្រលោកម្ចាស់ដ៏ចំរើន នេក្ខម្មៈ គឺបព្វជ្ជា ដែលជារបស់ពួកភិក្ខុ ក្នុងធម្មវិន័យនេះ ជាទំនាស់នឹងជន (ជាគ្រហស្ថ) ច្រើនគ្នាណាស់។
=== ផ្នែកទី ៣៖ ការត្រិះរិះយល់ដឹងរបស់ព្រះពោធិសត្វ ===
ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលអានន្ទ ដំណើរនោះ យ៉ាងនេះឯង ម្នាលអានន្ទ ដំណើរនោះ យ៉ាងនេះឯង ម្នាលអានន្ទ សូម្បីតថាគត កាលនៅជាពោធិសត្វ មិនទាន់ត្រាស់ដឹង ក្នុងកាលមុន អំពីកាលជាទីត្រាស់ដឹងនៅឡើយ គង់មានសេចក្ដីយល់ឃើញថា នេក្ខម្មៈ ជាគុណជាតប្រពៃ សេចក្ដីស្ងប់ស្ងាត់ ជាគុណជាតប្រពៃ ដូច្នេះដែរ។ ម្នាលអានន្ទ តែកាលតថាគតយល់ឃើញថា នេក្ខម្មៈនុ៎ះ ជារបស់ស្ងប់ដូច្នេះហើយ ចិត្តក៏មិនស្ទុះទៅ មិនជ្រះថ្លា មិនតាំងនៅ មិនចុះស៊ប់ ក្នុងនេក្ខម្មៈឡើយ ម្នាលអានន្ទ ទើបតថាគតមានសេចក្ដីងឿងឆ្ងល់ថា ចុះហេតុអ្វី បច្ច័យអ្វី បានជាកាលអញយល់ឃើញថា នេក្ខម្មៈនុ៎ះ ជារបស់ស្ងប់ដូច្នេះហើយ ចិត្តក៏មិនស្ទុះទៅ មិនជ្រះថ្លា មិនតាំងនៅ មិនចុះស៊ប់ ក្នុងនេក្ខម្មៈ
ម្នាលអានន្ទ តថាគតមានសេចក្ដីយល់ឃើញដូច្នេះថា ឱទោសក្នុងកាមទាំងឡាយ អញមិនទាន់ឃើញទេ ទាំងទោសនោះ អញមិនទាន់ធ្វើឲ្យច្រើន អានិសង្សក្នុងនេក្ខម្មៈ អញមិនទាន់បានទេ ទាំងអានិសង្សនោះ អញមិនទាន់សេពគប់ទេតើ បានជាកាលអញយល់ឃើញថា នេក្ខម្មៈនុ៎ះ ជារបស់ស្ងប់ដូច្នេះហើយ ចិត្តក៏នៅតែមិនស្ទុះទៅ មិនជ្រះថា្ល មិនតាំងនៅ មិនចុះស៊ប់ ក្នុងនេក្ខម្មៈ ម្នាលអានន្ទ ទើបតថាគត មានសេចក្ដីត្រិះរិះដូច្នេះថា បើអញឃើញទោស ក្នុងកាមទាំងឡាយហើយ គប្បីធ្វើនូវការឃើញទោសនោះឲ្យច្រើន បើបានអានិសង្ស ក្នុងនេក្ខម្មៈហើយ គប្បីសេពគប់នូវអានិសង្សនោះ ហេតុនុ៎ះ តែងមានជាប្រាកដ ត្រង់ពាក្យថា កាលអញយល់ឃើញថា នេក្ខម្មៈនុ៎ះ ជារបស់ស្ងប់ដូច្នេះហើយ ចិត្តគប្បីស្ទុះទៅ ជ្រះថា្ល តាំងនៅ ចុះស៊ប់ ក្នុងនេក្ខម្មៈបាន
ម្នាលអានន្ទ លុះសម័យខាងក្រោយមក តថាគតនោះ ឃើញទោស ក្នុងកាមទាំងឡាយហើយ ក៏ធ្វើនូវការឃើញទោសនោះឲ្យច្រើន បានអានិសង្ស ក្នុងនេក្ខម្មៈហើយ ក៏សេពគប់អានិសង្សនោះ ម្នាលអានន្ទ កាលតថាគតយល់ឃើញថា នេក្ខម្មៈនុ៎ះ ជារបស់ស្ងប់ដូច្នេះ ចិត្តក៏ត្រឡប់ជាស្ទុះទៅ ជ្រះថ្លា តាំងនៅ ចុះស៊ប់ ក្នុងនេក្ខម្មៈឡើង
=== ផ្នែកទី ៤៖ អនុបុព្វវិហារសមាបត្តិទាំង ៩ (The Nine Successive Attainments) ===
==== ១. បឋមជ្ឈាន ====
ម្នាលអានន្ទ តថាគតនោះ ស្ងាត់ចាកកាមទាំងឡាយ ស្ងាត់ចាកអកុសលធម៌ទាំងឡាយ ហើយចូលកាន់បឋមជ្ឈាន ប្រកបដោយវិតក្កៈ និងវិចារៈ មានបីតិ និងសុខៈ កើតអំពីសេចក្ដីស្ងប់ស្ងាត់។ ម្នាលអានន្ទ កាលតថាគត ប្រព្រឹត្តនៅដោយវិហារធម៌នេះ សញ្ញា (ការសំគាល់) និងមនសិការៈ (ការធ្វើទុកក្នុងចិត្ត) ប្រកបដោយកាម ក៏ជ្រួលច្រាល់ឡើង ការជ្រួលច្រាល់នៃសញ្ញា និងមនសិការៈនោះ ទុកជាអាពាធរបស់តថាគត ម្នាលអានន្ទ សេចក្ដីទុក្ខ គប្បីកើតឡើង ដល់បុគ្គលដែលធ្លាប់មានសេចក្ខីសុខ សេចក្ដីទុក្ខនោះ នឹងប្រព្រឹត្តទៅ ដើម្បីអាពាធជាកំណត់ មានឧបមាដូចម្ដេចមិញ មានឧបមេយ្យដូចសញ្ញា និងមនសិការៈ របស់តថាគត ប្រកបដោយកាម ដែលជ្រួលច្រាល់ឡើង ការជ្រួលច្រាល់នៃសញ្ញា និងមនសិការៈនោះ ទុកជាអាពាធរបស់តថាគត ដូច្នោះឯង។
==== ២. ទុតិយជ្ឈាន ====
ម្នាលអានន្ទ តថាគត មានសេចក្ដីត្រិះរិះដូច្នេះថា បើដូច្នោះ គួរតែអញរម្ងាប់បង់នូវវិតក្កៈ និងវិចារៈ។បេ។ ហើយចូលកាន់ទុតិយជ្ឈាន។ ម្នាលអានន្ទ កាលតថាគត យល់ឃើញថា អវិតក្កជ្ឈាននុ៎ះ ជារបស់ស្ងប់ដូច្នេះហើយ ចិត្តក៏មិនស្ទុះទៅ មិនជ្រះថ្លា មិនតាំងនៅ មិនចុះស៊ប់ ក្នុងអវិតក្កជ្ឈានឡើយ ម្នាលអានន្ទ ទើបតថាគតមានសេចក្ដីងឿងឆ្ងល់ថា ចុះហេតុអ្វី បច្ច័យអ្វី បានជាកាលអញយល់ឃើញថា អវិតក្កជ្ឈាននុ៎ះ ជារបស់ស្ងប់ដូច្នេះហើយ ចិត្តក៏មិនស្ទុះទៅ មិនជ្រះថា្ល មិនតាំងនៅ មិនចុះស៊ប់ ក្នុងអវិតក្កជ្ឈាន ម្នាលអានន្ទ តថាគត មានសេចក្ដីយល់ឃើញដូច្នេះថា ឱ ទោសក្នុងវិតក្កជ្ឈានទាំងឡាយ អញមិនទាន់ឃើញ ទាំងទោសនោះ អញមិនទាន់ធ្វើឲ្យច្រើន អានិសង្សក្នុងអវិតក្កជ្ឈាន អញមិនទាន់បានទេ ទាំងអានិស្សនោះ អញមិនទាន់សេពគប់ទេតើ បានជាកាលអញយល់ឃើញថា អវិតក្កជ្ឈាននុ៎ះ ជារបស់ស្ងប់ដូច្នេះហើយ ចិត្តក៏នៅតែមិនស្ទុះទៅ មិនជ្រះថ្លា មិនតាំងនៅ មិនចុះស៊ប់ ក្នុងអវិតក្កជ្ឈាន ម្នាលអានន្ទ ទើបតថាគតមានសេចក្ដីត្រិះរិះដូច្នេះថា បើអញឃើញទោស ក្នុងវិតក្កជ្ឈានទាំងឡាយហើយ គប្បីធ្វើនូវការឃើញទោសនោះឲ្យច្រើន បើបាននូវអានិសង្ស ក្នុងអវិតក្កជ្ឈានហើយ គប្បីសេពគប់នូវអានិសង្សនោះ ហេតុនេះ តែងមានជាប្រាកដ ត្រង់ពាក្យថា កាលអញយល់ឃើញថា អវិតក្កជ្ឈាននុ៎ះ ជារបស់ស្ងប់ដូច្នេះហើយ ចិត្តគប្បីស្ទុះទៅ ជ្រះថា្ល តាំងនៅ ចុះស៊ប់ក្នុងអវិតក្កជ្ឈានបាន ម្នាលអានន្ទ លុះសម័យខាងក្រោយមក តថាគតនោះ ឃើញនូវទោសក្នុងវិតក្កជ្ឈានទាំងឡាយហើយ ក៏ធ្វើនូវការឃើញទោសនោះឲ្យច្រើន បាននូវអានិសង្ស ក្នុងអវិតក្កជ្ឈានហើយ ក៏សេពគប់នូវអានិសង្សនោះ ម្នាលអានន្ទ កាលតថាគតយល់ឃើញថា អវិតក្កជ្ឈាននុ៎ះ ជារបស់ស្ងប់ដូច្នេះ ចិត្តក៏ត្រឡប់ជាស្ទុះទៅ ជ្រះថា្ល តាំងនៅ ចុះស៊ប់ក្នុងអវិតក្កជ្ឈានឡើង ម្នាលអានន្ទ តថាគត ព្រោះរម្ងាប់នូវវិតក្កៈ និងវិចារៈ។បេ។ ហើយចូលកាន់ទុតិយជ្ឈាន។ ម្នាលអានន្ទ កាលតថាគត ប្រព្រឹត្តនៅដោយវិហារធម៌នេះ សញ្ញា និងមនសិការៈ ប្រកបដោយវិតក្កៈ ក៏ជ្រួលច្រាល់ឡើង ការជ្រួលច្រាល់នៃសញ្ញា និងមនសិការៈនោះ ទុកជាអាពាធរបស់តថាគត ម្នាលអានន្ទ សេចក្ដីទុក្ខ គប្បីកើតឡើងដល់បុគ្គលដែលធ្លាប់មានសេចក្ដីសុខ សេចក្ដីទុក្ខនោះ នឹងប្រព្រឹត្តទៅ ដើម្បីអាពាធជាកំណត់ មានឧបមាដូចម្ដេចមិញ មានឧបមេយ្យដូចសញ្ញា និងមនសិការៈរបស់តថាគត ប្រកបដោយវិតក្កៈ ដែលជ្រួលច្រាល់ឡើង ការជ្រួលច្រាល់នៃសញ្ញា និងមនសិការៈនោះ ទុកជាអាពាធរបស់តថាគត ដូច្នោះឯង។
==== ៣. តតិយជ្ឈាន ====
ម្នាលអានន្ទ តថាគត មានសេចក្ដីត្រិះរិះដូច្នេះថា បើដូច្នោះ អញគួរជាអ្នកព្រងើយកន្តើយ ព្រោះប្រាសចាកបីតិផង ជាអ្នកប្រកបដោយសតិ និងសម្បជញ្ញៈផង សោយសេចក្ដីសុខ ដោយនាមកាយផង រួចចូលកាន់តតិយជ្ឈាន ដែលព្រះអរិយៈទាំងឡាយ សរសើរថា បុគ្គលអ្នកដល់តតិយជ្ឈាន ជាអ្នកព្រងើយកន្តើយ មានស្មារតីនៅជាសុខ។ ម្នាលអានន្ទ កាលតថាគតយល់ឃើញថា និប្បីតិកជ្ឈាន (ឈានមិនមានបីតិ) នុ៎ះ ជារបស់ស្ងប់ដូច្នេះ ចិត្តក៏មិនស្ទុះទៅ មិនជ្រះថ្លា មិនតាំងនៅ មិនចុះស៊ប់ ក្នុងនិប្បីតិកជ្ឈានឡើយ ម្នាលអានន្ទ ទើបតថាគតមានសេចក្ដីងឿងឆ្ងល់ដូច្នេះថា ចុះហេតុអ្វី បច្ច័យអ្វី បានជាកាលអញយល់ឃើញថា និប្បីតិកជ្ឈាននុ៎ះ ជារបស់ស្ងប់ដូច្នេះហើយ ចិត្តក៏មិនស្ទុះទៅ មិនជ្រះថ្លា មិនតាំងនៅ មិនចុះស៊ប់ ក្នុងនិប្បីតិកជ្ឈាន ម្នាលអានន្ទ តថាគត មានសេចក្ដីយល់ឃើញដូច្នេះថា ឱទោសក្នុងបីតិ អញមិនទាន់ឃើញ ទាំងទោសនោះ អញមិនទាន់ធ្វើឲ្យច្រើន អានិសង្សក្នុងនិប្បីតិកជ្ឈាន អញមិនទាន់បានទេ ទាំងអានិសង្សនោះ អញមិនទាន់សេពគប់ទេតើ បានជាកាលអញយល់ឃើញថា និប្បីតិកជ្ឈាននុ៎ះ ជារបស់ស្ងប់ដូច្នេះហើយ ចិត្តក៏នៅតែមិនស្ទុះទៅ មិនជ្រះថ្លា មិនតាំងនៅ មិនចុះស៊ប់ ក្នុងនិប្បីតិកជ្ឈាន ម្នាលអានន្ទ ទើបតថាគត មានសេចក្ដីត្រិះរិះដូច្នេះថា បើអញឃើញទោស ក្នុងបីតិហើយ គប្បីធ្វើនូវការឃើញទោសនោះ ឲ្យច្រើន បានអានិសង្ស ក្នុងនិប្បីតិកជ្ឈានហើយ គប្បីសេពគប់នូវអានិសង្សនោះ ហេតុនេះ តែងមានជាប្រាកដ ត្រង់ពាក្យថា កាលអញយល់ឃើញថា និប្បីតិកជ្ឈានុ៎ះ ជារបស់ស្ងប់ដូច្នេះហើយ ចិត្តគប្បីស្ទុះទៅ ជ្រះថ្លា តាំងនៅ ចុះស៊ប់ ក្នុងនិប្បីតិកជ្ឈានបាន ម្នាលអានន្ទ លុះសម័យខាងក្រោយមក តថាគតនោះ ឃើញទោសក្នុងបីតិហើយ ក៏ធ្វើនូវការឃើញទោសនោះឲ្យច្រើន បានអានិសង្ស ក្នុងនិប្បីតិកជ្ឈានហើយ ក៏សេពគប់នូវអានិសង្សនោះ ម្នាលអានន្ទ កាលតថាគតយល់ឃើញថា និប្បីតិកជ្ឈាននុ៎ះ ជារបស់ស្ងប់ដូច្នេះ ចិត្តក៏ត្រឡប់ជាស្ទុះទៅ ជ្រះថ្លា តាំងនៅ ចុះស៊ប់ ក្នុងនិប្បីតិកជ្ឈានឡើង ម្នាលអានន្ទ តថាគតនោះឯង ព្រោះប្រាសចាកបីតិផង។បេ។ ក៏បានចូលកាន់តតិយជ្ឈាន។ ម្នាលអានន្ទ តថាគត កាលប្រព្រឹត្តនៅដោយវិហារធម៌នេះ សញ្ញា និងមនសិការៈ ប្រកបដោយបីតិ ក៏ជ្រួលច្រាល់ឡើង ការជ្រួលច្រាល់នៃសញ្ញា និងមនសិការៈនោះ ទុកជាអាពាធរបស់តថាគត ម្នាលអានន្ទ សេចក្ដីទុក្ខ គប្បីកើតឡើងដល់បុគ្គលដែលធ្លាប់មានសេចក្ដីសុខ សេចក្ដីទុក្ខនោះ នឹងប្រព្រឹត្តទៅ ដើម្បីអាពាធជាកំណត់ មានឧបមាដូចម្ដេចមិញ មានឧបមេយ្យ ដូចសញ្ញា និងមនសិការៈរបស់តថាគត ប្រកបដោយបីតិ ដែលជ្រួលច្រាល់ឡើង ការជ្រួលច្រាល់នៃសញ្ញា និងមនសិការៈនោះ ទុកជាអាពាធរបស់តថាគតដូច្នោះឯង។
==== ៤. ចតុត្ថជ្ឈាន ====
ម្នាលអានន្ទ តថាគតមានសេចក្ដីត្រិះរិះដូច្នេះថា បើដូច្នោះ គួរតែអញចូលកាន់ចតុត្ថជ្ឈាន ដែលឥតទុក្ខ ឥតសុខ មានឧបេក្ខាដ៏បរិសុទ្ធ ដោយសតិ ព្រោះលះបង់សេចក្ដីសុខផង លះបង់សេចក្ដីទុក្ខផង វិនាសសោមនស្ស និងទោមនស្សផង ក្នុងកាលមុន។ ម្នាលអានន្ទ កាលតថាគត យល់ឃើញថា ចតុត្ថជ្ឈាន ដែលឥតទុក្ខ ឥតសុខនុ៎ះ ជារបស់ស្ងប់ ដូច្នេះ ចិត្តក៏មិនស្ទុះទៅ មិនជ្រះថ្លា មិនតាំងនៅ មិនចុះស៊ប់ ក្នុងចតុត្ថជ្ឈាន ដែលឥតទុក្ខ ឥតសុខឡើយ ម្នាលអានន្ទ ទើបតថាគត មានសេចក្ដីងឿងឆ្ងល់ដូច្នេះថា ចុះហេតុអ្វី បច្ច័យអ្វី បានជាកាលអញយល់ឃើញថា ចតុត្ថជ្ឈាន ដែលឥតទុក្ខ ឥតសុខនុ៎ះ ជារបស់ស្ងប់ដូច្នេះហើយ ចិត្តក៏មិនស្ទុះទៅ មិនជ្រះថ្លា មិនតាំងនៅ មិនចុះស៊ប់ ក្នុងចតុត្ថជ្ឈាន ដែលឥតទុក្ខ ឥតសុខ ម្នាលអានន្ទ តថាគតមានសេចក្ដីយល់ឃើញដូច្នេះថា ឱទោស ក្នុងសេចក្ដីសុខក្នុងឧបេក្ខា អញមិនទាន់ឃើញ ទាំងទោសនោះ អញមិនទាន់ធ្វើឲ្យច្រើន អានិសង្សក្នុងចតុត្ថជ្ឈាន ដែលឥតទុក្ខ ឥតសុខ អញមិនទាន់បានទេ ទាំងអានិសង្សនោះ អញមិនទាន់សេពគប់ទេតើ បានជាកាលអញយល់ឃើញថា ចតុត្ថជ្ឈានដែលឥតទុក្ខ ឥតសុខនុ៎ះ ជារបស់ស្ងប់ដូច្នេះហើយ ចិត្តក៏នៅតែមិនស្ទុះទៅ មិនជ្រះថ្លា មិនតាំងនៅ មិនចុះស៊ប់ ក្នុងចតុត្ថជ្ឈាន ដែលឥតទុក្ខ ឥតសុខឡើយ ម្នាលអានន្ទ ទើបតថាគត មានសេចក្ដីត្រិះរិះដូច្នេះថា បើអញឃើញទោស ក្នុងសេចក្ដីសុខ ក្នុងឧបេក្ខាហើយ គប្បីធ្វើនូវការឃើញទោសនោះឲ្យច្រើន បាននូវអានិសង្ស ក្នុងចតុត្ថជ្ឈាន ដែលឥតទុក្ខ ឥតសុខហើយ គប្បីសេពគប់នូវអានិសង្សនោះ ហេតុនេះ តែងមានជាប្រាកដ ត្រង់ពាក្យថា កាលអញយល់ឃើញថា ចតុត្ថជ្ឈាន ដែលឥតទុក្ខ ឥតសុខនុ៎ះ ជារបស់ស្ងប់ដូច្នេះ ចិត្តគប្បីស្ទុះទៅ ជ្រះថ្លា តាំងនៅ ចុះស៊ប់ក្នុងចតុត្ថជ្ឈាន ដែលឥតទុក្ខ ឥតសុខបាន ម្នាលអានន្ទ លុះសម័យខាងក្រោយ តថាគតនោះឯង ឃើញទោស ក្នុងសេចក្ដីសុខក្នុងឧបេក្ខាហើយ ក៏ធ្វើនូវការឃើញទោសនោះឲ្យច្រើន បានអានិសង្ស ក្នុងចតុត្ថជ្ឈាន ដែលឥតទុក្ខ ឥតសុខហើយ ក៏សេពគប់នូវអានិសង្សនោះ ម្នាលអានន្ទ កាលតថាគត យល់ឃើញថា ចតុត្ថជ្ឈាន ដែលឥតទុក្ខ ឥតសុខនុ៎ះ ជារបស់ស្ងប់ដូច្នេះ ចិត្តក៏ត្រឡប់ជាស្ទុះទៅ ជ្រះថ្លា តាំងនៅ ចុះស៊ប់ ក្នុងចតុត្ថជ្ឈាន ដែលឥតទុក្ខ ឥតសុខឡើយ ម្នាលអានន្ទ លុះសម័យខាងក្រោយមក តថាគតនោះឯង ព្រោះលះបង់នូវសុខផង។បេ។ ក៏ចូលកាន់ចតុត្ថជ្ឈាន។ ម្នាលអានន្ទ កាលតថាគតប្រព្រឹត្តនៅដោយវិហារធម៌នេះ សញ្ញា និងមនសិការៈ ប្រកបដោយឧបេក្ខា ក៏ជ្រួលច្រាល់ឡើង ការជ្រួលច្រាល់នៃសញ្ញា និងមនសិការៈនោះ ទុកជាអាពាធរបស់តថាគត ម្នាលអានន្ទ សេចក្ដីទុក្ខ គប្បីកើតឡើង ដល់បុគ្គលដែលធ្លាប់មានសេចក្ដីសុខ សេចក្ដីទុក្ខនោះ នឹងប្រព្រឹត្តទៅ ដើម្បីអាពាធជាកំណត់ មានឧបមាដូចម្ដេចមិញ មានឧបមេយ្យដូចសញ្ញា និងមនសិការៈ របស់តថាគត ប្រកបដោយឧបេក្ខា ដែលជ្រួលច្រាល់ឡើង ការជ្រួលច្រាល់នៃសញ្ញា និងមនសិការៈនោះ ទុកជាអាពាធ របស់តថាគត ដូច្នោះឯង។
==== ៥. អាកាសានញ្ចាយតនជ្ឈាន (The Sphere of Infinite Space) ====
ម្នាលអានន្ទ តថាគត មានសេចក្ដីត្រិះរិះដូច្នេះថា បើដូច្នោះ គួរតែអញចូលកាន់អាកាសានញ្ចាយតនជ្ឈាន ដោយការធ្វើទុកក្នុងចិត្តថា អាកាសមិនមានទីបំផុតដូច្នេះ ព្រោះកន្លងបង់នូវរូបសញ្ញា ព្រោះរលត់បដិឃសញ្ញា ព្រោះមិនធ្វើទុកក្នុងចិត្តនូវនានត្តសញ្ញា ដោយប្រការទាំងពួង។ ម្នាលអានន្ទ កាលតថាគត យល់ឃើញថា អាកាសានញ្ចាយតនជ្ឈាននុ៎ះ ជារបស់ស្ងប់ដូច្នេះ ចិត្តក៏មិនស្ទុះទៅ មិនជ្រះថ្លា មិនតាំងនៅ មិនចុះស៊ប់ ក្នុងអាកាសានញ្ចាយតនជ្ឈានឡើយ ម្នាលអានន្ទ ទើបតថាគត មានសេចក្ដីងឿងឆ្ងល់ដូច្នេះថា ហេតុអ្វី បច្ច័យអ្វី កាលអញយល់ឃើញថា អាកាសានញ្ចាយតនជ្ឈាននុ៎ះ ជារបស់ស្ងប់ដូច្នេះហើយ ចិត្តក៏មិនស្ទុះទៅ មិនជ្រះថ្លា មិនតាំងនៅ មិនចុះស៊ប់ ក្នុងអាកាសានញ្ចាយតនជ្ឈាន ម្នាលអានន្ទ តថាគត មានសេចក្ដីយល់ឃើញ ដូច្នេះថា ឱទោសក្នុងរូបទាំងឡាយ អញមិនទាន់ឃើញ ទាំងទោសនោះ អញមិនទាន់ធ្វើឲ្យច្រើន អានិសង្ស ក្នុងអាកាសានញ្ចាយតនជ្ឈាន អញមិនទាន់បានទេ ទាំងអានិសង្សនោះ អញមិនទាន់សេពគប់ទេតើ បានជាកាលអញយល់ឃើញថា អាកាសានញ្ចាយតនជ្ឈាននុ៎ះ ជារបស់ស្ងប់ដូច្នេះហើយ ចិត្តក៏នៅតែមិនស្ទុះទៅ មិនជ្រះថ្លា មិនតាំងនៅ មិនចុះស៊ប់ ក្នុងអាកាសានញ្ចាយតនជ្ឈាន ម្នាលអានន្ទ ទើបតថាគត មានសេចក្ដីត្រិះរិះដូច្នេះថា បើអញឃើញទោស ក្នុងរូបទាំងឡាយហើយ គប្បីធ្វើនូវការឃើញទោសនោះឲ្យច្រើន បានអានិសង្ស ក្នុងអាកាសានញ្ចាយតនជ្ឈានហើយ គប្បីសេពគប់នូវអានិសង្សនោះ ហេតុនេះ តែងមានជាប្រាកដ ត្រង់ពាក្យថា កាលអញយល់ឃើញថា អាកាសានញ្ចាយតនជ្ឈាននុ៎ះ ជារបស់ស្ងប់ដូច្នេះហើយ ចិត្តគប្បីស្ទុះទៅ ជ្រះថ្លា តាំងនៅ ចុះស៊ប់ ក្នុងអាកាសានញ្ចាយតនជ្ឈានបាន ម្នាលអានន្ទ លុះសម័យខាងក្រោយមក តថាគតនោះឯង ឃើញទោស ក្នុងរូបទាំងឡាយហើយ ក៏ធ្វើនូវការឃើញទោសនោះឲ្យច្រើន បាននូវអានិសង្ស ក្នុងអាកាសានញ្ចាយតនជ្ឈានហើយ ក៏សេពគប់នូវអានិសង្សនោះ ម្នាលអានន្ទ កាលតថាគត យល់ឃើញថា អាកាសានញ្ចាយតនជ្ឈាននុ៎ះ ជារបស់ស្ងប់ដូច្នេះហើយ ចិត្តក៏ត្រឡប់ជាស្ទុះទៅ ជ្រះថ្លា តាំងនៅ ចុះស៊ប់ ក្នុងអាកាសានញ្ចាយតនជ្ឈានឡើង ម្នាលអានន្ទ តថាគតនោះឯង ព្រោះកន្លងបង់នូវរូបសញ្ញា ព្រោះរលត់បដិឃសញ្ញា ព្រោះមិនបានធ្វើទុកក្នុងចិត្តនូវនានត្តសញ្ញា ដោយប្រការទាំងពួង ក៏ចូលកាន់អាកាសានញ្ចាយតនជ្ឈាន ដោយការធ្វើទុកក្នុងចិត្តថា អាកាសមិនមានទីបំផុត។ ម្នាលអានន្ទ កាលតថាគតនោះ ប្រព្រឹត្តនៅដោយវិហារធម៌នេះ សញ្ញា និងមនសិការៈ ប្រកបដោយរូប ក៏ជ្រួលច្រាល់ឡើង ការជ្រួលច្រាល់នៃសញ្ញា និងមនសិការៈនោះ ទុកជាអាពាធរបស់តថាគត ម្នាលអានន្ទ សេចក្ដីទុក្ខ គប្បីកើតឡើងដល់បុគ្គល ដែលធ្លាប់មានសេចក្ដីសុខ សេចក្ដីទុក្ខនោះ នឹងប្រព្រឹត្តទៅ ដើម្បីអាពាធជាកំណត់ មានឧបមាដូចម្ដេចមិញ មានឧបមេយ្យ ដូចសញ្ញា និងមនសិការៈរបស់តថាគត ប្រកបដោយរូប ដែលជ្រួលច្រាល់ឡើង ការជ្រួលច្រាល់នៃសញ្ញា និងមនសិការៈនោះ ទុកជាអាពាធរបស់តថាគត ដូច្នោះឯង។
==== ៦. វិញ្ញាណញ្ចាយតនជ្ឈាន (The Sphere of Infinite Consciousness) ====
ម្នាលអានន្ទ តថាគត មានសេចក្ដីត្រិះរិះដូច្នេះថា បើដូច្នោះ គួរតែអញកន្លងបង់នូវអាកាសានញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង ហើយចូលកាន់វិញ្ញាណញ្ចាយតនជ្ឈាន ដោយការធ្វើទុកក្នុងចិត្តថា វិញ្ញាណមិនមានទីបំផុត។ ម្នាលអានន្ទ កាលតថាគតយល់ឃើញថា វិញ្ញាណញ្ចាយតនជ្ឈាននុ៎ះ ជារបស់ស្ងប់ដូច្នេះ ចិត្តក៏មិនស្ទុះទៅ មិនជ្រះថ្លា មិនតាំងនៅ មិនចុះស៊ប់ ក្នុងវិញ្ញាណញ្ចាយតនជ្ឈានឡើយ ម្នាលអានន្ទ ទើបតថាគត មានសេចក្តីងឿងឆ្ងល់ថា ចុះហេតុអ្វី បច្ច័យអ្វី បានជាកាលអញយល់ឃើញថា វិញ្ញាណញ្ចាយតនជ្ឈាននុ៎ះ ជារបស់ស្ងប់ដូច្នេះហើយ ចិត្តក៏មិនស្ទុះទៅ មិនជ្រះថ្លា មិនតាំងនៅ មិនចុះស៊ប់ ក្នុងវិញ្ញាណញ្ចាយតនជ្ឈាន ម្នាលអានន្ទ តថាគត មានសេចក្តីយល់ឃើញថា ឱទោសក្នុងអាកាសានញ្ចាយតនជ្ឈាន អញមិនទាន់ឃើញ ទាំងទោសនោះ អញមិនទាន់ធ្វើឲ្យច្រើន អានិសង្សក្នុងវិញ្ញាណញ្ចាយតនជ្ឈាន អញមិនទាន់បានទេ ទាំងអានិសង្សនោះ អញមិនទាន់សេពគប់ទេតើ បានជាកាលអញយល់ឃើញថា វិញ្ញាណញ្ចាយតនជ្ឈាននុ៎ះ ជារបស់ស្ងប់ដូច្នេះហើយ ចិត្តក៏នៅតែមិនស្ទុះទៅ មិនជ្រះថ្លា មិនតាំងនៅ មិនចុះស៊ប់ ក្នុងវិញ្ញាណញ្ចាយតនជ្ឈាន ម្នាលអានន្ទ ទើបតថាគត មានសេចក្តីត្រិះរិះដូច្នេះថា បើអញឃើញទោស ក្នុងអាកាសានញ្ចាយតនជ្ឈានហើយ គប្បីធ្វើនូវការឃើញទោសនោះឲ្យច្រើន បាននូវអានិសង្ស ក្នុងវិញ្ញាណញ្ចាយតនជ្ឈានហើយ គប្បីសេពគប់នូវអានិសង្សនោះ ហេតុនេះ តែងមានជាប្រាកដ ត្រង់ពាក្យថា កាលអញយល់ឃើញថា វិញ្ញាណញ្ចាយតនជ្ឈាននុ៎ះ ជារបស់ស្ងប់ដូច្នេះហើយ ចិត្តគប្បីស្ទុះទៅ ជ្រះថ្លា តាំងនៅ ចុះស៊ប់ ក្នុងវិញ្ញាណញ្ចាយតនជ្ឈានបាន ម្នាលអានន្ទ លុះសម័យខាងក្រោយមក តថាគតនោះឯង ឃើញទោស ក្នុងអាកាសានញ្ចាយតនជ្ឈានហើយ ក៏ធ្វើនូវការឃើញទោសនោះ ឲ្យច្រើន បាននូវអានិសង្ស ក្នុងវិញ្ញាណញ្ចាយតនជ្ឈានហើយ ក៏សេពគប់នូវអានិសង្សនោះ ម្នាលអានន្ទ កាលតថាគត យល់ឃើញថាវិញ្ញាណញ្ចាយតនជ្ឈាននុ៎ះ ជារបស់ស្ងប់ដូច្នេះ ចិត្តក៏ត្រឡប់ជាស្ទុះទៅ ជ្រះថ្លា តាំងនៅ ចុះស៊ប់ ក្នុងវិញ្ញាណញ្ចាយតនជ្ឈានឡើង ម្នាលអានន្ទ តថាគតនោះឯង កន្លងបង់នូវអាកាសានញ្ចាយតនជ្ឈានហើយ ចូលកាន់វិញ្ញាណញ្ចាយតនជ្ឈាន ដោយការធ្វើទុកក្នុងចិត្តថា វិញ្ញាណមិនមានទីបំផុត។ ម្នាលអានន្ទ កាលតថាគត នៅដោយវិហារធម៌នេះ សញ្ញា និងមនសិការៈ ប្រកបដោយអាកាសានញ្ចាយតនជ្ឈាន ក៏ជ្រួលច្រាល់ឡើង ការជ្រួលច្រាល់នៃសញ្ញា និងមនសិការៈនោះ ទុកជាអាពាធ របស់តថាគត ម្នាលអានន្ទ សេចក្តីទុក្ខ គប្បីកើតឡើងដល់បុគ្គលដែលធ្លាប់មានសេចក្តីសុខ សេចក្តីទុក្ខនោះ នឹងប្រព្រឹត្តទៅ ដើម្បីអាពាធជាកំណត់ មានឧបមាដូចម្តេចមិញ មានឧបមេយ្យ ដូចសញ្ញា និងមនសិការៈរបស់តថាគត ប្រកបដោយអាកាសានញ្ចាយតនជ្ឈាន ដែលជ្រួលច្រាល់ឡើង ការជ្រួលច្រាល់នៃសញ្ញា និងមនសិការៈនោះ ទុកជាអាពាធ របស់តថាគតដូច្នោះឯង។
==== ៧. អាកិញ្ចញ្ញាយតនជ្ឈាន (The Sphere of Nothingness) ====
ម្នាលអានន្ទ តថាគតមានសេចក្ដីត្រិះរិះដូច្នេះថា បើដូច្នោះ គួរតែអាត្មាអញ កន្លងបង់នូវវិញ្ញាណញ្ចាយតនជ្ឈាន ហើយចូលកាន់អាកិញ្ចញ្ញាយតនជ្ឈាន ដោយការធ្វើទុកក្នុងចិត្តថា អ្វីតិចតួចមិនមាន។ ម្នាលអានន្ទ កាលតថាគត យល់ឃើញថា អាកិញ្ចញ្ញាយតនជ្ឈាននុ៎ះ ជារបស់ស្ងប់ដូច្នេះហើយ ចិត្តក៏មិនស្ទុះទៅ មិនជ្រះថ្លា មិនតាំងនៅ មិនចុះស៊ប់ ក្នុងអាកិញ្ចញ្ញាយតនជ្ឈានឡើយ ម្នាលអានន្ទ ទើបតថាគត មានសេចក្ដីងឿងឆ្ងល់ដូច្នេះថា ចុះហេតុអ្វី បច្ច័យអ្វី បានជាកាលអញយល់ឃើញថា អាកិញ្ចញ្ញាយតនជ្ឈាននុ៎ះ ជារបស់ស្ងប់ដូច្នេះហើយ ចិត្តមិនស្ទុះទៅ មិនជ្រះថ្លា មិនតាំងនៅ មិនចុះស៊ប់ ក្នុងអាកិញ្ចញ្ញាយតនជ្ឈាន ម្នាលអានន្ទ តថាគតមានសេចក្ដីយល់ឃើញ ដូច្នេះថា ឱទោសក្នុងវិញ្ញាណញ្ចាយតនជ្ឈាន អញមិនទាន់ឃើញ ទាំងទោសនោះ អញមិនទាន់ធ្វើឲ្យច្រើន អានិសង្ស ក្នុងអាកិញ្ចញ្ញាយតនជ្ឈាន អញមិនទាន់បានទេ ទាំងអានិសង្សនោះ អញមិនទាន់សេពគប់ទេតើ បានជាកាលអញយល់ឃើញថា អាកិញ្ចញ្ញាយតនជ្ឈាននុ៎ះ ជារបស់ស្ងប់ដូច្នេះហើយ ចិត្តក៏នៅតែមិនស្ទុះទៅ មិនជ្រះថ្លា មិនតាំងនៅ មិនចុះស៊ប់ ក្នុងអាកិញ្ចញ្ញាយតនជ្ឈាន ម្នាលអានន្ទ ទើបតថាគតមានសេចក្ដីត្រិះរិះដូច្នេះថា បើអញឃើញទោស ក្នុងវិញ្ញាណញ្ចាយតនជ្ឈានហើយ គប្បីធ្វើនូវការឃើញទោសនោះឲ្យច្រើន បាននូវអានិសង្ស ក្នុងអាកិញ្ចញ្ញាយតនជ្ឈានហើយ គប្បីសេពគប់នូវអានិសង្សនោះ ហេតុនេះ តែងមានជាប្រាកដ ត្រង់ពាក្យថា កាលអញយល់ឃើញថា អាកិញ្ចញ្ញាយតនជ្ឈាននុ៎ះ ជារបស់ស្ងប់ដូច្នេះហើយ ចិត្តគប្បីស្ទុះទៅ ជ្រះថ្លា តាំងនៅ ចុះស៊ប់ ក្នុងអាកិញ្ចញ្ញាយតនជ្ឈានបាន ម្នាលអានន្ទ លុះសម័យខាងក្រោយមក តថាគតនោះឯង ឃើញទោសក្នុងវិញ្ញាណញ្ចាយតនជ្ឈានហើយ ក៏ធ្វើនូវការឃើញទោសនោះឲ្យច្រើន បាននូវអានិសង្ស ក្នុងអាកិញ្ចញ្ញាយតនជ្ឈានហើយ ក៏សេពគប់នូវអានិសង្សនោះ ម្នាលអានន្ទ កាលតថាគតយល់ឃើញថា អាកិញ្ចញ្ញាយតនជ្ឈាននោះ ជារបស់ស្ងប់ដូច្នេះ ចិត្តក៏ត្រឡប់ជាស្ទុះទៅ ជ្រះថ្លា តាំងនៅ ចុះស៊ប់ ក្នុងអាកិញ្ចញ្ញាយតនជ្ឈានឡើង ម្នាលអានន្ទ តថាគតនោះ កន្លងបង់នូវវិញ្ញាណញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង ហើយចូលកាន់អាកិញ្ចញ្ញាយតនជ្ឈាន ដោយការធ្វើទុកក្នុងចិត្តថា អ្វីតិចតួចមិនមាន។ ម្នាលអានន្ទ កាលតថាគតនៅដោយវិហារធម៌នេះ សញ្ញា និងមនសិការៈ ប្រកបដោយវិញ្ញាណញ្ចាយតនជ្ឈាន ក៏ជ្រួលច្រាល់ឡើង ការជ្រួលច្រាល់នៃសញ្ញា និងមនសិការៈនោះ ទុកជាអាពាធរបស់តថាគត ម្នាលអានន្ទ សេចក្ដីទុក្ខ គប្បីកើតឡើង ដល់បុគ្គលដែលធ្លាប់មានសេចក្ដីសុខ សេចក្ដីទុក្ខនោះ នឹងប្រព្រឹត្តទៅ ដើម្បីអាពាធជាកំណត់ មានឧបមាដូចម្ដេចមិញ មានឧបមេយ្យដូចសញ្ញា និងមនសិការៈរបស់តថាគត ប្រកបដោយវិញ្ញាណញ្ចាយតនជ្ឈាន ដែលជ្រួលច្រាល់ឡើង ការជ្រួលច្រាល់នៃសញ្ញា និងមនសិការៈនោះ ទុកជាអាពាធ របស់តថាគតដូច្នោះឯង។
==== ៨. នេវសញ្ញានាសញ្ញាយតនជ្ឈាន (The Sphere of Neither-Perception-Nor-Non-Perception) ====
ម្នាលអានន្ទ តថាគតមានសេចក្ដីត្រិះរិះដូច្នេះថា បើដូច្នោះ គួរតែអញកន្លងបង់នូវនេវសញ្ញានាសញ្ញាយតនជ្ឈាន ហើយចូលកាន់នេវសញ្ញានាសញ្ញាយតនជ្ឈាន។ ម្នាលអានន្ទ កាលតថាគត យល់ឃើញថា នេវសញ្ញានាសញ្ញាយតនជ្ឈាននុ៎ះ ជារបស់ស្ងប់ដូច្នេះហើយ ចិត្តក៏មិនស្ទុះទៅ មិនជ្រះថ្លា មិនតាំងនៅ មិនចុះស៊ប់ ក្នុងនេវសញ្ញានាសញ្ញាយតនជ្ឈានឡើយ ម្នាលអានន្ទ ទើបតថាគតមានសេចក្ដីងឿងឆ្ងល់ដូច្នេះថា ចុះហេតុអ្វី បច្ច័យអ្វី បានជាកាលអញយល់ឃើញថា នេវសញ្ញានាសញ្ញាយតនជ្ឈាននុ៎ះ ជារបស់ស្ងប់ដូច្នេះហើយ ចិត្តក៏មិនស្ទុះទៅ មិនជ្រះថ្លា មិនតាំងនៅ មិនចុះស៊ប់ ក្នុងនេវសញ្ញានាសញ្ញាយតនជ្ឈាន ម្នាលអានន្ទ តថាគតមានសេចក្ដីយល់ឃើញដូច្នេះថា ឱ ទោស ក្នុងអាកិញ្ចញ្ញាយតនជ្ឈាន អញមិនទាន់ឃើញ ទាំងទោសនោះ អញមិនទាន់ធ្វើឲ្យច្រើន អានិសង្សក្នុងនេវសញ្ញានាសញ្ញាយតនជ្ឈាន អញមិនទាន់បាន ទាំងអានិសង្សនោះ អញមិនទាន់សេពគប់ទេតើ បានជាកាលអញ យល់ឃើញថា នេវសញ្ញានាសញ្ញាយតនជ្ឈាននុ៎ះ ជារបស់ស្ងប់ដូច្នេះហើយ ចិត្តក៏នៅតែមិនស្ទុះទៅ មិនជ្រះថ្លា មិនតាំងនៅ មិនចុះស៊ប់ក្នុងនេវសញ្ញានាសញ្ញាយតនជ្ឈាន ម្នាលអានន្ទ ទើបតថាគតមានសេចក្ដីត្រិះរិះដូច្នេះថា បើអញឃើញទោស ក្នុងអាកិញ្ចញ្ញាយតនជ្ឈានហើយ គប្បីធ្វើនូវការឃើញទោសនោះឲ្យច្រើន បើបានអានិសង្ស ក្នុងនេវសញ្ញានាសញ្ញាយតនជ្ឈានហើយ គប្បីសេពគប់នូវអានិសង្សនោះ ហេតុនេះ តែងមានជាប្រាកដ ត្រង់ពាក្យថា កាលអញ យល់ឃើញថា នេវសញ្ញានាសញ្ញាយតនជ្ឈាននុ៎ះ ជារបស់ស្ងប់ដូច្នេះហើយ ចិត្តគប្បីស្ទុះទៅ ជ្រះថ្លា តាំងនៅ ចុះស៊ប់ក្នុងនេវសញ្ញានាសញ្ញាយតនជ្ឈាន ម្នាលអានន្ទ លុះសម័យខាងក្រោយមក តថាគតនោះឯង ឃើញទោសក្នុងអាកិញ្ចញ្ញាយតនជ្ឈានហើយ ក៏ធ្វើនូវការឃើញទោសនោះ ឲ្យច្រើន បាននូវអានិសង្ស ក្នុងនេវសញ្ញានាសញ្ញាយតនជ្ឈានហើយ ក៏សេពគប់នូវអានិសង្សនោះ ម្នាលអានន្ទ កាលតថាគត យល់ឃើញថា នេវសញ្ញានាសញ្ញាយតនជ្ឈាននុ៎ះ ជារបស់ស្ងប់ដូច្នេះ ចិត្តក៏ត្រឡប់ជាស្ទុះទៅ ជ្រះថ្លា តាំងនៅ ចុះស៊ប់ក្នុងនេវសញ្ញានាសញ្ញាយតនជ្ឈានឡើង ម្នាលអានន្ទ តថាគតនោះឯង កន្លងបង់នូវអាកិញ្ចញ្ញាយតនជ្ឈាន ដោយប្រការទាំងពួង ហើយចូលកាន់នេវសញ្ញានាសញ្ញាយតនជ្ឈាន។ ម្នាលអានន្ទ កាលតថាគតនៅដោយវិហារធម៌នេះ សញ្ញា និងមនសិការៈ ដែលប្រកបដោយអាកិញ្ចញ្ញាយតនជ្ឈាន ក៏ជ្រួលច្រាល់ឡើង ការជ្រួលច្រាល់នៃសញ្ញា និងមនសិការៈនោះ ទុកជាអាពាធរបស់តថាគត ម្នាលអានន្ទ សេចក្ដីទុក្ខ គប្បីកើតឡើង ដល់បុគ្គលដែលធ្លាប់មានសេចក្ដីសុខ សេចក្ដីទុក្ខនោះ នឹងប្រព្រឹត្តទៅ ដើម្បីអាពាធជាកំណត់ មានឧបមាដូចម្ដេចមិញ មានឧបមេយ្យដូចសញ្ញា និងមនសិការៈរបស់តថាគត ដែលប្រកបដោយអាកិញ្ចញ្ញាយតនជ្ឈាន ដែលជ្រួលច្រាល់ឡើង ការជ្រួលច្រាល់នៃសញ្ញា និងមនសិការៈនោះ ទុកជាអាពាធរបស់តថាគតដូច្នោះឯង។
==== ៩. សញ្ញាវេទយិតនិរោធ (The Cessation of Perception and Feeling) ====
ម្នាលអានន្ទ តថាគតមានសេចក្ដីត្រិះរិះដូច្នេះថា បើដូច្នោះ គួរតែអញកន្លងបង់នូវនេវសញ្ញានាសញ្ញាយតនជ្ឈាន ហើយចូលកាន់សញ្ញាវេទយិតនិរោធ។ ម្នាលអានន្ទ កាលតថាគត យល់ឃើញថា សញ្ញាវេទយិតនិរោធនុ៎ះ ជារបស់ស្ងប់ដូច្នេះហើយ ចិត្តក៏មិនស្ទុះទៅ មិនជ្រះថ្លា មិនតាំងនៅ មិនចុះស៊ប់ ក្នុងសញ្ញាវេទយិតនិរោធឡើយ ម្នាលអានន្ទ ទើបតថាគតមានសេចក្ដីងឿងឆ្ងល់ថា ចុះហេតុអ្វី បច្ច័យអ្វី បានជាកាលអញយល់ឃើញថា សញ្ញាវេទយិតនិរោធនុ៎ះ ជារបស់ស្ងប់ដូច្នេះហើយ ចិត្តក៏មិនស្ទុះទៅ មិនជ្រះថ្លា មិនតាំងនៅ មិនចុះស៊ប់ ក្នុងសញ្ញាវេទយិតនិរោធ ម្នាលអានន្ទ តថាគត មានសេចក្ដីយល់ឃើញដូច្នេះថា ឱទោស ក្នុងនេវសញ្ញានាសញ្ញាយតនជ្ឈាន អញមិនទាន់ឃើញ ទាំងទោសនោះ អញមិនទាន់ធ្វើឲ្យច្រើន អានិសង្សក្នុងសញ្ញាវេទយិតនិរោធ អញមិនទាន់បាន ទាំងអានិសង្សនោះ អញមិនទាន់សេពគប់ទេតើ បានជាកាលអញយល់ឃើញ សញ្ញាវេទយិតនិរោធនុ៎ះ ជារបស់ស្ងប់ដូច្នេះហើយ ចិត្តក៏នៅតែមិនស្ទុះទៅ មិនជ្រះថ្លា មិនតាំងនៅ មិនចុះស៊ប់ក្នុងសញ្ញាវេទយិតនិរោធ ម្នាលអានន្ទ ទើបតថាគត មានសេចក្ដីត្រិះរិះដូច្នេះថា បើអញឃើញទោស ក្នុងនេវសញ្ញានាសញ្ញាយតនជ្ឈានហើយ គប្បីធ្វើនូវការឃើញទោសនោះឲ្យច្រើន បាននូវអានិសង្សក្នុងសញ្ញាវេទយិតនិរោធហើយ គប្បីសេពគប់នូវអានិសង្សនោះ ហេតុនេះ តែងមានជាប្រាកដ ត្រង់ពាក្យថា កាលអញយល់ឃើញថា សញ្ញាវេទយិតនិរោធនុ៎ះ ជារបស់ស្ងប់ដូច្នេះហើយ ចិត្តគប្បីស្ទុះទៅ ជ្រះថ្លា តាំងនៅ ចុះស៊ប់ក្នុងសញ្ញាវេទយិតនិរោធបាន ម្នាលអានន្ទ លុះសម័យខាងក្រោយមក តថាគតនោះឯង ឃើញទោសក្នុងនេវសញ្ញានាសញ្ញាយតនជ្ឈានហើយ ក៏ធ្វើនូវការឃើញទោសនោះ ឲ្យច្រើន បាននូវអានិសង្សក្នុងសញ្ញាវេទយិតនិរោធហើយ ក៏សេពគប់នូវអានិសង្សនោះ ម្នាលអានន្ទ កាលតថាគតយល់ឃើញថា សញ្ញាវេទយិតនិរោធនុ៎ះ ជារបស់ស្ងប់ដូច្នេះ ចិត្តក៏ត្រឡប់ជាស្ទុះទៅ ជ្រះថ្លា តាំងនៅ ចុះស៊ប់ក្នុងសញ្ញាវេទយិតនិរោធឡើង ម្នាលអានន្ទ តថាគតនោះឯង កន្លងបង់នូវនេវសញ្ញានាសញ្ញាយតនជ្ឈាន ដោយប្រការទាំងពួង ហើយចូលកាន់សញ្ញាវេទយិតនិរោធ '''ឯអាសវៈទាំងឡាយ របស់តថាគត ក៏ដល់នូវការអស់រលីងទៅ ព្រោះឃើញដោយប្រាជ្ញា។'''
=== ផ្នែកទី ៥៖ ការត្រាស់ដឹងនូវសម្មាសម្ពោធិញ្ញាណ (Supreme Awakening) ===
ម្នាលអានន្ទ អនុបុព្វវិហារសមាបត្តិទាំង ៩ នេះ តថាគត មិនទាន់ចូលផង មិនទាន់ចេញផង ជាអនុលោមប្បដិលោម យ៉ាងនេះបាន ដរាបណា ម្នាលអានន្ទ តថាគត ក៏មិនទាន់ហ៊ានប្ដេជ្ញាថា ជាអ្នកត្រាស់ដឹងច្បាស់ នូវសម្មាសម្ពោធិញ្ញាណដ៏ប្រសើរ ក្នុងលោកនេះ ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វ ព្រមទាំងសមណៈ និងព្រាហ្មណ៍ ទាំងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស ដរាបនោះឡើយ ម្នាលអានន្ទ លុះតែអនុបុព្វវិហារសមាបត្តិទាំង ៩ នេះ តថាគតចូលផង ចេញផង ជាអនុលោមប្បដិលោម យ៉ាងនេះបាន ក្នុងកាលណា ម្នាលអានន្ទ ទើបតថាគត ហ៊ានប្ដេជ្ញាថា ជាអ្នកត្រាស់ដឹងច្បាស់ នូវសម្មាសម្ពោធិញ្ញាណដ៏ប្រសើរ ក្នុងលោកនេះ ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វ ព្រមទាំងសមណៈ និងព្រាហ្មណ៍ ទាំងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស ក្នុងកាលនោះ ឯញាណទស្សនៈ (ការដឹង និងការឃើញ) ក៏កើតឡើងដល់តថាគតថា '''ចេតោវិមុត្តិរបស់អញ មិនកម្រើក នេះជាតិជាទីបំផុត (របស់អញ) ភពថ្មីក្នុងកាលឥឡូវនេះ មិនមានឡើយ។'''
== ឯកសារយោង ==
អង្គុត្តរនិកាយ > នវកនិបាត > ទសមភាគ (បិដកលេខ ៤៩) > តបុស្សសូត្រ ទី១០
Tapussa Sutta (AN 9.41)
c68wah1fyuhrrai5da0k190ha5zbrbc
337204
337203
2026-07-08T06:32:28Z
~2026-38873-07
51930
337204
wikitext
text/x-wiki
== ក. សេចក្តីសង្ខេប ==
=== ១. ដើមហេតុនៃសូត្រ ===
ព្រះបរមសាស្តាទ្រង់គង់នៅដែនមល្លៈ។ នាពេលនោះ តបុស្សគហបតី បានចូលទៅរៀរាប់ប្រាប់ព្រះអានន្ទថា ពួកគ្រហស្ថដែលជំពាក់វក់វីនឹងកាមគុណ តែងយល់ឃើញថា «នេក្ខម្មៈ» (ការចេញសាងផ្នួស/ការលះបង់កាម) គឺជា ជ្រោះដ៏ជ្រៅគួរឱ្យខ្លាច។ ប៉ុន្តែគាត់ឆ្ងល់ថា ហេតុអ្វីបានជាពួកភិក្ខុកម្លោះៗក្នុងធម្មវិន័យនេះ បែរជាមានចិត្តជ្រះថ្លា ស្ទុះទៅរក និងចុះស៊ប់ក្នុងនេក្ខម្មៈទៅវិញ? ព្រះអានន្ទក៏បាននាំតបុស្សគហបតីចូលទៅក្រាបទូលសួរព្រះភក្ត្រព្រះដ៏មានព្រះភាគ។
=== ២. បទពិសោធន៍របស់ព្រះពោធិសត្វ ===
ព្រះពុទ្ធទ្រង់ពន្យល់ថា កាលដែលព្រះអង្គនៅជាព្រះពោធិសត្វមិនទាន់ត្រាស់ដឹង ក៏ធ្លាប់មានចិត្តមិនស្ទុះទៅរកនេក្ខម្មៈដូចគ្រហស្ថទាំងឡាយដែរ។ មូលហេតុគឺ៖
* ព្រះអង្គមិនទាន់បាន ឃើញទោស នៃកាមទាំងឡាយឱ្យច្បាស់លាស់។
* ព្រះអង្គមិនទាន់បាន ឃើញអានិសង្ស នៃការចេញចាកកាម។
* លុះត្រាតែព្រះអង្គបានចំរើនការឃើញទោសនៃកាម និងឃើញអានិសង្សនៃនេក្ខម្មៈឱ្យច្រើន ទើបព្រះទ័យរបស់ព្រះអង្គអាចស្ទុះទៅ និងចុះស៊ប់ក្នុងភាពស្ងប់ស្ងាត់បាន។
=== ៣. ការឆ្លងកាត់អនុបុព្វវិហារសមាបត្តិទាំង ៩ ===
ព្រះអង្គទ្រង់សម្តែងពីការឈានចូល និងការជាប់ជំពាក់ (អាពាធ) ក្នុងសមាបត្តិមួយៗតាមលំដាប់ ដែលព្រះអង្គត្រូវមើលឃើញទោសថ្នាក់ទាប ទើបអាចស្ទុះទៅរកថ្នាក់ខ្ពស់ជាងបាន៖
១. បឋមជ្ឈាន៖ មានកាមសញ្ញាមករំខាន (ជាអាពាធ)។
២. ទុតិយជ្ឈាន៖ មានវិតក្កសញ្ញាមករំខាន។
៣. តតិយជ្ឈាន៖ មានបីតិសញ្ញាមករំខាន។
៤. ចតុត្ថជ្ឈាន៖ មានឧបេក្ខាសុខសញ្ញាមករំខាន។
៥. អាកាសានញ្ចាយតនៈ៖ មានរូបសញ្ញាមករំខាន។
៦. វិញ្ញាណញ្ចាយតនៈ៖ មានអាកាសានញ្ចាយតនសញ្ញាមករំខាន។
៧. អាកិញ្ចញ្ញាយតនៈ៖ មានវិញ្ញាណញ្ចាយតនសញ្ញាមករំខាន។
៨. នេវសញ្ញានាសញ្ញាយតនៈ៖ មានអាកិញ្ចញ្ញាយតនសញ្ញាមករំខាន។
៩. សញ្ញាវេទយិតនិរោធ៖ ជាការរលត់ទាំងស្រុងនៃសញ្ញានិងវេទនា។ កាលបើព្រះអង្គឈានដល់សមាបត្តិទី៩នេះ ហើយបាន ឃើញច្បាស់ដោយប្រាជ្ញា ទើបធ្វើឱ្យអស់ទៅនូវអាសវកិលេសទាំងពួង។
=== ៤. សេចក្តីសន្និដ្ឋាននៃការត្រាស់ដឹង ===
ព្រះដ៏មានព្រះភាគទ្រង់បញ្ជាក់ថា ដរាបណាព្រះអង្គមិនទាន់បានចូល និងចេញនូវ អនុបុព្វវិហារសមាបត្តិទាំង ៩ នេះ ទាំងតាមលំដាប់ (អនុលោម) និងត្រឡប់ជើងវិញ (បដិលោម) ឱ្យស្ទាត់ជំនាញទេ ព្រះអង្គមិនហ៊ានប្តេជ្ញាថាបានត្រាស់ដឹងនូវអនុត្តរសម្មាសម្ពោធិញ្ញាណឡើយ។ លុះត្រាតែព្រះអង្គធ្វើបានសម្រេច ទើបញាណទស្សនៈកើតឡើងថា៖ «ការរួចចាកចិត្ត (ចេតោវិមុត្តិ) របស់តថាគតមិនកម្រើកឡើយ នេះជាជាតិចុងក្រោយ ភពថ្មីមិនមានទៀតទេ»។
ខ្លឹមសារស្នូល៖ សូត្រនេះបង្ហាញពីវិធីសាស្ត្រក្នុងការដកចិត្តចាកកាម ដោយត្រូវរៀនមើលទោសនៃធម៌ថ្នាក់ទាប និងមើលឃើញអានិសង្សនៃធម៌ថ្នាក់ខ្ពស់ជាលំដាប់លំដោយ រហូតដល់សម្រេចព្រះនិព្វាន។
== ខ. អត្ថ្ថបទបរិយាយនៃតបុស្សសូត្រ ==
=== ផ្នែកទី ១៖ ការជួបជុំគ្នានៅឧរុវេលកប្បនិគម ===
សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងឧរុវេលកប្បនិគមរបស់ពួកមល្លជន ក្នុងដែនមល្លៈ។ គ្រានោះឯង ព្រះដ៏មានព្រះភាគ ទ្រង់ស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ហើយស្ដេចចូលទៅកាន់ឧរុវេលកប្បនិគម ដើម្បីបិណ្ឌបាត។ លុះសេ្តចទៅបិណ្ឌបាត ក្នុងឧរុវេលកប្បនិគមហើយ ត្រឡប់មកអំពីបិណ្ឌបាត ក្នុងកាលខាងក្រោយភត្តវិញ បានត្រាស់នឹងព្រះអានន្ទដ៏មានអាយុថា ម្នាលអានន្ទ អ្នកចូរនៅក្នុងទីនេះសិន ទំរាំតថាគតចូលទៅកាន់មហាវន (ព្រៃធំ) ដើម្បីសម្រាកក្នុងវេលាថ្ងៃ។ ព្រះអានន្ទដ៏មានអាយុ បានទទួលស្ដាប់ព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់ស្ដេចចូលទៅកាន់មហាវន ហើយគង់សម្រាកក្នុង វេលាថ្ងៃ ក្នុងម្លប់ឈើមួយ។
=== ផ្នែកទី ២៖ ចម្ងល់របស់តបុស្សគហបតី ===
លំដាប់នោះ តបុស្សគហបតី បានចូលទៅរកព្រះអានន្ទដ៏មានអាយុ លុះចូលទៅដល់ ថ្វាយបង្គំព្រះអានន្ទដ៏មានអាយុ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះតបុស្សគហបតី អង្គុយក្នុងទីសមគួរហើយ បានទូលសួរព្រះអានន្ទដ៏មានអាយុដូច្នេះថា បពិត្រព្រះអានន្ទដ៏ចំរើន យើងជាគ្រហស្ថ ជាអ្នកបរិភោគកាម មានកាមជាគ្រឿងត្រេកអរ ត្រេកអរក្នុងកាម រីករាយក្នុងកាម បពិត្រលោកម្ចាស់ដ៏ចំរើន នេក្ខម្មៈ គឺបព្វជ្ជា យើងជាគ្រហស្ថ ជាអ្នកបរិភោគកាម មានកាមជាគ្រឿងត្រេកអរ ត្រេកអរក្នុងកាម រីករាយក្នុងកាម យល់ឃើញប្រាកដថា ដូចជាជ្រោះធំ បពិត្រលោកម្ចាស់ដ៏ចំរើន យើងខ្ញុំបានឮថា ពួកភិក្ខុកម្លោះ ៗ ក្នុងធម្មវិន័យនេះ ដែលយល់ឃើញថា នេក្ខម្មៈ គឺបព្វជ្ជានុ៎ះ ជាធម្មជាតស្ងប់ដូច្នេះ ចិត្តក៏ស្ទុះទៅ ជ្រះថ្លា តាំងនៅ ចុះស៊ប់ក្នុងនេក្ខម្មៈ គឺបព្វជ្ជា បពិត្រលោកដ៏ចំរើន នេក្ខម្មៈ គឺបព្វជ្ជា ដែលជារបស់ពួកភិក្ខុក្នុងធម្មវិន័យនេះ ជាទំនាស់នឹងជន (ជាគ្រហស្ថ) ច្រើនគ្នា។
ព្រះអានន្ទដ៏មានអាយុតបថា ម្នាលគហបតី នេះពាក្យជាប្រធាន ដែលនាំឲ្យជួបព្រះដ៏មានព្រះភាគ ម្នាលគហបតី យើងមកទៅ យើងនឹងចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ នឹងក្រាបទូលរឿងនុ៎ះ ដល់ព្រះដ៏មានព្រះភាគ បើព្រះដ៏មានព្រះភាគ ទ្រង់ព្យាករដល់យើងយ៉ាងណា យើងនឹងធ្វើតាមយ៉ាងនោះ។ ឯតបុស្សគហបតី ទទួលស្តាប់ព្រះអានន្ទដ៏មានអាយុថា ព្រះករុណា លោកម្ចាស់ដ៏ចំរើន។
លំដាប់នោះ ព្រះអានន្ទដ៏មានអាយុ បានចូលទៅគាល់ព្រះដ៏មានព្រះភាគ ជាមួយនឹងតបុស្សគហបតី លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយគង់នៅក្នុងទីដ៏សមគួរ។ លុះព្រះអានន្ទដ៏មានអាយុ គង់នៅក្នុងទីដ៏សមគួរហើយ បានក្រាបទូលព្រះដ៏មានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន តបុស្សគហបតីនេះ បាននិយាយនឹងខ្ញុំព្រះអង្គយ៉ាងនេះថា បពិត្រព្រះអានន្ទដ៏ចំរើន យើងជាគ្រហស្ថ ជាអ្នកបរិភោគកាម មានកាមជាគឿងត្រេកអរ ត្រេកអរក្នុងកាម រីករាយក្នុងកាម បពិត្រលោកម្ចាស់ដ៏ចំរើន នេក្ខម្មៈ គឺបព្វជ្ជា យើងជាគ្រហស្ថ ជាអ្នកបរិភោគកាម មានកាមជាគ្រឿងត្រេកអរ ត្រេកអរក្នុងកាម រីករាយក្នុងកាម យល់ឃើញប្រាកដថា ដូចជាជ្រោះធំ បពិត្រលោកម្ចាស់ដ៏ចំរើន យើងខ្ញុំបានឮថា ពួកភិក្ខុកម្លោះ ៗ ក្នុងធម្មវិន័យនេះ ដែលយល់ឃើញថា នេក្ខម្មៈ គឺបព្វជ្ជានុ៎ះ ជាធម្មជាតស្ងប់ដូច្នេះ ចិត្តក៏ស្ទុះទៅ ជ្រះថ្លា តាំងនៅ ចុះស៊ប់ក្នុងនេក្ខម្មៈ គឺបព្វជ្ជា បពិត្រលោកម្ចាស់ដ៏ចំរើន នេក្ខម្មៈ គឺបព្វជ្ជា ដែលជារបស់ពួកភិក្ខុ ក្នុងធម្មវិន័យនេះ ជាទំនាស់នឹងជន (ជាគ្រហស្ថ) ច្រើនគ្នាណាស់។
=== ផ្នែកទី ៣៖ ការត្រិះរិះយល់ដឹងរបស់ព្រះពោធិសត្វ ===
ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា "ម្នាលអានន្ទ ដំណើរនោះ យ៉ាងនេះឯង ម្នាលអានន្ទ ដំណើរនោះ យ៉ាងនេះឯង" ។
ម្នាលអានន្ទ សូម្បីតថាគត កាលនៅជាពោធិសត្វ មិនទាន់ត្រាស់ដឹង ក្នុងកាលមុន អំពីកាលជាទីត្រាស់ដឹងនៅឡើយ គង់មានសេចក្ដីយល់ឃើញថា នេក្ខម្មៈ ជាគុណជាតប្រពៃ សេចក្ដីស្ងប់ស្ងាត់ ជាគុណជាតប្រពៃ ដូច្នេះដែរ។
ម្នាលអានន្ទ តែកាលតថាគតយល់ឃើញថា នេក្ខម្មៈនុ៎ះ ជារបស់ស្ងប់ដូច្នេះហើយ ចិត្តក៏មិនស្ទុះទៅ មិនជ្រះថ្លា មិនតាំងនៅ មិនចុះស៊ប់ ក្នុងនេក្ខម្មៈឡើយ ។
ម្នាលអានន្ទ ទើបតថាគតមានសេចក្ដីងឿងឆ្ងល់ថា ''"ចុះហេតុអ្វី បច្ច័យអ្វី បានជាកាលអញយល់ឃើញថា នេក្ខម្មៈនុ៎ះ ជារបស់ស្ងប់ដូច្នេះហើយ ចិត្តក៏មិនស្ទុះទៅ មិនជ្រះថ្លា មិនតាំងនៅ មិនចុះស៊ប់ ក្នុងនេក្ខម្មៈ ។"''
ម្នាលអានន្ទ តថាគតមានសេចក្ដីយល់ឃើញដូច្នេះថា ''"ឱទោសក្នុងកាមទាំងឡាយ អញមិនទាន់ឃើញទេ ទាំងទោសនោះ អញមិនទាន់ធ្វើឲ្យច្រើន អានិសង្សក្នុងនេក្ខម្មៈ អញមិនទាន់បានទេ ទាំងអានិសង្សនោះ អញមិនទាន់សេពគប់ទេតើ បានជាកាលអញយល់ឃើញថា នេក្ខម្មៈនុ៎ះ ជារបស់ស្ងប់ដូច្នេះហើយ ចិត្តក៏នៅតែមិនស្ទុះទៅ មិនជ្រះថា្ល មិនតាំងនៅ មិនចុះស៊ប់ ក្នុងនេក្ខម្មៈ។"''
ម្នាលអានន្ទ ទើបតថាគត មានសេចក្ដីត្រិះរិះដូច្នេះថា ''"បើអញឃើញទោស ក្នុងកាមទាំងឡាយហើយ គប្បីធ្វើនូវការឃើញទោសនោះឲ្យច្រើន បើបានអានិសង្ស ក្នុងនេក្ខម្មៈហើយ គប្បីសេពគប់នូវអានិសង្សនោះ ហេតុនុ៎ះ តែងមានជាប្រាកដ ត្រង់ពាក្យថា កាលអញយល់ឃើញថា នេក្ខម្មៈនុ៎ះ ជារបស់ស្ងប់ដូច្នេះហើយ ចិត្តគប្បីស្ទុះទៅ ជ្រះថា្ល តាំងនៅ ចុះស៊ប់ ក្នុងនេក្ខម្មៈបាន។"''
ម្នាលអានន្ទ លុះសម័យខាងក្រោយមក តថាគតនោះ ឃើញទោស ក្នុងកាមទាំងឡាយហើយ ក៏ធ្វើនូវការឃើញទោសនោះឲ្យច្រើន បានអានិសង្ស ក្នុងនេក្ខម្មៈហើយ ក៏សេពគប់អានិសង្សនោះ ។
ម្នាលអានន្ទ កាលតថាគតយល់ឃើញថា នេក្ខម្មៈនុ៎ះ ជារបស់ស្ងប់ដូច្នេះ ចិត្តក៏ត្រឡប់ជាស្ទុះទៅ ជ្រះថ្លា តាំងនៅ ចុះស៊ប់ ក្នុងនេក្ខម្មៈឡើង។
=== ផ្នែកទី ៤៖ អនុបុព្វវិហារសមាបត្តិទាំង ៩ (The Nine Successive Attainments) ===
==== ១. បឋមជ្ឈាន ====
ម្នាលអានន្ទ តថាគតនោះ ស្ងាត់ចាកកាមទាំងឡាយ ស្ងាត់ចាកអកុសលធម៌ទាំងឡាយ ហើយចូលកាន់បឋមជ្ឈាន ប្រកបដោយវិតក្កៈ និងវិចារៈ មានបីតិ និងសុខៈ កើតអំពីសេចក្ដីស្ងប់ស្ងាត់។
ម្នាលអានន្ទ កាលតថាគត ប្រព្រឹត្តនៅដោយវិហារធម៌នេះ សញ្ញា (ការសំគាល់) និងមនសិការៈ (ការធ្វើទុកក្នុងចិត្ត) ប្រកបដោយកាម ក៏ជ្រួលច្រាល់ឡើង ។ ការជ្រួលច្រាល់នៃសញ្ញា និងមនសិការៈនោះ ទុកជាអាពាធរបស់តថាគត ។
ម្នាលអានន្ទ សេចក្ដីទុក្ខ គប្បីកើតឡើង ដល់បុគ្គលដែលធ្លាប់មានសេចក្ខីសុខ សេចក្ដីទុក្ខនោះ នឹងប្រព្រឹត្តទៅ ដើម្បីអាពាធជាកំណត់ មានឧបមាដូចម្ដេចមិញ មានឧបមេយ្យដូច'''សញ្ញា និងមនសិការៈ''' របស់តថាគត '''ប្រកបដោយកាម''' ដែលជ្រួលច្រាល់ឡើង ។ ការជ្រួលច្រាល់នៃសញ្ញា និងមនសិការៈនោះ ទុកជាអាពាធរបស់តថាគត ដូច្នោះឯង។
==== ២. ទុតិយជ្ឈាន ====
ម្នាលអានន្ទ តថាគត មានសេចក្ដីត្រិះរិះដូច្នេះថា ''"បើដូច្នោះ គួរតែអញរម្ងាប់បង់នូវវិតក្កៈ និងវិចារៈ ។បេ។ ហើយចូលកាន់'''ទុតិយជ្ឈាន'''។"''
ម្នាលអានន្ទ កាលតថាគត យល់ឃើញថា '''អវិតក្កជ្ឈាន'''នុ៎ះ ជារបស់ស្ងប់ដូច្នេះហើយ ចិត្តក៏មិនស្ទុះទៅ មិនជ្រះថ្លា មិនតាំងនៅ មិនចុះស៊ប់ ក្នុងអវិតក្កជ្ឈានឡើយ ។
ម្នាលអានន្ទ ទើបតថាគតមានសេចក្ដីងឿងឆ្ងល់ថា ''"ចុះហេតុអ្វី បច្ច័យអ្វី បានជាកាលអញយល់ឃើញថា អវិតក្កជ្ឈាននុ៎ះ ជារបស់ស្ងប់ដូច្នេះហើយ ចិត្តក៏មិនស្ទុះទៅ មិនជ្រះថា្ល មិនតាំងនៅ មិនចុះស៊ប់ ក្នុងអវិតក្កជ្ឈាន ។"''
ម្នាលអានន្ទ តថាគត មានសេចក្ដីយល់ឃើញដូច្នេះថា ''"ឱ ទោសក្នុងវិតក្កជ្ឈានទាំងឡាយ អញមិនទាន់ឃើញ ទាំងទោសនោះ អញមិនទាន់ធ្វើឲ្យច្រើន អានិសង្សក្នុងអវិតក្កជ្ឈាន អញមិនទាន់បានទេ ទាំងអានិស្សនោះ អញមិនទាន់សេពគប់ទេតើ បានជាកាលអញយល់ឃើញថា អវិតក្កជ្ឈាននុ៎ះ ជារបស់ស្ងប់ដូច្នេះហើយ ចិត្តក៏នៅតែមិនស្ទុះទៅ មិនជ្រះថ្លា មិនតាំងនៅ មិនចុះស៊ប់ ក្នុងអវិតក្កជ្ឈាន ។"''
ម្នាលអានន្ទ ទើបតថាគតមានសេចក្ដីត្រិះរិះដូច្នេះថា "បើអញឃើញទោស ក្នុងវិតក្កជ្ឈានទាំងឡាយហើយ គប្បីធ្វើនូវការឃើញទោសនោះឲ្យច្រើន បើបាននូវអានិសង្ស ក្នុងអវិតក្កជ្ឈានហើយ គប្បីសេពគប់នូវអានិសង្សនោះ ហេតុនេះ តែងមានជាប្រាកដ ត្រង់ពាក្យថា កាលអញយល់ឃើញថា អវិតក្កជ្ឈាននុ៎ះ ជារបស់ស្ងប់ដូច្នេះហើយ ចិត្តគប្បីស្ទុះទៅ ជ្រះថា្ល តាំងនៅ ចុះស៊ប់ក្នុងអវិតក្កជ្ឈានបាន ។"
ម្នាលអានន្ទ លុះសម័យខាងក្រោយមក តថាគតនោះ ឃើញនូវ'''ទោសក្នុងវិតក្កជ្ឈាន'''ទាំងឡាយហើយ ក៏ធ្វើនូវការឃើញទោសនោះឲ្យច្រើន បាននូវអានិសង្ស ក្នុងអវិតក្កជ្ឈានហើយ ក៏សេពគប់នូវអានិសង្សនោះ ។
ម្នាលអានន្ទ កាលតថាគតយល់ឃើញថា អវិតក្កជ្ឈាននុ៎ះ ជារបស់ស្ងប់ដូច្នេះ ចិត្តក៏ត្រឡប់ជាស្ទុះទៅ ជ្រះថា្ល តាំងនៅ ចុះស៊ប់ក្នុងអវិតក្កជ្ឈានឡើង ។
ម្នាលអានន្ទ តថាគត ព្រោះរម្ងាប់នូវវិតក្កៈ និងវិចារៈ ។បេ។ ហើយចូលកាន់ទុតិយជ្ឈាន។
ម្នាលអានន្ទ កាលតថាគត ប្រព្រឹត្តនៅដោយវិហារធម៌នេះ សញ្ញា និងមនសិការៈ ប្រកបដោយវិតក្កៈ ក៏ជ្រួលច្រាល់ឡើង ។ ការជ្រួលច្រាល់នៃសញ្ញា និងមនសិការៈនោះ ទុកជាអាពាធរបស់តថាគត ។ ម្នាលអានន្ទ សេចក្ដីទុក្ខ គប្បីកើតឡើងដល់បុគ្គលដែលធ្លាប់មានសេចក្ដីសុខ សេចក្ដីទុក្ខនោះ នឹងប្រព្រឹត្តទៅ ដើម្បីអាពាធជាកំណត់ មានឧបមាដូចម្ដេចមិញ មានឧបមេយ្យដូច'''សញ្ញា និងមនសិការៈ'''របស់តថាគត '''ប្រកបដោយវិតក្កៈ''' ដែលជ្រួលច្រាល់ឡើង ។ ការជ្រួលច្រាល់នៃសញ្ញា និងមនសិការៈនោះ ទុកជាអាពាធរបស់តថាគត ដូច្នោះឯង។
==== ៣. តតិយជ្ឈាន ====
ម្នាលអានន្ទ តថាគត មានសេចក្ដីត្រិះរិះដូច្នេះថា ''"បើដូច្នោះ អញគួរជាអ្នកព្រងើយកន្តើយ ព្រោះប្រាសចាកបីតិផង ជាអ្នកប្រកបដោយសតិ និងសម្បជញ្ញៈផង សោយសេចក្ដីសុខ ដោយនាមកាយផង រួចចូលកាន់'''តតិយជ្ឈាន''' ដែលព្រះអរិយៈទាំងឡាយ សរសើរថា បុគ្គលអ្នកដល់តតិយជ្ឈាន ជាអ្នកព្រងើយកន្តើយ មានស្មារតីនៅជាសុខ។"''
ម្នាលអានន្ទ កាលតថាគតយល់ឃើញថា និប្បីតិកជ្ឈាន (ឈានមិនមានបីតិ) នុ៎ះ ជារបស់ស្ងប់ដូច្នេះ ចិត្តក៏មិនស្ទុះទៅ មិនជ្រះថ្លា មិនតាំងនៅ មិនចុះស៊ប់ ក្នុងនិប្បីតិកជ្ឈានឡើយ ។ ម្នាលអានន្ទ ទើបតថាគតមានសេចក្ដីងឿងឆ្ងល់ដូច្នេះថា ''"ចុះហេតុអ្វី បច្ច័យអ្វី បានជាកាលអញយល់ឃើញថា និប្បីតិកជ្ឈាននុ៎ះ ជារបស់ស្ងប់ដូច្នេះហើយ ចិត្តក៏មិនស្ទុះទៅ មិនជ្រះថ្លា មិនតាំងនៅ មិនចុះស៊ប់ ក្នុងនិប្បីតិកជ្ឈាន?"''
ម្នាលអានន្ទ តថាគត មានសេចក្ដីយល់ឃើញដូច្នេះថា ''"ឱទោសក្នុងបីតិ អញមិនទាន់ឃើញ ទាំងទោសនោះ អញមិនទាន់ធ្វើឲ្យច្រើន អានិសង្សក្នុងនិប្បីតិកជ្ឈាន អញមិនទាន់បានទេ ទាំងអានិសង្សនោះ អញមិនទាន់សេពគប់ទេតើ បានជាកាលអញយល់ឃើញថា និប្បីតិកជ្ឈាននុ៎ះ ជារបស់ស្ងប់ដូច្នេះហើយ ចិត្តក៏នៅតែមិនស្ទុះទៅ មិនជ្រះថ្លា មិនតាំងនៅ មិនចុះស៊ប់ ក្នុងនិប្បីតិកជ្ឈាន។"''
ម្នាលអានន្ទ ទើបតថាគត មានសេចក្ដីត្រិះរិះដូច្នេះថា ''"បើអញឃើញទោស ក្នុងបីតិហើយ គប្បីធ្វើនូវការឃើញទោសនោះ ឲ្យច្រើន បានអានិសង្ស ក្នុងនិប្បីតិកជ្ឈានហើយ គប្បីសេពគប់នូវអានិសង្សនោះ ហេតុនេះ តែងមានជាប្រាកដ ត្រង់ពាក្យថា កាលអញយល់ឃើញថា និប្បីតិកជ្ឈានុ៎ះ ជារបស់ស្ងប់ដូច្នេះហើយ ចិត្តគប្បីស្ទុះទៅ ជ្រះថ្លា តាំងនៅ ចុះស៊ប់ ក្នុងនិប្បីតិកជ្ឈានបាន។"''
ម្នាលអានន្ទ លុះសម័យខាងក្រោយមក តថាគតនោះ ឃើញទោសក្នុងបីតិហើយ ក៏ធ្វើនូវការឃើញទោសនោះឲ្យច្រើន បានអានិសង្ស ក្នុងនិប្បីតិកជ្ឈានហើយ ក៏សេពគប់នូវអានិសង្សនោះ ។
ម្នាលអានន្ទ កាលតថាគតយល់ឃើញថា និប្បីតិកជ្ឈាននុ៎ះ ជារបស់ស្ងប់ដូច្នេះ ចិត្តក៏ត្រឡប់ជាស្ទុះទៅ ជ្រះថ្លា តាំងនៅ ចុះស៊ប់ ក្នុងនិប្បីតិកជ្ឈានឡើង ។ ម្នាលអានន្ទ តថាគតនោះឯង ព្រោះប្រាសចាកបីតិផង ។បេ។ ក៏បានចូលកាន់តតិយជ្ឈាន។
ម្នាលអានន្ទ តថាគត កាលប្រព្រឹត្តនៅដោយវិហារធម៌នេះ សញ្ញា និងមនសិការៈ ប្រកបដោយបីតិ ក៏ជ្រួលច្រាល់ឡើង ។ ការជ្រួលច្រាល់នៃសញ្ញា និងមនសិការៈនោះ ទុកជាអាពាធរបស់តថាគត ។
ម្នាលអានន្ទ សេចក្ដីទុក្ខ គប្បីកើតឡើងដល់បុគ្គលដែលធ្លាប់មានសេចក្ដីសុខ សេចក្ដីទុក្ខនោះ នឹងប្រព្រឹត្តទៅ ដើម្បីអាពាធជាកំណត់ មានឧបមាដូចម្ដេចមិញ មានឧបមេយ្យ ដូច'''សញ្ញា និងមនសិការៈ'''របស់តថាគត '''ប្រកបដោយបីតិ''' ដែលជ្រួលច្រាល់ឡើង ការជ្រួលច្រាល់នៃសញ្ញា និងមនសិការៈនោះ ទុកជាអាពាធរបស់តថាគតដូច្នោះឯង។
==== ៤. ចតុត្ថជ្ឈាន ====
ម្នាលអានន្ទ តថាគតមានសេចក្ដីត្រិះរិះដូច្នេះថា ''"បើដូច្នោះ គួរតែអញចូលកាន់'''ចតុត្ថជ្ឈាន''' ដែលឥតទុក្ខ ឥតសុខ មានឧបេក្ខាដ៏បរិសុទ្ធ ដោយសតិ ព្រោះលះបង់សេចក្ដីសុខផង លះបង់សេចក្ដីទុក្ខផង វិនាសសោមនស្ស និងទោមនស្សផង ក្នុងកាលមុន។"''
ម្នាលអានន្ទ កាលតថាគត យល់ឃើញថា ចតុត្ថជ្ឈាន ដែលឥតទុក្ខ ឥតសុខនុ៎ះ ជារបស់ស្ងប់ ដូច្នេះ ចិត្តក៏មិនស្ទុះទៅ មិនជ្រះថ្លា មិនតាំងនៅ មិនចុះស៊ប់ ក្នុងចតុត្ថជ្ឈាន ដែលឥតទុក្ខ ឥតសុខឡើយ ម្នាលអានន្ទ ទើបតថាគត មានសេចក្ដីងឿងឆ្ងល់ដូច្នេះថា ''"ចុះហេតុអ្វី បច្ច័យអ្វី បានជាកាលអញយល់ឃើញថា ចតុត្ថជ្ឈាន ដែលឥតទុក្ខ ឥតសុខនុ៎ះ ជារបស់ស្ងប់ដូច្នេះហើយ ចិត្តក៏មិនស្ទុះទៅ មិនជ្រះថ្លា មិនតាំងនៅ មិនចុះស៊ប់ ក្នុងចតុត្ថជ្ឈាន ដែលឥតទុក្ខ ឥតសុខ។"''
ម្នាលអានន្ទ តថាគតមានសេចក្ដីយល់ឃើញដូច្នេះថា ''"ឱទោស ក្នុងសេចក្ដីសុខក្នុងឧបេក្ខា អញមិនទាន់ឃើញ ទាំងទោសនោះ អញមិនទាន់ធ្វើឲ្យច្រើន អានិសង្សក្នុងចតុត្ថជ្ឈាន ដែលឥតទុក្ខ ឥតសុខ អញមិនទាន់បានទេ ទាំងអានិសង្សនោះ អញមិនទាន់សេពគប់ទេតើ បានជាកាលអញយល់ឃើញថា ចតុត្ថជ្ឈានដែលឥតទុក្ខ ឥតសុខនុ៎ះ ជារបស់ស្ងប់ដូច្នេះហើយ ចិត្តក៏នៅតែមិនស្ទុះទៅ មិនជ្រះថ្លា មិនតាំងនៅ មិនចុះស៊ប់ ក្នុងចតុត្ថជ្ឈាន ដែលឥតទុក្ខ ឥតសុខឡើយ ។"''
ម្នាលអានន្ទ ទើបតថាគត មានសេចក្ដីត្រិះរិះដូច្នេះថា "''បើអញឃើញទោស ក្នុងសេចក្ដីសុខ ក្នុងឧបេក្ខាហើយ គប្បីធ្វើនូវការឃើញទោសនោះឲ្យច្រើន បាននូវអានិសង្ស ក្នុងចតុត្ថជ្ឈាន ដែលឥតទុក្ខ ឥតសុខហើយ គប្បីសេពគប់នូវអានិសង្សនោះ ហេតុនេះ តែងមានជាប្រាកដ ត្រង់ពាក្យថា កាលអញយល់ឃើញថា ចតុត្ថជ្ឈាន ដែលឥតទុក្ខ ឥតសុខនុ៎ះ ជារបស់ស្ងប់ដូច្នេះ ចិត្តគប្បីស្ទុះទៅ ជ្រះថ្លា តាំងនៅ ចុះស៊ប់ក្នុងចតុត្ថជ្ឈាន ដែលឥតទុក្ខ ឥតសុខបាន ។"''
ម្នាលអានន្ទ លុះសម័យខាងក្រោយ តថាគតនោះឯង ឃើញទោស ក្នុងសេចក្ដីសុខក្នុងឧបេក្ខាហើយ ក៏ធ្វើនូវការឃើញទោសនោះឲ្យច្រើន បានអានិសង្ស ក្នុងចតុត្ថជ្ឈាន ដែលឥតទុក្ខ ឥតសុខហើយ ក៏សេពគប់នូវអានិសង្សនោះ ។
ម្នាលអានន្ទ កាលតថាគត យល់ឃើញថា ចតុត្ថជ្ឈាន ដែលឥតទុក្ខ ឥតសុខនុ៎ះ ជារបស់ស្ងប់ដូច្នេះ ចិត្តក៏ត្រឡប់ជាស្ទុះទៅ ជ្រះថ្លា តាំងនៅ ចុះស៊ប់ ក្នុងចតុត្ថជ្ឈាន ដែលឥតទុក្ខ ឥតសុខឡើយ។
ម្នាលអានន្ទ លុះសម័យខាងក្រោយមក តថាគតនោះឯង ព្រោះលះបង់នូវសុខផង ។បេ។ ក៏ចូលកាន់ចតុត្ថជ្ឈាន។
ម្នាលអានន្ទ កាលតថាគតប្រព្រឹត្តនៅដោយវិហារធម៌នេះ '''សញ្ញា និងមនសិការៈ''' '''ប្រកបដោយឧបេក្ខា''' ក៏ជ្រួលច្រាល់ឡើង ។ ការជ្រួលច្រាល់នៃសញ្ញា និងមនសិការៈនោះ ទុកជាអាពាធរបស់តថាគត ។
ម្នាលអានន្ទ សេចក្ដីទុក្ខ គប្បីកើតឡើង ដល់បុគ្គលដែលធ្លាប់មានសេចក្ដីសុខ សេចក្ដីទុក្ខនោះ នឹងប្រព្រឹត្តទៅ ដើម្បីអាពាធជាកំណត់ មានឧបមាដូចម្ដេចមិញ មានឧបមេយ្យដូច'''សញ្ញា និងមនសិការៈ''' របស់តថាគត '''ប្រកបដោយឧបេក្ខា''' ដែលជ្រួលច្រាល់ឡើង ការជ្រួលច្រាល់នៃសញ្ញា និងមនសិការៈនោះ ទុកជាអាពាធ របស់តថាគត ដូច្នោះឯង។
==== ៥. អាកាសានញ្ចាយតនជ្ឈាន (The Sphere of Infinite Space) ====
ម្នាលអានន្ទ តថាគត មានសេចក្ដីត្រិះរិះដូច្នេះថា ''"បើដូច្នោះ គួរតែអញចូលកាន់'''អាកាសានញ្ចាយតនជ្ឈាន''' ដោយការធ្វើទុកក្នុងចិត្តថា អាកាសមិនមានទីបំផុតដូច្នេះ ព្រោះកន្លងបង់នូវរូបសញ្ញា ព្រោះរលត់បដិឃសញ្ញា ព្រោះមិនធ្វើទុកក្នុងចិត្តនូវនានត្តសញ្ញា ដោយប្រការទាំងពួង។"''
ម្នាលអានន្ទ កាលតថាគត យល់ឃើញថា អាកាសានញ្ចាយតនជ្ឈាននុ៎ះ ជារបស់ស្ងប់ដូច្នេះ ចិត្តក៏មិនស្ទុះទៅ មិនជ្រះថ្លា មិនតាំងនៅ មិនចុះស៊ប់ ក្នុងអាកាសានញ្ចាយតនជ្ឈានឡើយ ។
ម្នាលអានន្ទ ទើបតថាគត មានសេចក្ដីងឿងឆ្ងល់ដូច្នេះថា ''"ហេតុអ្វី បច្ច័យអ្វី កាលអញយល់ឃើញថា អាកាសានញ្ចាយតនជ្ឈាននុ៎ះ ជារបស់ស្ងប់ដូច្នេះហើយ ចិត្តក៏មិនស្ទុះទៅ មិនជ្រះថ្លា មិនតាំងនៅ មិនចុះស៊ប់ ក្នុងអាកាសានញ្ចាយតនជ្ឈាន។"''
ម្នាលអានន្ទ តថាគត មានសេចក្ដីយល់ឃើញ ដូច្នេះថា ''"ឱទោសក្នុងរូបទាំងឡាយ អញមិនទាន់ឃើញ ទាំងទោសនោះ អញមិនទាន់ធ្វើឲ្យច្រើន អានិសង្ស ក្នុងអាកាសានញ្ចាយតនជ្ឈាន អញមិនទាន់បានទេ ទាំងអានិសង្សនោះ អញមិនទាន់សេពគប់ទេតើ បានជាកាលអញយល់ឃើញថា អាកាសានញ្ចាយតនជ្ឈាននុ៎ះ ជារបស់ស្ងប់ដូច្នេះហើយ ចិត្តក៏នៅតែមិនស្ទុះទៅ មិនជ្រះថ្លា មិនតាំងនៅ មិនចុះស៊ប់ ក្នុងអាកាសានញ្ចាយតនជ្ឈាន។"''
ម្នាលអានន្ទ ទើបតថាគត មានសេចក្ដីត្រិះរិះដូច្នេះថា ''"បើអញឃើញទោស ក្នុងរូបទាំងឡាយហើយ គប្បីធ្វើនូវការឃើញទោសនោះឲ្យច្រើន បានអានិសង្ស ក្នុងអាកាសានញ្ចាយតនជ្ឈានហើយ គប្បីសេពគប់នូវអានិសង្សនោះ ហេតុនេះ តែងមានជាប្រាកដ ត្រង់ពាក្យថា កាលអញយល់ឃើញថា អាកាសានញ្ចាយតនជ្ឈាននុ៎ះ ជារបស់ស្ងប់ដូច្នេះហើយ ចិត្តគប្បីស្ទុះទៅ ជ្រះថ្លា តាំងនៅ ចុះស៊ប់ ក្នុងអាកាសានញ្ចាយតនជ្ឈានបាន។"''
ម្នាលអានន្ទ លុះសម័យខាងក្រោយមក តថាគតនោះឯង ឃើញទោស ក្នុងរូបទាំងឡាយហើយ ក៏ធ្វើនូវការឃើញទោសនោះឲ្យច្រើន បាននូវអានិសង្ស ក្នុងអាកាសានញ្ចាយតនជ្ឈានហើយ ក៏សេពគប់នូវអានិសង្សនោះ ។
ម្នាលអានន្ទ កាលតថាគត យល់ឃើញថា អាកាសានញ្ចាយតនជ្ឈាននុ៎ះ ជារបស់ស្ងប់ដូច្នេះហើយ ចិត្តក៏ត្រឡប់ជាស្ទុះទៅ ជ្រះថ្លា តាំងនៅ ចុះស៊ប់ ក្នុងអាកាសានញ្ចាយតនជ្ឈានឡើង ។
ម្នាលអានន្ទ តថាគតនោះឯង ព្រោះកន្លងបង់នូវរូបសញ្ញា ព្រោះរលត់បដិឃសញ្ញា ព្រោះមិនបានធ្វើទុកក្នុងចិត្តនូវនានត្តសញ្ញា ដោយប្រការទាំងពួង ក៏ចូលកាន់អាកាសានញ្ចាយតនជ្ឈាន ដោយការធ្វើទុកក្នុងចិត្តថា អាកាសមិនមានទីបំផុត។
ម្នាលអានន្ទ កាលតថាគតនោះ ប្រព្រឹត្តនៅដោយវិហារធម៌នេះ សញ្ញា និងមនសិការៈ ប្រកបដោយរូប ក៏ជ្រួលច្រាល់ឡើង ការជ្រួលច្រាល់នៃសញ្ញា និងមនសិការៈនោះ ទុកជាអាពាធរបស់តថាគត។
ម្នាលអានន្ទ សេចក្ដីទុក្ខ គប្បីកើតឡើងដល់បុគ្គល ដែលធ្លាប់មានសេចក្ដីសុខ សេចក្ដីទុក្ខនោះ នឹងប្រព្រឹត្តទៅ ដើម្បីអាពាធជាកំណត់ មានឧបមាដូចម្ដេចមិញ មានឧបមេយ្យ ដូច'''សញ្ញា និងមនសិការៈ'''របស់តថាគត '''ប្រកបដោយរូប''' ដែលជ្រួលច្រាល់ឡើង ។ ការជ្រួលច្រាល់នៃសញ្ញា និងមនសិការៈនោះ ទុកជាអាពាធរបស់តថាគត ដូច្នោះឯង។
==== ៦. វិញ្ញាណញ្ចាយតនជ្ឈាន (The Sphere of Infinite Consciousness) ====
ម្នាលអានន្ទ តថាគត មានសេចក្ដីត្រិះរិះដូច្នេះថា ''"បើដូច្នោះ គួរតែអញកន្លងបង់នូវអាកាសានញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង ហើយចូលកាន់'''វិញ្ញាណញ្ចាយតនជ្ឈាន''' ដោយការធ្វើទុកក្នុងចិត្តថា វិញ្ញាណមិនមានទីបំផុត។"''
ម្នាលអានន្ទ កាលតថាគតយល់ឃើញថា វិញ្ញាណញ្ចាយតនជ្ឈាននុ៎ះ ជារបស់ស្ងប់ដូច្នេះ ចិត្តក៏មិនស្ទុះទៅ មិនជ្រះថ្លា មិនតាំងនៅ មិនចុះស៊ប់ ក្នុងវិញ្ញាណញ្ចាយតនជ្ឈានឡើយ។
ម្នាលអានន្ទ ទើបតថាគត មានសេចក្តីងឿងឆ្ងល់ថា ''"ចុះហេតុអ្វី បច្ច័យអ្វី បានជាកាលអញយល់ឃើញថា វិញ្ញាណញ្ចាយតនជ្ឈាននុ៎ះ ជារបស់ស្ងប់ដូច្នេះហើយ ចិត្តក៏មិនស្ទុះទៅ មិនជ្រះថ្លា មិនតាំងនៅ មិនចុះស៊ប់ ក្នុងវិញ្ញាណញ្ចាយតនជ្ឈាន ។"''
ម្នាលអានន្ទ តថាគត មានសេចក្តីយល់ឃើញថា ''"ឱទោសក្នុងអាកាសានញ្ចាយតនជ្ឈាន អញមិនទាន់ឃើញ ទាំងទោសនោះ អញមិនទាន់ធ្វើឲ្យច្រើន អានិសង្សក្នុងវិញ្ញាណញ្ចាយតនជ្ឈាន អញមិនទាន់បានទេ ទាំងអានិសង្សនោះ អញមិនទាន់សេពគប់ទេតើ បានជាកាលអញយល់ឃើញថា វិញ្ញាណញ្ចាយតនជ្ឈាននុ៎ះ ជារបស់ស្ងប់ដូច្នេះហើយ ចិត្តក៏នៅតែមិនស្ទុះទៅ មិនជ្រះថ្លា មិនតាំងនៅ មិនចុះស៊ប់ ក្នុងវិញ្ញាណញ្ចាយតនជ្ឈាន ។"''
ម្នាលអានន្ទ ទើបតថាគត មានសេចក្តីត្រិះរិះដូច្នេះថា ''"បើអញឃើញទោស ក្នុងអាកាសានញ្ចាយតនជ្ឈានហើយ គប្បីធ្វើនូវការឃើញទោសនោះឲ្យច្រើន បាននូវអានិសង្ស ក្នុងវិញ្ញាណញ្ចាយតនជ្ឈានហើយ គប្បីសេពគប់នូវអានិសង្សនោះ ហេតុនេះ តែងមានជាប្រាកដ ត្រង់ពាក្យថា កាលអញយល់ឃើញថា វិញ្ញាណញ្ចាយតនជ្ឈាននុ៎ះ ជារបស់ស្ងប់ដូច្នេះហើយ ចិត្តគប្បីស្ទុះទៅ ជ្រះថ្លា តាំងនៅ ចុះស៊ប់ ក្នុងវិញ្ញាណញ្ចាយតនជ្ឈានបាន ។"''
ម្នាលអានន្ទ លុះសម័យខាងក្រោយមក តថាគតនោះឯង ឃើញទោស ក្នុងអាកាសានញ្ចាយតនជ្ឈានហើយ ក៏ធ្វើនូវការឃើញទោសនោះ ឲ្យច្រើន បាននូវអានិសង្ស ក្នុងវិញ្ញាណញ្ចាយតនជ្ឈានហើយ ក៏សេពគប់នូវអានិសង្សនោះ ។
ម្នាលអានន្ទ កាលតថាគត យល់ឃើញថាវិញ្ញាណញ្ចាយតនជ្ឈាននុ៎ះ ជារបស់ស្ងប់ដូច្នេះ ចិត្តក៏ត្រឡប់ជាស្ទុះទៅ ជ្រះថ្លា តាំងនៅ ចុះស៊ប់ ក្នុងវិញ្ញាណញ្ចាយតនជ្ឈានឡើង។
ម្នាលអានន្ទ តថាគតនោះឯង កន្លងបង់នូវអាកាសានញ្ចាយតនជ្ឈានហើយ ចូលកាន់វិញ្ញាណញ្ចាយតនជ្ឈាន ដោយការធ្វើទុកក្នុងចិត្តថា វិញ្ញាណមិនមានទីបំផុត។
ម្នាលអានន្ទ កាលតថាគត នៅដោយវិហារធម៌នេះ '''សញ្ញា និងមនសិការៈ''' '''ប្រកបដោយអាកាសានញ្ចាយតនជ្ឈាន''' ក៏ជ្រួលច្រាល់ឡើង ការជ្រួលច្រាល់នៃសញ្ញា និងមនសិការៈនោះ ទុកជាអាពាធ របស់តថាគត ។
ម្នាលអានន្ទ សេចក្តីទុក្ខ គប្បីកើតឡើងដល់បុគ្គលដែលធ្លាប់មានសេចក្តីសុខ សេចក្តីទុក្ខនោះ នឹងប្រព្រឹត្តទៅ ដើម្បីអាពាធជាកំណត់ មានឧបមាដូចម្តេចមិញ មានឧបមេយ្យ ដូចសញ្ញា និងមនសិការៈរបស់តថាគត ប្រកបដោយអាកាសានញ្ចាយតនជ្ឈាន ដែលជ្រួលច្រាល់ឡើង ។ ការជ្រួលច្រាល់នៃសញ្ញា និងមនសិការៈនោះ ទុកជាអាពាធ របស់តថាគតដូច្នោះឯង។
==== ៧. អាកិញ្ចញ្ញាយតនជ្ឈាន (The Sphere of Nothingness) ====
ម្នាលអានន្ទ តថាគតមានសេចក្ដីត្រិះរិះដូច្នេះថា ''"បើដូច្នោះ គួរតែអាត្មាអញ កន្លងបង់នូវវិញ្ញាណញ្ចាយតនជ្ឈាន ហើយចូលកាន់'''អាកិញ្ចញ្ញាយតនជ្ឈាន''' ដោយការធ្វើទុកក្នុងចិត្តថា អ្វីតិចតួចមិនមាន។"''
ម្នាលអានន្ទ កាលតថាគត យល់ឃើញថា អាកិញ្ចញ្ញាយតនជ្ឈាននុ៎ះ ជារបស់ស្ងប់ដូច្នេះហើយ ចិត្តក៏មិនស្ទុះទៅ មិនជ្រះថ្លា មិនតាំងនៅ មិនចុះស៊ប់ ក្នុងអាកិញ្ចញ្ញាយតនជ្ឈានឡើយ។
ម្នាលអានន្ទ ទើបតថាគត មានសេចក្ដីងឿងឆ្ងល់ដូច្នេះថា ''"ចុះហេតុអ្វី បច្ច័យអ្វី បានជាកាលអញយល់ឃើញថា អាកិញ្ចញ្ញាយតនជ្ឈាននុ៎ះ ជារបស់ស្ងប់ដូច្នេះហើយ ចិត្តមិនស្ទុះទៅ មិនជ្រះថ្លា មិនតាំងនៅ មិនចុះស៊ប់ ក្នុងអាកិញ្ចញ្ញាយតនជ្ឈាន ។"''
ម្នាលអានន្ទ តថាគតមានសេចក្ដីយល់ឃើញ ដូច្នេះថា ''"ឱទោសក្នុងវិញ្ញាណញ្ចាយតនជ្ឈាន អញមិនទាន់ឃើញ ទាំងទោសនោះ អញមិនទាន់ធ្វើឲ្យច្រើន អានិសង្ស ក្នុងអាកិញ្ចញ្ញាយតនជ្ឈាន អញមិនទាន់បានទេ ទាំងអានិសង្សនោះ អញមិនទាន់សេពគប់ទេតើ បានជាកាលអញយល់ឃើញថា អាកិញ្ចញ្ញាយតនជ្ឈាននុ៎ះ ជារបស់ស្ងប់ដូច្នេះហើយ ចិត្តក៏នៅតែមិនស្ទុះទៅ មិនជ្រះថ្លា មិនតាំងនៅ មិនចុះស៊ប់ ក្នុងអាកិញ្ចញ្ញាយតនជ្ឈាន ។"''
ម្នាលអានន្ទ ទើបតថាគតមានសេចក្ដីត្រិះរិះដូច្នេះថា ''"បើអញឃើញទោស ក្នុងវិញ្ញាណញ្ចាយតនជ្ឈានហើយ គប្បីធ្វើនូវការឃើញទោសនោះឲ្យច្រើន បាននូវអានិសង្ស ក្នុងអាកិញ្ចញ្ញាយតនជ្ឈានហើយ គប្បីសេពគប់នូវអានិសង្សនោះ ហេតុនេះ តែងមានជាប្រាកដ ត្រង់ពាក្យថា កាលអញយល់ឃើញថា អាកិញ្ចញ្ញាយតនជ្ឈាននុ៎ះ ជារបស់ស្ងប់ដូច្នេះហើយ ចិត្តគប្បីស្ទុះទៅ ជ្រះថ្លា តាំងនៅ ចុះស៊ប់ ក្នុងអាកិញ្ចញ្ញាយតនជ្ឈានបាន ។"''
ម្នាលអានន្ទ លុះសម័យខាងក្រោយមក តថាគតនោះឯង ឃើញទោសក្នុងវិញ្ញាណញ្ចាយតនជ្ឈានហើយ ក៏ធ្វើនូវការឃើញទោសនោះឲ្យច្រើន បាននូវអានិសង្ស ក្នុងអាកិញ្ចញ្ញាយតនជ្ឈានហើយ ក៏សេពគប់នូវអានិសង្សនោះ ។
ម្នាលអានន្ទ កាលតថាគតយល់ឃើញថា អាកិញ្ចញ្ញាយតនជ្ឈាននោះ ជារបស់ស្ងប់ដូច្នេះ ចិត្តក៏ត្រឡប់ជាស្ទុះទៅ ជ្រះថ្លា តាំងនៅ ចុះស៊ប់ ក្នុងអាកិញ្ចញ្ញាយតនជ្ឈានឡើង ។
ម្នាលអានន្ទ តថាគតនោះ កន្លងបង់នូវវិញ្ញាណញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង ហើយចូលកាន់អាកិញ្ចញ្ញាយតនជ្ឈាន ដោយការធ្វើទុកក្នុងចិត្តថា អ្វីតិចតួចមិនមាន។
ម្នាលអានន្ទ កាលតថាគតនៅដោយវិហារធម៌នេះ '''សញ្ញា និងមនសិការៈ ប្រកបដោយវិញ្ញាណញ្ចាយតនជ្ឈាន''' ក៏ជ្រួលច្រាល់ឡើង ការជ្រួលច្រាល់នៃសញ្ញា និងមនសិការៈនោះ ទុកជាអាពាធរបស់តថាគត ។
ម្នាលអានន្ទ សេចក្ដីទុក្ខ គប្បីកើតឡើង ដល់បុគ្គលដែលធ្លាប់មានសេចក្ដីសុខ សេចក្ដីទុក្ខនោះ នឹងប្រព្រឹត្តទៅ ដើម្បីអាពាធជាកំណត់ មានឧបមាដូចម្ដេចមិញ មានឧបមេយ្យដូចសញ្ញា និងមនសិការៈរបស់តថាគត ប្រកបដោយវិញ្ញាណញ្ចាយតនជ្ឈាន ដែលជ្រួលច្រាល់ឡើង ការជ្រួលច្រាល់នៃសញ្ញា និងមនសិការៈនោះ ទុកជាអាពាធ របស់តថាគតដូច្នោះឯង។
==== ៨. នេវសញ្ញានាសញ្ញាយតនជ្ឈាន (The Sphere of Neither-Perception-Nor-Non-Perception) ====
ម្នាលអានន្ទ តថាគតមានសេចក្ដីត្រិះរិះដូច្នេះថា ''"បើដូច្នោះ គួរតែអញកន្លងបង់នូវ'''នេវសញ្ញានាសញ្ញាយតនជ្ឈាន''' ហើយចូលកាន់នេវសញ្ញានាសញ្ញាយតនជ្ឈាន។"''
ម្នាលអានន្ទ កាលតថាគត យល់ឃើញថា នេវសញ្ញានាសញ្ញាយតនជ្ឈាននុ៎ះ ជារបស់ស្ងប់ដូច្នេះហើយ ចិត្តក៏មិនស្ទុះទៅ មិនជ្រះថ្លា មិនតាំងនៅ មិនចុះស៊ប់ ក្នុងនេវសញ្ញានាសញ្ញាយតនជ្ឈានឡើយ ។
ម្នាលអានន្ទ ទើបតថាគតមានសេចក្ដីងឿងឆ្ងល់ដូច្នេះថា ''"ចុះហេតុអ្វី បច្ច័យអ្វី បានជាកាលអញយល់ឃើញថា នេវសញ្ញានាសញ្ញាយតនជ្ឈាននុ៎ះ ជារបស់ស្ងប់ដូច្នេះហើយ ចិត្តក៏មិនស្ទុះទៅ មិនជ្រះថ្លា មិនតាំងនៅ មិនចុះស៊ប់ ក្នុងនេវសញ្ញានាសញ្ញាយតនជ្ឈាន ។"''
ម្នាលអានន្ទ តថាគតមានសេចក្ដីយល់ឃើញដូច្នេះថា ''"ឱ ទោស ក្នុងអាកិញ្ចញ្ញាយតនជ្ឈាន អញមិនទាន់ឃើញ ទាំងទោសនោះ អញមិនទាន់ធ្វើឲ្យច្រើន អានិសង្សក្នុងនេវសញ្ញានាសញ្ញាយតនជ្ឈាន អញមិនទាន់បាន ទាំងអានិសង្សនោះ អញមិនទាន់សេពគប់ទេតើ បានជាកាលអញ យល់ឃើញថា នេវសញ្ញានាសញ្ញាយតនជ្ឈាននុ៎ះ ជារបស់ស្ងប់ដូច្នេះហើយ ចិត្តក៏នៅតែមិនស្ទុះទៅ មិនជ្រះថ្លា មិនតាំងនៅ មិនចុះស៊ប់ក្នុងនេវសញ្ញានាសញ្ញាយតនជ្ឈាន ។"''
ម្នាលអានន្ទ ទើបតថាគតមានសេចក្ដីត្រិះរិះដូច្នេះថា ''"បើអញឃើញទោស ក្នុងអាកិញ្ចញ្ញាយតនជ្ឈានហើយ គប្បីធ្វើនូវការឃើញទោសនោះឲ្យច្រើន បើបានអានិសង្ស ក្នុងនេវសញ្ញានាសញ្ញាយតនជ្ឈានហើយ គប្បីសេពគប់នូវអានិសង្សនោះ ហេតុនេះ តែងមានជាប្រាកដ ត្រង់ពាក្យថា កាលអញ យល់ឃើញថា នេវសញ្ញានាសញ្ញាយតនជ្ឈាននុ៎ះ ជារបស់ស្ងប់ដូច្នេះហើយ ចិត្តគប្បីស្ទុះទៅ ជ្រះថ្លា តាំងនៅ ចុះស៊ប់ក្នុងនេវសញ្ញានាសញ្ញាយតនជ្ឈាន ។"''
ម្នាលអានន្ទ លុះសម័យខាងក្រោយមក តថាគតនោះឯង ឃើញទោសក្នុងអាកិញ្ចញ្ញាយតនជ្ឈានហើយ ក៏ធ្វើនូវការឃើញទោសនោះ ឲ្យច្រើន បាននូវអានិសង្ស ក្នុងនេវសញ្ញានាសញ្ញាយតនជ្ឈានហើយ ក៏សេពគប់នូវអានិសង្សនោះ ។
ម្នាលអានន្ទ កាលតថាគត យល់ឃើញថា នេវសញ្ញានាសញ្ញាយតនជ្ឈាននុ៎ះ ជារបស់ស្ងប់ដូច្នេះ ចិត្តក៏ត្រឡប់ជាស្ទុះទៅ ជ្រះថ្លា តាំងនៅ ចុះស៊ប់ក្នុងនេវសញ្ញានាសញ្ញាយតនជ្ឈានឡើង ។
ម្នាលអានន្ទ តថាគតនោះឯង កន្លងបង់នូវអាកិញ្ចញ្ញាយតនជ្ឈាន ដោយប្រការទាំងពួង ហើយចូលកាន់នេវសញ្ញានាសញ្ញាយតនជ្ឈាន។
ម្នាលអានន្ទ កាលតថាគតនៅដោយវិហារធម៌នេះ '''សញ្ញា និងមនសិការៈ ដែលប្រកបដោយអាកិញ្ចញ្ញាយតនជ្ឈាន''' ក៏ជ្រួលច្រាល់ឡើង ការជ្រួលច្រាល់នៃសញ្ញា និងមនសិការៈនោះ ទុកជាអាពាធរបស់តថាគត ។
ម្នាលអានន្ទ សេចក្ដីទុក្ខ គប្បីកើតឡើង ដល់បុគ្គលដែលធ្លាប់មានសេចក្ដីសុខ សេចក្ដីទុក្ខនោះ នឹងប្រព្រឹត្តទៅ ដើម្បីអាពាធជាកំណត់ មានឧបមាដូចម្ដេចមិញ មានឧបមេយ្យដូច'''សញ្ញា និងមនសិការៈរបស់តថាគត ដែលប្រកបដោយអាកិញ្ចញ្ញាយតនជ្ឈាន''' ដែលជ្រួលច្រាល់ឡើង ។ ការជ្រួលច្រាល់នៃសញ្ញា និងមនសិការៈនោះ ទុកជាអាពាធរបស់តថាគតដូច្នោះឯង។
==== ៩. សញ្ញាវេទយិតនិរោធ (The Cessation of Perception and Feeling) ====
ម្នាលអានន្ទ តថាគតមានសេចក្ដីត្រិះរិះដូច្នេះថា ''"បើដូច្នោះ គួរតែអញកន្លងបង់នូវនេវសញ្ញានាសញ្ញាយតនជ្ឈាន ហើយចូលកាន់'''សញ្ញាវេទយិតនិរោធ'''។"''
ម្នាលអានន្ទ កាលតថាគត យល់ឃើញថា សញ្ញាវេទយិតនិរោធនុ៎ះ ជារបស់ស្ងប់ដូច្នេះហើយ ចិត្តក៏មិនស្ទុះទៅ មិនជ្រះថ្លា មិនតាំងនៅ មិនចុះស៊ប់ ក្នុងសញ្ញាវេទយិតនិរោធឡើយ ។
ម្នាលអានន្ទ ទើបតថាគតមានសេចក្ដីងឿងឆ្ងល់ថា ''"ចុះហេតុអ្វី បច្ច័យអ្វី បានជាកាលអញយល់ឃើញថា សញ្ញាវេទយិតនិរោធនុ៎ះ ជារបស់ស្ងប់ដូច្នេះហើយ ចិត្តក៏មិនស្ទុះទៅ មិនជ្រះថ្លា មិនតាំងនៅ មិនចុះស៊ប់ ក្នុងសញ្ញាវេទយិតនិរោធ ។"''
ម្នាលអានន្ទ តថាគត មានសេចក្ដីយល់ឃើញដូច្នេះថា ''"ឱទោស ក្នុងនេវសញ្ញានាសញ្ញាយតនជ្ឈាន អញមិនទាន់ឃើញ ទាំងទោសនោះ អញមិនទាន់ធ្វើឲ្យច្រើន អានិសង្សក្នុង'''សញ្ញាវេទយិតនិរោធ''' អញមិនទាន់បាន ទាំងអានិសង្សនោះ អញមិនទាន់សេពគប់ទេតើ បានជាកាលអញយល់ឃើញ សញ្ញាវេទយិតនិរោធនុ៎ះ ជារបស់ស្ងប់ដូច្នេះហើយ ចិត្តក៏នៅតែមិនស្ទុះទៅ មិនជ្រះថ្លា មិនតាំងនៅ មិនចុះស៊ប់ក្នុងសញ្ញាវេទយិតនិរោធ ។"''
ម្នាលអានន្ទ ទើបតថាគត មានសេចក្ដីត្រិះរិះដូច្នេះថា ''"បើអញឃើញទោស ក្នុងនេវសញ្ញានាសញ្ញាយតនជ្ឈានហើយ គប្បីធ្វើនូវការឃើញទោសនោះឲ្យច្រើន បាននូវអានិសង្សក្នុងសញ្ញាវេទយិតនិរោធហើយ គប្បីសេពគប់នូវអានិសង្សនោះ ហេតុនេះ តែងមានជាប្រាកដ ត្រង់ពាក្យថា កាលអញយល់ឃើញថា សញ្ញាវេទយិតនិរោធនុ៎ះ ជារបស់ស្ងប់ដូច្នេះហើយ ចិត្តគប្បីស្ទុះទៅ ជ្រះថ្លា តាំងនៅ ចុះស៊ប់ក្នុងសញ្ញាវេទយិតនិរោធបាន ។"''
ម្នាលអានន្ទ លុះសម័យខាងក្រោយមក តថាគតនោះឯង ឃើញទោសក្នុងនេវសញ្ញានាសញ្ញាយតនជ្ឈានហើយ ក៏ធ្វើនូវការឃើញទោសនោះ ឲ្យច្រើន បាននូវអានិសង្សក្នុងសញ្ញាវេទយិតនិរោធហើយ ក៏សេពគប់នូវអានិសង្សនោះ ។
ម្នាលអានន្ទ កាលតថាគតយល់ឃើញថា សញ្ញាវេទយិតនិរោធនុ៎ះ ជារបស់ស្ងប់ដូច្នេះ ចិត្តក៏ត្រឡប់ជាស្ទុះទៅ ជ្រះថ្លា តាំងនៅ ចុះស៊ប់ក្នុងសញ្ញាវេទយិតនិរោធឡើង។
ម្នាលអានន្ទ តថាគតនោះឯង '''កន្លងបង់នូវនេវសញ្ញានាសញ្ញាយតនជ្ឈាន''' ដោយប្រការទាំងពួង ហើយចូលកាន់'''សញ្ញាវេទយិតនិរោធ''' '''ឯអាសវៈទាំងឡាយ របស់តថាគត ក៏ដល់នូវការអស់រលីងទៅ ព្រោះឃើញដោយប្រាជ្ញា។'''
=== ផ្នែកទី ៥៖ ការត្រាស់ដឹងនូវសម្មាសម្ពោធិញ្ញាណ (Supreme Awakening) ===
ម្នាលអានន្ទ អនុបុព្វវិហារសមាបត្តិទាំង ៩ នេះ តថាគត មិនទាន់ចូលផង មិនទាន់ចេញផង ជាអនុលោមប្បដិលោម យ៉ាងនេះបាន ដរាបណា ម្នាលអានន្ទ តថាគត ក៏មិនទាន់ហ៊ានប្ដេជ្ញាថា ''"ជាអ្នកត្រាស់ដឹងច្បាស់ នូវសម្មាសម្ពោធិញ្ញាណដ៏ប្រសើរ ក្នុងលោកនេះ ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វ ព្រមទាំងសមណៈ និងព្រាហ្មណ៍ ទាំងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស ដរាបនោះឡើយ។"''
ម្នាលអានន្ទ លុះតែអនុបុព្វវិហារសមាបត្តិទាំង ៩ នេះ តថាគតចូលផង ចេញផង ជាអនុលោមប្បដិលោម យ៉ាងនេះបាន ក្នុងកាលណា ម្នាលអានន្ទ ទើបតថាគត ហ៊ានប្ដេជ្ញាថា ''"ជាអ្នកត្រាស់ដឹងច្បាស់ នូវសម្មាសម្ពោធិញ្ញាណដ៏ប្រសើរ ក្នុងលោកនេះ ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វ ព្រមទាំងសមណៈ និងព្រាហ្មណ៍ ទាំងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស ក្នុងកាលនោះ ឯញាណទស្សនៈ (ការដឹង និងការឃើញ) ក៏កើតឡើងដល់តថាគតថា '''ចេតោវិមុត្តិរបស់អញ មិនកម្រើក នេះជាតិជាទីបំផុត (របស់អញ) ភពថ្មីក្នុងកាលឥឡូវនេះ មិនមានឡើយ។"'''''
== ឯកសារយោង ==
អង្គុត្តរនិកាយ > នវកនិបាត > ទសមភាគ (បិដកលេខ ៤៩) > តបុស្សសូត្រ ទី១០
Tapussa Sutta (AN 9.41)
t56ujhx6uiq1x7arb81g0dbbacjix08